នាយករដ្ឋមន្ត្រី​​​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​លើ​សំណុំ​រឿង​ព្រះវិហារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រក្សា​ជំហរ​ស្ងប់ស្ងាត់ និង​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​​រដ្ឋាភិបាល​​​ចំពោះ​រឿង​ទំនាស់​ព្រំដែន​ជាមួយ​ថៃ នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) រង់​ចាំ​ការ​បក​ស្រាយ​សាលក្រម​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។

 

ដោយ ដែន អយុធ្យា និង សុខ សេរី
2013-04-22
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។ RFA/Sok Serey


ស្តាប់សំឡេង ថតសំឡេង

ការ​អំពាវនាវ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​នៅ​​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មេសា ក្នុង​ពិធី​កាត់​ឫសសីមា​ឆ្លង​ព្រះវិហារ​​វត្ត​សិរី​ឧត្ដម ក្នុង​ឃុំ​ពាមរោង ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ស្រប​ពេល​ដែល​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២២ មេសា បន្ទាប់​ពី​ចូល​​រួម​សវនាការ​អស់​រយៈ​ពេល ៥​ថ្ងៃ​រួច​មក។

លោក ហ៊ុន សែន៖ «បកស្រាយ​យ៉ាង​ម៉េច ដាក់​ផែនទី​យ៉ាង​ម៉េច ស្មាន​ថា​តុលាការ​គេ​ខ្វះ​ផែនទី​អស់​ហ្នឹង? ដាក់​ផែនទី​ចង់ ១០០​ទៀត ហើយ​តុលាការ កាល​ពី​ឆ្នាំ​១៩៦២ គេ​ល្ងង់​ណាស់​ទៅ​ហ្អី! ហើយ​តុលាការ​បច្ចុប្បន្ន​គេ​មិន​ល្ងង់​ទេ គេ​មាន​ផែនទី​គ្រប់គ្រាន់​របស់​គេ ហើយ​អា​ផែនទី​ដែល​ស្ត្រី​ជនជាតិ​រ៉ូម៉ានី ដាក់​មក​ហ្នឹង យើង​មាន​ក្នុង​ដៃ​របស់​យើង បែរ​ជា​ខាង​ថៃ ថា នេះ​ជា​ផែនទី​រក​ឃើញ​ថ្មី។ អុញ! មិន​មែន​ថា​គេ​ល្ងង់​ទេ គេ​ឆ្លាត។ ក៏​ប៉ុន្តែ​យើង​មាន​ដែរ​តើ អា​ផែនទី​ហ្នឹង​នោះ។ បាន​ជា​ជនជាតិ​អង់គ្លេស វាយ​បក​ថា អា​បន្ទាត់​ហ្នឹង​គឺ​របស់​ថៃ។ ប៉ុន្តែ​រឿង​យ៉ាង​ណា​កុំ​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ជម្លោះ​ដទៃ​ទៀត»

ហោ ណាំហុង ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​ពី​ទីក្រុង​ឡាអេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Sok Serey

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ តាម​ពាក្យ​បណ្ដឹង​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ការ​តវ៉ា​របស់​ភាគី​ថៃ ដែល​អះអាង​ថា ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ជា​កម្មសិទ្ធិ​របស់​ថៃ ហើយ​សវនាការ​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣។

ទាក់ទង​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) លោក​បាន​និយាយ​ជាមួយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ ថា ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ ទោះ​តុលាការ​សម្រេច​បែប​ណា ប្រទេស​ទាំង​ពីរ​ត្រូវ​អនុវត្តន៍​​តាម​តុលាការ​ ដោយ​ស្ងៀមស្ងាត់។

លោក ហ៊ុន សែន៖ «បើ​ទោះ​បី​ប្រទេស​ទាំង​ពីរ​កំពុង​តតាំង​គ្នា​នៅ​ឯ​តុលាការ ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា កម្ពុជា និង​ថៃ ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម ហើយ​ត្រូវ​តែ​វ៉ៃ​គ្នា​នោះ​ទេ។ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់។ មិន​ថា​សាលក្រម​ចេញ​មក​បែប​ណា កុំ​ឲ្យ​បញ្ហា​នេះ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ ចេញ​ពី​ចំណុច​តូច​១​ទៅ​ទំនាស់​ទូទាំង​ព្រំដែន ឬ​ទូទាំង​វិស័យ»

