អា​មេរិក​ថា តុលាការ​កម្ពុជា​ស្ថិត​ក្រោម សម្ពាធ លុយ និង ចុង​កាណុង

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៏​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​បាន​ធ្វើ​កា​ររិៈគន់ ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា ស្ថិត​ក្រោម​សម្ពាធ លុយ​កាក់​និង ចុ​ង​​កា​ណុង ។

សិលាពល
Monday 22 April 2013
The Free Press Magazine

លោក John Kerry រដ្ឋមន្ត្រីក្រសួង ការបរទេស សហរដ្ឋអាមេរិក

លោក John Kerry រដ្ឋមន្ត្រីក្រសួង ការបរទេស សហរដ្ឋអាមេរិក

របាយ​ការណ៏​ដែល​រៀប​ចំឡើង​ដោយ​លោក ចន ឃីរី (John Kerry) រដ្ឋ​មន្ត្រីក្​រសូង​ការ​បរទេស​អាមេរិក ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៏ ចុង​សប្ដាហ៏​កន្លង​ទៅ​នេះ បាន​អត្ថា​ធិប្បាយ​ថា ” ពេល​មាន​មាន​បញ្ហា ជាប់​ពាក់​ព័ន្ធ និង​យោធា មន្ត្រី​យោធា​តែង​តែង ​ដាក់​សម្ពាធ​លើ​ចៅ​ក្រម ដើម្បី​ធ្វើ​ការ​ដោះ​លែង​ចុង​ចោទ ឲ្យ​រួច​ខ្លួន ពី​ការ​ផ្ដន្ទា​ទោស។មន្រ្តី​រាជ​ការ​និង​សមាជិក​​របស់​ខ្លួន ដែល​បាន​ប្រព្រឹទ្ធ​បទ​ល្មើស តែង​តែ​មាន​និទណ្ឌភាព ”។

របាយ​ការណ៏​នោះ បាន​និយាយ​យោង​ដល់​ករណី របស់​នគរ​បាល​ឃុំម្នាក់​ក្នុង​ខេត្ត កំពង់​ចាម ឈ្មោះ តេក សាន់ដេ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បាញ់​សម្លាប់ បុរស់​អាយុ​២២​ឆ្នាំ​ម្នាក់ អំឡុង​ពីធី​ស៊ីផឹក​មួយ​កាល​ពី​ថ្ងៃ​ទី ៩ មេសា “ គ្មាន​ការ​ស៊ើប​អង្កេត​ នៅ​ក្នុង​ការ​សម្លាប់​នេះ​ទេ ហើយ​គ្រួ​សារ​​​ជន​រង​គ្រោះ ក៏​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ដែរ បន្ទាប់​ពី​ទទួល​ប្រាក់​សំណង​ពី នគរ​បាល​រូបនោះ លោក សាន់ តេកដេ នៅ​តែ​មាន​សេរីភាព និង នៅ​តែ​មាន​តួនាទី​ជា​នគរបាល ឃុំ ធម្មតា..” ៕

What Next?

Recent Articles

9 Responses to "អា​មេរិក​ថា តុលាការ​កម្ពុជា​ស្ថិត​ក្រោម សម្ពាធ លុយ និង ចុង​កាណុង"

  1. ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៏​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​បាន​ធ្វើ​កា​ររិៈគន់ ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា ស្ថិត​ក្រោម​សម្ពាធ លុយ​កាក់​និង ចុ​ង​​កា​ណុង ។

    ​កន្លង​ទៅ​នេះ បាន​អត្ថា​ធិប្បាយ​ថា ” ពេល​មាន​មាន​បញ្ហា ជាប់​ពាក់​ព័ន្ធ និង​យោធា មន្ត្រី​យោធា​តែង​តែង ​ដាក់​សម្ពាធ​លើ​ចៅ​ក្រម ដើម្បី​ធ្វើ​ការ​ដោះ​លែង​ចុង​ចោទ ឲ្យ​រួច​ខ្លួន ពី​ការ​ផ្ដន្ទា​ទោស។មន្រ្តី​រាជ​ការ​និង​សមាជិក​​របស់​ខ្លួន ដែល​បាន​ប្រព្រឹទ្ធ​បទ​ល្មើស តែង​តែ​មាន​និទណ្ឌភាព ”

  2. ខ្ញុំសុំបំពេញចន្លោះបន្ថែមមួយទៀត លោក John Kerry ។​​​​​​​​​​​​​ តុលាការ​កម្ពុជា​ស្ថិត​ក្រោម សម្ពាធ ​

