គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ «គជប»​ ប៉ុន្តែ​ «គជប»​ មាន​សិទ្ធិ​អនុវត្ត​ច្បាប់​បោះឆ្នោត​

គណបក្ស​សង្រ្គោះជាតិ​ដែល​កើត​ចេញ​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​គ្រោង​នឹង​រៀបចំ​មហាបាតុកម្ម​ទាមទារ​អោយ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​«គជប» ធ្វើការកែទម្រង់។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​គណបក្ស​ប្រឆាំង​ថ្មី​រួមគ្នា ​គ្រោង​រៀបចំ​មហាបាតុកម្ម​នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ខាងមុខ​នេះ។ «គជប»​ បាន​អត្ថាធិប្បាយ​តប​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នេះ​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ។

ថ្ងៃ សៅរ៍ 20 មេសា 2013
ដោយ គី សុខលីម
RFI

គណបក្ស​សមរង្ស៊ី​​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ កាល​ពី​ឆ្នាំ​២០១២

គណបក្ស​សមរង្ស៊ី​​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ កាល​ពី​ឆ្នាំ​២០១២ (RFI/Siv Channa)

សេចក្តីរាយការណ៍​របស់​ គី សុខលីម

(02:39)

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​សង្រ្គោះ​ជាតិ​មាន​សិទ្ធិ​រៀបចំ​មហា​បាតុកម្ម​ប្រឆាំង​នឹង​អង្គ​រៀប​ចំបោះ​ឆ្នោត​«គជប»។ គណបក្ស​សង្រ្គោះជាតិ​មាន​សិទ្ធិ​ផ្តល់​អនុសាសន៍​នានា​ដល់​អង្គការ​​រៀបចំ​បោះឆ្នោត​«គជប»។ ប៉ុន្តែ​«គជប» វិញ​ក៏​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ដែរ។
 
ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក ទេព នីថា នៅថ្ងៃ​សៅរ៍​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្រ្គោះជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ខាងមុខ​នេះ​ នៅ​ទីលាន​ប្រជាធិបតេយ្យ ​នៅ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ និង​បន្ត​ដង្ហែ​​ក្បួន​ទៅ​កាន់​ទីស្នាក់​ការ​ធំ​របស់​«គជប»​ នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។
 
លោក ហូ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​​នៃ​គណបក្ស​សង្រ្គោះជាតិ​ដែល​នឹង​ត្រូវ​ដឹកនាំ​មហាបាតុកម្ម ​បាន​និយាយ​នៅថ្ងៃ​សៅរ៍​នេះ​ថា ដោយ​យោង​តាម​អនុសាសន៍​របស់​អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel Nicfec NDI និង​ អនុសាសន៍​របស់​លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ែឌី តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា អង្គ​បោះឆ្នោត​«គជប» ត្រូវ​ធ្វើការ​កែ​ទម្រង់​ឡើង​វិញ ​ដើម្បី​អោយ​មាន​ឯករាជ្យភាព តម្លាភាព និង​សុក្រិតភាព។
 
ចំណុច​មួយ​ទៀត​ដែល​ជំរុញ​អោយ​គណបក្ស​សង្រ្គោះជាតិ​ធ្វើ​បាតុកម្ម​ដែរ​នោះ គឺ​ជាការ​​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​១​លាន២សែន​នាក់​នៅ​ក្នុង​បញ្ជី​បោះឆ្នោត។ អ្នក​បោះឆ្នោត​ក្នុង​អាណត្តិទី​៥​នេះ ​មាន​ចំនួន​៩លាន​៦​សែន​នាក់ ​នៅ​ក្នុង​បញ្ជី​ផ្លូវការ​របស់​ «គជប»។
លោក ហូ វ៉ាន់ សមាជិកគណៈកម្មាធិការ​អចិន្រ្តៃ​យ៍​នៃ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ស្នើសុំ​យ៉ាង​ទទូច​អោយ «គជប»​ រៀប​ចំ​បញ្ជី​បោះឆ្នោត​ឡើង​វិញ​ អោយ​បាន​ត្រឹមត្រូវ។
 
