ដីព្រៃសហគមន៍នៅខេត្តបាត់ដំបង ត្រូវគេឃុបឃិតគ្នាកាប់បំផ្លាញអស់ជាច្រើនរយហិកតារ ដើម្បីយកមកធ្វើជាកម្មសិទ្ធិស្របច្បាប់។ ប្រភពបានអះអាងថា ការកាប់រុករានដីព្រៃសហគមន៍នោះ គឺមានក្រុមមនុស្សជាអ្នកមានអំណាច និងអង្គការក្រៅរដ្ឋាភិបាលមួយដែលជាអ្នកឈរនៅពីក្រោយខ្នង ជំរុញឲ្យប្រជាពលរដ្ឋចេញមុខកាន់កាប់ដីនោះ ដើម្បីឈរឈ្មោះឲ្យក្រុមនិស្សិតវាស់វែងធ្វើប្លង់កម្មសិទ្ធិ បន្ទាប់មកលក់បន្តទៅឲ្យអ្នកមានលុយកាក់ជាអ្នករស់នៅសហរដ្ឋអាមេរិក។
ដោយ សួន សុផលមុន្នី
2013-04-23
RFA
ដីព្រៃសហគមន៍ទំហំជាង ១.៣០០ហិកតារ នៅឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានគេកាប់រុករាន និងដាក់គ្រឿងចក្រឈូសបំផ្លាញព្រៃនៅតំបន់នោះ។ សកម្មភាពនេះបានកើតមានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់ក្នុងខេត្តបាត់ដំបង ដែលគេសង្ស័យថាជាអ្នកការពារជនល្មើសពីក្រោយខ្នង។
ប្រភពសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលបានចេញប្រកាសរក្សាដីព្រៃសហគមន៍ព្រៃត្រឡាច ទំហំ ១.៣៣៧ហិកតារ ប៉ុន្តែដីព្រៃសហគមន៍នោះត្រូវគេឃុបឃិតគ្នាកាប់បំផ្លាញអស់ជាច្រើនរយហិកតារ ហើយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅបង្ក្រាបចាប់បានមនុស្សជាច្រើននាក់ ប៉ុន្តែក្រោយមក មានកិច្ចអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់ខេត្តបាត់ដំបង ឲ្យដោះលែងអ្នកទាំងនោះទៅវិញ៖ «ប្រជាពលរដ្ឋយើងបានចាប់ម្ដងហើយ ប៉ុន្តែមានការអន្តរាគមន៍ពីខាងខេត្តទៅកុំឲ្យប៉ះពាល់ គាត់ធ្វើកិច្ចសន្យាគាត់ម្ដងហើយ កាលនុះ ៤នាក់ ហើយបានធ្វើកិច្ចសន្យាឲ្យគាត់ទៅវិញ ព្រោះគាត់ពុំដឹងខ្លួនស៊ីឈ្នួលគេទេ»។
ប្រភពបង្ហើបឲ្យដឹងទៀតថា រូបភាពនៃការកាប់បំផ្លាញព្រៃសហគមន៍នោះ គឺពួកគេបានយកគ្រឿងចក្រដាក់នៅផ្នែកខាងក្នុងព្រៃសហគមន៍ ឈូសព្រៃ ហើយរក្សាទុកព្រៃសហគមន៍នៅផ្នែកសងខាង ដើម្បីបន្លំភ្នែកមហាជន។ ហើយករណីនេះ សហគមន៍ការពារព្រៃឈើនៅឃុំព្រៃត្រឡាច បានរៀបចំធ្វើពាក្យបណ្ដឹងដាក់ទៅស្ថាប័នជំនាញ និងថ្នាក់លើឲ្យជួយដោះស្រាយ ប៉ុន្តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញ។
អភិបាលស្រុករុក្ខគិរី លោក ពេជ្រ ម៉ាឡៃ បដិសេធថាលោកពុំទាន់ទទួលបានរបាយការណ៍ជុំវិញការកាប់បំផ្លាញព្រៃសហគមន៍នោះមានទំហំប៉ុនណានោះទេ៖ «ខ្ញុំអត់ទាន់ទទួលបានលទ្ធផលច្បាស់លាស់ថាប៉ុនណាអីប៉ុនណាទេ សហគមន៍ជាមួយរដ្ឋបាលព្រៃឈើ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ គាត់បានចុះធ្វើការងារហ្នឹង»។
ទោះជាមានការអះអាងដូច្នេះក្ដី ប៉ុន្តែប្រភពបានលើកឡើងថា សហគមន៍ព្រៃត្រឡាច និងអាជ្ញាធរមូលដ្ឋាន មានការភ័យខ្លាចអំណាចរបស់មន្ត្រីជាន់ខ្ពស់ និងប្រភពខ្លះនិយាយតគ្នាថា សហគមន៍ការពារព្រៃឈើនោះ និងអាជ្ញាធរមូលដ្ឋាន ក៏ជាអ្នកផ្សំគំនិតដូចគ្នា ទើបក្រុមជនខិលខូចអាចចូលទៅកាប់ព្រៃសហគមន៍នោះបាន។
កាលពីមុនរដូវចូលឆ្នាំខ្មែរ មន្ត្រីរដ្ឋបាលព្រៃឈើ បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងដីព្រៃសហគមន៍ព្រៃត្រឡាច ប៉ុន្តែពុំទទួលបានលទ្ធផលជោគជ័យនោះទេ។
នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង លោក លី ជូបៀង បញ្ជាក់ថា កន្លងទៅនេះ ជំនាញរដ្ឋបាលព្រៃឈើ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបការកាប់បំផ្លាញព្រៃសហគមន៍ព្រៃត្រឡាច ប៉ុន្តែពួកគេជួបឧបសគ្គច្រើន៖ «ពីព្រោះរឿងនេះវាស្មុគស្មាញច្រើនហើយ ដេញ និងចាប់ហើយ នៅតែអត់រៀង ឧបសគ្គហ្នឹង។ មនុស្សដូចជាមិនយល់ ប្រហែលជាគាត់យល់ថាតាំងទីលំនៅទៅ ប្រហែលជាបានកម្មសិទ្ធិបានជាគាត់ធ្វើអ៊ីចឹង»។
ប្រភពបានឲ្យដឹងថា ក្រុមមនុស្សជាអ្នកឈរនៅពីក្រោយប្រជាពលរដ្ឋ ដែលកំពុងរំលោភបំពានលើដីព្រៃសហគមន៍នោះ និងកំពុងបញ្ចុះបញ្ចូលក្រុមនិស្សិតស្ម័គ្រចិត្ត ដើម្បីឲ្យពួកគេចុះវាស់វែងដីនោះចេញប្លង់កម្មសិទ្ធិស្របច្បាប់។ ហើយចំណុចនេះ ក្រុមនិស្សិតកំពុងមានការខ្វែងគំនិតគ្នាថែមទៀត។
លោក លី ជូបៀង បញ្ជាក់ថា រដ្ឋាភិបាលបានចេញប្រកាសកំណត់ដីព្រៃសហគមន៍ព្រៃត្រឡាច មានទំហំ ១.៣៣៧ហិកតារ ដោយមានកំណត់ព្រំប្រទល់ច្បាស់លាស់ ដើម្បីរក្សាព្រៃឈើនៅតំបន់នោះ។ កន្លងមក វិធានការបង្ក្រាបពុំមានប្រសិទ្ធភាព ដូច្នេះហើយគេបានបង្កើតគណៈកម្មការចម្រុះថ្មីមួយទៀត ដើម្បីចុះបង្ក្រាបការកាប់ទន្ទ្រានរុករានដីព្រៃសហគមន៍នោះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ត្រូវតែបន្តបោះឆ្នោតអោយបក្សប្រជាជន ដើម្បីអោយពួកគេបន្តកាប់បំផ្លាញ ដីព្រៃឈើស្រុកយើង អោយឆាប់អស់ ដល់ពេលអស់ទេៅ លេងមាន អ្នកកាប់ទៀតហើយ បើស្រលាញ់សម្តេចក្រុម គ្រួសារ សម្តេច ត្រូវបោះឆ្នោតអោយ បក្សប្រជាជន ប៉ន្តែបងប្អូន មិន បាច់ អាណិតស្រឡាញ់ ប្រទេស ធម្មជាតិ ទឹកដី ត្រូបាត់បង់ យួនពេញស្រុក ព្រមទាំងក្រុមគ្រួសាររបស់បងប្អូនទេ អោយតែបាន លុយ 10000 រៀល សារុង1 ក្រមារ 1 បីចេង1ញ្ចចប់ ចាំមើលព្រៃឈើ មួយអាណត្តិ ទៀត កាប់ជិតអស់ហើយ ឈឺក្បាលណាស់ ស្រុកខ្ញុំ
ស្មានថាមានអីប្លែក ? ភាសាពួកអាឆ្កែតិរិច្ឆានបក្សសាងគ្រោះជាតិអាដែល ដូចក្អែលក្រោមក្តហ្នឹង !
បើកមើលសារព៍ត័មានម្តងៗ ឃើញតែអាម្នាក់ឈ្មោះCheath ជាជាតិយួននេះតែងតែខ្វល់ខ្វាយពីគណបក្សប្រឆាំងឈ្នះឆ្នោត សូមផ្តាំឲ្យហើយទៅ កសិករខ្មែរត្រៀមបោះឆ្នោតដេញយួនទៅស្រុកវាវិញ នៅថ្ងៃទី២៨ខែ៧ឆ្នាំ២០០៨ហើយ។
ចំនែកភាសារបស់គណះបក្សប្រជាជន និង អាCheath វិញរឹតតែគ្មានអីគួរអោយ ចំលែកទៅទៀតមេរៀនដែលអា Cheathត្រូវសូត្រ
២ x០ =២
២ x ១= ២
២ x ២ = ២
២ x ២ = ២
ចង់ ២ គុណប៉ន្មានដងក៏នៅតែ ២ ដែរ ហាស ហា ហាស ហាស អាកំលៅ អើយ ។ ហេងស៊យគេជួលអោយហ្អែងយកមកCopies ដាក់ចូលក្នុងអត្ថបទនេះផងក៏មិនដឹងហាស ហា ហាស ហា ។
A Cheat a kbal youn kloun dog A nis kum net vea jong bom planh khmer klanh nas vea kum tro a na dail bom planh cheat doch chear bong
Thom ro bos vea ( A Hun Sen ) nis eng…
សូមប្រកាស់ដល់បងប្អូនជនរួមជាតិរួមឈាមខ្មែរគ្រប់ៗគ្នាត្រូវតែបោះឆ្នោតទម្លាក់ពួកចោរលួចនិង
លក់ជាតិនេះចេញពីអំណាចឲ្យខាងតែបាននៅថ្ងៃ២៨ខែកក្កដាខាងមុខនេះ។