ភ្នំពេញ: លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យ CEN ដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ថា ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចារលើលិខិតស្នើសុំគោលការណ៍របស់សាលារាជធានីភ្នំពេញ ដោយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តែមិនឲ្យដង្ហែជាក្បួនទេ។
ថ្ងៃទី 23 មេសា 2013
ដោយ: មុនីរាជ
CEN
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយរូប បានឲ្យដឹងដែរថា ៖ ទោះបីជាមិនអនុញ្ញាតឲ្យហែក្បួន ក៏ពួកគេនៅតែធ្វើការហែក្បួនតាមគម្រោងចំនួន ៤ពាន់នាក់ផងដែរ។
កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅសាលារាជធានីភ្នំពេញ តំណាងសាលារាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាគ្នា អំពីបញ្ហានៃការធ្វើមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខនេះ។
ការជួបគ្នារវាងតំណាងសាលារាជធានីភ្នំពេញ និងគណបក្សប្រឆាំង គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើទៅលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ជូនដំណឹងស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនដោយសន្តិវិធី។
លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមប្រជុំពិភាក្សាជាមួយអាជ្ញាធររាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រជុំជាមួយសាលារាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ ជាលទ្ធផលទី១ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ សាលារាជធានីភ្នំពេញ ចង់ដឹងថា អ្នកចូលរួមមហាបាតុជាមួយគណបក្សសង្គ្រោះជាតិ មានចំនួនប៉ុន្មាននាក់ ដោយលោកបានប្រាប់ថា មានចំនួនប្រមាណ ៤០០០នាក់។ ទី២ បានឯកភាពគ្នាលើតម្រាយផ្លូវ គឺហែក្បួនចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ៥១ បត់តាមផ្លូវភ្លោះទៅវិថីព្រះស៊ីសុវត្ថិ (តាមផ្លូវមាត់ទន្លេ) បត់ស្តាំទៅខាងជើងរបងស្ថានទូតរុស្ស៊ី ហើយបត់ឆ្វេងតាមផ្លូវសុធារស រហូតទៅដល់ស្តុបជលផល រួចបត់ឆ្វេងតាមផ្លូវព្រះនរោត្តម សំដៅទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងក្រសួងមហាផ្ទៃ។
កិច្ចប្រជុំ ក៏បានឯកភាពគ្នាទៅលើការការពារសន្តិសុខ គឺសណ្តាប់ធ្នាប់ផ្ទៃក្នុងគណបក្ស ជាអ្នកទទួលខុសត្រូវ តែក្រៅរង្វង់ក្បួន គឺខាងអាជ្ញាធរដែនដីជាអ្នកទទួលបន្ទុកការពារសុវត្ថិភាព ប៉ុន្តែក្នុងករណីមានបញ្ហាអ្វីកើតឡើង ត្រូវធ្វើការទំនាក់ទំនងគ្នា។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ការហែក្បួននេះ សាលារាជធានីភ្នំពេញ ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ និងឲ្យខាងគណបក្សរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃ។ ការអនុញ្ញាតឲ្យហែក្បួននោះ សាលារាជធានីភ្នំពេញ អត់មានសមត្ថកិច្ចទេ ដូច្នេះគេសុំគោលការណ៍ពីក្រសួងមហាផ្ទៃ។
ចំណែក លោក ឃួន ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ខាងគណបក្សសង្គ្រោះជាតិ បានស្នើសុំសាលារាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដោយមានការហែក្បួន។ ចំណុចចាប់អារម្មណ៍ គឺច្បាប់បាតុកម្ម ក្នុងរាជធានី ខេត្ត ផ្តល់ការអនុញ្ញាតឲ្យអ្នកសុំធ្វើបាតុកម្មអហិង្សា ក្នុងរង្វង់ ២០០ នាក់ ដោយមិនឲ្យហែក្បួន។ សំណើរបស់គណបក្សសង្គ្រោះជាតិ ស្នើមកសាលារាជធានីភ្នំពេញ វាខុសនឹងគោលការណ៍ ដោយទី១ ចំនួនមនុស្សចូលរួមដល់ទៅ ៤០០០នាក់ និងចំណុចទី២ គឺសុំហែក្បួនតាមដងផ្លូវសាធារណៈ ដែលមិនមែនជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញទេ គឺសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
លោក ឃួន ស្រេង បានបន្តថា “ចំពោះការសម្រេចយ៉ាងម៉េចរបស់ក្រសួងមហាផ្ទៃ ខាងសាលារាជធានីភ្នំពេញនឹងជម្រាបទៅតំណាងគណបក្សសង្គ្រោះជាតិវិញ ឲ្យគេអនុវត្តន៍តាមហ្នឹង”។
នៅក្នុងសេចក្តីជូនដំណឹងធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ បានបញ្ជាក់ថា ការធ្វើមហាបាតុកម្មនេះ គឺជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នតអនុវត្តន៍តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។
