អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ការមិនមានក្រុមនិស្សិតស្ម័គ្រចិត្តវាស់ដីធ្លីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីការបោះឆ្នោតខែកក្កដា នឹងមិនអាចរារាំងគណ បក្សសង្គ្រោះជាតិកម្ពុជា ទទួលជ័យនះពីការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនកម្ពុជាដទៃៗទៀតដែលនៅសល់នោះទេ។
Monday, 22 April 2013
Shane Worrell និង វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
លោកនាយករដ្ឋមន្រ្តីបានគំរាមកាលពីថ្ងៃសុក្រថា ការចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ កក្កដានឹងបញ្ចប់ក្រុមយុវជនវាស់ដីធ្លីរាប់ពាន់នាក់ទូទាំងប្រទេសពីការវាស់ដីធ្លីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ហើយវានឹងប៉ះពាល់ដល់គម្រោងផ្តល់កម្មសិទ្ធិដីធ្លីទូទាំងប្រទេស។
ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា គណបក្សរបស់លោកមិនមានបំណងប្រើប្រាស់និស្សិតនោះទេ ប្រសិនបើខ្លួនឈ្នះឆ្នោត ហើយបើទោះបីជាខ្លួនអាចប្រើបានដោយ។
លោកបានថ្លែងបន្តថា៖ «ឥឡូវនេះ ក្រសួងគ្រប់គ្រងដែនដី និងការិយាល័យតាមខេត្តនានារបស់ខ្លួន មិនមានលុយគ្រប់គ្រាន់ធ្វើការងាររបស់ខ្លួនទេ»។
លោកថ្លែងបន្ត៖ «អ្វីដែលយើងត្រូវធ្វើគឺបង្កើនថវិកាសម្រាប់ក្រសួងដែនដី និងសហការជាមួយធនាគារពិភពលោកដើម្បីបានកម្ចីនៅអត្រាការប្រាក់ទាបបំផុត និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីទូទាំងប្រទេសដោយមិនគិតថ្លៃ ហើយមិនមែនតែកន្លែងដែលមិនមានជម្លោះដីធ្លីនោះទេ។

គួរតែជ្រើសរើសយកមនុស្សដែលមានបទសោធន៏និងវិជ្ជាជីវះពឹតប្រាកដទៅធ្វើការងារនេះ ទើបវាបានលឿនហើយចំនេញ ទៀតផង ។
ការវាស់វែងដីធ្លីនិងចេញបណ្ឌ័កម្មសិទ្ធដល់ម្ចាស់ទ្រព្យវាមិនពិបាកខ្លាំងនោះទេ។ បញ្ហាដែលសំខាន់ បំផុតគឺតម្លៃនៃបណ្ឌ័កម្មសិទ្ធទាំងនោះតើវាមានតម្លៃប៉ុណ្ណា? ព្រោះបើតាមទំនាស់កន្លងមកឃើញថា បើទោះជាអ្នកទាំងនោះមានប្លង់កម្មសិទ្ធដីធ្លីគ្រប់គ្រាន់ក៍ដោយក៍អ្នកមានអំណាចនិងតុលាការមិន ឲ្យតម្លៃបណ្ឌ័កម្មសីទ្ធទាំងនោះរួមគ្នារំលោភយកដីរបស់អ្នកទន់ខ្យោយបានយ៉ាងក្អាកក្អាយគ្មានអ្វី រារាំងអ្នកទាំងហ្នុងបានម្តងនោះទេ។ ទៅថ្ងៃក្រោយកុំថាឡើយបណ្ឌ័កម្មសិទ្ធដីធ្លីចេញដោយសម្តេច បើទោះបីជាចេញដោយព្រះឥណ្ឌ ក៍មិនមានតម្លៃដែរប្រសិនបើមិនាំគ្នាគោរពច្បាប់និងរវាងមនុស្ស និងមនុស្សគ្នាឯងនោះទេ។