ភ្នំពេញៈ កម្មករជាង៣០០នៅរោងចក្រ D & L Ultimate (Cambodia) Co., Ltd. ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ បាននាំគ្នាធ្វើការតវ៉ាដោយមានការដុតកង់ឡាន និងចាក់ភ្លេង រាំកំសាន្តនៅមុខរោងចក្ររបស់ពួកគេ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣នេះ។
Monday, 29 April 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
លោក សុត សៀម មន្ត្រីដោះស្រាយវិវាទការងារនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅព្រឹកនេះថា កម្មករបាននាំគ្នាបះបោរតវ៉ាតាំងពីថ្ងៃទី២៤ ខែមេសាមកម្ល៉េះ តែនៅតែមិនមានដំណោះស្រាយណាមួយដែលធ្វើឲ្យពួកគេទទួលយកបាន។
លោក សុត សៀម បានថ្លែងថា៖ «កម្មករបានទាមទារសុំឲ្យរោងចក្រទទួលយកប្រធានសហជីពរបស់ពួកគេប្រចាំរោងចក្រដែលទើបតែជាប់ឆ្នោតឲ្យចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់គាត់ក្រោយពីដឹងថាគាត់ជាប់ជាប្រធានសហជីពប្រចាំរោងចក្រនេះ»។
លោក សៀម បានបន្តទៀតថា ក្រៅពីការទាមទារឲ្យសកម្មជនសហជីពចូលធ្វើការវិញ ពួកគេក៏បានទាមទារនូវលក្ខខណ្ឌមួយចំនួនទៀតផងដែរ។
លោក ប៉ែន សុផល ប្រធានសហជីពថ្មីប្រចាំរោងចក្រនេះ បាននិយាយថា លោកត្រូវបានក្រុមហ៊ុនចោទថា អ្នកដើរញុះញង់កម្មករបង្កភាពរញ៉េរញ៉ៃ ដែលជាលេសក្នុងការបញ្ឈប់រូបគាត់ពីការងារ។

«បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) យកអំណាចធ្វើបាបរាស្រ្តដូចសព្វ ថ្ងៃនេះ នោះលោកអ្នកកំពុងតែកសាងអំពើបាបកម្មចំពោះខ្លួនលោកអ្នកនិងគ្រួសារលោកអ្នក សម្រាប់ជាតិនេះនិងជាតិមុខហើយ»
«បើស្រឡាញ់ បើជឿ បើអាណិត ហ៊ុន សែន កុំបោះឆ្នោតឱ្យ ព្រោះគាត់កំពុងតែជួបគ្រោះថ្នាក់»
សូមខ្មែរស្រឡាញ់ជាតិផ្ងើរសារនេះដល់ខ្មែរគ្រប់រូបឱ្យភ្ញាក់រលឹកឡើងដើម្បីទាំងនគរជួយសង្គ្រោះជាតិ ខ្មែរឱ្យរួចផុតពីនឹមយួន។
-ចុះគ្រាន់តែឱ្យខ្មែរម្នាក់តំណាងឱ្យកម្មករចូលធ្វើការ ចុះវាចង្រៃអី បើកម្មករវាស៊ីគ្រប់ស៊ីគ្រាន់ ពួកគេ មិនធ្វើទេ។
គាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៥ និងនីតិកាលបន្តបន្ទាប់ទៀត។
បើស្រលាញ់ បើអាណិត បើទុកចិត្ត សូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ។
Obama the president of the United States has pass the law that people who work full time job,
it means after 30 hours a week, the companies have to pay free-medicare for the employers.
So, Hun Sen should follow Obama foot print to make the law to help employers in the Cambodia as soon as possible.
តើវាចឹងរឺ? ចុច…