ជាការឆ្លើយតាមការ អញ្ជើញរបស់ព្រះចៅស៊ូតង់នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នៅវេលាម៉ោង ៨.០០ ព្រឹកថ្ងៃទី ២៤ ខែមេសានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ទីក្រុង បាដារសរី បេហ្គាវ៉ាន់ ប្រទេស ប្រ៊ុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ ដែលនឹង ប្រព្រឹត្តទៅចាប់ពីល្ងាចថ្ងៃនេះ ដល់ថ្ងៃស្អែកទី ២៥ ខែមេសា ឆ្នាំ២០១៣។
យូ វាសនា
Wednesday 24 April 2013
The Free Press Magazine
លោក ស្រ៊ី ថាំងរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ថា ប្រធានបទសម្រាប់កិច្ចប្រជុំនៅឆ្នាំនេះគឺ «ប្រជាជនរបស់យើង ដើម្បីអនាគតទាំងអស់គ្នា »។ លោកបានបន្តថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតទៅលើសហគមន៍អាស៊ានឆ្នាំ២០១៥ តួនាទីស្នូលរបស់អាស៊ាន និងនិម្មាបនកម្មតំបន់ ទិសដៅអនាគតរបស់ អាស៊ាន និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងបញ្ហាដទៃទៀតដែលជាកង្វល់ និងប្រយោជន៍រួមរបស់អាស៊ាន ការផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាប្រឈមនៅក្នុងតំបន់ដូចជា ភាពតានតឹងនៅឧបទ្វីបកូរ៉េ រួម នឹងបញ្ហានៅសមុទ្រចិនខាងត្បូង និងខាងកើត និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។
លោកបានបញ្ជាក់ថា នៅល្ងាចនេះ សម្តេច ហ៊ុន សែន នឹងចូលរួមក្នុងពិធីពិសាបាយការងារ ហើយថ្ងៃស្អែកមានកិច្ចប្រជុំចង្អៀត ២ វគ្គដែលនឹងពិភាក្សាទៅលើប្រធានបទខាងលើនេះ។
ក្រោយពីពិសារបាយថ្ងៃត្រង់រួចនៅថ្ងៃស្អែក ម៉ោង៣.០០រសៀល សម្តេច នឹងដឹកនាំប្រតិភូធ្វើមាតុភូមិនិវត្តន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ៕
ទៅទៅឲ្យប្រញាប់ទៅព្រោះហោរាសាស្ត្រថាទំនាយហ៊ុនសែនបើមិនងាប់ដោយប្រជាជនខ្លួនអារកទេ ក៍ងាប់តៃហោងដោយសារធ្លាក់យន្តហោះដែរ។
There are too many people are so very poor, they have no food to eat not enough.
However, Hun $en ride the personal airplan to everywhere as in the U.S. President,
where is Hun Sen got money to buy the airplan?
He may got money from stealing his own people while he is the leader of gnagster who is the robbery in Cambodian.