បន្ទាប់ពីជួបជុំគា្ន បាតុករនឹងធ្វើការដង្ហែក្បួនបាតុកម្ម ដើម្បីយកញត្តិទៅប្រគល់ជូនថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្រសួងមហាផ្ទៃ៕ S
បើអនុញ្ញាតឲ្យធ្វើតែមិនឲ្យហែរដ៏ដែល សូមកុំអនុញ្ញាតអី ឯ.ឧ ឲ្យធ្វើនៅតាមផ្ទះរៀងៗខ្លួនទៅល្អជាង។
អាចៅcheathអើយជួយបង្ហាញលិទ្ធិប្រជាធិបតេយ្យដល់លោក ស ខេង ផង។
លក់ស្តាតលេងកីឡា ខេងគាត់មិនសូវយល់ពីប្រជាធិប្បតេយ្យទេណា ។
បាតុកម្មដាក់កំរិតមិនឲហែក្បួន គេមិនហៅថា ការយល់ព្រមឲធ្វើបាតុកម្មឡើយ។
នៅលើពិភពលោកយើងនេះ ទើបតែមាន អ្នកកាន់អំណាចប្រទេសខ្មែរយើងមួយ
តែប៉ុណ្ណោះ បានដាក់កំរិត បាតុកម្ម មិនឲហែក្បួន។ ហាស ហា ការដាក់កំរិតបែប
នេះជាអាជ្ញា អត់ប្រយោជន៏ទេ។ បើមានការប៉ះទង្គិចទៅលើកម្លាំងបាតុករអហឹង្សា
ការផ្ទុះកំហឹង កំដៅភ្លើងកាន់តែឆាបឆេះ។ អំពើឃោឃៅ នឹងសន្ធោសន្ធៅឡើង។
ប្រជារាស្ត្រជាទូទៅនឹងមើលឃើញថា គណបក្សប្រជាជនជាអ្នកសាងអំពើអាក្រក់
ហើយក៏នាំគ្នាស្អប់ខ្ពើមគាស់រំលើងចោលដូចលោក អាភីស៊ីត នៅប្រទេសសៀម។
នេះនីតិវិធីត្រឹមត្រូវហើយសុវត្ថិភាព ស្ថេរភាពដល់សង្គមទូទៅផង
អាខា វាធ្វើមុខស្ញូចៗ ហាហាហាហា
ហាស! ហាស អាតិរិច្ឆានកឹមសុខាហ្នឹង មុខវាជីបអូចៗ ដូចក្តិតសេះពេលរដូវរកឈ្មើលមែនហ្នឹងណា JML
ចំនែកលោក ហ៊ុន សែនវិញ កំពុងបន់ព្រះដោយទឹកមុខចងអាឃាដ និងក្រពុលមុខគួរអោយខ្លាចបំផុត ។ ហាស ហា ហាស ហា
បើកមើលសារព៍ត័មានម្តងៗ ឃើញតែអាម្នាក់ឈ្មោះCheath ជាជាតិយួននេះតែងតែខ្វល់ខ្វាយពីគណបក្សប្រឆាំងឈ្នះឆ្នោត សូមផ្តាំឲ្យហើយទៅ កសិករខ្មែរត្រៀមបោះឆ្នោតដេញយួនទៅស្រុកវាវិញ នៅថ្ងៃទី២៨ខែ៧ឆ្នាំ២០០៨ហើយ។
កុំទាន់អាលសើចទាំង បង្ខំ នៅឆ្លង១ ថ្ងៃទៀត។ ប្រយ័ត្នគេហៅថា ខំប្រឹងបិទ តែបិទ
ចំហ្វូងដំរីមានស្តេច។
ខំប្រឹងទប់តែកំលាំងដំរី ដល់ទៅធ្លាយចេញ ជ្រាបចេញតាមប្រឡោះជើង
ដំរីទៅដល់គោលដៅតែមួយដូចគ្នា។ អ្នកអួតថា អ្នកខ្លាំង ធ្វើមុខស្ញេញ។
Try it hard, until all the investors are out of Cambodia, then will be happy. Who will responsible for thousands of worker with no job? Come on, think about the people interest, not your own party.
Almost the investors are come from bright red china. No issues.
You are not a Cambodia because your speech is just like out of the business .
You should be correcting your opinion . Trying to be a real Cambodia better .
កម្ពុជា កំពពុងរអលចូលទៅក្នុងរបបផ្តាច់ការហើយ
កម្ពុជា កំពុងរអឹលចូលទៅក្នុងរបបផ្តាច់ការហើយ
In U.S. The right to assembly means that citizens can use public property for meeting and demontrations. Parades, protest marches, and political rallies are all form of peaceful. But
it does not give people the right to close streets or building, or to protest violently. However,
if someone disturb the protest peacefuly they must get arrest by the police immediatly.
អ្នកកាន់អំណាចកំពុងពិភាក្សាគ្នា អំពី យុទ្ធសាស្ត្រទប់ស្កាត់។ ទីស្នាក់ការ គ ជ ប ច្បាស់ជា closed។
គ្រួសារបុគ្គលកាន់អំណាចដែលបាតុករស្អប់ ច្បាស់ជា ជន្លៀសទៅពួន។ នៅមានថ្ងៃបន្តការទាមទារជា
បន្តទៅមុខទៀត ពីកំលាំងចលនាប្រជាធិបតេយ្យ សេរីភាពនៅក្នុងប្រទេសខ្មែរ ដ៏ពិតប្រាកដ។
If one of the contester got hurt, it must be Hun Sen who is order behind the back of it crime.
The world is look closely to the dictator leadership in Cambodia. If they get involve, it means
to help people only, it is not for Sam Rainsy to be the Premier in the Cambodia.
ចំណុចខ្លាំងរបស់ហ៊ុនសែនគឺពូកែខាងបំបែកបំបាក់អ្នកដ៍ទៃ រីឯចំណុចខ្សោយរបស់ហ៊ុនសែនគឺខ្លាច
ប្រជាពលរដ្ឋងើបបះបោរទូទាំងប្រទេសជាទ្រង់ទ្រាយធំ អញ្ចឹងហើយបានជាគេតែងតែបង្កការលំ
បាកដល់អ្នកដែលប៉ងធ្វើបាតុកម្មជានិច្ច ទោះជាមានគ្នាតិចតួចនិងអហិង្សាក្ដី គេតែងតែបង្ក្រាបដើម្បីជៀសវាងការរីករាលដាលធំអាចពិបាកបង្ក្រាប។