កម្ពុជាបដិសេធចោល នូវទឡ្ហីករណ៏របស់ថៃ រឿងដីនៅ ជាប់ប្រាសាទព្រះវិហារ

នៅ​ក្នុង​វេទិ​កា​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាកា​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ)​ ​ក្នុង​ទី​ក្រុង​ឡា​អេ នា​​ថ្ងៃ​ទី​១៩​ ខែ​មេសានេះ ជាថ្ងៃចុងក្រោយនៃការបកស្រាយ តែកម្ពុជាបដិសេធចោលនូវទឡ្ហីករណ៍របស់ថៃ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។​

យូ គីម
Saturday 20 April 2013
The Free Press Magazine

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​កម្ពុជា បានធ្វើការ​ច្រានចោល​ចំពោះ​ទឡ្ហីករណ៍​របស់​ភាគី​ថៃ ដែល បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ថា សាលក្រម​របស់​តុល​ការ​យុត្តិធម៌​អន្តរជាតិ​ក្រុង ឡាអេ ឆ្នាំ១៩៦២ បានសម្រេច​ប្រគល់​តែ​ប្រាសាទព្រះវិហារ​ឲ្យ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ តែ​តំបន់​នៅ ជុំវិញ​ប្រាសាទ តុលាការ​មិនបាន​សម្រេច​ឲ្យ​កម្ពុជា​នោះទេ។

ការសម្រេច​ច្រានចោល​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​កម្ពុជា ចំពោះ​ទឡ្ហីករណ៍​របស់​ភាគី​ថៃ​នេះ បាន​ធ្វើឡើង​នៅពេលដែល​កម្ពុជា​បាន ឡើង​ថ្លែង​បកស្រាយ​នៅ​ចំពោះមុខ​តុលាការ​យុត្តិធម៌ អន្តរជាតិ​កាលពី​យប់​ថ្ងៃទី១៨ ខែមេសា ម្សិលមិញ ដើម្បី​ការពារ​សំណើសុំ​បកស្រាយ​សាល ក្រម​ឆ្នាំ១៩៦២ ដែល​បានប្រគល់​ប្រាសាទ ព្រះវិហារ​មក​ឲ្យ​កម្ពុជា ហើយ​វា​ក៏​ជា​ថ្ងៃ​ចុងក្រោយ របស់​ភាគី​កម្ពុជា​ផងដែរ ក្នុងការ​ផ្តល់ អំ​ណះ អំ​ណា​ង​ជូន​តុលាការ​យុត្តិធម៌​ក្រុងឡាអេ នៅ ពេលនេះ។

លោក Rodman Bundy មេធាវី​ការពារ​ក្តី​ឲ្យ​កម្ពុជា បាន​លើកឡើងថា ផែនទី​កម្ពុជា​ពី​ទស្សវត្សរ៍ ទី៦០ ដែល​ភាគី​ថៃ​បាន​អះអាងថា កម្ពុជា​បានទទួល​យក​នូវ​ព្រំដែន​ថៃ​នោះ កម្ពុជា​គ្រាន់តែ មានបំណង​ដើម្បី​គូស​ទី​ជម្រាល​ធម្មជាតិ​ជុំវិញ​តំបន់​ប៉ុណ្ណោះ មិនមាន​បំណង​បង្ហាញ​ពី​ការ​ទាម ទា​រលើ​ទឹកដី​ឡើយ។ មេធាវី​បរទេស​របស់​កម្ពុជា​រូបនេះ ក៏បាន​ចោទប្រកាន់​ផងដែរ​ទៅលើ​កងទ័ព​ថៃ​ថា នៅតែ​បន្ត​ស្ថិតនៅលើ​ទឹកដី​កម្ពុ​ជាដ​ដែល។

មេធាវី​ Rodman​ Bundy​ បញ្ជាក់​ ទៀត​ថា​ “​យើង​មិន​ធ្វើ​ខុស​ផែនទី​ដូចដែល​ ភាគី​ថៃ​បាន​ស្នើ​នោះ​ឡើយ​ ។​ ការ​ពិត​ ភាគី​ថៃ​បាន​ព្យាយាម​ដណ្ដើម​យក​ដី​ជុំវិញ​ ប្រាសាទព្រះវិហារ​របស់​យើង​តាម​រយៈ​ បង្កើត​របង​ ដោយ​គ្មាន​ការ​ឯកភាព​ពី​ យើងខ្ញុំ​នោះ​ឡើយ​”​។​ មេធាវី​កម្ពុជា​បញ្ជាក់​ ទៀត​ថា​ ផែនទី​ 85D​ ប្រើប្រាស់​ដោយ​ភាគី​ ថៃ​នៅ​ក្នុង​តុលាការ​ ICJ​ ដែល​មាន​គោល​ បំណង​កាត់​បន្ថយ​ផ្ទៃដី​ជុំវិញ​ប្រាសាទ​ ជា​រឿង​មិន​ត្រឹមត្រូវ​ ។​

​មេធាវី​កម្ពុជា​បន្ដ​ទៀត​ថា​ ទោះបី​ តុលាការ​បាន​ចែកចាយ​ផែនទី​ 85D​ រួម​ ជាមួយ​សេចក្ដីសម្រេច​ឆ្នាំ​១៩៦២​ គឺ​ គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នៅ​ក្នុង​ដំណោះស្រាយ​ នៅ​ពេល​នេះនោះ​ឡើយ​ ដូច្នេះ​គឺ​គ្មាន​ តម្រូវការ​ក្នុង​ការ​ត្រួតពិនិត្យ​ផែនទី​ 85D​ ដែល​ចេញ​ដោយ​ឯកតោភាគី​របស់​ថៃ​ នោះ​ឡើយ​ ។​

