ឯកអគ្គរដ្ឋថៃប្រចាំក្រុងឡាអេនិងជាប្រធានក្រុមអ្នកច្បាប់ថៃដែលបានតតាំងជាមួយកម្ពុជាអំពីករណីប្រាសាទព្រះវិហារ លោកវីរ៉ាឆៃ ផ្លាសាយ បាននិយាយថា តុលាការយុត្តិធម៌អន្តរជាតិ(ICJ)នឹងបង្កភាពតានតឹងឡើងថែមទៀតរវាងថៃនិងកម្ពុជាប្រសិនបើខ្លួនអនុញ្ញាតអោយប្រើផែនទីឧបសម្ពន្ធ១ (Annex I map) សំរាប់កំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
ថ្ងៃទី 20 មេសា 2013, 10:55:AM
CEN
វីរ៉ាឆៃ បានថ្លែងដូច្នេះនៅពេលបញ្ចប់សេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃសុក្រ។

លោកបានចោទកម្ពុជាថាមិនប្រកាន់ខ្ជាប់សំណើដែលខ្លួនស្នើទៅកាន់តុលាការនិងជំហរពាក់ព័ន្ធនឹងករណីប្រាសាទចាប់តាំងពីខ្លួននាំជម្លោះនេះមកកាន់តុលាការពិភពលោកនៅឆ្នាំ១៩៥៩។
លោកបានអះអាងថា ដំបូងកម្ពុជាបានស្នើអោយតុលាការសំរេចថាតើប្រាសាទនេះតាំងនៅក្នុងទឹកដីកម្ពុជាដែរឬអត់ និងក្រោយមកបានប្តូរកែសំណើនេះនិងបានស្នើអោយតុលាការចេញសាលក្រមអំពីព្រំដែនផងដែរ ដែលតុលាការបានបដិសេធមិនព្រមធ្វើតាម។
វីរ៉ាឆៃ បានបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៦២ដល់១៩៦៣ កម្ពុជាបានសម្តែងការពេញចិត្តជាមួយនឹងការបកស្រាយរបស់ថៃនៃតំបន់របស់ប្រាសាទតាមរយៈការដាក់របងលួសបន្លានៅទីជាប់ប្រាសាទ។តែទោះជាយ៉ាងណា កម្ពុជាបានប្តូរជំហរនៅឆ្នាំ២០០៧ដោយបានអះអាងថាខ្លួនមិនបានដឹងអំពីរបងនេះនិងឥឡូវអះអាងកម្មសិទ្ធិលើតំបន់អះអាងរួមគ្នា៤,៦គីឡូម៉ែត្រការ៉េជាប់ប្រាសាទថែមទៀត។ពេលនេះកម្ពុជាបានបញ្ជូនសំណើមួយទៀតជាមួយនឹងព្រំដែនផ្សេងនិងមិនអាចបញ្ជាក់ប្រាប់តុលាការថាត់ខ្សែបន្ទាត់មួយណាដែលខ្លួនចង់អោយតុលាការពិចារណា។
ប្រធានក្រុមរបស់ថៃរូបនេះនិយាយថា ភាពមិនត្រឹមត្រូវនិងកំហុសមុខជានឹងកើតមានប្រសិនបើផែនទីឧបសម្ពន្ធ១ ត្រូវបានយកមកប្រើជាឋានលេខាពិតប្រាកដ គឺថា”បើអនុញ្ញាតអោយប្រើវា នឹងមានជម្លោះថែមទៀតរវាងប្រទេសទាំងពីរ ហួសពីការដោះស្រាយបញ្ហាមួយសព្វថ្ងៃនេះ”។
វីរ៉ាឆៃបានលើកឡើងថា ជម្លោះព្រំដែនគួរត្រូវបានដោះស្រាយតាមគណៈកម្មាធិការព្រំដែនរួមថៃ-កម្ពុជា និងមិនត្រូវប្រើខ្សែបន្ទាត់រំលោភនៅលើផែនទីឧបសម្ពន្ធ១ទេ។
លោកបានស្នើតុលាការអោយទុកករណីនេះជាមោឃៈពីព្រោះវាមិនស្ថិតក្រោយយុត្តាធិការរបស់តុលាការនិងត្រូវបានប្រកាសជាផ្លូវការរួចហើយថាសាលក្រមឆ្នាំ១៩៦២មិនភ្ជាប់នឹងព្រំដែនថៃ-កម្ពុជា។វាក៏មិនកំណត់ព្រំដែននៃបរិវេណរបស់ប្រសាទដែរ។
ថ្លែងនៅចុងបញ្ចប់នៃសវនាការផ្ទាល់មាត់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោកស៊ូរ៉ាពង់ តូវិចាកឆៃគុល បាននិយាយថាក្រុមរបស់ថៃបានធ្វើការងារល្អវិសេសវិសាលណាស់នៅឯតុលាការពិភពលោក៕
សៀមពិតជាស្វាត់ស្វែងមែន បើរដ្ឋាភិបាលខ្មែរយកយុទ្ឋសាស្រ្តនេះ
ការពារកោះត្រល់យើងជាខ្មែរមិនដឺងមានមោទនៈយ៉ាងណាទេ ពិតជាមានអ្នកគាំទ្រច្រើន។
ក្រាន់តែពាក្យថាប្រមាន ប្រមានបែបផែនយ៉ាងមេច! ចង់យ៉ាងមេច!
Warning of escalating tension between the two nations, so who will start the intrusion ?