រក​ឃើញ​ឈើ​ជាង​១ម៉ឺន​៦ពាន់​ដើម​ត្រូវ​គេ​កាប់​ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម-ចិន

រតនគិរីៈ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ ព្រម​ទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​កាល​ពី​ម្សិលមិញ ហើយ​បាន​ប្រទះ​ឃើញ​ឈើ​ជាង ១ ម៉ឺន ៦ ពាន់​ដើម​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ក្នុង​ស្រុក​កូន​មុំ​ដែល​ឈើ​ទាំង​នេះ ត្រូវ​គេ​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វៀតណាម និង​ចិន។

 

Thursday, 25 April 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

មន្ត្រី​អង្គការ​អាដ​ហុក​ឈរ​ផ្អែក​ឈើ​​ ដែល​ត្រូវ​គេ​កាប់​ផ្តួល​ថ្មីៗ​។ រូបថត អង្គ​ការ​អាដ​ហុក​

មន្ត្រី​អង្គការ​អាដ​ហុក​ឈរ​ផ្អែក​ឈើ​​ ដែល​ត្រូវ​គេ​កាប់​ផ្តួល​ថ្មីៗ​។ រូបថត អង្គ​ការ​អាដ​ហុក​

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​សិទិ្ធ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា៖«​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ដើរ​ដង​ជ័រ​ទឹក​តាម​ដើម​ឈើ​ក្នុង​តំបន់​នោះ​បាន​រក​ឃើញ​ថា​ដើម​ឈើ​ប្រមាណ​ជាង១​ម៉ឺន ៦ ពាន់​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​១៥​គីឡូម៉ែត្រ​ការ៉េ»។

លោក ឆាយ ធី បាន​បន្ត​ថា​ប្រភេទ​ដើម​ឈើ​ទាំង​នោះ មាន​ដូច​ជា គគីរ ឈើ​ទាល ត្រាច ផ្តៀក និង​សុក្រំ​ជា​ដើម ដែល​មាន​មុខ​កាត់​ចាប់​ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ ហើយ​ចំនួន​ប៉ាន់​ប្រមាណ​លើ​ការ​កាប់​នេះ មិន​ទាន់​គិត​លើ​ផ្ទៃ​ដី​សរុប​ដែល​ក្រុមហ៊ុន​វៀតណាម និង​ចិន​បាន​កាប់​នោះ​ទេ។

លោក ឆាយ ធី​បាន​បន្ថែម​ថា​៖​«ពួក​ឈ្មួញ​ពីរ​បី​ក្រុម​បាន​ដណ្តើម​គ្នា​កាប់ និង​ដឹក​តាម​ឡាន​ពី​២០ ទៅ ៣០ គ្រឿង​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​មួយ​ថ្ងៃៗ​។ តែ​គេ​បាន​ផ្អាក​សកម្មភាព​ហើយ​នៅ​ពេល​រឿង​នេះ​បែក​ធ្លាយ​កាល​ពី ២ អាទិត្យ​មុន​»។ លោក​បន្ត​ថា​ជាក់​ស្តែង​គ្រាន់​តែ​មួយ​កន្លែង​អ្នក​ចុះ​ពិនិត្យ​ទាំង​អស់​បាន​ឃើញ​ដើម​ឈើ​ជាង​៣​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​ផ្តួល ហើយ​ដឹក​ចេញ​មិន​ទាន់​។ នៅ​សល់​បី​កន្លែង​ផ្សេង​ទៀត​ដែល​ពួក​លោក​ពិបាក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់។

ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​ជួយ​ជូន​ក្រុម​អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ បាន​ឲ្យ​ដឹង​ថា​ដើម​ឈើ​ច្បោះ​ជ័រ ចំនួន ៤០០ ដើម ដែល​គ្រួសារ​របស់​លោក ធ្លាប់​ចោះ​យក​ជ័រ​ត្រូវ​បាន​គេ​កាប់​ផ្តួល​ទាំង​អស់​។ បុរស​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ថា​៖​ឈ្មួញ​អ្នក​កាប់​និង​ទិញ​ម្នាក់​ឈ្មោះ ថា បាន​កាប់​ដើម​ច្បោះ​ជ័រ​របស់​ខ្ញុំ​អស់​។​គេ​ថា​ឲ្យ​កាប់​ក៏​កាប់ មិន​ឲ្យ​កាប់​ក៏​កាប់​ដែរ​។ ពេល​នេះ អ្នក​ភូមិ​យើង​អស់​មុខ​របរ​អី​រក​ហើយ​។ ពលរដ្ឋ​យើង​អស់​ជម្រើស​ហើយ​ទើប​ហ៊ាន​និយាយ​នេះ​»។


កាល​ពី​ថ្ងៃ​អាទិត្យ ទី២១​ខែ​មេសា​អាជ្ញាធរ​មូលដ្ឋាន និង​មន្រ្តី​ក្រសួង​កសិកម្ម​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ស្រុក​កូន​មុំ​នេះ​ដែរ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះ។ លោក​ឈឹម សុឃឹម មេ​ឃុំ​ស្រែ​អង្គ្រង បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ជូន​មន្រ្តី​ពី​ក្រសួង​កសិកម្ម​ទៅ​ត្រួត​ពិនិត្យ ហើយ​បាន​ឃើញ​ថា​ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​មែន។

លោក​ឈឹម សុឃឹម​បាន​បញ្ជាក់​ថា​៖​«យើង​ឃើញ​ជន​ជាតិ​វៀតណាម​បួន​នាក់ កំពុង​ដឹក​ឈើ​ចូល​ទៅ​ក្នុង​ដី​ក្រុមហ៊ុន​ហុង​អាញ​អណ្តូង​មាស។ ពួក​គេ​និយាយ​ភាសា​វៀតណាម។ យើង​មិន​ចេះ​ស្តាប់​ទេ ទើប​មិន​ដឹង​សួរ​នាំ​យ៉ាង​ម៉េច តែ​ខ្ញុំ​គិត​ថា​ពួក​គេ​ជា​បុគ្គលិក​របស់​ក្រុម​នេះ​ហើយ»។ ទោះ​យ៉ាង​ណា​លោក​ស៊ឹម រឹទ្ធិ មន្ត្រី​ក្រសួង​កសិកម្ម​ដែល​បាន​ចុះ​ទៅ​ជាមួយ​លោក​មេ​ឃុំ​រូប​នេះ បាន​អះ​អាង​ផ្ទុយ​គ្នា​ទៅ​វិញ​។ លោក​ស៊ឹម រឹទ្ធិ​បាន​ថ្លែង​ដូច្នេះ​ថា​៖​«​យើង​ឃើញ​ពលរដ្ឋ​ខ្មែរ​យើង​កាប់​ឈើ​នៅ​ទី​នោះ​យក​ទៅ​ធ្វើ​ផ្ទះ​។ មាន​កាប់​តិច​តួច​ប៉ុណ្ណោះ​។ យើង​បាន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​កាប់​បន្ត​ទៀត​»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ហុង​អាញ​អណ្តូង​មាស​បាន​ទេ​។ អនុក្រឹត​របស់​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា ដោយ​លោក​នាយ​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន នេះ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៩៧៨៥ ហិកតា​កាល​ពី​ឆ្នាំ ២០១១។

