ក្រុមហ៊ុន​វៀតណាម​បន្ត​ឈូស​រាន​ដី​ព្រៃ​ចម្ការ​វិល​ជុំ​​ជនជាតិ​ចារ៉ាយ

រតនគិរីៈ ដី​ចម្ការ​វិល​ជុំ និង​ព្រៃ​ការពារ​ប្រមាណ​ជា​១ពាន់​ហិកតា​របស់​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ជិត​២០០​គ្រួសារ​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​ចាប់​តាំង​ពី ឆ្នាំ​២០១១​មក។

 

Monday, 29 April 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

គ្រឿង​ចក្រ​ក្រុម​ហ៊ុន​វៀត​ណាម ៧២ កំពុងឈូស​រាន​ដី​ព្រៃ​​រដ្ឋ​នៅ ស្រុក​អូរយ៉ាដាវ​។ រូបថត សហ​ការី

គ្រឿង​ចក្រ​ក្រុម​ហ៊ុន​វៀត​ណាម ៧២ កំពុងឈូស​រាន​ដី​ព្រៃ​​រដ្ឋ​នៅ ស្រុក​អូរយ៉ាដាវ​។ រូបថត សហ​ការី

អាជ្ញាធរ​ស្រុក​និង​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ មេសា​ម្សិលមិញ បាន​ចុះ​ទៅ​ពិនិត្យ​ដី​ចម្ការ​វិល​ជុំ និង​ព្រៃ​ការពារ​មាន​ទទឹង​២​គីឡូម៉ែត្រ និង​បណ្តោយ​៣​គីឡូម៉ែត្រ​ស្ថិត​នៅ​ក្នុង​ភូមិ​តេន ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ។

លោក រចំ វីន មេ​ឃុំ​យ៉ាទុង​បាន​អះ​អាង​ថា​៖«យើង​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​ជាក់​ស្តែង​ឃើញ​ថា​ដី​ចម្ការ​វិល​ជុំ​ប្រហែល​ជា​១ពាន់​ហិកតា ត្រូវ​បាន​ក្រុមហ៊ុន​៧២​ឈូស​ឆាយ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ​»។ លោក​រចំ វីន បាន​បញ្ជាក់​ថា ក្រៅ​ពី​នេះ​ដី​ព្រៃ​អភិរក្ស​ចំនួន​មួយ​ហិកតា​ក៏​ត្រូវ​ក្រុមហ៊ុន​មួយ​នេះ ឈូស​ដែរ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៥ ខែ​មេសា​សប្តាហ៍​មុន។

លោក សេវ ហេម ប្រធាន​សហគមន៍​ភូមិ​តេន ក៏​បាន​អះអាង​ដែរ​ថា ជនជាតិ​វៀតណាម​ចំនួន​ប្រាំ​នាក់ និង​គ្រឿង​ចក្រ​ចំនួន​២​គ្រឿង​បាន​ឈូស​ឆាយ​ដី​ព្រៃ​ការពារ​នោះ ប៉ុន្តែ​ពួក​គេ​បាន​ផ្អាក​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

លោក សេវ ហេម បាន​បញ្ជាក់​ថា​៖«ព្រៃ​ការពារ​នោះ​គឺជា​ព្រៃ​ស្រោង​ដែល​ជនជាតិ​យើង​ចំនួន​១៩៨​គ្រួសារ​កំពុង​អាស្រ័យ​ផល​។ តែ​ក្រុមហ៊ុន​៧២ បាន​ឈូស​ឆាយ​និង​ប្រមូល​ដើម​ឈើ​ធំៗ​ជាង​១០០​ដើម​គរ​ទុក»។ លោក ហេម បន្ថែម​ថា​ការ​ឈូស​ឆាយ​ដី​ព្រៃ​ចម្ការ​វិល​ជុំ​និង​ព្រៃ​ការពារ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ជនជាតិ​ភាគ​តិច​ជា​ខ្លាំង​ដែល​ធ្លាប់​អាស្រ័យ​ផល​ពី​ព្រៃ​ធម្មជាតិ​ទាំង​នោះ។