​ចំណែក​មេធាវី​ថៃ​បាន​និយាយ​ទៅ​កាន់​ តុលាការ​ ICJ​ ថា​ ផែនទី​ 85D​ ជា​ផ្នែក​ មួយ​នៃ​ផែនទី​ធំ​ ដែល​ពង្រីក​ឱ្យ​ធំ​ដើម្បី​ បញ្ជាក់​ពី​តំបន់​ជិតខាង​ជុំវិញ​ប្រាសាទ​ព្រះ​ វិហារ​ និង​ទីតាំង​ដែល​ថៃ​ត្រូវ​ដក​ទាហាន​ របស់​ខ្លួន​ចេញ​ ។​

នៅ​យប់​ថ្ងៃទី១៩ ខែមេសា​នេះ វា​គឺជា​យប់​ចុងក្រោយ​របស់​ភាគី​ថៃ ក្នុងការ ឆ្លើយតប​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ​វា​ក៏​ជា​យប់​នៃ​ចុង​ក្រុង​ក្នុង​ការបិទ​បញ្ចប់​នូវ សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ចំពោះ​បណ្តឹងសុំ​បកស្រាយ​សាលក្រម​ឡើងវិញ របស់​កម្ពុជា​នៅពេលនេះ។ ចំពោះ​រឿងក្តី​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​និង​ធ្វើ​សេចក្តី សម្រេច​នៅ​អំឡុង​ខែតុលា ឆ្នាំ ២០១៣នេះ ៕

What Next?

Recent Articles

3 Responses to "កម្ពុជាបដិសេធចោល នូវទឡ្ហីករណ៏របស់ថៃ រឿងដីនៅ ជាប់ប្រាសាទព្រះវិហារ"

  1. BaBaBoo says:

    កម្ពុជាគួចោទប្តឹងថៃពីបទក្លៃងបន្លំឯកសារ និងមានបំណងរំលោភកម្មសិទ្ធ ។ មិនតែប៉ុណ្ណោះ ថៃគួតែដកទាហានដែល

    កំពុងស្ថិតក្នុងដីកម្ពុជាឲ្យអស់ ឬត្រូវឲ្យរដ្ឋាភិបាលថៃសងថ្លៃឈ្នួលឈរជើង១ខែ១០លានដុល្លារមកកម្ពុជា ។ ចំពោះផែន

    ទី 85D ជាការពិតជាក់ស្តែង ដែលថៃមានបំណងបន្លំគូសឯកតោភាគី ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងមានវិបត្តិក្នុង

    របបកុម្មុយនិស្ត ៕

  2. អាសូរព្រលឹងជាតិខ្មែរ says:

    ពួកអាចោរឈ្លានពានថៃ វាត្របាក់យកដី
    ខ្មែរអស់រាប់សិបខេត្តហើយនៅមិនឆ្អែតឆ្អន់ទៀត
    ឥឡូវសូម្បីដីម៉ាដុំតូចហ្នុងក៍វាមិនទុកអោយដែរ។
    បានតែធ្វើដូចចាមផ្នែកខាងត្បូងប្រទេសវា ដាក់គ្រាប់បែក
    ផ្ទុះងាប់អាសាសន៌នេះអោយអស់។ នេះបានគេថា ស្លូតពេក
    គេជិះជាន់មិនខ្លាចរអែង ទាល់តែធ្វើកាចដូចចាមបានវាព្រម
    អង្គុយចុះចរចារជាមួយ។

  3. គជប says:

    BaBaBoo និយាយត្រូវខ្លះ ប៉ុន្តែ យើងមិនចេះតែប្តឹងដូចតុលាការ ធម្មតាបានទេ។

    តុលាការនីមួយៗមានយុត្ថាថិកា​ របស់គេ។

    ខ្ញុំសូមកោតសរសើរឯកឧត្តម ហោ ណាំហុង ចំពោះការខិតខំប្រឹងប្រែងតស៊ូមតិជាមួយភាគីថៃ។

    ប៉ុន្តែបើស្តាប់ឯកឧត្តមបកស្រាយ ដូចជាមានចំនុចខ្សោយខ្លះដែរ ដូចជា ភាគីថៃថា

    ការសម្រេចរបស់តុលាកាកាលពីឆ្នាំ១៩៦២ មិនបាននិយាយអំពីព្រំដែន

    និយាយតែពីតួប្រាសាទព្រះវិហា ជាដើម។ បើជាខ្ញុំវិញ ខ្ញុំសួទៅភាគីថៃថា ការសំរេចរបស់តុលាការ

    បើមិនពឹងផ្អែកលើផែនទីទេធ្វើ យ៉ាងណាទើបដឹងថា ប្រាសាទព្រះវិហាជារបស់ខ្មែរ?

    ហើយបើ ប្រាសាទជារបស់ខ្មែរ ដូច្នេះដំបន់នៅជុំវិញប្រាសាទជារបស់ខ្មែរដោយអូតូម៉ាទិចហើយ។

    តាមពិតទៅតុលាការមានភាពវ័យឆ្លាតក្មុងការសំរេច ក៏ថាបាន ប៉ុន្តែអាចនិយាយបានម្យ៉ាងទៀតថា

    តុលាការនិយាយអោយដាច់ស្រេចដោយបង្កប់ន័យ។

    សុំអធ្យាស្រ័ខ្ញុំមិនមែនជាអ្នកឯកទេសច្បាប់ទេ។

    ជ័យោ ព្រះរាជាណាចក្រកម្ពុជា ត្រូវតែឈ្នះថៃ៕