ឆ្លើយតប​ទៅ​នឹង​ការ​ទទូច​សុំ​របស់​គណបក្ស​សង្រ្គោះជាតិ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ពន្យល់​ថា ការ​គណនា​ដែល​ថា​មាន​ប្រជាពលរដ្ឋ​១​លាន២សែននាក់​បាត់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​នោះ ​គឺ​ជា​ការ​គណនា​មិន​ត្រឹមត្រូវ មិន​មាន​ព័ត៌មាន​ច្បាស់លាស់។
 
លោក នីថា បាន​បន្ត​ទៀត​ថា អនុសាសន៍​មួយ​ចំនួន​ត្រូវ​បាន​«គជប» លើក​យក​មក​ពិចារណា​ ប៉ុន្តែ​អនុសាសន៍​ខ្លះ​ទៀត «គជប» មិន​ពិចារ​ណា​ទេ ហើយ«គជប»​ ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​បោះឆ្នោត។ រីឯ​សិទ្ធិ​ធ្វើ​បាតុកម្ម​ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។
បើយោងតាម​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ មនុស្ស​រាប់​ពាន់​នាក់​នឹង​ចូលរួម​ក្នុង​មហាបាតុកម្ម​ទាមទារ​អោយ​«គជប»​ ធ្វើ​ការ​កែ​តម្រូវ​និង​កែ​ទម្រង់​បញ្ហា​មួយ​ចំនួន​ និង​ទាមទារ​ធ្វើ​យ៉ាងណា​អោយ​លោក សម រង្ស៊ី អាច​ចូល​រួម​ការ​បោះឆ្នោត​ នាពេល​ខាង​មុខ​នេះ៕

 

What Next?

Recent Articles

2 Responses to "គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ «គជប»​ ប៉ុន្តែ​ «គជប»​ មាន​សិទ្ធិ​អនុវត្ត​ច្បាប់​បោះឆ្នោត​"

  1. chourn says:

    សាលាក្រុងអនុញ្ញាតឲ្យធ្វើបាតុកម្មតែអនុញ្ញាតឲ្យបាតុករដើរនៅលើតែចិញ្ចើមផ្លូវបានហើយ ហាម​ផ្តាច់មិនឲ្យដើរលើផ្លូវធម្មតាព្រោះវាធ្វើឲ្យប៉ះពាល់សន្តាប់ធ្នាប់ និងសោភណ្ឌ័ភាពទីក្រុង ជាពិសេស​វាធ្វើឲ្យមានការកកស្ទះចរាចរ ជាពិសេស​ បក្សប្រឆាំងមិនចាំបាច់នាំគ្នាមកធ្វើបាតុកម្មច្រើន​ពេកនោះ​ទេ បើយកល្អគ្រាន់តែមានអ្នកតំណាង ពីរនាក់ទៅដាក់ញាតិតវ៉ានៅ គ.ជ.ប ទៅបានហើយ។

  2. tata says:

    បក្ស​​សម រង្ស៊ី​ ប្រឌិត​​រឿង​​ចាប់​​ខ្លួន​ ដើម្បី​បិទ​​បាំង​​អំពើ​​ខុសច្បាប់

    ជាកលល្បិចនយោបាយថ្មី​មួយ​ទៀត​ បង្កើត​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ សម​ រង្ស៊ី​ ​ដើម្បី​បិទបាំង​អំ​ពើ​ខុសច្បាប់របស់​ខ្លួន​​ បន្ទាប់​ពី​ថ្នាក់​ដឹក​នាំគណបក្ស​នេះ​​ បាន​បង្ខំ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ចំ​នួន​២៦៦០រូប​ នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ស្បថ​ថា ត្រូវ​តែបោះឆ្នោត​ឱ្យបក្ស និងទូ​រស័ព្ទ​ដៃ​នឹង​ត្រូវ​ដក​ហូត​គ្រប់​ៗ​គ្នា មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​​ ស្រាប់​តែ​មាន​ការប្រឌិត​នូវ​ព័ត៌មាន​ចចា​ម​អារាមមួយ​ដែល​នាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន គឺ​លោកស្រី​ មូរ សុខហួរ​ និយាយ​បំ​ភ្លើសថា​ លោក ជួង​ ជូ​ងី​ មេធាវី​របស់​គណបក្ស​សម រង្ស៊ី​ ​ត្រូវ​បានសមត្ថ​កិច្ច​ចាប់​ខ្លួនហើយ និង​បញ្ជូន​ទៅ​មន្ទីរឃុំ​ឃាំង​។