បន្ទាប់​ពី​ចុះ​ពិនិត្យ​លោក​មេ​ឃុំ​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក ហើយ​អាជ្ញាធរ​ស្រុក​ក៏​បាន​ផ្ញើ​បន្ត​ទៅ​ខេត្ត។ អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​កន្លែង​ឈូសឆាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​បាន​ផ្តល់​ដំណឹង​ពី​ការ​ឈូស​ឆាយ​នេះ​មក​អាដហុដ​ឲ្យ​ដឹង​ដែរ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក។

លោក​បាន​បញ្ជាក់​ថា៖ «សហគមន៍​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក​ជា​ច្រើន​លើក​រួច​ហើយ តែ​ក្រុមហ៊ុន​៧២​នៅ​តែ​បន្ត​ឈូស​ឆាយ ហើយ​មេ​ការ​ក្រុមហ៊ុន​៧២​ក៏​ធ្លាប់​ស្តី​ឲ្យ​មេ​ស្រុក​ម្តង​រួច​ហើយ ពី​រឿង​គាត់​ទៅ​ឃាត់​គ្រឿង​ចក្រ មិន​ឲ្យ​ឈូស​ឆាយ​ព្រៃ​អភិរក្ស​និង​ចម្ការ​អ្នក​ភូមិ​នោះ»។

លោក ឆាយ ធី បាន​បន្ត​ថា បើ​តាម​ច្បាប់​និង​កិច្ច​សន្យា​មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ​ទេ​បើ​ទោះ​បី​ជា​ព្រៃ​នោះ​ត្រួត​ស៊ី​គ្នា​ជាមួយ​ដី​សម្បទាន​ផ្តល់​ដោយ​រដ្ឋ​ក៏​ដោយ។

លោក ផាន់ ភឺន នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ព្រៃ​ការពារ​ត្រូវ​បាន​រក្សា​ទុក​បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ដី​សម្បទាន​ក៏​ដោយ ដោយ​អនុវត្ត​តាម​សកម្មភាព​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល។

លោក ផាន់ ភឺន បាន​បញ្ជាក់​ថា៖«បើ​ក្រុមហ៊ុន​ធ្វើ​ខុស វា​មិន​ពិបាក​ទេ​ព្រោះ​គេ​មាន​កិច្ច​សន្យា។ បើ​ក្រុមហ៊ុន​ធ្វើ​ខុស​ត្រូវ​ពិន័យ។ បើ​ខុស​ធ្ងន់​នឹង​អាច​ដក​ហូត និង​ផ្តន្ទាទោស​តាម​ច្បាប់​ទៀត»។

ត្រង់​ចំណុច​ទី៣​របស់​បទ​បញ្ជា​លេខ​០១ ប​ប របស់​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គោល​ការណ៍​អនុញ្ញាត​ពី​រដ្ឋាភិបាល​រួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​និង​តាម​កិច្ច​សន្យា ដោយ​កាប់​ឈើ​លក់ ហើយ​មិន​ធ្វើ​ការ​អភិវឌ្ឍ​ដី​សម្បទាន ទន្ទ្រាន​ដី​បន្ថែម ទុក​ដី​ចោល​ទំនេរ​សម្រាប់​លក់​បន្ត ធ្វើ​អាជីវកម្ម​ខុស​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា បំពាន​ដី​របស់​ប្រជា​ពលរដ្ឋ​ឬ​ដី​សហគមន៍​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​មក​វិញ៕

 

What Next?

Recent Articles

8 Responses to "ក្រុមហ៊ុន​វៀតណាម​បន្ត​ឈូស​រាន​ដី​ព្រៃ​ចម្ការ​វិល​ជុំ​​ជនជាតិ​ចារ៉ាយ"

  1. វាក្បត់ជាតិ លក់ជាតិប៉ុណ្ណឹងហើយ បើនៅតែភ្លើបោះអោយវាទៀត រង់ចាំតែវេទនាទៅ !