លោក យី សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ដី​ធ្លី​និង​ធន​ធាន​ធម្មជាតិ នៃ​សមាគម​អាដហុក​នៅ​ការិយាល័យ​ភ្នំពេញ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ធ្វើ​របាយ​ការណ៍​ពី​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ចំណាត់​ការ​បន្ទាន់​ទប់​ស្កាត់​និង​ចាប់​ជន​ល្មើស​បញ្ជូន​ទៅ​តុលាការ​។

លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទិ្ធ​មនុស្ស​អាដហុក​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​ស្ទើរ​តែ​បរាជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។ លោក​ចាន់ សុវ៉េត បាន​ថ្លែង​ដូច្នេះ​ថា​៖ «បើ​រដ្ឋាភិបាល​គ្រាន់​តែ​ចេញ​បទ​បញ្ជា​ដោយ​គ្មាន​ការ​អនុវត្ត​ជាក់​ស្តែង ប្រកប​ដោយ​ប្រសិទ្ធភាព​បែប​នេះ នោះ​ព្រៃ​ឈើ​ស្រុក​ខ្មែរ​នឹង​ត្រូវ​វិនាស​អស់​គ្មាន​សល់ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​»។

ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ដែល​មាន​ទំហំ​ប្រមាណ​ជា ២៥០០ គីឡូម៉ែត្រ​ការ៉េ។

លោក​ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​អំពី​ការ​កាប់​ឈើ​នេះ​ឡើយ ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ព័ត៌មាន​នេះ ពី​អាជ្ញាធរ​មូលដ្ឋាន​លោក​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​៕


 

What Next?

Recent Articles

27 Responses to "រក​ឃើញ​ឈើ​ជាង​១ម៉ឺន​៦ពាន់​ដើម​ត្រូវ​គេ​កាប់​ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម-ចិន"

  1. 23 October says:

    The governor of Ratanak Kiri province is very crazy

  2. tokee says:

    the way of Khmer leader to destroy lovely country

  3. cheath says:

    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាប្រឆាំង
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លក់ដីលក់ធ្លី- ផ្ទះវិញសែនភ្លឺ- ដំបូលប្រក់មេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    ស្តាប់ទៅមួយព្រឹកថ្ងៃក្តៅស្ទេញ- តាមួយគាត់ជ្រេញលើកដៃដៅ
    ថាគាត់សុំម្តងរឿងចែចូវ – អ្នកភូមិឥឡូវអត់ទឹកប្រើ ។
    ដងទឹកឆ្ងាយណាស់លោកម្ចាស់អើយ – មកហើយមេត្តាដាក់ទានផង
    សុំអណ្តូងទឹកមួយជាដំបូង – សុំលោកខៃខួងអោយបានប្រើ ។
    ស្តាប់ចប់អាខាវាស្រែកវ៉ាស – ថារឿងទាំងនេះមិនមែនខ្ញុំ
    ទៅសុំមេស្រុកឫុមេឃុំ – នេះវាបានចំរឿងផស់គេ ។
    ខ្ញុំអោយអ្នកបានទាល់ខ្ញុំឈ្នះ- ឆ្នោតសិនទើបច្បាស់បានខ្ញុំអោយ
    មកសុំឥឡុវខុសរឿងហើយ – កុំភ្លើមកឆ្លើយសុំខុសរឿង ។
    ស្តាប់ភ្លាមតាឆ្ងៀមចិត្តក្តៅស្ទេញ- គាត់ថាកុំជ្រេញលោកសុខា
    តើលោកចង់បោកដល់ពេលណា- ទើបថាហើយដើរចោលចេញទៅ ។
    ខ្ញុំសុំច្រើនណាស់បក្សប្រជា- មានទាំងសាលា ទាំងផ្លូវលំ
    តែខ្ញុំចង់សាកលោកអ្នកហំ- មកស្រែករណ្តំសន្យាគ្រប់ ។
    ឫុមកគ្រាន់អួតបញ្ឆោតចិត្ត- បោកយកគំនិតសុំតែឆ្នោត
    បក្សលោកបក្សពិតឫុបញ្ឆោត- ទើបមកច្រឡោតដាក់ខ្ញុំច្នេះ ។
    អណ្តូងទឹកមួយមិនមែនច្រើន- ម្តេចលោកព្រហើនពោលពាលា
    ថាខ្ញុំសុំខុសមិនត្រូវគ្រា – តើលោកឯងជាតំណាងអ្វី ? ។
    ស្តាប់តាឆ្លើយតបអាខាខឹង- ស្ទុះក្រោកក្រញឹងប្រឹងគំហក
    ថាតាឯងនេះគេប្រើមក- អោយមកជ្រៀតជ្រកផ្ចាញ់រូបខ្ញុំ ។
    ថាហើយអាខាដើរចេញស្លៅ- ជន្លៀសខ្លួនទៅលែងប្រជុំ
    ស្រែកជេរកោកៗថាមេឃុំ- អោយមនុស្សបន្លំរំខានសិទិ្ធ ?…..
    អុញស្អីអញ្ចេះអាមេបោក ?