    លោកស្រី​ មូរ សុខហួរ តំ​ណាង​រាស្ត្រ​មណ្ឌល​កំ​ពត​របស់​គណបក្ស​សម រង្ស៊ី បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​នៅ​ឯខាង​មុខសាលាដំ​បូងខេត្តកណ្តាល​​ថា​​«នៅ​វេលាម៉ោង​៧ និង​៥០នាទី ព្រឹកថ្ងៃ​ទី​២៩ ខែ ធ្នូ ឆ្នាំ ២០១១ លោក​មេធាវី​ជួង ជូ​ងី​​ បាន​ទូ​រស័ព្ទ​មក​ប្រាប់​ក្រុម​គ្រួសាររបស់​គាត់​ថា រូប​គាត់​ត្រូវ​ប៉ូ​លីសចាប់​ខ្លួន​ហើយ នៅ​ម្តុំព្រែក​ក្តាម តាម​ផ្លូវ​ទៅ​ខេត្ត​កំ​ពង់​​ឆ្នាំង​ សូម​ជួយ​គាត់​ផង​។ លោកស្រី​មូរ សុខហួរ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ « រហូត​មក​ដល់​ពេល​នេះ​ទូ​រស័ព្ទ​របស់​គាត់​(​ជួង ជូងី)​​ទាំង​ពីរប្រព័ន្ធ​មិន​អាច​ទំ​នាក់​ទំ​នង​បាន​ទេ ដូច្នេះ​មាន​ន័យ​ថា​ គាត់ ត្រូវ​បាន​គេចាប់​ហើយ»។ លោកស្រី​មូរ សុខហួរ​ បាន​បន្ត​ថា លោកស្រី​ដឹង​ច្បាស់​ថា មាន​ការចាប់​ខ្លួន​ ពី​ព្រោះ​បើ​តាម​​​មន្ត្រី​សិទ្ធិ​មនុស្សនៃអង្គការ​សហប្រជាជាតិ​បាន​ប្រាប់​លោកស្រី​ថា​ គេបាន​ឃើញ​លោក​មេធាវី​ជួង​ ជូ​ងី កំ​ពុង​ស្ថិត​នៅ​ក្នុង​ការិយាល័យ​អនុវត្តដីការបស់​ឧត្តម​សេនីយ៍ ម៉ក់​ ជី​តូ​ ដែល​ជាប្រធាន​អង្គភាព​នោះ ​កាលពី​ព្រឹក​ថ្ងៃទី​​២​៩​ ខែ ធ្នូ ឆ្នាំ ២០១១។​

