គ.ជ.ប ៖ ២៩មេសា-១៣ឧសភា ជាថ្ងៃចុះឈ្មោះ គណបក្សនយោបាយ

អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានឱ្យដឹងថា ខ្លួននឹង ចាប់ផ្តើម ចុះឈ្មោះគណ បក្សនយោបាយ នៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ ។

វ.បូរី
Saturday 20 April 2013
The Free Press Magazine

ផ្លាកសញ្ញា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)

ផ្លាកសញ្ញា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)

លោក ទេព នីថា បាន​ថ្លែងបា្រប់ ក្រុមអ្នករាយការណ៏ ព័ត៏មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ថា ការចុះ ឈ្មោះគណបក្ស នយោបាយ សម្រាប់ការ បោះឆ្នោត ជ្រើសរើស តំណាងរាស្រ្ត អាណត្តិទី៥ ដែលឈាន ចូល មកដល់ នៅចុងខែ កក្កដានោះ នឹងត្រូវ ប្រព្រឹត្ត ទៅ រយៈពេល ១៦ ថ្ងៃ ។ លោកបាន បញ្ជាក់ថា “វានឹងត្រូវ ចាប់ផ្តើម ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃ ទី១៣ ខែឧសភា ” ។

លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការខុមហ្វ្រែល (COMFREL) បានថ្លែងថា គ.ជ.ប ធ្វើឡើងនេះ ត្រឹម ត្រូវទៅតាម ច្បាប់បោះឆ្នោត ដែលបាន កំណត់ មក ។ លោកថា នៅក្នុងការ ចុះឈ្មោះនេះ មានប្រហែល ជា ៨ គណបក្សប៉ុណ្ណោះ ដោយមាន គណបក្សខ្លះ មិនបាន ចូលប្រកួត ប្រជែង ដោយ សារ ខ្វះថវិកា និងធនធាន រហូតដល់ គណបក្សខ្លះ ពុំមាន ទីស្នាក់ការ សម្រាប់ធ្វើការ ផងដែរ ។

លោកបានបន្តថា “ គណបក្សខ្លះ បានយកលុយ ១៥ លានរៀល ទៅបង់ ហើយយកមក ប្រកួតប្រជែង ការ បោះឆ្នោត ហើយនៅ ពេលណាអត់ បានសន្លឹកឆ្នោត ៣ ភាគរយ អត់បាន មួយអាសនៈ ហ្នឹង ខ្លាចអត់ បាន លុយតម្កល់ មកវិញ ត្រូវចំណាយ ការឃោសនា ផង ”​​ ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ គ.ជ.ប បានប្រកាស ឲ្យគណបក្ស នយោបាយ និងបេក្ខជន ដែលឈរ ឈ្មោះ សម្រាប់ការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៥ ទៅទទួល និងដាក់ពាក្យនៅ គ.ជ.ប ដែលត្រូវ ចាប់ផ្តើម ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ ២០១៣ ៕

What Next?

Recent Articles

One Response to "គ.ជ.ប ៖ ២៩មេសា-១៣ឧសភា ជាថ្ងៃចុះឈ្មោះ គណបក្សនយោបាយ"

  1. គណះបក្ស ប្រជាជន នឹង ត្រូវបរាជ័យ បើសិន មានគណះបក្សឈរឈ្មោះបោះឆ្នោតកាន់តែតិចជាងនេះ ។
    ហើយ បើសិនជាគជពប អព្យាក្រិត ។