ភ្នំពេញ: សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើក្រុងពាលី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី បុកគ្រឹះសាងសង់ទម្ររូបសំណាកលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ថ្ងៃទី 20 មេសា 2013
ដោយ: មុនីរាជ
CEN
លោក ម៉ាន់ សេងហាក់ ទីប្រឹក្សាសហជីពសេរីកម្មករ នៃព្រះរាជាណចក្រកម្ពុជា បានប្រាប់គេហទំព័រ CEN ឲ្យដឹងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ថា ការធ្វើក្រុងពាលីតាមបែបប្រពៃណីខ្មែរនេះ គឺនឹងប្រព្រឹត្តទៅដោយនៅលើសួនច្បារច្រមុះជ្រូក ទល់មុខវត្តលង្ការ ( ខាងលិចវិមានឯករាជ្យ ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីសហជីព និងកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស។
ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ នឹងតម្លើងរូបសំណាកលោក ជា វិជ្ជា ដាក់នៅលើទម្រ ហើយរូបសំណាកមានទម្ងន់ប្រមាណជា ២តោន។ រូបសំណាកលោក ជា វិជ្ជា បែរមុខទៅទិសខាងលិច។
សូមរម្លឹកថា លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ នៅតូបលក់កាសែតក្បែររបងវត្តលង្ការ ខណៈពេលដែលលោកកំពុងតែឈរអានកាសែត៕
What did this guy do for Cambodia? Hun Sen saved Khmer lifes in the whole country and build up the country from nothing. Why don’t we build the statue of the hero Hun Sen?