    មុន​នេះ​មួយ​ថ្ងៃ គណបក្ស​សម រង្ស៊ី​ បានផ្ទុះឡើង​នូវ​​រឿង​អាស្រូវ​ អំពី​ការ​បញ្ជាតាម​ទូ​រស័ព្ទ​ពី​ក្រៅ​ប្រទេស​ មក​ឱ្យសមាជិក​របស់​ខ្លួនស្បថ និង​ដក​ហូត​ទូ​រស័ព្ទដៃ។ ប៉ុន្តែ​មួយ​ថ្ងៃ​បន្ទាប់​មក ​មាន​ការ​​ប្រឌិត​ព័ត៌មាន​ភូត​កុហក​​ ដែល​គេអាច​គិត​ថា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំ​ណងដើម្បី​​បង្វែសភាព​ការណ៍​បិទ​បាំង​អំពើ​បំ​ពាន​ច្បាប់​បោះ​ឆ្នោត​ ​និងការ​​រំ​លោភ​សិទ្ធិ​មនុស្ស​ជាសកល មក​ជាការ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ជុំ​វិញ​រឿង​ចាប់​ខ្លួន​នេះ​ឡើង​ ។ អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ មួយ​ចំ​នួន​នាំ​គ្នា​ធ្វើ​ហាក់​ដូច​ជាជ្រួល​ច្របល់​ អន្ទះសារ​ស្វះស្វែង​ទៅ​រក​ជួប​លោក​ជួង​ ជូងី​ នៅ​ខាង​មុខសាលាដំ​បូង​​ខេត្តកណ្តាល ប៉ុន្តែ​ទង្វើ​ទាំង​នោះ​វាគ្រាន់​តែ​ជាការ​បោក​បញ្ឆោត​សាធារណមតិ ដើម្បីបំ​រើនយោបាយ​ឡប់​ឡែ បង្ក​ភាព​ចលាចល​​ និង​ការ​លើក​តំ​កើងជន​ខិល​ខូច​ឱ្យ​ល្បី​ឈ្មោះតែ​ប៉ុណ្ណោះ​​ ។ ការពិត​ គ្មាន​ការ​ចាប់​ខ្លួន​ណាមួយ​លើរូប​លោក​ ជួង​ ជូ​ងី​ ឡើយ​។

    ប្រភព​ព័ត៌មាន​ផ្លូវ​ការ​ពី​ក្រុម​អ្នក​ជំ​នាញ​ស្រាវ​ជ្រាវ​របស់​ ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​​​​ ដែល​រួម​មាន​មន្ត្រី​នគរបាលជាតិ​របស់​​ក្រសួង​មហាផ្ទៃ មន្ត្រី​សាលាដំ​បូង​​ខេត្តកណ្តាល​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​​ស្នងការ​នគរបាល​ខេត្តកំ​ពង់ឆ្នាំង​ គ្រប់គ្នា​សុទ្ធ​តែ​បាន​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​ណាមួយ​ទៅ​​លើ​មេធាវី​រូប​នេះទេ​ ពី​ព្រោះ​គ្មាន​បញ្ជា​ ហើយ​ថា ​តុលាការក៏​​មិន​បាន​ចេញ​ដី​កាចាប់​ខ្លួន​​ដែរ​ ប៉ុន្តែ សាលាដំ​បូង​ខេត្ត​កណ្តាល គ្រាន់​តែមាន​​ចេញ​ដី​កាឱ្យ​លោកជួង ជូ​ងី​ ចូល​ខ្លួន​មក​បំ​ភ្លឺដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ មិន​មែន​ឱ្យ​ចាប់​ខ្លួន​ទេ​។

    ​ការពិតជាក់​ស្តែង​ត្រូវ​បាន​លាត​ត្រដាង​ ​ គឺ​នៅ​ព្រឹកថ្ងៃ​ទី​៣០ ខែ ធ្នូ ឆ្នាំ ២០១១ ដោយ​សារលោក​មេធាវី​ជួង ជូ​ងី​ បាន​បង្ហាញខ្លួន​នៅ​ទី​ស្នាក់​ការកណ្តាល​​គណបក្ស​សម រង្ស៊ី​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ ក្រុង​ភ្នំ​ពេញ​ និង​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពាក់​ព័ន្ធ​នឹង​ករណី​នោះ​ថា​ មិន​មាន​ការ​ចាប់​ខ្លួន​លោកបាន​ទេ​​ ប៉ុន្តែ​ លោកថា​ មានការ​ស្ទាក់​ចាប់​លោកមែន​ តែ​ចាប់​មិន​បាន​ ។នេះ​គ្រាន់​តែ​ជាការ​អះ​អាង​របស់​លោក​ជួង​ ជូ​ងី​ តែ​ប៉ុណ្ណោះ​ ប៉ុន្តែបញ្ហា​នេះ​អ្នក​វិភាគ​មួយ​ចំ​នួន​និយាយថា​ វា​អាច​ជាការ​ភូតកុហកទាំង​ស្រុង​​ ពីព្រោះ​វាមិន​ទំ​នង​បន្តិចសោះ​ ដោយ​យល់​ថា​ «ប្រសិន​បើ​សមត្ថកិច្ច​អនុវត្តដី​កា​ចាប់​ខ្លួន​មែន​នោះ គឺមេធាវី​រូប​នេះ​មិន​អាច​រត់​គេចខ្លួន​បាន​ឡើយ បើ​គេដឹង​ថា​ រូប​គាត់​(​មេធាវី)កំ​ពុង​ធ្វើ​ដំ​ណើរនៅ​ក្នុង​រថយន្ត​បែបនេះ​​​»។​

