ភ្នំពេញ: បន្ទាប់ពីសវនាការ ទាញអំណះអំណាងផ្ទាល់មាត់ កាលពីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ដែលជាវេទិការបស់ភាគីកម្ពុជារួចមក គឺនៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ នឹងបើកសវនាការឡើងវិញ លើសំណុំរឿងបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ ហើយជាវេទិការបស់ភាគីថៃ។
ថ្ងៃទី 17 មេសា 2013
ដោយ: លី សិលា
CEN
ភាគីថៃ នឹងឡើងថ្លែងផ្ទាល់មាត់ នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ( ម៉ោងនៅប្រទេសហូឡង់ ត្រូវនឹងម៉ោង ៣ រសៀល ម៉ោងនៅកម្ពុជា ) ដល់ម៉ោង ១ រសៀល និងលើកទី២ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល។
តាមកម្មវិធីដែលបានព្រាងទុក តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ICJ នៅទីក្រុងឡាអេ បានបើកសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ដោយមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍អនឡាញ http://webtv.un.org។
តុលាការយុត្តិធម៌អន្តរជាតិ បានកំណត់ថា សវនាការលើសំណុំរឿងក្តីបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពី ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវធ្វើជាពីរជុំ រួមមាន៖
-ជុំទី១ នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល ( ម៉ោងនៅប្រទេសហូឡង់ ) និងនៅម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិកាទាញអំណះអំណាងផ្ទាល់មាត់របស់ភាគីកម្ពុជា។ ម៉ោងនៅកម្ពុជា ដើរលើសម៉ោងនៅប្រទេសហូឡង់ ៥ ម៉ោង។
ចំណែកនៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១ រសៀល និងចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ និង ៣០ នាទី រសៀល ជាវេទិការបស់ភាគីថៃ។
-ជុំទី២ សវនាការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីកម្ពុជា។
ចំណែកនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល ជាវេទិការបស់ភាគីថៃ។
ក្នុងសវនាការ កាលពីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៣ ភាគីកម្ពុជា ដែលដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា អមដោយមេធាវីបរទេស ៣ រូប បានលើកអំណះអំណាងផ្ទាល់មាត់ ដោយបង្ហាញនូវទឡ្ហីករណ៍ និងភស្តុតាងជាច្រើន។
លោក ហោ ណាំហុង បានប្រាប់អង្គសវនាការថា “សវនាការពេលនេះ គឺជាការបិទនីតិក្រម ដែលនឹងនាំឲ្យអង្គតុលាការ ធ្វើសេចក្តីសម្រេច ជាលើកចុងក្រោយ លើរឿងក្តី ដែលធ្វើឲ្យយើងមានកង្វល់ទាំងអស់គ្នា។ ហេតុដូចនេះ ខ្ញុំយល់ច្បាស់ណាស់ពីសារៈសំខាន់នៃកាលៈទេសៈនេះ សម្រាប់ប្រទេសខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការចេញនូវសាលដីកាមួយ ដែលនឹងបញ្ចប់ជាស្ថាពរវិវាទនេះ ដែលបានធ្វើឲ្យល្អក់ខ្វល់ដល់ទំនាក់ទំនងជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គឺជាការដលល់ពេលវេលាហើយ ដែលប្រទេសទាំងពីរ ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធ សន្តិភាព និងពោរពេញទៅដោយស្មារតីស្ថាបនា។ កម្ពុជាចង់បានខ្លាំងណាស់”។
លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា “សវនាការពេលនេះ វាមិនមែនជាបញ្ហាការអនុវត្តសាលក្រមនោះទេ ហើយវាក៏មិនមែនជាបញ្ហាកំណត់ព្រំដែននោះដែរ ដោយហេតុថា ការកំណត់ព្រំដែននេះ ត្រូវបានកំណត់រួចហើយតាមរយៈផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកជាសំខាន់ ដើម្បីសម្រេចចេញសាលក្រមឆ្នាំ១៩៦២។ វាមានតែការចោទសួរពី “អត្ថន័យ និងវិសាលភាព” នៃសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តែប៉ុណ្ណោះ”។
រីឯមេធាវីបរទេស ៣ រូប របស់កម្ពុជា ក៏បានប្រាប់អង្គសវនាការថា បញ្ហាកើតឡើងរវាងកម្ពុជា និងថៃ ដោយសារតែខាងភាគីថៃ ប្រើប្រាស់ផែនទី ដែលគូសវាស ដោយ ឯកតោភាគី និងដោយសារបញ្ហាប្រែប្រួលនយោបាយ នៅក្នុងប្រទេសថៃ។
ក្រៅពីនោះ មេធាវីបរទេសខាងកម្ពុជា ក៏បានចាត់ទុកថា ការប្រែប្រួលនយោបាយ នៅក្នុងប្រទេសថៃ បាននាំអោយមានជម្លោះរវាងកម្ពុជា និងថៃ នៅតំបន់ព្រះវិហារ៕
សូមវត្ថុសាក់សិទ្ទនៃទឹកដីខ្មែរ-អង្គរ ជួយអោយខ្មែរបានឈ្នះពួកអាសៀមចង្រៃឱត្បាត!!!
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.