លោក ហោ ណាំហុង ដែល​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សវនាការ​នោះ​ឲ្យ​ដឹង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២ ជា​ថ្មី​ម្ដង​ទៀត នៅ​ចុង​ឆ្នាំ​២០១៣ នេះ តែ​​លោក​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​​ជាក់លាក់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

13 Responses to "នាយករដ្ឋមន្ត្រី​​​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​លើ​សំណុំ​រឿង​ព្រះវិហារ"

  1. 18 Mina says:

    កោះត្រល់ស្ងប់អារម្មណ៍ អីឡូវព្រះវិហារក៍ត្រូវស្ងប់អារម្មណ៍ទៀត បន្តិចទៀតភ្នំពេញក៍នឺងត្រូវស្ងប់អារម្មណ៍ ស្ងប់ៗតែរហូត…

  2. តថ says:

    សៀបវាមិនមែនចង់បានប្រាសាទទេ ព្រោះវាដឹងថាមិនអាចយកបាន ។​វាឡាំប៉ាទាមទាតែដីក្បែរតំបន់ប្រាសាទ ប្រសិនជាបានខ្លះវានិងចរចារបន្តសហការរួមគ្នាចំពោះ​ប្រសាទទៀត។
    យោងតាមសំដីនេះ «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់។ មិន​ថា​សាលក្រម​ចេញ​មក​បែប​ណា កុំ​ឲ្យ​បញ្ហា​នេះ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ ចេញ​ពី​ចំណុច​តូច​១​ទៅ​ទំនាស់​ទូទាំង​ព្រំដែន ឬ​ទូទាំង​វិស័យ»
    ដាច់ខាតកុំឲ្យមានការកើតឡើងការធ្វើអាជីកម្មរួមគ្នាលើប្រសាទរបស់ខ្មែរ វាជាបស់ខ្មែរយើង មិនមែនរបស់សៀមទេ។ ហើយកុំយកយុទ្ឋសាស្រ្តឈ្នះៗប្រើលើបញ្ហានេះឲ្យសោះ។

  3. មេទ័ព-បាញ់អាCheath says:

    ចង់ខ្ពស់ហួសមាត្រ
    ១- គិតទៅម្នុសយើង–មុខក្រាស់ចង់ថ្កើង–ចចើងហួសមាត្រ–សមត្ថភាព
    ចេះត្រឹមខ្ញុំវៀត–និងបំផ្លាញជាតិ–ឱ្យខ្មែរទន់ខ្សោយ ។
    ២- បើមិនក្បត់ជាតិ–បើមិនបានវៀត–គឺចោរបណ្តោយ–សូម្បីសព្វថ្ងៃ
    បានខ្ពស់ម្ល៉ឹងហើយ–នៅប្លន់មុខក្រោយ–បំប៉នតណ្ហា ។
    ៣- ទង្វើនៃម្នុស–វាបញ្ចាំងឆ្លុះ–ថាម្នុសធុនណា?–កុំឃើញងារខ្ពស់
    ស្មានម្នុសអស្ចារ្យ–អួតរាងសង្ហា–បោកភ្នែកខាងក្រៅ ។
    ៤- ចំណុះមាត្រខ្លួន–អត់ខ្លឹមមាំមួន–មានតែធាតុខ្លៅ–ទើបបំរើយួន
    ទាំងអំបូរផៅ–មានមិត្រចិត្តខ្មៅ–ជួយរួមការពារ ។
    ៥- ចង់ខ្ពស់ហួសមាត្រ–តែទាបមារយាទ–អន់ជាងសត្វទា–ហ៊ានកាត់ដីខ្មែរ
    ឱ្យយួនបច្ចា–ហ៊ានក្លែងដោះសារ–ភរយើងជាខ្មែរ ។
    ៦- ចចើងចង់ខ្ពស់–អស់អីអស់ចុះ–មិនដីកេរម៉ែ–នេះទោសក្បត់ជាតិ
    មិនរួចខ្លួនទេ–យើងត្រូគិតគ្នេរ–កុំបណ្តោយទៀត ។
    ៧- មេមុនមេក្រោយ–យើងឆ្លងកាត់ហើយ–ឈប់ធ្លោយមារយាទ–ឈប់ឱ្យមេបោក
    ម្តងហើយម្តងទៀត–ជួយសង្រ្គោះជាតិ–មុនវៀតត្រួតខ្មែរ!

