ក្រសួង​មហាផ្ទៃ​រង​ការ​ចោទ​ថា​ទទួល​សំណូក​ពី​បេក្ខជន​ប្រឡង

ការ​ប្រឡង​ដើម្បី​ជាប់​ក្លាយ​ជា​មន្ត្រី​រាជការ​ស៊ីវិល ក្របខ័ណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ​នេះ រង​ការ​រិះគន់​ថា​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​សូកប៉ាន់។ ក៏ប៉ុន្តែ មន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​កិច្ចការ​ប្រឡង អះអាង​ថា ពុំ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ដូច​ការ​រក​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ​នោះ​ឡើយ ទាំង​លទ្ធផល​មិន​ទាន់​ប្រកាស​ផង​នោះ។ ហើយ​ការ​ប្រឡង​រៀងរាល់​ឆ្នាំ ក៏​ពុំ​មាន​កើត​អំពើ​ពុក​រលួយ​ដែល​ស្ដែង​ចេញ​ពី​សម័យ​ប្រឡង​នោះ​ដែរ។

 

ដោយ ម៉ម មុនីរតន៍
2013-04-25
RFA


ស្តាប់សំឡេង ថតសំឡេង

តំណាង​បេក្ខជន​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ អំពាវនាវ​ដោយ​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ប្រឆាំង​នឹង​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​របស់​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​យក​ប្រាក់​ពី​អ្នក​ប្រឡង​ចាប់​ពី ៥​ពាន់ ទៅ ៦​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ថ្នូរ​នឹង​ក្លាយ​ជា​មន្ត្រី​រាជការ​ស៊ីវិល​នៅ​ក្រសួង​មហាផ្ទៃ។

លិខិត​អនាមិក​មួយ​ច្បាប់​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ចុះ​ថ្ងៃ​ទី២៥ មេសា ឲ្យ​ដឹង​ថា ព័ត៌មាន​ស្ដីពី​អំពើ​ពុក​រលួយ​នេះ កើត​ចេញ​ពី​សម័យ​ប្រឡង​ចូល​បម្រើ​ការ​ជា​មន្ត្រី​រាជការ​ស៊ីវិល ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ត្រូវ​គេ​ទម្លាយ​ដឹង​ថា​មាន​អំពើ​ស៊ី​សំណូក​សូកប៉ាន់ ក្រោយ​ការ​ប្រឡង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មីនា ក្នុង​ពេល​កន្លង​ទៅ។ លិខិត​បន្ត​ថា ឈ្មោះ​បេក្ខជន​ដែល​ជា​កូន​របស់​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​បាន​គេ​ហៅ​ទៅ​សរសេរ​ចម្លើយ​ឡើង​វិញ​ស្ងាត់ៗ។

លិខិត​ឲ្យ​ដឹង​ទៀត​ថា ចម្លើយ​ដែល​ត្រូវ​គេ​សរសេរ​ឡើង​វិញ​នេះ នឹង​ត្រូវ​ស៊ក​បញ្ចូល​ក្នុង​កំណែ​ពិន្ទុ​ជំនួស​ចម្លើយ​ចាស់ ដែល​បាន​ប្រឡង​រួច មុន​នឹង​ត្រូវ​ពិនិត្យ​លើ​លទ្ធផល​ប្រឡង។ បន្ថែម​លើ​នេះ បើ​សិន​បេក្ខជន​ត្រូវ​បាន​ប្រកាស​ថា​ជាប់ អ្នក​ទាំង​នោះ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ត្រូវ​បង់​លុយ​ឲ្យ​អ្នក​រៀបចំ​ការ​ប្រឡង​យ៉ាង​តិច ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ច្រើន​ជាង​នេះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​មួយ​ចំនួន​ទៀត​របស់​អង្គភាព​មួយ​នេះ ដើម្បី​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ មេសា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

