ព្រះរាជអាជ្ញា ដឹកនាំកម្លាំងសមត្ថកិច្ច ចុះឆែកឆេរតាមផ្ទះ សំណាក់ ប្រមូលក្រុមពលករ ចំណាកស្រុក យកមកធ្វើ ការអប់រំ

ព្រះ​រាជអាជ្ញា​រង​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច​ក្រុង​ប៉ោយ​ប៉ែត ​ចុះទប់​ស្កាត់​ក្រុម​ពល​ករ​ចំណាក​ស្រុក ប្រុស​ ស្រី​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​​ផ្សេងៗ​មក​ស្នាក់​នៅពួន​សំងំតាម​ផ្ទះ​សំណាក់​​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត នាព្រឹកថ្ងៃទី​២៣ មេសា​នេះ ដើម្បី​ធ្វើ​ការ​អប់រំ មិន​ឱ្យ​​លួច​ឆ្លង​ដែន​ទៅថៃ។

វ.បូរី
Tuesday 23 April 2013
The Free Press Magazine

នៅក្នុង​ប្រតិ​បត្តិ​ការ​​ចុះ​ទប់​ស្កាត់​​ក្រុម​ពល​ករ​ចំណាក​ស្រុក​នេះ​លោក​ស្រី កែវ សុគន្ធា ព្រះ​រាជអាជ្ញា​រង​ខេត្តបន្ទាយមានជ័យ ​បាន​ប្រាប់​ក្រុមអ្នករាយការណ៏ព័ត៏មានឱ្យ​ដឹង​ថាការ​ចុះ​ទប់​ស្កាត់​​ក្រុម​ពល​​ករ​ខ្មែរ​​ចំណាក​ស្រុក​ប្រុស​ស្រី​ទាំងអស់​​នេះបាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ទាំង​ថ្ងៃ​ទាំងយប់​​ចាប់តាំងពីថ្ងៃទី​២០ រហូត​​មក​ដល់​ថ្ងៃទី​២៣ មេសា ២០១៣ នេះ ​និងបាន​​ប្រមូលយក​ពួកគាត់​បានប្រមាណ​ជិត​១.០០០​នាក់ យក​កាន់​អធិការ​ដ្ឋាន​​នគរ​បាល​ និង​ទៅ​បញ្ជា​ការដ្ឋាន​​កង​រាជអាវុធហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​ជា​បណ្តោះ​អាសន្ន​​សិន ។ បន្ទាប់​មក​នឹង​ធ្វើការ​​សួរនាំ​ពួក​គាត់​រក​មេ​​ខ្យល់ ដើម្បី​​ស្វែង​រក​បន្តចាប់​ខ្លួន​ក្រុម​​មេ​ខ្យល់​ទាំង​នោះ​​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ។

កម្លាំងសមត្ថ​កិច្ច​បាន​ឆែកឆេរ​​​ក្នុង​ផ្ទះ​សំណាក់​​ចំនួន​៥​កន្លែង១-ផ្ទះ​សំណាក់​យីហោ រស្មី​ពាន​មាស ទី២-ផ្ទះ​សំណាក់​​ហង្ស​មាស ទី៣-ផ្ទះ​សំណាក់​ផ្កាយ​ព្រឹក ទី៤-ផ្ទះសំណាក់​​ខេមរៈ និង​ទី៥-ផ្ទះ​​សំណាក់​ហង្ស​មាស​ថ្មី ។សកម្មភាព​ចុះ​ទប់​ស្កាត់​ចំណាក​ស្រុក​តាមផ្ទះ​សំណាក់​នៅក្រុង​ប៉ោយ​ប៉ែត​នោះ ប្រមូលបានក្រុម​ពលករ​ចំណាសស្រុក សរុប​​​ប្រមាណ​ជាង ​១០០០នាក់​ ដើម្បី​ធ្វើ​ការ​អប់រំ មិន​ឱ្យ​​លួច​ឆ្លង​ដែន​ទៅថៃ៕

ក្រុមពលករចំណាកសុ្រកពួនសំងំតាមផ្ទះសំណាក់ ត្រៀមឆ្លងដែន ខុសច្បាប់ទៅថៃត្រវបានសមត្ថកិច្ចចុះចុះទប់ស្កាត់

ក្រុមពលករចំណាកសុ្រកពួនសំងំតាមផ្ទះសំណាក់ ត្រៀមឆ្លងដែន ខុសច្បាប់ទៅថៃ ត្រវបានសមត្ថកិច្ច ចុះចុះទប់ស្កាត់

What Next?

Recent Articles

One Response to "ព្រះរាជអាជ្ញា ដឹកនាំកម្លាំងសមត្ថកិច្ច ចុះឆែកឆេរតាមផ្ទះ សំណាក់ ប្រមូលក្រុមពលករ ចំណាកស្រុក យកមកធ្វើ ការអប់រំ"

  1. ទៅធ្វើការអនុវត្តតាមច្បាប់