    ម៉្យាង​ទៀត​ ក្នុង​សន្និសីទ​សារព័ត៌មាន​ មេធាវី​រូប​នេះ​ ហាក់​ដូច​ជាបាន​ធ្វើ​ផ្ទុយ​ពី​វិជ្ជា​ជី​វៈ​មេធាវី ពី​ព្រោះ​​គាត់​បាន​យក​ទី​តាំង​គណបក្សនយោបាយ​ធ្វើ​សន្និសីទ​កាសែត​ ដែល​លោកជួង ជូ​ងី សព្វ​ថ្ងៃ​គាត់​ជាសមាជិក​របស់​គណៈ​មេធាវី​ដែល​ជា​អង្គការ​ឯករាជ្យ​មួយ​។ ហើយ​ម៉្យាងទៀត​ការ​ដែលមេធាវី​រូប​នេះ​ បាន​ថ្លែង​ថា​ លោកនឹង​កោសក់​ ស្លៀក​ពាក់​ស ដើម្បី​សម្មាធិ ស្វែង​រក​យុត្តិ​ធម៌នោះ​ គឺរិត​តែមិន​មែន​ត្រឹម​ត្រូវ​តាម​គោលការណ៍ព្រះ​ពុទ្ធ​សាសនា​ទៀត​ ពីព្រោះ​ អ្នក​បួសក្នុង​សាសនានេះ​ គឺមិន​​​ត្រូវ​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ ឬ​ក៏ការសង​សឹក​ទេ។

    ប៉ុន្តែ បើ​ពិនិត្យពី​ឥរិយាបថ​របស់​មេធាវី​រូប​នេះ​ គឺបានដើរ​ប្រាស់​ចាកទាំង​ស្រុង​ពី​គន្លង​ដ៏​ល្អ​នោះ​។ ផ្ទុយ​ទៅ​វិញ​ពិត​ជាបុគ្គលដែល​បាន​ និង​កំ​ពុង​បំ​រើ​ឱ្យ​​នយោបាយគណបក្សសម រង្ស៊ី ហើយ​បាន​ និង​កំ​ពុង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ ជាមួយ​អ្នក​តំ​ណាង​រាស្ត្រចាន់ ចេង​ ដែល​បាន​រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដោយ​ថ្មី​ៗនេះ​ អ្នក​ទាំង​ពី​រ​បាន​ធ្វើ​សកម្ម​ភាព​រំ​ដោះសកម្មជន​គណបក្ស​សម រង្ស៊ី​ លោក មាស ប៉េង​ ឱ្យ​​រត់​គេចពី​ពន្ធ​នាគារ​ខេត្តកណ្តាល​។

