ខាត់ សុឃីម ដាក់​លក្ខខណ្ឌ​យក​កូន

ភ្នំពេញៈ ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ គឺ​ជា​ថ្ងៃ​ដែល​តារា​ចម្រៀង​កំប្លែង ខាត់ សុឃីម បាន​បញ្ជាក់​ពេញ​មាត់​ថា​តារា​សម្តែង​រូប​សង្ហា អ៊ិន សុផាណូ គឺ​ជា​ប្តី​ពេញ​សិទ្ធិ​របស់​ខ្លួន​ហើយ​ក្រោយ​ពេល​រៀប​អាពិពាហ៍​ពិពាហ៍​ភ្លាម​ពាក្យ​ចចាម​អារ៉ាម​មួយ​បាន​លេច​ឡើង​ថា ខាត់ សុឃីម ត្រៀម​យក​កូន​ដែល​ពាក្យ​នេះ​ត្រូវ​បាន​គេ​និយាយ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

Monday, 22 April 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង យ៉េៗ នាង ខាត់ សុឃីម និង​ស្វាមី លោក អ៊ិន សុផាណូ អះ​អាង​មិន​ទាន់​យក​កូន​ទេ។ រូបថត សេត គឹមសឿន

តារា​ចម្រៀង យ៉េៗ នាង ខាត់ សុឃីម និង​ស្វាមី លោក អ៊ិន សុផាណូ អះ​អាង​មិន​ទាន់​យក​កូន​ទេ។ រូបថត សេត គឹមសឿន

ប៉ុន្តែ​ទោះ​បី​ជា​មាន​ពាក្យ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​បែប​នេះ​ក្តី ក៏​តារា​ចម្រៀង ខាត់ សុឃីម បាន​ចេញ​មុខ​មក​អះ​អាង​នៅ​ពេល​នេះ​យ៉ាង​ច្បាស់​ថា នាង​មិន​ទាន់​មាន​កូន​ជាមួយ​ប្តី ផាណូ នៅ​ឡើយ​ទេ​។ នាង​បាន​បញ្ជាក់​ថា បើ​នាង​សម្រេច​ចិត្ត​យក​កូន លុះ​ត្រា​តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ច្បាស់​លាស់​។

គួរ​រំឭក​ថា ពិធី​មង្គលការ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ដែល​នឹង​មិន​អាច​កើត​ឡើង​ជា​លើក​ទី​២​នោះ ត្រូវ​បាន​គេ​គិត​ថា ជា​ថ្ងៃ​សិរីសួស្តី​ជ័យ​មង្គល ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជ្រើស​រើស​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​រៀប​ចំ​ពិធី​មង្គលការ និង​ពិធី​ផ្សេងៗ។ ជាមួយ​គ្នា​នោះ តារា​ចម្រៀង​ដែល​មាន​កំណើត​ពី​អ្នក​ដើរ​ច្រៀង​ភ្លេង​ការ​នៅ​ភ្នំ​ប្រសិទិ៍្ធ​នាង ខាត់ សុឃីម ក៏​បាន​ជ្រើស​រើស​យក​ថ្ងៃ​នេះ​រៀប​មង្គលការ​ជាមួយ​នឹង​តារា​សម្តែង​មក​ពី​ស្វាយរៀង​លោក អ៊ិន សុបញ្ញា ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សិល្បៈ​ថា អ៊ិន សុផាណូ ក្រោយ​ពេល​តារា​ចម្រៀង​វ័យ​៣៣​ឆ្នាំ អ្នក​នាង ខាត់ សុឃីម បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ដោយ​បើក​ចំហ​ជាមួយ​តារា​សម្តែង​ជើង​ថ្មី​តែ​ល្បី​វ័យ​២៩​ឆ្នាំ​លោក អ៊ិន សុផាណូ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​គេហដ្ឋាន​ថ្មី​របស់​អ្នក​នាង​នៅ​ម្តុំ​ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុង​បុរី​ជ័យជម្នះ​សាន់​វ៉េ។