  4. chourn says:

    អ្នកដែលទទួលបានផលប្រយោជន៍ពួកគេកំពុងតែសប្បាយនិងមានលុយចាយសម្បូរសប្បាយពីការ លក់ឈើទាំងនោះ ដោយមិនគិតខ្វល់ពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ពលរដ្ឋខ្មែរទាំងមូនលនោះទេ។

  5. Sok An says:

    លោកជាតិមិនឈឺក្បាលនឹងរបាយការណ៌នេះទេ បានជាគាត់​ comment មិនត្រូវនិប្រធានបទ​!​ សង្ស័យតែគាត់ជាជនបរទេស

    បើមិនមែនទេ ប្រហែលជាមនុស្សខួរក្បាលបង្កង​ ឬក៏ ព្រុសដើម្បីឧ្យមេគាត់ផ្តល់ដុំលាមកសំរាប់អាហារ បីពេលតែប៉ុណ្ណោះ។

    ប្រហែលជាគាត់ បន់ឧ្យតែរលាយទេនូវព្រៃឈើស្រុកខ្មែរ តាមមើលទៅ ។

    បើចង់បាន៖

    -មានការកាប់បំផ្លាញព្រែឈើ

    -ការបណ្តេញចេញ

    -ភាអយុត្តិធម៌

    -តុលាការលម្អៀង

    -ប្រាក់ខែមន្រ្តីរាជការទាប

    -អំពើពុករលួយ

    -ការនាំចូលនូវកសិកម្មពីយួន

    -ផលិតផលក្នុងស្រុកតំលៃទាប

    -ការផ្សាយគ្រឿងស្រវឹង

    -ទំនិញឡើងថ្លៃ

    -សាំងឡើងថ្លៃ

    -ផ្តល់សម្បទានដល់បរទេស(យួន)ខុសច្បាប់

    -ការព្យាបាលជំងឺគិតតែពីលុយ

    -បក្សពួកនិយម គ្រួសានិយម

    -កេញប្រវ័ញ្ច​………………………………………។ល។

    សូមបោះឆ្នោតឧ្យគណៈបក្សប្រជាជនកម្ពុជា ។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។

    ជ័យោ ប្រទេសកម្ពុជានឹងរលាយឆាប់ៗៗនេះ ៕

    ​​​​​​​​​​​​​​​​​​​​​

  6. Sok An says:

    លោកជាតិមិនឈឺក្បាលនឹងរបាយការណ៌នេះទេ បានជាគាត់​ comment មិនត្រូវនិប្រធានបទ​!​ សង្ស័យតែគាត់ជាជនបរទេស

    បើមិនមែនទេ ប្រហែលជាមនុស្សខួរក្បាលបង្កង​ ឬក៏ ព្រុសដើម្បីឧ្យមេគាត់ផ្តល់ដុំលាមកសំរាប់អាហារ បីពេលតែប៉ុណ្ណោះ។

    ប្រហែលជាគាត់ បន់ឧ្យតែរលាយទេនូវព្រៃឈើស្រុកខ្មែរ តាមមើលទៅ ។

    បើចង់បាន៖

    -មានការកាប់បំផ្លាញព្រែឈើ

    -ការបណ្តេញចេញ

    -ភាអយុត្តិធម៌

    -តុលាការលម្អៀង

    -ប្រាក់ខែមន្រ្តីរាជការទាប

    -អំពើពុករលួយ

    -ការនាំចូលនូវកសិកម្មពីយួន

    -ផលិតផលក្នុងស្រុកតំលៃទាប

    -ការផ្សាយគ្រឿងស្រវឹង

    -ទំនិញឡើងថ្លៃ

    -សាំងឡើងថ្លៃ

    -ផ្តល់សម្បទានដល់បរទេស(យួន)ខុសច្បាប់

    -ការព្យាបាលជំងឺគិតតែពីលុយ

    -បក្សពួកនិយម គ្រួសានិយម

    -កេញប្រវ័ញ្ច​………………………………………។ល។

    សូមបោះឆ្នោតឧ្យគណៈបក្សប្រជាជនកម្ពុជា ។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។។

    ជ័យោ ប្រទេសកម្ពុជានឹងរលាយឆាប់ៗៗនេះ ៕

  7. ខ្មែរ says:

    លោក Cheath ប្រហែលជាឆ្កួតមែនទែនហើយ សូមបងប្អូនដែលជាប់សាច់ញ្ញាត ឬ អ្នកដែលស្គាល់ គាត់នាំគាត់ទៅមន្ទីរពេទ្យឆ្កួត ឬ យកទៅអោយគ្រូមើលទៅ ព្រោះរាល់ថ្ងៃនេះបើគាត់មិនបានជេរគេ ជេរឯងទេ គឺដេកមិនលក់ បាយមិនឆ្ងាញ់ បក់មិនល្ហើយនោះទេ។ បងប្អូនទាំងអស់សូមជួយគិតមើល តើអត្ថបទខាងលើនេះគេនិយាយពីស្អី? នេះជាផលប្រយោជន៏ជាតិណា មិនមែនផលប្រយោជន៏របស់ នរណានោះទេ បើព្រៃឈើស្ទើរតែម៉ាស្រុកខ្មែរត្រូវរងការកាប់បំផ្លាញរាល់
    ថ្ងៃគ្មានការទប់ស្កាត់សោះ តើនឹងទៅជាយ៉ាងណា?

  8. Cheat/JML says:

    This is how the life goes on under the leadership of Hun Xen the great…

  9. RITHTY says:

    បំផ្លាញអស់ចិត្តរឺនៅ ពួកអាពុករលួយ

  10. អាកញ្ចាស់ ហ៊ុន សែន វាបើកដៃឱ្យយួនបំផ្លាញខ្មែរភ្លូកទឹកភ្លូកដីហើយបងប្អូន បោះឆ្នោតទម្លាក់វាទៅ !

  11. Srey Khmer says:

    Hun Sen’s government should have a strong protection the Raintforest of Cambodia.
    In spite the fact, he has allowed widely to his CPP mumber to destroy our Raintforest without care to the disaster of the gragic lost and bad affects lives of our children and grandchildren in a future.

  12. Crazy Cheat! did U read the title before you POST?

  13. Sparrow says:

    អាងមានអំណាច គេមិនញញើតលួចសម្បត្តិជាតិលក់ឲ្យបរទេសដើម្បីខ្លួនធ្វើជាអ្នកមាន
    នេះជាអំពើរក្បត់ជាតិមួយ។ អាត្មានិយម បំផ្លាញជាតិដើម្បីខ្លួននឹងបក្សពួករបស់ខ្លួន
    ថ្នាកដឹកនាំខាងលើ ធ្វើជាខ្វាក់ ថ្លង់ គ​ចំពោះអ្នកមានអំណាចទាំងអស់នេះ។

  14. ????? says:

    HS , He is a man without brain

  15. ប្រាក់ងាយស្រួល

  16. លោក អស់ជំនឿ តើបោះឆ្នោតបានប្រយោជន៏អីនៅក្នុងអណត្តិនេះនោះ ?

