លោក ​ហោ ណាំហុង វិលត្រឡប់​ពី​ទីក្រុង​ឡាអេ នៅ​ព្រឹក​ថ្ងៃនេះ

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិ​និវត្ត​ន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅវេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ បន្ទាប់ពី​កម្ពុជា និង ថៃ បានបញ្ចប់​ការបង្ហាញ​ហេតុផល​ដោយផ្ទាល់​មាត់​នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣ ទាក់ទង​ទៅនឹង​បញ្ហា​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​។​

ថ្ងៃទី 22 មេសា 2013
ដោយ: រតនា
CEN

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តល់​បទសម្ភាសន៍​ដល់​អ្នក​រាយ​ការ​ណ៍​ព័ត៌មាន​អំពី​ខ្លឹមសារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​អ្វីដែល​កម្ពុជា និង ថៃ បានបង្ហាញ​ហេតុផល​ដោយផ្ទាល់​មាត់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិទីក្រុង​ឡាអេ ។​

​សូមបញ្ជាក់ថា នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៣ បានបង្ហាញ​ហេតុផល​ផ្ទាល់មាត់​ ដោយ​ធ្វើការ​សង្កត់ធ្ងន់​លើ​សារសំខាន់​ដែល​កម្ពុជា​ផ្តល់​ដល់​សេចក្តីសម្រេច​របស់​តុលាការ ដែល​ប្រាកដ​ជាមាន​ឥទ្ធិពល​រវាង​រដ្ឋ​ទាំងពីរ ហើយ​ដែលជា​បង្អែក​សម្រាប់សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់ ពីព្រោះ​កម្ពុជា​ជឿជាក់ថា តុលាការ​មាន​តួនាទី​សំខាន់បំផុតក្នុង​ការធានា​សន្តិភាព​រវាង​ប្រជាជន និង​ប្រជាជន​។

ប្រសិនបើ​មិនមាន​ការបកស្រាយជា​ស្ថាពរ​លើដី​កាចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទេនោះ ស្ថានភាព​បច្ចុប្បន្ន​ដែល​នឹង​កើតឡើង ប្រាកដជា​នឹងមាន​ផលវិបាក​អាក្រក់ ដែល​រារាំង​ដល់​ភាពចាំបាច់​នៃ​ការរស់នៅ​ក្នុង​បរិយាកាស​មិត្តភាព សន្តិភាព និង​សហប្រតិបត្តិការ​រវាង​រដ្ឋ​ទាំងពីរ​។ ហេតុនេះ​តុលាការ​ត្រូវ​យល់ ដឹង​ អំពី​របៀប​ដែល​ប្រទេស​ថៃ​អនុវត្តន៍​មិនបាន​ពេញលេញ​នូវ​វិធាន​ការរក្សា​ការពារ ដែល​សម្រេច​ដោយ​តុលាការ នៅក្នុង​ដីកា​ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១៕ S

What Next?

Recent Articles

One Response to "លោក ​ហោ ណាំហុង វិលត្រឡប់​ពី​ទីក្រុង​ឡាអេ នៅ​ព្រឹក​ថ្ងៃនេះ"

  1. Sen-Gadhaffi says:

    ខ្ញុំគិតថាបើបញ្ជូនហោណាំហុងទៅធ្វើជាតំណាងរបស់កម្ពុជាតវ៉ារឿងក្តីជាមួយប្រទេសថៃនោះមិនបានលទ្ធផលល្អនោះទេ។ តុលាការគេមិនស្តាប់ការបក ស្រាយរបស់សមាជិកបក្សប្រជាជននោះទេព្រោះគេដឹងហើយថាសមាជិកបក្សប្រជាជនសុទ្ធតែជាមនុស្សអាក្រក់មិនគួឲ្យយជឿនោះទេ។ បើសិនជាបញ្ជូន សមាជិកបក្សប្រឆាំងទៅតតាំងជាមួយថៃនៅតុលាការទីក្រុងឡាអេទើបសង្ឃឹម។ ប្រសិនបើតុលាការកាត់ក្តីឲ្យយកម្ពុជាបាត់បង់ដី៤.៦គីឡូម៉ែត្រក្រឡា នោះ បក្សប្រជាជនជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រទាំងខាងកើតទាំងខាងលិច ព្រោះតែនយោបាយការបរទេសដឹកនាំដោយបក្សប្រជាជន​ ធ្វើឲ្យយពីភពលោកមើលងាយនិងស្អប់ឃ្ពើម។