ក៏ប៉ុន្តែ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង​នៃ​ក្រសួង​មហាផ្ទៃ បដិសេធ​ការ​រក​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ​កើត​ចេញ​ពី​ការ​ប្រឡង​នេះ ដោយ​ចាត់​ទុក​ថា ភាព​ស្អាតស្អំ​តាម​រយៈ​ការ​ប្រឡង​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​មន្ត្រី​បំពេញ​ភារកិច្ច​កំណត់​ថា​វា​រឿង​ចាំបាច់ និង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ លោក​បន្ត​ថា ចាប់​ពី​មាន​ការ​បើក​ឲ្យ​មាន​ការ​ប្រឡង ពុំ​មាន​អំពើ​ពុក​រលួយ​ណា​មួយ​កើត​ឡើង​ក្នុង​ស្ថាប័ន​មួយ​នេះ​ឡើយ៖ «ទេ! ខ្ញុំ​ដូច​មិន​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ដែរ ប៉ុន្តែ​ដូច​មិន​មាន​កន្លង​មក​ណា ដែល​យើង​ប្រឡង​ជា​រៀងរាល់​ឆ្នាំ​ណា។ ហើយ​មក​ដល់​ឥឡូវ គេ​មិន​ទាន់​បាន​ចេញ​លទ្ធផល​លទ្ធ​អី​ផង»

ប្រធាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ អ្នកស្រី ម៉ម ស៊ីថា ថ្លែង​ថា ដើម្បី​ធានា​គុណភាព​នៃ​ការ​ប្រឡង​ប្រកប​ដោយ​ប្រសិទ្ធភាព គេ​គួរ​ទាត់​ចោល​ការ​ប្រឡង​ដែល​មិន​កើត​ចេញ​ពី​ឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពិត​ប្រាកដ​មួយ និង​បើក​ការ​ស៊ើប​អង្កេត​ដ៏​ស៊ី​ជម្រៅ ក្នុង​ន័យ​ដើម្បី​ផ្ដល់​យុត្តិធម៌​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំបាច់​របស់​សង្គម៖ «តែ​ប្រសិន​បើ​ថា​មាន​អំពើ​ពុក​រលួយ​បែប​នេះ គួរ​តែ​លុប​ចោល​ការ​ប្រឡង​ណាស់ គួរ​តែ​មាន​ការ​ចាប់​ផ្ដើម​ប្រឡង​ជា​ថ្មី ដើម្បី​ឲ្យ​មាន​ដែល​ថា​​តម្លាភាព​ណាស់ មាន​លទ្ធភាព អ្នក​ដែល​មាន​សមត្ថភាព»

កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាត់​វិធានការ ២​ករណី ប្រឆាំង​នឹង​មន្ត្រី​កសិកម្ម និង​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ ការ​ប្រើប្រាស់​យន្តការ​ផ្លូវ​ច្បាប់​របស់​អង្គភាព​មួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ថា​បាន​បង្កើត​ការិយាធិបតេយ្យ និង​ជំរិត​ទារ​ប្រាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

11 Responses to "ក្រសួង​មហាផ្ទៃ​រង​ការ​ចោទ​ថា​ទទួល​សំណូក​ពី​បេក្ខជន​ប្រឡង"

  1. visal says:

    ហាហាហា​ ប្រលងឆ្នាំនេះដូចទៅដើរលេង អ្នកណាធ្វើអ្វីក៏បានដែរ ខ្ញុំដឹងថាមានការសូកប៉ាន់មិនតិចទេនៅពេលប្រលងនេះ ដូច្នេះវាជាហេតុមួយដែលធ្វើអោយមន្ត្រី ក្រសូងមហាផ្ទៃ​មានមន្ត្រីរលួយទៅអនាគត់រិតតែច្រើនទ្វេរដង។

  2. cheath says:

    ពួកបក្សប្រឆាំងមារយាតឆ្កែ-ក្បាលវាខុសគេខួរផ្ទុកអាចម៌
    ដូចក្បាលបង្កងតែអួតដាច់-ថាវាឆ្ងាញ់ផ្តាច់គ្មានខួរដូច ។
    មារយាទវាអន់ប៉ិនស្លន់ស្រែក-ឃើញខ្យល់បក់ប្លែកក៏វាភ័យ
    រត់ប្រាសអាយ៉ូសរត់អត់ន័យ-ដូចជាទន្សាយខ្លាចផ្លែព្នៅ ។
    ល្បើកខ្មែរចារទុកដូចវាណាស់-មើលយូរទើបច្បាស់ដឹងអត្ថន័យ
    ដូចរឿងទន្សាយល្បើកល្បាញល្បី-អត្ថរូបអត្ថន័យដូចវាណាស់ ។
    ល្បើកខ្មែរចែងថាកាលគ្រាមួយ-ខ្យល់បក់ល្ហើយៗរំសាយក្លិន
    បុផ្ផាឈើព្រៃក្រអូបក្រៃ-យីហ៊ុបអត់ច្នៃបូករំដួល ។
    ជួបល្ហើយបែបនេះសត្វទន្សាយ-ពេលយប់ដើរឆ្ងាយរកចំណី
    កម្លាំងក៏អស់រសោះក្រៃ-គ្រប់រាល់ជើងដៃចុកស្រពន់ ។
    ឃើញដំបូកមួយសត្វទន្សាយ-ខ្ជិលដើរទៅឆ្ងាយបោលចូលទៅ
    ប្រាស់ក្រាបលើស្មៅក្រោមដើមព្នៅ-ទន់ល្មើយពេកកូវរលីវលក់ ។
    វាយោរំភើយល្ហើយបោកបក់-រាយជាសង្វាក់ម្តងតិចខ្លាំង
    គ្រានោះផ្លែព្នៅដែលទុំខ្លាំង-ត្រូវខ្យល់បក់ខ្លាំងរង្គោះធ្លាក់ ។
    ផ្លែព្នៅធ្លាក់ក្ឌុកលាន់ឮខ្លាំង-ទន្សាយស្ទុះក្ឌូងបោលរហ័ស
    អត់មើលមុខក្រោយរត់យកឈ្នះ-រត់ឆ្ងាយខ្លាំងណាស់ហត់គឃូស ។
    រត់ឆ្ងាយរត់ដួលក្បែរជើងក្តាន់- ក្តាន់ឃើញភ័ន្តភាំងក៏ស្រែកសួរ
    ថាមានរឿងអ្វីប្រាប់កុំយូរ-ទើបបានរត់យូរដួលយ៉ាងនេះ ។
    ទន្សាយប្រាប់ថាម្នាលបងក្តាន់-កុំឈររត់ភ្លាមរញ្ជួយដី
    បាក់សង្កត់ងាប់ឥឡូវហើយ-កុំឈ្លើឈរស្ងៀមប្រយ័ត្នងាប់ ។
    ក្តាន់ឮដូច្នេះប្រាស់រត់ដែរ-អត់នៅឈរជ្រែសួរទៀតអី
    ពីរប្រាណរត់លឿនយកឈ្នះដៃ-ភ័យណាស់ខ្លាចដីបាក់សង្កត់ ។
    ទៅជួបដំរីៗសួរ -ម៉េចហើយអាក្លើរត់លឿនម្លេះ
    អ្ហែងរត់រឿងអ្វីពួកអាផេះ-រត់រឿងយ៉ាងនេះតិចដាច់ខ្យល់ ។
    ទន្សាយនិងក្តាន់ស្រែកព្រមគ្នា-នែអាគុជសារឈរធ្វើស្អី
    អ្ហែងឆាប់រត់មកឈប់ឈរស្តី-តិចងាប់អត់ន័យដីសង្កត់ ។
    ដីរញ្ជួយខ្លាំងអ្ហែងដឹងទេ -មិនរត់មានតែជួបអន្តរាយ
    កុំឈររត់មកឈប់និយាយ-បើស្តាយជិវិតអ្ហែងឆាប់រត់ ។
    និយាយសង្ខេបតាមបែបខ្លី-ដំរីឮហើយឃាត់បែបឆ្ងល់
    ថាអ្ហែងឈប់សិនអាអំបល់-រឿងនេះអញឆ្ងល់ប្រាប់អោយច្បាស់ ។
    រញ្ជួយដីឯណាអញមិនដឹង-អ្ហែងថាបែបហ្នឹងអញមិនជឿ
    អញចង់ដឹងច្បាស់អ្ហែងប្រាប់ម៉ោ-កុំស្ងៀមអាក្តាន់ប្រាប់អញភ្លាម ។
    ក្តាប់ឮឆ្លើយតបថាអញរត់-ព្រោះទន្សាយប្រាប់រញ្ជួយដី
    អញនៅមិនបានត្រូវលកលៃ-រត់យកឈ្នះដៃខ្លាចងាប់ណាស់ ។
    ស្តាប់ហើយដំរីសួរទន្សាយ-នែអាអាចម៏រាយមានរឿងស្អី
    បានជាអ្ហែងរត់ហើយបំភ័យ-អោយអាក្តាន់រត់តាមអ្ហែងដែរ ។
    ទន្សាយឆ្លើយតបថាអញដេក-លក់ស្រួលចម្លែកក្រោមដើមព្នៅ
    ត្រូវខ្យល់ល្ហើយៗដេកលក់ទៅ-ក្រោយមកប៊ិះត្រូវព្រោះរញ្ជួយ។
    រញ្ជួយខ្លាំងណាស់ក្បែរត្រចៀក-អញរត់អត់ងាកមើលក្រោយទេ
    ព្រោះរញ្ជួយនេះរញ្ជួយទ្វេរ-នៅងាប់ចោលម៉ែចោលបងប្អូន ។
    ដំរីឮហើយឆ្លើយមិនជឿ-ប្រាប់ថាអាភ្លើអ្ហែងនាំអញ
    ទៅមើលអោយច្បាស់ដល់កន្លែង-កុំឆ្នែងតែពាក្យត្រគៀកងាប់ ។
    ទន្សាយអែរអង់រារង់គឹត-តែទាល់គំនឹតព្រោះដំរី
    បង្ខំរកពិតឈប់និយាយ-រូតរះនាំគ្នាទៅដល់ទី ។
    ដំរីមើលឃើញហើយសើចហាស់- អាឆ្កួតអ្ហែងច្បាស់ចាញ់បោកព្នៅ
    ផ្លែវាធ្លាក់ចុះប៊ិះមកត្រូវ-ក្បាលអ្ហែងកើយស្មៅអ្ហែងមើលចុះ ។
    ទន្សាយឃើញហើយលែងនិយាយ-ខ្មាស់នោះខ្មាស់ក្រៃព្រោះគំនឹត
    មិនគឹតត្រូវខុសគឹតតែរត់-ល្ងង់អត់ពិនិត្យគ្រប់ហេតុការណ៏ ។
    ចេះតែភ័យខ្លាចខ្លាចស្រមោល- គឹតយូរកញ្ជ្រោលចិត្តក្តៅផ្សារ
    រង្គៀកខ្លួនចេញអត់វាចារ-ខ្មាស់ណាស់ដំរីរត់ចេញឆ្ងាយ ។
    (នៅមាន ត )