    លុយ  ប្លុកណោត ( Bookpeper) និង ចុងកាណុង។

  3. Father's Cheath says:

    hahahhaha mech Ah dog Ah cate tov na all, please show your ach dear

  4. ជនក្សត់គំនិត says:

    តើមានហេតុការណ៌អ្វីនៅទីក្រុង​BOSTON ​ម្លេច​ក៌លោកមិនមើល ថៃឡង​ វាយប្រហារខ្មែរ​ម្ដេច លោកពូមិនស្តីបន្ទោសផង ចំតែម្តងពូនេះ​ ។

  5. Sen-Gadhaffi says:

    របាយការណ៍របស់អាមេរិកគួរតែលើកឲ្យយបានច្រើនជាងនេះ។ តុលាការរបស់កម្ពុជាមិនត្រឹមតែ ស្ថិតនៅក្រោមលុយនិងចុងកាណុងនោះទេថែមទាំងស្ថិតនៅក្រោយក្តិដហ៊ុនសែន ព្រោះថាតុលាការ ណាដែលហ៊ានធ្វើការដោយឯករាជ្យច្បាស់ជាហ៊ុនសែនរកវិធីដកចេញហើយ ហើយនិងមានសិទ្ធ តែងតាំងចៅក្រមថ្មីដែលចេះបំរើឲ្យយហ៊ុនសែន។ គិតៗទៅឃើញថាហ៊ុនសែនជាមនុស្សល្ងង់ក៍ថា បាន ថាមនុស្សឆ្លាតក៍ថាបាន។ មនុស្សល្ងង់គឺហ៊ុនសែនទទួលស្គាល់ថាប្រទេសកម្ពុជាប្រកាន់ របប ប្រជាធិបតេយ្យតែ​​ បែរជាអនុវត្តនូវបែបបទកុំម្មុយនីស្តទៅវិញ ដូចជាយកសមាជិកបក្សខ្លួនទៅធ្វើ ជាអាជ្ញាកណ្តាលនៃគណៈកម្មការបោះឆ្នោត និងយកប្រពន្ធ័តុលាការមកដាក់ក្រោមការបង្គាប់ បញ្ជារ របស់ខ្លួនទៅវិញ ចំនុចត្រង់នេះហើយដែលពីភពលោកគេមើលឃើញនៅលើគោគនោះហើយ ហ៊ុនសែននិងជាសមិនផុតពីការកំទេចពីពួកបច្ចឹមប្រទេសមិនខានឡើយ ព្រោះតែហ៊ុនសែន មិនអនុវត្តហត្ថលេក្ខីយអង្គាសហប្រជាជាតិ។ វាដូចជាបង្ហាញច្បាស់ហើយថាលោកអូបាម៉ាបាន បង្ហាញសញ្ញារួចរាល់ហើយនៅពេលលោកធ្វើទស្សនៈកិច្ចនៅប្រទេកម្ពុជាថ្មីៗនេះ គឺលោក អូបាម៉ាធ្វើមុខម៉ាត់មិនពេញចិត្ត ហើយក៍មិនចង់និយាយមួយម៉ាត់ណាឡើយជាមួយហ៊ុនសែន ដូច្នេះហ៊ុនសែនដេកចាំប្រុងខ្លួនឲ្យយហើយទៅអាវ៉ា។

  6. Srey Khmer says:

    Hopefully, the United Nation would help people in Cambodia for Justice, Human rights, and
    liberty for them to live in, their life that the way they want, without interfrece form the authorites. In this circumstances, the Cambodian realy need the United Nation to help them from the situation of being abused the human rights by the corruption government as soon as possible.

  7. ????? says:

    Srey Khmer ខ្ញុំក៏សង្ឃឹមថា អាមេរិកនឹង មកជួយកម្ចាស់ ពួកផ្តាច់ការ សព្វថ្ងៃ នេះ ផងចុះ ។ ដើម្បីអោយ ខ្មែរបាន សុខសប្បាយ និង ថ្កើនថ្កើន ។

  8. ????? says:

    សូមទោស ខ្ញុំសរសរខុស ពាក្យ កម្ចាត់

  9. ប្រយ័ត្ន!!!រន្ធគូថឣាចម៍៏ក៏ថែរក្សាមិនបានផង!!!ពេលដឹងខ្លួនវាយឺតពេលចេញក្បាលឣង្កាមស្រេច!