    ពីព្រោះថាគណះបក្សប្រជាជនគេកំពុងស្ថិនៅភាពទល់ច្រកហើយ ។

    បើសិនជាការចូលរួមបោះឆ្នោតរបស់គណះបក្សប្រឆាំងនៅពេលនេះដោយគ្មានលក្ខ័ណ្ឌនោះទេ

    វាប្រៀបបានយើងដកយកដែកគោលចេញផុតពីក្បាលរបស់ពួកគេអញ្ចឹង ។

    វាមិនខុសអីពីកាលបោះឆ្នោតនៅក្នុងអណត្តិទីមួយ និងទីពិរនោះទេ ។

    កាលនោះបើកុំតែពពួកក្រុមរាជវង្សចោលម្សៀតទាំងអស់នោះ

    លោភលន់អំណាចចង់បានលាភសក្ការះនិងសេចក្តីសុខផ្ទាល់ខ្លួននោះទេ

    ម៉្លេះសមគណះបក្សកាន់អំនាចមិនអាចជិះសេះលែងដៃចង់ធ្វើភ្លៀងធ្វើផ្គរដូចសព្វថ្ងៃនេះដែរ ។

    វាពិបាកណាស់ទំម្រាំយើងអាចនឹងមានឪកាសបានល្អដូចពេលនេះ ។

  17. តថ says:

    អ្នកសន្យាការពារព្រៃគាត់ថា……..តែមិនបានធ្វើ តើគាត់ជាមនុស្សបែបណា?
    បានតែអួត និងបំផ្លាញប្រទេសខ្លួនឯង ថែមទាំងបើកដៃឲ្យយួនជួយបំផ្លា្ញញទៀត៊។

  18. Cheat/JML says:

    Ah Cheat is a Yuon infiltrator talking on behalf of a traitor who is leading the country toward destruction and disaster.

  19. cheath says:

    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឈប់ចាញ់បោកអាតិរិច្ឆានបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារតែអួតហួសឃ្លាន៕

    ពួកអាប្រឆាំងគ្មានពាក្យថ្លែង- ពាក្យវាប្រើវែងគឺពាក្យជេរ
    ពាក្យពិតរឿងជាតិវាគ្មានទេ – ពាក្យព្រសដូចឆ្កែសម្បូរណាស់ ។
    ចេះច្បាស់ជាងគេជេរលោកជាតិ- ពេលដែលគាត់ជ្រៀតថាវាច្បាស់
    រឿងរ៉ាវបក្សវាថោកទាបណាស់- ជេរគាត់ផ្តាំចាស់បំបិទមាត់ ។
    វាខឹងព្រោះអីស្តីប្រាប់ត្រង់- ខ្ញុំមិនលាក់លៀមរឿងវាខឹង
    ព្រោះខ្ញុំប្រាប់អស់រឿងវាមាន- បក្សវាដាច់ស្ពានអត់មានប្រាក់ ។
    អ្នកនៅអាមេរិក-កាណាដា- ហ្វាំងឡង់ផងណាអូស្ត្រាលី
    ប៉ារីសសោតក្តីគេលែងជឿ-ឈប់អោយលុយវាមកច្រាសច្រំ ។
    បោកគេលែងបានវាខឹងណាស់ – ខឹងខ្ញុំអ្នកច្បាស់អ្នករាយការណ៏
    ពីរឿងអាសោចន៏ក្នុងបក្សវា- ផ្តាច់ផ្លូវរកស៊ីពួកវាសូន្យ ។
    ធ្វើអ្វីមិនបានមានតែជេរ- ថាខ្ញុំហូរហែរម្តងសុខអាន
    ម្តងកញ្ញារិទ្ធម្តងហ៊ុនសែន- ស្មាននោះអើយស្មានស្មានផ្លូវខុស ។
    ឥឡុវដាច់ហើយលុយបោកគេ- គេមិនអោយទេព្រោះគេដឹង
    វាខ្វល់ខ្លាំងណាស់រឿងលុយហ្នឹង- ឥឡូវខំប្រឹងទារ កូនចៅ ៕
    ***********************************************************************************
    មហិច្ឆិតា បក្សពាល សមរង្សី- កឹមសុខា
    ****************************************************
    មន្ត្រីប្រឆាំងបក្សពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់តែជាជន្លេន ។
    ប្រៀបដូចអំបៅ- ស្លាបពណ៏ឆើតឆ្លៅ- ដឹតជាប់លើស្លាប
    ហិចហើរលើសួន-បង្អួតដាក់បុផ្ផា- ធាតុពិតខ្លួនវា
    ជាសត្វដង្កូវ ។
    ដង្កូវជាសត្វចង្រៃឯក- វាបំផ្លាញខ្ទេចគ្រប់រុក្ខា
    សត្វមិនចម្រើនប្រៀបដូចជា-មន្ត្រីពាលាបក្សប្រឆាំង ។
    ប៉ិនខាងបំផ្លាញក្តីសុខសាន្ត- ប្រជាដែលមាននាសព្វថ្ងៃ
    ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស ។
    បំណងវាធំត្រឹមអំណាច- មិនបានវាវាចអោយវិនាស
    អោយរលាយរដ្ឋទៅជាផេះ- អត់វារដ្ឋនេះគ្មានបានការ ។
    នេះហើយគំនិតបំផ្លាញជាតិ- បំផ្លាញក្តីសុខជាតិខេមរា
    បក្យពាលប្រឆាំងស៊ី-សុខា-បក្សពាលឫស្យាបំផ្លាញជាតិ ៕
    ************************************************************************************