  3. PMU says:

    សម័យតេជោ ហ៊ុន សែន គឺ​អព្ចឹាង !!!!!!!!!! បក្សពួកនិយម សូកប៉ាន់ ជាដើម!!!!!!!

  4. cheath says:

    ( មុខងារ៥យ៉ាងរបស់អាមន្ត្រីបក្សប្រឆាំងចោលម្សៀត )
    ១- ប្រាំឆ្នាំមកក្បែរ ឆ្កែចចកលូ–ចចកស្រែកថ្ងូរពីនេះ នោះ
    សម្អុយជាតិឯងអត់ពិតសោះ–ថ្ងូរស្រែកចង់ឈ្នះបំពានពិត ។
    ២- ចចកស្វានស្វាពួកបក្សប្រឆាំង–ប៉ិនណាស់ស្រែកខ្លាំងខាងទ្រឹស្តី
    ត្រគៀកងាប់ស្តូករស់គ្មានន័យ–បៀមអាចម៏រាល់ថ្ងៃព្រោះភូតច្រើន ។
    ៣- អាឆ្កែចចកបក្សប្រឆាំង–ខ្លួនក្រថោកខ្លាំងតែសម្តី
    ខ្ពស់ហួសពពកតែអត់ន័យ–មានតែទ្រឹស្តីជើងខោខើច។
    ៤- អាបក្សបក្សប្រឆាំងសម្បូរមនុស្ស–សុទ្ធតែជជុះអត់បានការ
    ចេះត្រឹមផោមហិតអត់ស្គាល់ងារ–ថាវាផោមអាចម៏ឫុផោមខ្យល់ ។
    ៥- អាបក្សប្រឆាំងប៉ិនអុចអាល–កញ្ជៀវគ្រប់កាលគ្រប់សេចក្តី
    រឿងមិនដឹងសោះតែនិយាយ–ដូចឯងស្គាល់ន័យពិតល្ងង់ខ្លៅ