  4. មេទ័ព-បាញ់អាCheath says:

    កំចាត់មេក្រមីនៃអយុត្តិធម៌
    ១- មេក្រមីនៃអយុត្តិធម៌–កើតមកពីណា តើខ្មែរដឹងទេ?
    វាបានកើតមកពីពួកមេៗ–សម្រាប់ជាន់ខ្មែរ ដែលឥតអំណាច ។
    ២- មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
    ក្នុងមួយត្រកូល សុទ្ធអាងអំណាច–គេសាងក្តីខ្លាចសម្រាប់អ្នកក្រ ។
    ៣- ពួកមេក្រមីនៃសង្គមយើង–លើកខ្លួនឱ្យថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគ អយុត្តិធម៌–ដឹកនាំនគរ ឆ្ពោះឱនភាព ។
    ៤- មេក្រមីនៃអយុត្តិធម៌–រាស្រ្តខ្មែរវឹកវរ ព្រោះមេថោកទាប
    យកអំណាចខ្លួន ដែលយួនបន្តុប–ធ្វើជាអង្គប់ គាបសង្គមខ្មែរ ។
    ៥- មេក្រមីនៃអយុត្តិធម៌–អ្នកត្រូវក្រោកឈរ បើស្តាយជាតិដែរ
    កុំចាត់វាចោល មិនហួសពេលទេ–កុំឱ្យខ្ញុំហ្វេ ជិះជាន់តទៀត ។
    ៦- មេក្រមីនៃអយុត្តិធម៌–មិនមែនឈូកស ឈូករ័ត្នព្រោងព្រាត
    តែគេអាយ៉ង របស់យួនវៀត–ដីខ្មែរច្រើនទៀត វៀតយកបន្ត ។
    ៧- ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–ខ្មែរក្នុងទ្វីបលោក ខ្វះអីអ្នកល្អ
    ក៏មានរាប់លាន នៅក្នុងនគរ–រក៍យុត្តិធម៌សម្រាប់ជាតិយើង ។

  5. cheath says:

    មេទ័ពជាតិ-បាញ់ក្បាលអាមេទ័ពបាញ់ទា

    ១- ជនចិត្តបិសាចកម្លាចសង្គម–រៀងរាល់ប្រាំឆ្នាំ កៀកពេលបោះឆ្នោត
    បង្កើតភ្លៀងផ្គរ វាយពាងវាយប៉ោត–កម្លាចបញ្ឆោត ភូតភរបោកប្រាស់ ។
    ២- ហ្នឹងហើយចរិតនៃជនបិសាច–ស្រេកឃ្លានអំណាច រង្សី-សុខា
    ក្រយៅថោកពិត ចរឹតដូចស្វា–តិរិច្ឆានជាគ្នាខួរអន់ជាងឆ្កែ ។
    ៣- កូនខ្មែរត្រូវតែ ប្រើស្មារតី–ទើបបានទឹកដីយើងសុខសន្តិភាព
    កុំជឿពាក្យភរអាតិរិច្ឆានចោលម្សៀត–អាតិរិច្ឆានអស់ស្នៀតរង្សី-សុខា។
    ៤- ដើម្បីប្រទេសជាតិយងអភិវឌ្ឍន៏–យើងត្រូវរួមពិតជាមួយរដ្ឋា
    ហ៊ុនសែនដឹកនាំអង់អាចភ្លឺថ្លា–ផ្តល់ជោគវាសនាជាតិខ្មែររុងរឿង ។
    ៥- បក្សសង្គ្រោះជាតិចាញ់ឆ្នោត ជាតិខ្មែរយើងសុខ–ទាំងសកលលោកអបអរសាទរ
    បក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិខ្មែរវឹកវរ–ដី-កេរ្តិ៏អាករវាប្រមូលអស់ ។
    ៦- នយោបាយពួកវាដូចខ្មែរក្រហម–មិនទាន់ឈ្នះផងប្រកាសសម្លាប់
    កាត់ទោសដាក់គុកតាមចងតាមចាប់–អ្នកដែលមិនត្រាប់ជឿតាមពួកវា។
    ៧- នេះហើយនយោបាយបក្សជនបីសាច–ឈ្មោះបក្សង្គ្រោះជាតិដែលមានអារង្សី
    អាសុខាដឹកនាំជាតិនឹងខ្ទេចខ្ទីរ–ជាតិនិងប្រជារលាយសូន្យបង់ ៕
    មេទ័ពជាតិ-បាញ់ក្បាលអាមេទ័ពបាញ់ទា