    មិនត្រឹមតែងាប់កូនចៅពួកប្រឆាំងទេ សូមបីកូនចៅតែពួកអាងោះ និងពួកអាសុីពែគេក៏ងាប់ដូចតែគ្នាដែរ ។

  2. Strey Khmer says:

    We must join together to save our raintforests from the corrupted politicians CPP&HUN SEN power. Those CPP&HUN SEN event to think about crises as deeply as the extinction of species, depletion of ozon layer, detruction of raintforests, and desperate urban poverty.
    So we must be joined together to one union of Khmer family to protect our rantforests from being sold by the dictatorship Hun Sen.

  3. Thy says:

    Vietnam brings a lot of business, jobs, and development to Cambodia. Thanks our best friend.

  4. មេទ័ព-បាញ់ទា says:

    សម្តាចម៍អាជោរមហាbandit វាព្រុសថាប្រសិនវាមិនអាចទប់ស្កាត់ការកាប់បំ
    ផ្លាញព្រៃឈើទេ វានឹងកាត-កវាចោល …ក៏មិនឈើញវាហ៊ានកាត់-ក?

  5. cheath says:

    ខ្យល់ផាត់ពីជើង – ត្រូវខ្យល់ផាត់ប៉ើង-ពួកអាប្រឆាំង
    រងាររណ្តំ – ក្រៀមក្រំស្លើកស្លាំង- ក្នុងផ្ទះផ្កាប់ឆ្នាំង
    អត់មានស្អីស៊ី ។
    ខ្យល់ផាត់ពីត្បូង -ចេកធ្លាក់ត្រយូង -ចាកស្ទងមានពីរ
    ផ្ទះអាប្រឆាំង -ប្រាប់រឿងទុក្ខភ័យ- ថាកុំចូលដៃ
    រង្សី-សុខា ។
    ខ្យល់ផាត់ពីកើត – បក្សអត់កំណើត- សង្ក្រោះស្អីហ្អា៎ ?
    ខ្លួនក្រអត់ស៊ី- តែស្រែកហ៊ឺហា – ឆ្នាំងបាយលែងផ្ងារ
    អួតថាសង្គ្រោះ ។
    ខ្យល់ផាត់ពីលិច- បង្ហាញពិល្បិច- ពួកអាទុរយស
    រង្សី-សុខា -អាមេបោកហួស- អួតដាក់ធ្មេញជួស
    សង្គ្រោះម៉េមាយ ។
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
    កំណាព្យនេះខ្ញុំសង្ខេបទេ រឿងរ៉ាវពួកវាមានច្រើនណាស់
    តែខ្ញុំដាស់តឿនសុំមើលច្បាស់ ឃើញវាត្រូវជៀសកុំនៅក្បែរ ។
    បងប្អូននៅឆ្ងាយអាល័យស្រុក មកនិងបានសុខដឹងរឿងច្បាស់
    កុំជឿពួកវាអាបោកប្រាស់ ទុកលុយមកផ្ទះលេងបងប្អូន ៕

  6. chourn says:

    នណាហ៊ានកាត់កាកររបស់ខ្លួនឯងចោលនោះ គ្រាន់តែនិយាយលេងសោះហ្នឹងក៍ជឿរដែរ។ ធម្មាតា មនុស្សមិនមាត់បានសឿង ហើយមនុស្សមាត់ច្រើនភាគច្រើនមិនប្រាកដថាជាមនុស្សសឿងនោះទេ។ ដូចជាសម្គាល់ឃើញថាសត្វឆ្កែណាដែលចូលចិត្តព្រុសវាមិនដែលមកខាំមនុស្សងាយៗនោះទេ ភាគ ច្រើនឆ្កែដែលមិនសូវព្រុសតែងតែខាំមនុស្សមិនប្រណីនោះទេ។

  7. CPP says:

    សម្តេចប្រមុខថ្នាក់ដឹកនាំទាំង៣ របស់គណបក្សប្រជាជន គឺសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងបីតែងតែ យកចិត្ត ទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋនៅគ្រប់ មូលដ្ឋាន និងជំរុញការអភិវឌ្ឍន៍ ប្រទេសជាតិ លើគ្រប់វិស័យ ។

  8. Strey Khmer says:

    This is what happening that you had voted for Hun Sen, he allowed Viets to destroy your village and let your lives miserable.