  5. ខ្ញុំសូមលាក់ឈ្មោះ ព្រោះខ្លាចបាត់បង់កេៅអី ខ្ញុំធ្វើការក្នុងក្រសួងមួយ រយ:ពេល10 ឆ្នាំហើយ says:

    ពួកអាពុករលួយ សីុរួង ឆ្កែចេះតែព្រុស មនុស្សខូច នេៅតែដើ នេៅក្នុងក្រសួងមួយ មួយ សួរតែពួក ប្រធាននាយកដ្ថាន ទេៅដឹងហើយ ពួកនេះ សីុលុយស្រួលណាស់ កន្លែងខ្លាញ់ ប៉ុន្តែពួកគេចេះចែកគ្នាសីុល្អណាស់ ព្រោះបើយើងប្រលងតាមសម្ថភាពមិនជាប់នោះទេ បផមិនអញ្ចឹងពួកនោះមានលុយអែណាទិញ570

  6. ខ្ញុំសូមលាក់ឈ្មោះ ព្រោះខ្លាចបាត់បង់កេៅអី ខ្ញុំធ្វើការក្នុងក្រសួងមួយ រយ:ពេល10 ឆ្នាំហើយ says:

    អាជាតិ វាកជាជនពុករលួយដែរ មើមិនអញ្្ចឹងវាគ្នានលុយយកទេៅជួយបក្សទេ ព្រោះពេលវាត្រូវដង្ហែរមេវាទេៅណាម្តង ម្តង មេវា តែងតែរៃអង្គាស ច្រើន តាមឋាន ពិសេសជិតបោះឆ្នោត រឿងនេះអ្នកំាករអួ ដែរ ក្នុងក្រសួងមួយ មួយ

  7. លោក ខ្ញុំសូមលាក់ឈ្មោះ ព្រោះខ្លាចបាត់បង់កៅអី ………..។ លោកកុំសរសើរអាCheath ពេក

    វាសក្តិសមជាជនពុករលួយលំដាប់ជាតិនោះទេ ។ ពីព្រោះវាគ្រាន់តែជាឆ្កែ ដែលគេអោយ

    នៅមើលថែរទាំសត្វ ឆ្កែនៅផ្ទះរបស់គេតែប៉ុណ្ណោះ ។ បើសិន​ជាលោកថា វាលួចកិបកេង

    ថ្លៃរបបអាហារប្រចាំថ្ងៃរបស់ឆ្កែគេដែលគេអោយវាទិញ

    សំរាប់លួងចិត្តប្រពន្ធវាដែលបំរុងរត់ចោលវាតាមខ្ញុំនោះ ទើបត្រូវជាង ។

  8. chourn says:

    ឮថាសម្តេចកំពុងតែមានចេតនាចង់លើកតំកើងធនធានមនុស្សដើម្បីប្រកួតប្រជែងធនធានមនុស្ស ក្នុងប្រទេសអាស៊ាននៅឆ្នាំ២០១៥ ឲ្យបានលេចធ្លោនិងល្បីល្បាញជាងគេនៅក្នុងប្រទេសអាស៊ានផង។ ហេតុអីបានជាមានអំពើរពុករលួយទៀតហើយ តើតាមស្ថាបន័និងក្រសួងមួយចំនួនសព្វថ្ងៃសម្បូរ​ដោយ​អ្នកខ្លាំងឬក៍អ្នកចេះ? បើតាមខ្ញុំដឹងអ្នកខ្លាំងមានហូរហារ តែអ្នកចេះមានតិចតួចមែនទេ? ដើម្បី ឲ្យប្រទេសជាតិមានការអភិវឌ្ឃនលឿនតើយើងត្រូវការអ្នកខ្លាំងឬក៍អ្នកចេះ? បើស្រុកខ្មែរសម្បូរតែ អ្នកខ្លាំងរវាងគ្នាឯងហើយអ្នកចេះធ្វើការមានតិចតួចតើស្រុកខ្មែរត្រូវការពេលវេលាប៉ុន្មានទៀតដើម្បី រំកិលគូថបានលឿនទៅមុខដូចធនធានមនុស្សនៅស្រុកគេ?