    ១- មេក្រមីនៃអយុត្តិធម៌–កើតមកពីណា តើខ្មែរដឹងទេ?
    វាបានកើតមកពីពួកអាមាយាទឆ្កែ–អារង្សី-សុខាពូជចោរជញ្ជក់ឈាម ។
    ២- មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
    កុហកបោកប្រាស់ស្តាប់គួរអោយខ្លាច-វាសាងក្តីខ្លាចញុះញង់អុចអាល។
    ៣- ពួកមេក្រមីអារង្សី-សុខា–អួតខ្លួនវាថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគបំផ្លាញធ្ងន់ធ្ងរ–ដែលនាំនគរ ដល់ក្តីវិនាស។
    ៤- មេក្រមីពួកវាមេរោគអាក្រក់–ដូចពួកប៉ុលពតសម្លាប់ប្រជា
    ស្រែកប្រមូលគ្រប់ទាំងមិនទាន់វា–ឈ្នះឆ្នោតផងណាប៉ងសម្លាប់ខ្មែរ ។
    ៥- មេក្រមីពួកវាទារតែបំផ្លាញ–ទ្រព្យធនយើងមានវានឹងប្លន់យក
    អោយរស់ខ្ចាត់ព្រាត់ជាទាសករទៀត–ដូចកាលរបបខ្មែរក្រហមប្រល័យ ។
    ៦- មេក្រមីពួកវានិងអោយស៊ីរួម–ពេលឈឺកុំស៊ាំត្រូវយកប្រល័យ
    ទុកមិនចំណេញនៅនាំខាតស្អី–ងាប់ច្រើនស្រាលដីងាយវាគ្រប់ក្រង ។
    ៧- ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–អាតិរិច្ឆានស្មោគគ្រោករង្សី-សុខា
    មានវាប្រជានឹងអស់សង្ខារ–ព្រោះវាស្រែកហើយថាសម្លាប់ទាំងអស់។
    ៨-អ្នកមិនជឿវាសុទ្ធតែជាយួន-បោះឆ្នោតអោយហ៊ុនសែនសុទ្ធតែជាខ្មាំង
    វាចងប្រយោគរាល់ថ្ងៃស្រែកច្បាំង -ទុកខ្មែរជាខ្មាំងព្រោះជឿហ៊ុនសែន ៕

  6. មេទ័ព-បាញ់ក្បាលអាCheath says:

    សភាវៈនៃជនកំសាក
    ១-ហ្នឹង! សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
    ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
    ២-បើមិនខ្មាស់យួន ក៏ហីទៅចុះ–ព្រោះជាកញ្ជះ មានអ្វីថ្លែងស្តី
    តែគួរអាម៉ាស់ អ្នកដឹកនាំថៃ–មេគេថ្កើងថ្លៃ នៅជាប់របង ។
    ៣- ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
    ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ខំជួយបើកក្តោង ។
    ៤- យើងខ្មែរធ្លាក់យស អាប់ឈ្មោះសព្វថ្ងៃ–ព្រោះមេអប្រិយ ប្រឹងអួតចំកោង
    ងារខ្ពស់ខុសក្បួន យួនជួយសណ្តោង–ប្រឹងស្រែកឡូងៗ ប្រហោងដូចស្គរ ។
    ៥- ហ្នឹង! សភាវៈនៃជនកំសាក–ផ្តល់ក្តីលំបាក នាំជាតិឱ្យក្រ
    ឆ្នាំណាក៏ខ្ចី ជំពាក់វ័ណ្ឌ-ក–មេមាន ជាតិក្រ មិនល្អទេខ្មែរ!
    ៦- ហ្នឹង! សភាវៈ មេកញ្ជះយួន–វិជ្ជាច្បាប់ក្បួន គ្មានអ្វីនឹងគេ
    ចេះត្រឹមគម្រាម បន្លាចយើងខ្មែរ–មិនត្រូវទុកទេ មេដែលចង្រៃ ។
    ៧- យើងត្រូវតែច្បាំងតាមសម្លេងឆ្នោត–ឈប់ល្ងង់ឈប់ឆោត កោតជនអប្រិយ
    ទ្វីបលោកទទួល ខ្មែរស្នេហ៍ទឹកដី–សម្លេងជោគជ័យ គឺខ្មែរស្នេហ៍ជាតិ!

  7. Trust HIM! He is a great Cambodian political player!

  8. cheath says:

    មេទ័ពជាតិ-បាញ់ក្បាលអាមេទ័ពបាញ់ទា
    ១-ហ្នឹង! សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
    ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
    ២-ប៉ិនណាស់ភូតភរកុហកបោកប្រាស់–ហេតុតែចង់ឈ្នះបូរបាច់ទ្រឹស្តី
    តែគួរអាម៉ាស់ភូតក្រៃនោះក្រៃ–សម្តីអត់ន័យភរភូតអត់ខ្នាត ។
    ៣- ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
    ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ជួយបើកក្តោងអោយ។
    ៤- អាមាត្យបាញ់ទាក្តយារជង្គង់–ខ្នងកោង ជង្គង់ដូចជង្គង់សេក
    ប្រឹងស្រែកខុសក្បួនកោកកាកភ្លេចដេក-យល់សប្តិក៏ស្រែកព្រោះចង់ធ្វើធំ។
    ៥- ធំម៉្រាយវាស្អីព្រោះបីអាណត្តិ–បៀមអាចម៏ជាប់មាត់ននៀលដេកដី
    ប្រពន្ធក៏ជេរខ្ញុំថាអត់ច្នៃ–រឿងពិតទើបស្តីប្រាប់អស់អ្នកផង ។
    ៦-ថ្លង់ណាស់ថ្លង់ណាស់ពួកប្រឆាំង -ម៉្ងៃៗស្រែកច្បាំងប្តីប្រពន្ធ
    ជេរម៉្រាយកប់មាត់ព្រោះយ៉ាកស៊ុន-ស្តាប់់ឮទ្រលាន់ធុញទ្រាន់ណាស់ ។
    ប្រពន្ធជេរប្តីថាអាបាញ់ទា-ម៉្ងៃៗច្រាស់បាយនាំបង្ហិន
    ការមិនគឹតធ្វើដើរគឹតកិន-ប្រពន្ធ-កូនចងក្បិនស៊ីឈ្នួលគេ ។
    ប៉ិនណាស់ខាងអួតធ្វើមេស្រុក-ផ្ទះដូចសំបុកមិនគឹតទេ
    ដីស្រែដីភូមិដីកេរ្តិ៏៏ម៉ែ-លក់អស់ព្រោះតែចង់ធ្វើធំ ។
    ធំម៉្រាយអ្ហែងអីជើងខោខើច- ខ្លួនក្រទាំងពូជប្រឹងស្រែកអួត
    កូនឈប់ទៅរៀនចំណេះស្តួច- គួចជុំរើសខ្យងដូរអង្ករ ។
    ច្បាស់ប៉ុណ្ណឹងហើយអ្ហែងនៅខ្លាំង- ម៉្ងៃៗត្រេងត្រាងស្រែកសន្ធោរ
    អួតអាងខ្លួនធំមិនចេះមើល-សក្តិធំស្រមោលអួតខ្មោចអី ។
    អាឆ្កែចុយម៉្រាយអ្ហែងថោកណាស់- កិច្ចការក្នុងផ្ទះមិនជួយអ្វី
    អត់លុយសូកគេអ្ហែងចង់ច្នៃ – យកអញទៅលៃដូរសក្តិអ្ហែង ។
    នែអាពូជឆ្កែល្មមភ្ញាក់ខ្លួន – ផ្ទះធំយ៉ាកស៊ុនធ្លាក់ដល់ខ្ទម
    សរសរឫុស្សីវាសមល្មម- អ្ហែងប្រែប្រឈមដឹងខុសត្រូវ ។
    កុំដើរបោកប្រាស់ប្រូភរភូត- គេស្តាប់ចង់ក្អួតព្រោះឮ អា
    ភរភូតប្រាប់គេអោយវីឡា- បើស្មោះស្ម័គ្រជួយបក្សប្រឆាំង ។
    ចុះខ្លួនអ្ហែងវិញយ៉ាងម៉េចដែរ- សម្រាមជាងគេម៉េចមិនយក
    អួតដូចអ្ហែងនេះអួតស្មោគគ្រោក- អួតដូចត្រដោកទេអាអើយ ។
    ប្រពន្ធជេរឆ្អែតអាបាញ់ទាឆ្លើយ – មីហងកុំឈ្លើយអញអ្នកធំ
    ចៅហ្វាយស្រុកណា !មីហងកុំ- បំពានអ្នកធំដូចអញវ៉ើយ ។
    អញក្រដូចនេះមិនទាន់ឈ្នះ- ពេលឈ្នះអញបូមអោយដឹងដៃ
    កុំថាផ្ទះមួយអញអោយម្ភៃ- តែសុំហងច្នៃជឿតាមអញ ។
    ឥឡូវអត់លុយកាងទុកសក្តិ- ហងកុំថ្នាំងថ្នាក់ជឿតាមអញ
    ដូរដោះខ្លួនហងម្តងម្តេចវិញ- មិនខាតចំណេញនៅដូចដើម ។
    មេអញវាថាបើអត់លុយ- អោយអញប្រថុយយកហងដូរ
    បើហងមិនព្រមអញច្បាស់ថ្ងូរ- សក្តិអញកាន់យូររលាយបាត់ ។
    អាណិតអញទៅពៅព្រលឹង- សក្តិយសធំម្លឹងមិនងាយរក
    ហងប្រថុយម្តងប្រៀបដូចជោគ-សម៏យសៀមចាប់បំពានកាយ ។
    ម៉្យាងហងស្គាល់ដែររស់ជាតិប្លែក- ដូចអញធ្លាប់បែកដើរចូលបារ
    ប្លែកក្លិនប្លែកខ្លួនស្រើបតណ្ហា- ជឿអញទៅណាមិនខាតទេ ។
    ប្រពន្ធស្តាប់ហើយជេរដៀលពូជ- អាចុយម៉្រាយពូជអ្ហែងពូជបាតផ្សារ
    ពូជសត្វពីងពាងពូជអ្ហែងណា- ពូជអញល្អជាពូជថ្លៃថ្នូរ ។
    តើកម្មពៀរអ្វីអោយអញជួប- ពូជពាលពូជថោកពូជពួកអ្ហែង
    ពូជយកប្រពន្ធធ្វើជាល្បែង-អញលែងក្បាលអ្ហែងហើយអាឡប់ ។
    អ្ហែងឈប់ចេញចូលនៅខ្ទមអញ- អាឆ្កែអញជ្រេញអ្ហែងទៅចុះ
    ជួបជុំបក្សពាលគ្នាអ្ហែងនោះ-បក្សអ្ហែងដូរមនុស្សចុយគ្នាលេង ៕
    ហាស! ហាស ការពិតរឿងផស់អាឆ្នុកទេ តែអ្ហែងអាបាញ់ទា ក្នុងគ្រួសារអ្ហែងក៏វាអញ្ចឹងដែរ !
    ហាស! ហាស ពួកអ្ហែង មេហើយនិងកូនឌៀរតែខ្នូច ពុម្ពតែមួយ ថោកតែប៉ុណ្ណឹងពួកអាតិរិច្ឆានបក្សប្រឆាំង

  9. មេទ័ព-បាញ់ក្បាលអាCheath says:

    អរគុណ អាCheath ដែលបានអានកំណាព្យអញ តែអញគ្មានពេល
    បង្ខាតទៅលើកំណាព្យដ៏លីលារបស់ឯងទេវើយ! អញមានតែពេលសរសេរ
    សម្រាប់បំរើផលប្រយោជន៍ខ្មែរ…គ្មានពេលទៅលិឍពងហ៊ុន សែនដូចហ្អែងទេ!

