នាយក​ដ្ឋាន​ជល​ផល ប្រកាស​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន មុន​បរិភោគ​ត្រី​កំពត

នាយកដ្ឋាន​ជល​ផល​នៃក្​រសួង​កសិកម្ម របស់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ បាន​ប្រកាស​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ ឲ្យបង្កើន​ការប្រុង​ប្រយ័ត្ន​មុន​នឹង​បរិភោគ​ត្រី​កំពត , ពិសេសត្រី កំពត​ចំនួន​៣ប្រភេទ ដែល​ត្រូវ​បា​ន​គេ​រកឃើញ​ថា មាន​ផ្ទុក​សារ​ជាតិពុល។

 

មាស មុន្នី
Tuesday 23 April 2013
The Free Press Magazine

ត្រីកំពតទាំង៣ប្រភេទ ដែលគេរកឃើញ ថា មាន ផ្ទុក សារជាតិពុល

ត្រីកំពតទាំង៣ប្រភេទ ដែលគេរកឃើញ ថា មាន ផ្ទុក សារជាតិពុល

ប្រធាន​នាយកដ្ឋាន​ជល​ផល​លោក ណៅ ធួក បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា ក្នុង​ចំណោម​ត្រី​កំពត​ទាំង ១០ប្រភេទ ដែល​គេ​រក​ឃើញ​នៅក​ម្ពុជា គឺ​៣ ប្រភេទ មាន​ផ្ទុកជាតិ​ពុលដ៏គ្រោះ​ថា្នក់ ។ ត្រីកំពត​ទាំង ៣ប្រភេទ​នោះ មាន​ឈ្មោះ​ជា​ភាសារ​បច្ចេកទេស Tetraodon cochinchinensis , Mon otrete leiurus និង Tetraodon fluviatilis ។

សេចក្ដី​ប្រកាស​នោះ បាន​បញ្ជាក់​ថា ត្រីកំពត​ប្រភេទ​ខាង​លើ​មាន​ជាតិ​ពុល​ខ្លាំង នៅ​រដូវ​បន្តពូជ ដែល​ស្ថិត​ក្នុង​ខែ កុម្ភៈ មីនា និង ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ។ជាតិ​ពុល​នៅក្នុង​ត្រីមាន​កំរិតខុសៗគ្នា គឺ ស្ពែមនិង ពង មាន​ជាតិ​ពុល​ខ្លាំង​ជាង​គេ បន្ទាប់​គឺ​ថ្លើម ពោះវៀន និង សាច់ ។

សេច​ក្ដីប្រកាស​នោះ បាន​ធ្វើឡើង​បន្ទាប់​ពីមាន​សេចក្ដីរាយ​ការណ៏​ថា មាន​ពលរដ្ឋខ្មែរ​ជាច្រើន​នាក់​បានស្លាប់ និង រងគ្រោះ ​ជា​បន្តបន្ទាប់ ដោយ​សារ​ការទទួល​ទានត្រី កំពត ។ នាយកដ្ឋានជលផល បានប្រាប់ ពលរដ្ឋខ្មែរ ឲ្យបង្កើនការ ប្រុងប្រយ័ត្ន មុននឹង សម្រេចចិត្ត យកត្រីកំពត មកចម្អិន បរិភោគ ៕

 

What Next?

Recent Articles

One Response to "នាយក​ដ្ឋាន​ជល​ផល ប្រកាស​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន មុន​បរិភោគ​ត្រី​កំពត"

  1. តាំងពីដូនតាមកពុំដែលឮថាមានប្រជាពលរដ្ធខ្មែរម្នាក់ត្រូវបាត់បង់ជីវិតដោយសារតែការបរិភោគត្រីកំពតនោះឡើយ ស្ថានភាពបែបនេះទើបតែកើតឡើងប៉ុន្មានឆ្នាំកន្លងមកនេះ ។ សួរថា តើវាបណ្តាលមកពីមូលហេតុអ្វី ដែលនាំអោយពពួកត្រីកំពតប្រភេទនេះមានជាតិពុល សូមក្រសួងកសិកម្ម ត្រូវតែពន្យល់ហេតុផលទាំងនេះ អោយបានលំអិតជាងនេះបន្តិចផង ។ មកពីការចាប់ត្រីដោយប្រើជាតិគីមី ថ្មស្អុយ ឬ វត្ថុផ្សេងៗទៀតឬយ៉ាងណា ?