កា​តុ ត្រូវប៉ាន់​នៅ​អាមេរិក​

ថ្ងៃទី 19 មេសា 2013
ដោយ: ពិទូរ្យ
CEN

ភ្នំពេញ: តារា​សម្តែង កែវ នីសា និង តារា​កំប្លែង នាង កា​តុ​ មានការ​គាំទ្រ​ខ្លាំង​ពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​អាមេរិក ​ព្រោះ​បើ​អ្នកណា​ចង់​ចូល​ទស្សនា​តារា​ពីរ​ដួង​នេះ​ត្រូវ​កក់​សំបុត្រ​ទុក​មុន​។​

​កា​តុ​ទទួលបាន​ការគាំទ្រ​ដូចគ្នា​ជាមួយនឹងតារា​សម្តែង​សាច់​សខ្ចី កែវ នីសា​។​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា “​តារា​ពី​រដួង​នេះ ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពីបងប្អូន​ដែល​រស់​នៅទីនេះ​ដូចគ្នា ​ព្រោះ​រាល់​ការ​ដាក់លក់​សំបុត្រ​ត្រូវបាន​គេ​កក់​ទុក​មុន​ បើ​មិន​ដូច្នេះ​គ្មាន​កន្លែង​អង្គុយ​ឡើយ ប៉ុន្តែ​តារា​​កំប្លែង​កា​តុ មើលទៅ​ទំនង​ទទួលបាន​លុយ​ធីប​ច្រើនជាង​ ព្រោះតែ​នាង​ពូកែ​និយាយ​កំប្លុកកំប្លែងឲ្យ​បងប្អូន​យើង​នៅទីនេះសើច​ស្ទើរតែ​ចុកពោះ​ទៅហើយ​”​។​

​តារា​សម្តែង​រាង​តូច​ច្រឡឹង កែវ នីសា និង​តារា​កំប្លែង សុខ ចាន់​ធីតា​ ហៅ​កា​តុ បាន​ចាក​ចេញពី​ទឹកដី​កំណើតនៅ​រាត្រី​ថ្ងៃទី​០១ ខែកុម្ភៈ ដើម្បី​ទៅ​សម្តែង​និង​ច្រៀង​រាំ​ជូន​បងប្អូន​ខ្មែរក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ហើយ​តារា​ទាំងពីរ​ដួង​នេះនឹង​វិល​មកវិញ​នៅក្នុង​អំឡុង​ចុងខែកក្កដា​ខាងមុខនេះ​៕​ S

What Next?

Recent Articles

3 Responses to "កា​តុ ត្រូវប៉ាន់​នៅ​អាមេរិក​"

  1. Srey Khmer says:

    I have more money than Katok! I am more beautiful than her. I have many boyfriends than she does!

  2. Ngor heaw says:

    I like Katok.

  3. Anonymous says:

    Kato is still hot !