    ដូច្នេះ ទង្វើ​ណាមួយរបស់​លោកជួង ជូ​ងី​ ក្នុង​ដំ​ណាក់​កាល​នេះ​ គឺគ្រាន់​តែ​ជាការ​សម្តែង​ឆាក​ល្ខោន​ ដើម្បី​ទាក់​ទាញ​ប្រជាប្រិយ​ភាពខ្លួនឯង និង​ជួយបិទ​បាំង​​អំពើ​​ខុសច្បាប់​របស់​គណបក្សសម រង្ស៊ី​ តែ​ប៉ុណ្ណោះ​ ដោយ​ហេតុ​ថា​ គណបក្ស​សម រង្ស៊ី​ ទើបតែ​នឹង​ទទួលរង​នូវ​ការ​រិះ​គន់​ និង​ស្តី​បន្ទោសជាខ្លាំង​ពី​ប្រមុខនៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាច្រើន​ ដែល​បាន​សំ​ដែង​ប្រតិកម្ម​ជុំ​វិញ​គម្រោង​ការ​ប្រព្រឹត្តអំពើ​​រំ​លោភ​សិទ្ធិ​មនុស្ស ​និង​បំ​បិទ​សិទ្ធិ​បញ្ចេញ​មតិ​ ដោយ​សារ​តែ​មេដឹក​នាំ​គណបក្ស​សម រង្ស៊ី តម្រូវ​ឱ្យ​សមាជិក​សមាជិការ​ក្រុមប្រឹក្សាឃុំ សង្កាត់​ ស្បថថា​ ពួក​គេត្រូវ​តែ​បោះ​ឆ្នោត​ឱ្យគណបក្ស​នេះ​ ហើយ​ព្រម​ទាំងគំ​រាម​​ដក​ហូត​ទូ​រ​ស័ព្ទ​​ដៃ​របស់​ពួក​គេ​ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​មួយ​ថ្ងៃ។

    ជាមួយ​នឹង​ការ​ហៅ​អំពើ​នោះ​ថា​ ជាការ​រំ​លោភ​សិទ្ធិ​មនុស្សជាសកល មិន​មែន​សំ​រាប់​តែ​បក្ស​នយោបាយ​មួយ​ទេ ​​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​​អំ​ពាវ​នាវ​ឱ្យ​សមាជិក​គណបក្សសម រង្ស៊ី​ ពិចារណានូវ​ទង្វើ​របស់​មេដឹក​នាំ​នយោបាយ​របស់​ខ្លួន​ ដែល​ចាត់​ទុក​អស់​លោក​ដូច​ជាអ្នក​ទោស​» ។ សម្តេច បាន​បន្ត​ថា​ «វាពិត​ជាបញ្ហា​ដ៏​ធ្ងន់​ធ្ង​រ​ដែល​ពួក​គេបង្ខំ​ឱ្យ​អស់​លោកស្បថ​ ហើយ​បន្ទាប់​មក​ដក​ហូត​ទូ​រស័ព្ទ​ដៃរបស់​អស់​លោកនោះ​។ វាប្រៀប​ដូច​ជា​អ្នក​​ទោសគុក​ឥត​ជញ្ជាំង​ក្នុង​របបខ្មែរក្រហម​អីចឹង​»។

    ក្នុង​បញ្ហា​នេះ​ សូម្បី​តែ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំ​នួន​ដែល​ធ្លាប់​តែ​មាន​និន្នាការគាំ​ទ្រ​បក្ស​ប្រឆាំង​ ក៏​បាន​សំ​ដែង​ក្តី​កង្វល់​ជុំ​វិញ​សកម្ម​ភាព​ទាំង​ពីរនេះ​ដែរ ដោយ​ពួក​គេបាន​ហៅ​ទង្វើ​នេះ​ ថារំ​លោភ​ច្បាប់​បោះ​ឆ្នោត​ និង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​។ ជាមួយនេះ​អង្គការទាំង​នោះ​ ពួកគេ​ក៏បាន​​អំ​ពាវ​នាវ​ឱ្យ​គណបក្ស​ សម រង្ស៊ី​ ​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ផង​ដែរ។

    ការ​ទទួល​រង​នូវ​សម្ពាធដ៏​ខ្លាំង​បែប​នេះ​ហើយ បាន​ជាមាន​ការ​ប្រឌិត​បង្កើត​ឡើង​នូវ​រឿង​ចាប់​ខ្លួន​មេធាវី​ ជួង​ ជូ​ងី​ ដោយអ្នក​តំ​ណាង​រាស្ត្រ មូរ សុខហួរ ប៉ុន្តែ​ ទី​បំ​ផុត​ដំ​ណឹង​នោះ ​គឺ​ជាការ​មិន​ពិត​។