    ១- ជនចិត្តបិសាចកម្លាចសង្គម–រៀងរាល់ប្រាំឆ្នាំ កៀកពេលបោះឆ្នោត
    បង្កើតភ្លៀងផ្គរ វាយពាងវាយប៉ោត–កម្លាចបញ្ឆោត ភូតភរបោកប្រាស់ ។
    ២- ហ្នឹងហើយចរិតនៃជនបិសាច–ស្រេកឃ្លានអំណាច រង្សី-សុខា
    ក្រយៅថោកពិត ចរឹតដូចស្វា–តិរិច្ឆានជាគ្នាខួរអន់ជាងឆ្កែ ។
    ៣- កូនខ្មែរត្រូវតែ ប្រើស្មារតី–ទើបបានទឹកដីយើងសុខសន្តិភាព
    កុំជឿពាក្យភរអាតិរិច្ឆានចោលម្សៀត–អាតិរិច្ឆានអស់ស្នៀតរង្សី-សុខា។
    ៤- ដើម្បីប្រទេសជាតិយងអភិវឌ្ឍន៏–យើងត្រូវរួមពិតជាមួយរដ្ឋា
    ហ៊ុនសែនដឹកនាំអង់អាចភ្លឺថ្លា–ផ្តល់ជោគវាសនាជាតិខ្មែររុងរឿង ។
    ៥- បក្សសង្គ្រោះជាតិចាញ់ឆ្នោត ជាតិខ្មែរយើងសុខ–ទាំងសកលលោកអបអរសាទរ
    បក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិខ្មែរវឹកវរ–ដី-កេរ្តិ៏អាករវាប្រមូលអស់ ។
    ៦- នយោបាយពួកវាដូចខ្មែរក្រហម–មិនទាន់ឈ្នះផងប្រកាសសម្លាប់
    កាត់ទោសដាក់គុកតាមចងតាមចាប់–អ្នកដែលមិនត្រាប់ជឿតាមពួកវា។
    ៧- នេះហើយនយោបាយបក្សជនបីសាច–ឈ្មោះបក្សង្គ្រោះជាតិដែលមានអារង្សី
    អាសុខាដឹកនាំជាតិនឹងខ្ទេចខ្ទីរ–ជាតិនិងប្រជារលាយសូន្យបង់ ៕
    ************************************************************************************

    ១- មេក្រមីនៃអយុត្តិធម៌–កើតមកពីណា តើខ្មែរដឹងទេ?
    វាបានកើតមកពីពួកអាមាយាទឆ្កែ–អារង្សី-សុខាពូជចោរជញ្ជក់ឈាម ។
    ២- មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
    កុហកបោកប្រាស់ស្តាប់គួរអោយខ្លាច-វាសាងក្តីខ្លាចញុះញង់អុចអាល។
    ៣- ពួកមេក្រមីអារង្សី-សុខា–អួតខ្លួនវាថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគបំផ្លាញធ្ងន់ធ្ងរ–ដែលនាំនគរ ដល់ក្តីវិនាស។
    ៤- មេក្រមីពួកវាមេរោគអាក្រក់–ដូចពួកប៉ុលពតសម្លាប់ប្រជា
    ស្រែកប្រមូលគ្រប់ទាំងមិនទាន់វា–ឈ្នះឆ្នោតផងណាប៉ងសម្លាប់ខ្មែរ ។
    ៥- មេក្រមីពួកវាទារតែបំផ្លាញ–ទ្រព្យធនយើងមានវានឹងប្លន់យក
    អោយរស់ខ្ចាត់ព្រាត់ជាទាសករទៀត–ដូចកាលរបបខ្មែរក្រហមប្រល័យ ។
    ៦- មេក្រមីពួកវានិងអោយស៊ីរួម–ពេលឈឺកុំស៊ាំត្រូវយកប្រល័យ
    ទុកមិនចំណេញនៅនាំខាតស្អី–ងាប់ច្រើនស្រាលដីងាយវាគ្រប់ក្រង ។
    ៧- ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–អាតិរិច្ឆានស្មោគគ្រោករង្សី-សុខា
    មានវាប្រជានឹងអស់សង្ខារ–ព្រោះវាស្រែកហើយថាសម្លាប់ទាំងអស់។
    ៨-អ្នកមិនជឿវាសុទ្ធតែជាយួន-បោះឆ្នោតអោយហ៊ុនសែនសុទ្ធតែជាខ្មាំង
    វាចងប្រយោគរាល់ថ្ងៃស្រែកច្បាំង -ទុកខ្មែរជាខ្មាំងព្រោះជឿហ៊ុនសែន ៕
    ********************************************************************************************