  9. កូនខ្មែរ says:

    កុំថាឡើយតែក្រសួងនេះ ពុករលួយគ្រប់តែក្រសួងណឹង គោលនយោបាយគេធ្វើអញ្ចឹងគេបើកអោយ
    ពុករលួយចែកគ្នាស៊ីដើម្បីឩបត្តមបក្សព្រោះពួកគេមិនដែលគិតពីប្រយោជន៍ជាតិនោះទេគេគិតតែ
    ប្រយោជន៍ផ្ទាល់ខ្លួនគិតពីរក្សាអំណាច មិនមែនអង្គភាពប្រឆាំងអំពើពុករលួយមើលមិនឃើញទេ បើ
    សុទ្ធតែគ្នាវាទាំងអស់ណឹង វាធ្វើយ៉ាងណាអោយសង្គមខ្មែរទន់ខ្សោយគ្រប់វិស័យប្រជាជនល្ងង់ខ្លៅ
    បើសង្កេតមើលគ្រប់ស្ថាប័នក្រសួង មានចារកម្មវៀតណាមគ្រប់ក្រសួងទាំងអស់នៅបញ្ជាពីក្រោយ
    សព្វថ្ងៃនេះ កូនចៅឈាមវៀតណាមទាំងនេះរៀនពីប្រវត្តសាស្រ្តខ្មែរ ច្បាប់ ភូមិន្ទរដ្ឋបាល ត្រៀមធ្វើជា
    អភិបាលស្រុក អភិបាលខេត្តរួចទៅហើយ តើវាសនាប្រទេសខ្មែរនឹងទៅជាយ៉ាងណា សំរាប់កូនចៅ
    ខ្មែរជំនាន់ក្រោយ​ នឹងដូចប្រទេលឡាវ​មែនទេ យើងមើលទៅលើប្រព័ន្ធអប់រំ គេកំពង់តែព្យាយាម
    ធ្វើអោយធ្លាក់ខ្សោយកុំអោយកូនចៅជំនាន់ក្រោយចេះដឹង តែកូនរបស់ពួកគេវិញរៀននៅក្រៅប្រទេស
    ហើយដឹកនាំយើងដដែល បើអប់រំពុករលួយទៅហើយតើមានធនធានមនុស្សមកពីណាទៀត។
    ខ្ញុំជាមន្រ្តីនៅក្របខ័ណ្ឌក្រសួងការសូមមិនបញ្ចេញឈ្មោះ រាល់ការប្រលងម្តងៗត្រូវសូកពី២០០០ទៅ៣០០០ពាន់ដុល្លារទើបជាប់ បើជំនាញណាដែលត្រូវប៉ាន់
    អាចចំណាយដល់៤០០០ទៅ៥០០០ពាន់ដុល្លារ

  10. កូនខ្មែរ says:

    រាល់ការដឹងនាំលក្ខណៈគ្រួសារនិយមមិនរីកចំរើនទេ បើអំណាចប្រមូលផ្តំទៅហើយ
    ចឹងហើយបានជាកម្ពុជារីកចំរើនមិនទាន់ប្រទេសជិតខាង គេមិនគិតពីការរីកចំរើនរបស់ប្រទេសជាតិ
    រឺប្រយោជន៍រួមទេ គេគិតតែប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍គ្រួសារ ពួកគេប្រអំណាចរកស៊ីកេងប្រវ័ញ
    ញើសឈាមអ្នកទន់ខ្សោយ​ តែកុំភ្លេចថាកម្មពាមានពិត កម្មនឹងតាមចងពារ ទោះបីអ្នកឯងខំធ្វើបុណ្យ
    ដើម្បីលុបលាងអំពើអាក្រក់របស់គេក៏ដោយ តែអ្វីដែលពួកគេយកមកបានដោយផលអាក្រក់ ពីញើស
    ឈាមគេ ទេវតានឹងដាក់ទណ្ឌកម្មពួកគេឆាប់ៗនេះ ។

  11. កូនខ្មែរ says:

    នៅប្រទេសជិតខាង អភិបាលខេត្តមិនមានលុចស៊ីស៥៧០​ជិះផង នៅស្រុកខ្មែរ យកទៅណាអស់
    ត្រឹមអភិបាលខេត្តក៏មានដែរ