    តាម​រយៈ​ការ​ប្រើ​មធ្យោបាយ​កេង​ចំ​ណេញ​នយោបាយ​យ៉ាង​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថាន​ការ​ណ៍​នយោបាយ​នៅ​កម្ពុជា​ គេអាច​យល់​បាន​ថា​ គណបក្ស​ប្រឆាំង​ បាន​ និងកំ​ពុង​ប្រើ​ល្បិចកល​ បង្ករបង្កើត​នូវ​ភាព​ចលាចល​​ក្នុង​សង្គម​ ហើយ​អ្នក​តំ​ណាង​រាស្ត្រ​ អាច​នឹង​មាន​ការ​ឃុប​ឃឹត​គ្នាជាមួយ​មេធាវី​រូប​នេះ​ ក្នុង​ការ​​បង្កើ​ត​បញ្ហា​ថ្មី​ ​ដើម្បី​បិទ​បាំង​​អំ​ពើ​រំ​លោភច្បាប់​ក្នុង​គណបក្ស និងដើម្បី​បង្វែសភាព​ការ​ណ៍​ពី​ពណ៌ខ្មៅ​ ឱ្យ​ទៅ​ប្រផេះ​​ ប៉ុន្តែ រាល់​សកម្ម​ភាព​ទុច្ចរិត​ទាំង​នេះ​មិន​អាច​លាក់​បាំង​ពី​ក្រសែភ្នែក​របស់​មហាជន​បាន​ឡើយ​។

    ក្នុង​ន័យ​ថា បើ​ពួក​គេនាំគ្នា​ចោទ​ប្រកាន់​ថា ​រដ្ឋាភិបាលសព្វ​ថ្ងៃបំ​ភិត​បំ​ភ័យ​ និង​រំ​លោភ​លទ្ធិ​ប្រជា​ធិបតេយ្យ សួរ​ថា​ ហេតុ​អ្វី​បាន​ជា បក្សប្រឆាំងនាំ​គ្នា​បំ​ប៉ោង​រឿង​មិន​ពិត បោក​ប្រាស់​ប្រជាពល​រដ្ឋ​ និង​ពេល​ចុង​ក្រោយ​នេះ ​ចេញ​នូវ​បទ​បញ្ជា​រំ​លោភ​លើ​សិទ្ធិ​ស្រប​ច្បាប់​របស់​សមាជិក​បក្ស​ខ្លួន​ឯង​ទៅ​វិញ?​។ សូម្បី​តែ​ក្រុម​អង្គការសង្គម​ស៊ី​វិលជាច្រើន​ដែល​ធ្លាប់​តែប្រឆាំង​ជាមួយនឹង​​រដ្ឋាភិបាល​ ក៏បាន​ចេញ​មក​សំ​ដែង​ការ​គាំទ្រនូវ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន​​ ដែល​ថ្លែង​រិះ​គន់​ចំ​បញ្ហា​ទៅលើ​យុទ្ធសាស្ត្ររបស់​គណបក្ស​ សម រង្ស៊ី​ ដែល​បាន​តម្រូវ​ឱ្យ​សមាជិក​របស់​ខ្លួនស្បថ និង​ដកហូត​ទូ​រស័​ព្ទ​ដៃ​ នៅ​មុន​ពេល​បោះ​ឆ្នោតនោះ​ផង​ដែរ ។ នេះ​គឺជាការ​វាយ​នឹង​ដំ​បង​ សំ​ពង​ដោយ​ព្រនង់ ត្រូវ​​ចំ​កណ្តាល​ក្បាលមេដឹក​នាំ​គណបក្ស​ប្រឆាំង​ បន្ថែម​ពីលើ​ទោស​ទណ្ឌដែល​កំ​ពុង​មាន​នាពេល​សព្វ​ថ្ងៃ៕