ពលរដ្ឋខ្មែរ ដែលមានដើមកំណើតពីទឹកដីកម្ពុជាក្រោម បានប្រកាសថា និងប្តឹងអាជ្ញាធរវៀតណាម ទៅអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសកម្ពុជា និងជាពិសេសទៅសហគមន៍អន្តរជាតិ ដើម្បីឲ្យបានដឹងអំពីទង្វើរបស់អាជ្ញាធរ នៃរដ្ឋាភិបាល វៀតណាម ដែលបានធ្វើ មកលើខ្មែរ កម្ពុជាក្រោម។
សារា
Monday 22 April 2013
The Free Press Magazine
នេះបើ យោងតាម សន្និសីទ សារព័ត៌មាន ស្តីពី សេរីភាព ដើរហើររបស់ ខ្មែរកម្ពុជាក្រោម កាលពីព្រឹក ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៣ នៅទីស្នាក់ការ សមាគមខ្មែរ កម្ពុជាក្រោម ដើម្បី សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ
លោក លី ឈួន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ ដែលត្រូវបាន អាជ្ញាធរ វៀតណាម រារាំងដែរនោះ បានថ្លែងថា លោកសូមឲ្យ អាជ្ញាធរ វៀតណាម គោរពសិទ្ធិ មនុស្ស ឲ្យបានត្រឹមត្រូវ ហើយការ ដែលខ្មែរ កម្ពុជាក្រោម តវ៉ា គឺទាមទារសិទ្ធិ រស់នៅ ស្មើភាពគ្នា ។
លោក លី ឈួន បានបញ្ជាក់ថា «លោកនឹងប្តឹងអាជ្ញាធរវៀតណាម តាមរយៈ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីអភិវឌ្ឍន៍ លើពីរករណី គឺទីមួយ រើសអើងជាតិសាសន៍ និងទីពីរ រំលោភ សិទ្ធិឯកជន»។
ជាមួយគ្នានោះ ព្រះសង្ឃ និង ប្រជាពលរដ្ឋ ខ្មែរកម្ពុជាក្រោម បានប្រកាស ប្តឹងអាជ្ញាធរ វៀតណាម ទៅអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការ សហប្រជាជាតិ ប្រចាំនៅ ក្នុងប្រទេស កម្ពុជា និងជាពិសេស ទៅសហគមន៍ អន្តរជាតិ ដើម្បីឲ្យបាន ដឹងអំពីទង្វើ របស់អាជ្ញាធរ នៃរដ្ឋាភិបាល វៀតណាម ដែលបានធ្វើ មកលើខ្មែរ កម្ពុជាក្រោម ។
ព្រះតេជគុណ ថាច់ ថាវរី ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម បានមានសង្ឃដីការ ដោយរៀបរាប់ពីការ រំលោភ បំពានរបស់អាជ្ញាធរវៀតណាមថា ពេលព្រះអង្គទៅលេងស្រុកកំណើតនៅទឹកដីកម្ពុជាក្រោម អាជ្ញាធរ វៀតណាម បានហៅព្រះអង្គសាកសួរនៅសាលាស្រុកវៀតណាម រួមទំាងការពិន័យជាប្រាក់ចំនួន ៨លានដុង ពីបទមិនជម្រាបជូនអាជ្ញាធរជាមុន ពីដំណើររបស់ព្រះអង្គ ហើយហាមមិនឲ្យព្រះសង្ឃនៅកម្ពុជាក្រោម មានសង្ឃដីការចូលព្រះសង្ឃដែលនិមន្តមកពីប្រទេសកម្ពុជា និងប្រទេសក្រៅ ហើយវៀតណាមតែងតែ សម្លុតគម្រាមកំហែងបងប្អូនខ្មែរកម្ពុជា ដែលរស់នៅទីនោះ។