  10. ចិត្តប្រជាពលរដ្ធកំពុងតែពុះកញ្ជ្រោល ក្នុងខណះដែលលោកនាយករដ្ធមន្រ្តីរូបនេះអំនាវអោយពួកគាត់ស្ងប់ វាមិនខុសអី ពីយកសាំងទៅចាក់លើភ្លើងនោះឡើយ ។ គ

  11. cheath says:

    ហាស! ហាស ស្អីកំណាព្យអ្ហែងហ្នឹងបំរើផលប្រយោជន៏ខ្មែរ ហ្អីអាស្រឡេវបាញ់ទា ?
    អ្ហែងបំរើផលប្រយោជន៏ អោយអាតិរិច្ឆានសមរង្សី ហើយនិងអាតិរិច្ឆានកឹមសុខា អាមេភូតកុហក បោកប្រាស់ ញុះញង់អុចអាល ដែលវាសន្យាអោយអ្ហែងធ្វើមេស្រុកស្រមោល មេស្រុកខ្យល់ទេដឹង ? ហាស! ហាស អានេះប្រពន្ធជេររាល់ថ្ងៃប៉ុណ្ណឹងហើយ នៅច្រាសច្រាល
    អាដំណែងមេស្រុកស្រមោលហ្នឹងទៀត ហាស! ហាស ប្រយ័ត្នល្វីងអ្ហែង ប្រពន្ធអ្ហែងស៊ូមិនយូរទេវើយ ! ក្មេងល្ហក់យ៉ាងនេះនោះ ហាស! ហាស អញថាអញ អញឥឡូវហើយអ្ហែង

  12. វាគ្រាន់បើជាងអាមនុស្សដែលគេអោយចាំនៅមើលតែឆ្កែរបស់គេឆ្ងាយណាស់ ។
    ពីព្រោះកំនាព្យរបស់អាហ្អែងនេះ វា មានន័យថា

    ២ x០ =​២

    ២ x ១= ២

    ២ x ២ = ២

    ២ x ២ = ២

    ចង ២ គុណប៉ន្មានដងក៏នៅតែ ២ ដែរ ហាស ហា ហាស ហាស អាកំលៅ អើយ ។ ហេងស៊យគេជួលអោយហ្អែងយកមកCopies ដាក់ចូលក្នុងអត្ថបទនេះផងក៏មិនដឹង បើប្រៀបធៀបតាមទឹកដៃដែលហ្អែងសរសេរ ដែលវាមិនមែនជាកំនាព្យទេនោះ វាឃើញថាខុសគ្នាដូចមេឃនឹងដី មិនបានស្មើរនឹងកូនក្មេងរៀនចប់ថ្នាកទី មួយ “ក” ផង ។

  13. *** says:

    បញ្ញាវ័ន្ដកូនខ្មែរអើយ!!! នេះឬប្រជាធិបតៃ របស់ប្រទេសយើង? ពេលចៅហ្វាយក្រុងឬចៅហ្វាយខេត្តចប់អាណាត់ក៏ចាប់អ្នកថ្មីមកជំនួសភ្លាមដោយគ្មានការឲ្យឈរឈ្មោះជាទូទៅសំរាប់ឲ្យរាស្រ្តប្រជាបោះឆ្នោតអញ្ចឹង???
    ហើយកូននាក់ធំអាចឈរជាបេក្ខជនតំណាងរាស្រ្ត ឯបញ្ញាវ័ន្ដកូនខ្មែរទាំងឡាយគ្មានសឹទ្ធិឈរជាបេក្ខជនតំណាងរាស្រ្តមកពីហេតុអ្វីសម្ដាចម៍??? ឬក៍ឪពុកម្តាយគេមិនបានធ្វើនយោបាយជាមួយសម្ដាចម៍???………………….???