មក​ទល់​នឹង​ពេល​នេះ ការ​ដឹក​ដៃ​គ្នា​ចូល​រោងការ​របស់​នាង ខាត់ សុឃីម និង អ៊ិន សុផាណូ មាន​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ហើយ តែ​ពួក​គេ​មិន​ទាន់​រំលេច​ចេញ​នូវ​ដំណឹង​ល្អ​នៃ​ការ​ទទួល​បាន​បុត្រា ឬ​បុត្រី បន្ថែម ដើម្បី​ពង្រឹង​ចំណង​ស្នេហា​ពួក​គេ​ដែល​កន្លង​មក​តែង​មាន​ការ​លើក​ឡើង​ពី​ការ​រិះ​គន់​ផ្សេងៗ​ឡើយ​។ មុន​នេះ​បន្តិច មាន​ការ​លើក​ឡើង​ពី​គម្រោង​បោះ​ទុន​យក​កូន​ចង​ជើង​បុរស​សង្ហា ផាណូ ជា​ប្តី​ដោយ​ទស្សនិកជន​បាន​ទទួល​ភាព​ភ្ញាក់​ផ្អើល​ថា នាង​ខាត់ សុឃីម គ្រោង​យក​កូន​រឹត​ចំណង​ស្នេហា​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​តារា​ចម្រៀង​ដែល​មាន​ជំនាញ​កំប្លែង​ពី​កំណើត​ខាត់ សុឃីម បាន​ធ្វើ​ការ​បដិសេធ​ចំពោះ​ដំណឹង​លេច​ឮ​ទាំង​នោះ​។

នៅ​ក្នុង​បទ​សម្ភាស ជាមួយ​ទូរទស្សន៍​មួយ ខាត់ សុឃីម បាន​ឲ្យ​ដឹង​ថា កន្លង​មក​តែង​មាន​ដំណឹង​លេច​ធ្លាយ​ជា​ហូរ​ហែ​ថា នាង​មាន​គម្រោង​យក​កូន​ជាមួយ​នឹង​បុរស​ជា​ស្វាមី​ពេញ​សិទ្ធិ​តែ​នាង​សុំ​ប្រាប់​មហាជន​ទៅ​វិញ​ថា នោះ​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ដែល​គេ​លើក​មក​និយាយ​គ្មាន​ភ័ស្តុតាង​បញ្ជាក់​តែ​ប៉ុណ្ណោះ​។

ជាមួយ​នឹង​ស្នាម​ញញឹម​តារា​ចម្រៀង​មាន​កូន​ប្រុស​ម្នាក់​មុន​នឹង​រៀបការ​ជា​ផ្លូវ​ការ នាង ខាត់ សុឃីម បាន​និយាយ​ថា៖​«ចា៎ អា​រឿង​ថា ខ្ញុំ​មាន​កូន​គ្រោង​យក​កូន​អី​ហ្នឹង ឥឡូវ​កំពុង​តែ​លេច​ឮ​ខ្ចរ​ខ្ចាយ​តែ​ខ្ញុំ​បញ្ជាក់​នៅ​ពេល​នេះ​ថា ខ្ញុំ​មិន​ទាន់​មាន​គម្រោង​យក​កូន​នៅ​ឡើយ​ទេ​»។

ទោះ​បី​ជា​បញ្ជាក់​ថា នាង​មិន​ទាន់​មាន​គម្រោង​យក​កូន​នោះ តែ​នាង​នឹង​អាច​យក​កូន​នៅ​ក្នុង​លក្ខខណ្ឌ​ច្បាស់​លាស់​មួយ នៅ​ពេល​ណា​នាង​រយាល​ពី​ការងារ​សិល្បៈ​បន្តិ​ច។ នាង​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​សម្រេច​ចិត្ត​យក​កូន​នោះ លុះ​ត្រា​ដរាប​ណា​ខ្ញុំ​អស់​ការងា​ពី​សិល្បៈ ឬ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ឈប់​រវល់​ពី​ការងារ​សិល្បៈ​ពោល​គឺ​នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​យក​ទេ​។ ម្យ៉ាង​នៅ​ពេល​សម្រេច​ថា យក​នោះ ក៏​ខ្ញុំ​ត្រូវ​សួរ​នាំ​ស្វាមី​របស់​ខ្ញុំ​ដែរ​»៕

What Next?

Recent Articles

6 Responses to "ខាត់ សុឃីម ដាក់​លក្ខខណ្ឌ​យក​កូន"

  1. son says:

    វាបានប្រយោជន៍ស្អីនឹងស្តាប់រឿងអត់ប្រយោជន៍របស់ពួកវាអស់ទាំងនេះ

    សុទ្ធតែមីពួកសេះដាច់បង្ហៀរ​ បើគ្រាន់បើម៉េចក៏មិនទៅទិញទឹក ក ចាក់

    យកកូនទៀតទៅ?

  2. *** says:

    Almost gray pubic hair and said: wnt a baby……………………………….shit !!!!!

  3. *** says:

    Almost gray pubic hair and said: want a baby ………. shit !!!!!

  4. Tyrone says:

    Why she need to show up too much ? it look like shit. no time to listen to useless thing like that .every body alresdy know about her.

  5. bullshit says:

    រកអង្កច្រកឆ្នាំងមិនចង់បានផង ទៅអានរឿងពូកមីអស់នេះបានការស្អី

  6. bullshit says:

    រឿងក្តក្តិតគេ ទៅខ្វល់អីម្លេះ ហា?