រីឯព្រះតេជគុណ លី ច័ន្ទនេន ដែលគង់នៅប្រទេសកាណាដា ហើយអះអាងថា ត្រូវអាជ្ញាធរវៀតណាម មិនឲ្យនិមន្តទៅលេងស្រុកកំណើត ក៏បានអះអាងក្នុងសន្និសីទកាសែតថា ព្រះអង្គនឹងដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិទៅក្រុងឡាអេ និងសហគមន៍អន្តជាតិ នៅលើពិភពលោក ចំពោះករណីដែលអាជ្ញាធរវៀតណាម មិនឲ្យខ្មែរកម្ពុជាក្រោមទៅលេងស្រុកកំណើតរបស់ខ្លួន។
លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរក្រោម លោក គឹម ស៊ីសំណា បានថ្លែងថា បច្ចុប្បន្នអាជ្ញាធរ វៀតណាម បានរំលោភសិទ្ធិមកលើ បងប្អូនខ្មែរ កម្ពុជា ក្រោមកាន់តែធ្ងន់ធ្ងរហើយ ក្នុងពេលមានពិធីបុណ្យជាតិធំៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌជាដើម បន្ទាប់ពីបងប្អូនខ្មែរ កម្ពុជា ក្រោមទំាងនោះ ត្រឡប់ពីប្រទេសកម្ពុជាវិញ ចូលទៅលេងស្រុកកំណើតនៅកម្ពុជាក្រោម។
លោកបន្តថា “ចំពោះពាក្យបណ្តឹង ដែលព្រះសង្ឃ និងប្រជាពលរដ្ឋប្តឹងមកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឃន៍ ខាងសមាគមនឹងធ្វើរបាយការណ៍ជម្រាបទៅអង្គការជាតិ អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម រួមទាំងទៅសហគមន៍អន្តរជាតិ ឲ្យបានដឹងអំពីបញ្ហាវៀតណាម រំលោភសិទ្ធិមនុស្សមកលើខ្មែរកម្ពុជាក្រោម។
ជុំវិញការលើកឡើងខាងលើនេះ ទស្សនាវដ្តីសារព័ត៏មានសេរី មិនអាចសុំ ការអត្ថាធិប្បាយពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជាបានទេ៕
ទំនាយចាស់ទុំបុរាណ ចំពោះឈ្មោះអាអ្នកលេង )
ឈ្មោះអ្ហែងផ្តើមដោយអក្សរ (គ) -ឈ្មោះនេះមិនភរប្រែថាយ៉ាប់
គគ្រើមគគ្រាតវាជាស័ព្ទ- មានន័យអភ័ព្វកើតគ្រោធគ្រាត ។
ម៉្យាងទៀត(គ) នេះគ- តែភិត-ពូជអត់គំនឹតចេះត្រឹមភរ
ពូជថោកគម្រក់មិនស្មោះស- គ្រប់ញាតិចង់ល្អត្រូវជៀសឆ្ងាយ ។
បញ្ចប់ទៅវិញដោយស័ព្ទ(អ៊ី)- អាក្រក់គ្មានពិសូរស័ព្ទនេះ
ពូជចិត្តទ្រឹស្តស្មូរអន់តំរិះ- ពូជល្ងង់មិនខ្មេះកំណាញ់ស្វិត ។
ពូជកោងទ្រឹស្តស្មូរអួតខ្លួនឯង- បានធំឫុកស្ញែងលែងស្គាល់ផៅ
ពូជចិត្តអាក្រក់ថោកកំឡៅ-ចេះតិចអួតស្លៅថាចេះខ្លាំង ។
ឃើញគេចេះជាងផ្តើមក្តិចត្រួយ- ខ្លួនវិញរលួយអន់តំរិះ
តែខ្លាំងខាងអួតអំណួតផេះ- ប្រើឈ្មោះដូចនេះអន់អប្បល័ក្ខ ៕
try ur best to protect ur peoples from Youn Goverments ,even those Hun Sen dont help
យួនជាសត្វក្រពើ នេះជាសំដីរបស់សម្តេចឪ, ចូរ ខំឡើង យើងជាខ្មែរកណ្តាលគាំទ្រអ្នករាល់សកម្មភាពដើម្បីសេរីភាព។