    ១-ហ្នឹង! សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
    ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
    ២-ប៉ិនណាស់ភូតភរកុហកបោកប្រាស់–ហេតុតែចង់ឈ្នះបូរបាច់ទ្រឹស្តី
    តែគួរអាម៉ាស់ភូតក្រៃនោះក្រៃ–សម្តីអត់ន័យភរភូតអត់ខ្នាត ។
    ៣- ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
    ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ជួយបើកក្តោងអោយ។
    ៤- អាមាត្យបាញ់ទាក្តយារជង្គង់–ខ្នងកោង ជង្គង់ដូចជង្គង់សេក
    ប្រឹងស្រែកខុសក្បួនកោកកាកភ្លេចដេក-យល់សប្តិក៏ស្រែកព្រោះចង់ធ្វើធំ។
    ៥- ធំម៉្រាយវាស្អីព្រោះបីអាណត្តិ–បៀមអាចម៏ជាប់មាត់ននៀលដេកដី
    ប្រពន្ធក៏ជេរខ្ញុំថាអត់ច្នៃ–រឿងពិតទើបស្តីប្រាប់អស់អ្នកផង ។
    ៦-ថ្លង់ណាស់ថ្លង់ណាស់ពួកប្រឆាំង -ម៉្ងៃៗស្រែកច្បាំងប្តីប្រពន្ធ
    ជេរម៉្រាយកប់មាត់ព្រោះយ៉ាកស៊ុន-ស្តាប់់ឮទ្រលាន់ធុញទ្រាន់ណាស់ ។
    ប្រពន្ធជេរប្តីថាអាបាញ់ទា-ម៉្ងៃៗច្រាស់បាយនាំបង្ហិន
    ការមិនគឹតធ្វើដើរគឹតកិន-ប្រពន្ធ-កូនចងក្បិនស៊ីឈ្នួលគេ ។
    ប៉ិនណាស់ខាងអួតធ្វើមេស្រុក-ផ្ទះដូចសំបុកមិនគឹតទេ
    ដីស្រែដីភូមិដីកេរ្តិ៏៏ម៉ែ-លក់អស់ព្រោះតែចង់ធ្វើធំ ។
    ធំម៉្រាយអ្ហែងអីជើងខោខើច- ខ្លួនក្រទាំងពូជប្រឹងស្រែកអួត
    កូនឈប់ទៅរៀនចំណេះស្តួច- គួចជុំរើសខ្យងដូរអង្ករ ។
    ច្បាស់ប៉ុណ្ណឹងហើយអ្ហែងនៅខ្លាំង- ម៉្ងៃៗត្រេងត្រាងស្រែកសន្ធោរ
    អួតអាងខ្លួនធំមិនចេះមើល-សក្តិធំស្រមោលអួតខ្មោចអី ។
    អាឆ្កែចុយម៉្រាយអ្ហែងថោកណាស់- កិច្ចការក្នុងផ្ទះមិនជួយអ្វី
    អត់លុយសូកគេអ្ហែងចង់ច្នៃ – យកអញទៅលៃដូរសក្តិអ្ហែង ។
    នែអាពូជឆ្កែល្មមភ្ញាក់ខ្លួន – ផ្ទះធំយ៉ាកស៊ុនធ្លាក់ដល់ខ្ទម
    សរសរឫុស្សីវាសមល្មម- អ្ហែងប្រែប្រឈមដឹងខុសត្រូវ ។
    កុំដើរបោកប្រាស់ប្រូភរភូត- គេស្តាប់ចង់ក្អួតព្រោះឮ អា
    ភរភូតប្រាប់គេអោយវីឡា- បើស្មោះស្ម័គ្រជួយបក្សប្រឆាំង ។
    ចុះខ្លួនអ្ហែងវិញយ៉ាងម៉េចដែរ- សម្រាមជាងគេម៉េចមិនយក
    អួតដូចអ្ហែងនេះអួតស្មោគគ្រោក- អួតដូចត្រដោកទេអាអើយ ។
    ប្រពន្ធជេរឆ្អែតអាបាញ់ទាឆ្លើយ – មីហងកុំឈ្លើយអញអ្នកធំ
    ចៅហ្វាយស្រុកណា !មីហងកុំ- បំពានអ្នកធំដូចអញវ៉ើយ ។
    អញក្រដូចនេះមិនទាន់ឈ្នះ- ពេលឈ្នះអញបូមអោយដឹងដៃ
    កុំថាផ្ទះមួយអញអោយម្ភៃ- តែសុំហងច្នៃជឿតាមអញ ។
    ឥឡូវអត់លុយកាងទុកសក្តិ- ហងកុំថ្នាំងថ្នាក់ជឿតាមអញ
    ដូរដោះខ្លួនហងម្តងម្តេចវិញ- មិនខាតចំណេញនៅដូចដើម ។
    មេអញវាថាបើអត់លុយ- អោយអញប្រថុយយកហងដូរ
    បើហងមិនព្រមអញច្បាស់ថ្ងូរ- សក្តិអញកាន់យូររលាយបាត់ ។
    អាណិតអញទៅពៅព្រលឹង- សក្តិយសធំម្លឹងមិនងាយរក
    ហងប្រថុយម្តងប្រៀបដូចជោគ-សម៏យសៀមចាប់បំពានកាយ ។
    ម៉្យាងហងស្គាល់ដែររស់ជាតិប្លែក- ដូចអញធ្លាប់បែកដើរចូលបារ
    ប្លែកក្លិនប្លែកខ្លួនស្រើបតណ្ហា- ជឿអញទៅណាមិនខាតទេ ។
    ប្រពន្ធស្តាប់ហើយជេរដៀលពូជ- អាចុយម៉្រាយពូជអ្ហែងពូជបាតផ្សារ
    ពូជសត្វពីងពាងពូជអ្ហែងណា- ពូជអញល្អជាពូជថ្លៃថ្នូរ ។
    តើកម្មពៀរអ្វីអោយអញជួប- ពូជពាលពូជថោកពូជពួកអ្ហែង
    ពូជយកប្រពន្ធធ្វើជាល្បែង-អញលែងក្បាលអ្ហែងហើយអាឡប់ ។
    អ្ហែងឈប់ចេញចូលនៅខ្ទមអញ- អាឆ្កែអញជ្រេញអ្ហែងទៅចុះ
    ជួបជុំបក្សពាលគ្នាអ្ហែងនោះ-បក្សអ្ហែងដូរមនុស្សចុយគ្នាលេង ៕
    ហាស! ហាស ការពិតរឿងផស់អាឆ្នុកទេ តែអ្ហែងអាបាញ់ទា ក្នុងគ្រួសារអ្ហែងក៏វាអញ្ចឹងដែរ !
    ហាស! ហាស ពួកអ្ហែង មេហើយនិងកូនឌៀរតែខ្នូច ពុម្ពតែមួយ ថោកតែប៉ុណ្ណឹងពួកអាតិរិច្ឆានបក្សប្រឆាំង

  20. visal says:

    នាយករដ្ឋមន្ត្រីសន្យាថាកាត់ក៏​ ឯពួកអាហៃអើតែងនិយាយថាប្រឌិត តើរូបខាងលើជាការប្រឌិត? សូម ជួយបកស្រាយ ជាពីសេស អាឆ្កែរ Cheath & JML.

  21. cheath says:

    ពួកបក្សប្រឆាំងមារយាទឆ្កែ-ក្បាលវាខុសគេខួរផ្ទុកអាចម៌
    ដូចក្បាលបង្កងតែអួតដាច់-ថាវាឆ្ងាញ់ផ្តាច់គ្មានខួរដូច ។
    មារយាទវាអន់ប៉ិនស្លន់ស្រែក-ឃើញខ្យល់បក់ប្លែកក៏វាភ័យ
    រត់ប្រាសអាយ៉ូសរត់អត់ន័យ-ដូចជាទន្សាយខ្លាចផ្លែព្នៅ ។
    ល្បើកខ្មែរចារទុកដូចវាណាស់-មើលយូរទើបច្បាស់ដឹងអត្ថន័យ
    ដូចរឿងទន្សាយល្បើកល្បាញល្បី-អត្ថរូបអត្ថន័យដូចវាណាស់ ។
    ល្បើកខ្មែរចែងថាកាលគ្រាមួយ-ខ្យល់បក់ល្ហើយៗរំសាយក្លិន
    បុផ្ផាឈើព្រៃក្រអូបក្រៃ-យីហ៊ុបអត់ច្នៃបូករំដួល ។
    ជួបល្ហើយបែបនេះសត្វទន្សាយ-ពេលយប់ដើរឆ្ងាយរកចំណី
    កម្លាំងក៏អស់រសោះក្រៃ-គ្រប់រាល់ជើងដៃចុកស្រពន់ ។
    ឃើញដំបូកមួយសត្វទន្សាយ-ខ្ជិលដើរទៅឆ្ងាយបោលចូលទៅ
    ប្រាស់ក្រាបលើស្មៅក្រោមដើមព្នៅ-ទន់ល្មើយពេកកូវរលីវលក់ ។
    វាយោរំភើយល្ហើយបោកបក់-រាយជាសង្វាក់ម្តងតិចខ្លាំង
    គ្រានោះផ្លែព្នៅដែលទុំខ្លាំង-ត្រូវខ្យល់បក់ខ្លាំងរង្គោះធ្លាក់ ។
    ផ្លែព្នៅធ្លាក់ក្ឌុកលាន់ឮខ្លាំង-ទន្សាយស្ទុះក្ឌូងបោលរហ័ស
    អត់មើលមុខក្រោយរត់យកឈ្នះ-រត់ឆ្ងាយខ្លាំងណាស់ហត់គឃូស ។
    រត់ឆ្ងាយរត់ដួលក្បែរជើងក្តាន់- ក្តាន់ឃើញភ័ន្តភាំងក៏ស្រែកសួរ
    ថាមានរឿងអ្វីប្រាប់កុំយូរ-ទើបបានរត់យូរដួលយ៉ាងនេះ ។
    ទន្សាយប្រាប់ថាម្នាលបងក្តាន់-កុំឈររត់ភ្លាមរញ្ជួយដី
    បាក់សង្កត់ងាប់ឥឡូវហើយ-កុំឈ្លើឈរស្ងៀមប្រយ័ត្នងាប់ ។
    ក្តាន់ឮដូច្នេះប្រាស់រត់ដែរ-អត់នៅឈរជ្រែសួរទៀតអី
    ពីរប្រាណរត់លឿនយកឈ្នះដៃ-ភ័យណាស់ខ្លាចដីបាក់សង្កត់ ។
    ទៅជួបដំរីៗសួរ -ម៉េចហើយអាក្លើរត់លឿនម្លេះ
    អ្ហែងរត់រឿងអ្វីពួកអាផេះ-រត់រឿងយ៉ាងនេះតិចដាច់ខ្យល់ ។
    ទន្សាយនិងក្តាន់ស្រែកព្រមគ្នា-នែអាគុជសារឈរធ្វើស្អី
    អ្ហែងឆាប់រត់មកឈប់ឈរស្តី-តិចងាប់អត់ន័យដីសង្កត់ ។
    ដីរញ្ជួយខ្លាំងអ្ហែងដឹងទេ -មិនរត់មានតែជួបអន្តរាយ
    កុំឈររត់មកឈប់និយាយ-បើស្តាយជិវិតអ្ហែងឆាប់រត់ ។
    និយាយសង្ខេបតាមបែបខ្លី-ដំរីឮហើយឃាត់បែបឆ្ងល់
    ថាអ្ហែងឈប់សិនអាអំបល់-រឿងនេះអញឆ្ងល់ប្រាប់អោយច្បាស់ ។
    រញ្ជួយដីឯណាអញមិនដឹង-អ្ហែងថាបែបហ្នឹងអញមិនជឿ
    អញចង់ដឹងច្បាស់អ្ហែងប្រាប់ម៉ោ-កុំស្ងៀមអាក្តាន់ប្រាប់អញភ្លាម ។
    ក្តាប់ឮឆ្លើយតបថាអញរត់-ព្រោះទន្សាយប្រាប់រញ្ជួយដី
    អញនៅមិនបានត្រូវលកលៃ-រត់យកឈ្នះដៃខ្លាចងាប់ណាស់ ។
    ស្តាប់ហើយដំរីសួរទន្សាយ-នែអាអាចម៏រាយមានរឿងស្អី
    បានជាអ្ហែងរត់ហើយបំភ័យ-អោយអាក្តាន់រត់តាមអ្ហែងដែរ ។
    ទន្សាយឆ្លើយតបថាអញដេក-លក់ស្រួលចម្លែកក្រោមដើមព្នៅ
    ត្រូវខ្យល់ល្ហើយៗដេកលក់ទៅ-ក្រោយមកប៊ិះត្រូវព្រោះរញ្ជួយ។
    រញ្ជួយខ្លាំងណាស់ក្បែរត្រចៀក-អញរត់អត់ងាកមើលក្រោយទេ
    ព្រោះរញ្ជួយនេះរញ្ជួយទ្វេរ-នៅងាប់ចោលម៉ែចោលបងប្អូន ។
    ដំរីឮហើយឆ្លើយមិនជឿ-ប្រាប់ថាអាភ្លើអ្ហែងនាំអញ
    ទៅមើលអោយច្បាស់ដល់កន្លែង-កុំឆ្នែងតែពាក្យត្រគៀកងាប់ ។
    ទន្សាយអែរអង់រារង់គឹត-តែទាល់គំនឹតព្រោះដំរី
    បង្ខំរកពិតឈប់និយាយ-រូតរះនាំគ្នាទៅដល់ទី ។
    ដំរីមើលឃើញហើយសើចហាស់- អាឆ្កួតអ្ហែងច្បាស់ចាញ់បោកព្នៅ
    ផ្លែវាធ្លាក់ចុះប៊ិះមកត្រូវ-ក្បាលអ្ហែងកើយស្មៅអ្ហែងមើលចុះ ។
    ទន្សាយឃើញហើយលែងនិយាយ-ខ្មាស់នោះខ្មាស់ក្រៃព្រោះគំនឹត
    មិនគឹតត្រូវខុសគឹតតែរត់-ល្ងង់អត់ពិនិត្យគ្រប់ហេតុការណ៏ ។
    ចេះតែភ័យខ្លាចខ្លាចស្រមោល- គឹតយូរកញ្ជ្រោលចិត្តក្តៅផ្សារ
    រង្គៀកខ្លួនចេញអត់វាចារ-ខ្មាស់ណាស់ដំរីរត់ចេញឆ្ងាយ ។
    (នៅមាន ត )

  22. says:

    សូមអស់លោកកុំនាំគ្នាឆ្កួតជាមួយមនុស្សគ្មានឧត្តគតិអី ពួកនោះមិនត្រឹមតែគ្មានសមត្ថភាពទេ តែវាថែមទាំងអសមត្ថភាពស្តើទាំងស្រុងតែម្តង
    អសម្ថភាពអ្វីខ្លះសូមអស់លោកជួយគឹតមើល
    -តំបន់ព្រៃមកដល់ឥឡូវនេះបានក្លាយទៅជាដីវាលទៅហើយ គ្មានមធ្យបាយឬវិធានការទប់ស្កាត់ឡើយ
    -ចោលួច ប្លនសម្លាប់ ការចាប់ជំរឹតកណ្តាលៗទីក្រុង ទាំង២ថ្ងៃ ក្បែរៗផ្ទះនាម៊ឺនមន្ត្រី ជួនកាលប្លន់នាម៉ឺនមន្រ្តីតែម្តង ឯចោ ឬអ្នកប្រព្រឹត្តមិនដែលត្រូវបានចាប់បានឡើយ
    -ការបាញ់បោះត្រូវមនុស្សដោយអចេតនាក្តី ឬដោយចេតនាក្តី បើក្រៅពីបក្សពួកអ្នកមានអំណាចមិនអាចរត់រួចខ្លួនទេ តែបើខ្សែបក្សពួកគឺមិនអាចចាប់បាននិងផ្តន្ទាទោសបានឡើយ
    -ការក៏សាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន វត្ត អាគារសាធារណានានា ក្រោមកម្ចីបរទេសមកដល់ពេលនេះ មិនទាន់មានលុយសងគេមួយដុល្លាណាឡើយ ទន្ទឹមនិងគ្មានលុយសងគេ ហេដ្ឋារចនាសម្ពន្ធអន់គុណភាពមួយចមនួនបានខូចទៅវិញហើយ (ផ្លូវជាតិ ស្ពានខ្លះៗ)
    -គ្រោះថ្នាក់ចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃ (៤-៥នាក់បានស្លប់ និង១០-២០នាក់បានរងរបួស) មិនត្រូវបានកាត់បន្ថយឡើយ
    -ទំនាស់ដីធ្លីក្នុងឆ្នាំ២០១២យ៉ាងគគ្រឹកគគ្រេង (រហូតដល់មន្រ្តី កុងសី និង ឧកញ៉ា)ដាក់ពាក្ប្តឹងគ្នា ផ្ងើលអស់ស្ថានព្រះឥន្ទ) ដោះស្រាយអត់ចេញ
    -ទីផ្សា ឬកន្លែងច្រជុំជននានាពោពេញដោយគំនសម្រាម រលួយស្អុយ ការលក់ដូរពោហូរហៀមកលើដងផ្លូវសាធារណៈ ធ្វើឲ្យចង្អៀតកកស្ទះចរាចរណ៍
    -ការសាងសង់សំណងអនាធិបតេយ្យ និងចាក់សម្រាមបងហៀរចូលប្រភពទឹកប្រើប្រាស់ បំពុលបរិស្ថាន (សូមមើលតាមដងស្ទឹង និងអូរ ប្រឡាយតាមដងផ្លូវជាតិនានា យើង​និងបរទេសតែងមើលឃើញទាំងអស់គ្នា) គ្មាវិធានការទបស្កាត់ ។ល។និង។
    សួរថានេះជាសមត្ថាភាពរបស់រាជរដ្ឋាភិបាលឬ?

  23. សុក្រិត្យជន says:

    ដឺកយូរហេីយទេីបនិយាយពេលនេះ!

  24. cheath says:

    ( មុខងារ៥យ៉ាងរបស់អាមន្ត្រីបក្សប្រឆាំងចោលម្សៀត )
    ១- ប្រាំឆ្នាំមកក្បែរ ឆ្កែចចកលូ–ចចកស្រែកថ្ងូរពីនេះ នោះ
    សម្អុយជាតិឯងអត់ពិតសោះ–ថ្ងូរស្រែកចង់ឈ្នះបំពានពិត ។
    ២- ចចកស្វានស្វាពួកបក្សប្រឆាំង–ប៉ិនណាស់ស្រែកខ្លាំងខាងទ្រឹស្តី
    ត្រគៀកងាប់ស្តូករស់គ្មានន័យ–បៀមអាចម៏រាល់ថ្ងៃព្រោះភូតច្រើន ។
    ៣- អាឆ្កែចចកបក្សប្រឆាំង–ខ្លួនក្រថោកខ្លាំងតែសម្តី
    ខ្ពស់ហួសពពកតែអត់ន័យ–មានតែទ្រឹស្តីជើងខោខើច។
    ៤- អាបក្សបក្សប្រឆាំងសម្បូរមនុស្ស–សុទ្ធតែជជុះអត់បានការ
    ចេះត្រឹមផោមហិតអត់ស្គាល់ងារ–ថាវាផោមអាចម៏ឫុផោមខ្យល់ ។
    ៥- អាបក្សប្រឆាំងប៉ិនអុចអាល–កញ្ជៀវគ្រប់កាលគ្រប់សេចក្តី
    រឿងមិនដឹងសោះតែនិយាយ–ដូចឯងស្គាល់ន័យពិតល្ងង់ខ្លៅ

  25. Sen-Gaddaffi says:

    ហ៊ុនសែនឮតែចូលដៃចូលជើងជាមួយពួកប្រទេសកុម្មុយនីស្ត៍ដូចជាយួននិងចិន ហេតុអីបានជាមិន ឮថាហ៊ុនសែនមានមិត្តភក្ត័ជាមួយប្រទេសសេរី???? មិត្តភក្ត័របស់ហ៊ុនសែនដែលជាប្លុកកុម្មុយនីស្ត៍ នោះមិនដែលឮថាមករកសីុស្របច្បាប់នៅក្នុងស្រុកខ្មែរនោះទេ ឮតែមកជួយបំផ្លិចបំផ្លាញខ្មែរ ឲ្យ ឆាប់រលាយ។ គិតៗទៅអាក្វាក់វាកំពុងតែយកទឹកដីខ្មែរទៅលក់ឲ្យឈ្មួញអស់ហើយមើលទៅ។

  26. Cheat/JML says:

    Ah Cheat is struggling hard to defeat anti-government commentators, but however, his effort in doing so is ineffective and useless. His verbal harassment has no impact over the ideal of our nationalists, but deserved condemnation from everyone in return. Hopefully, the end of despotism is coming soon…

  27. ខកចិត្តប្រាប់មិនបាន says:

    អារលាយហិនហោច សុទ្ធតែអូតអាស្រឡេវ ឆ្កែវានៅតែស៊ីអាចម៍ដដែលមិនដឺងនីយាយរកពងក្តអិទេ​ហា៎!