ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហ្វ៊ុនស៊ិនប៉ិច ឈរ​ចាំ​ទទួល​ញត្តិ​ពី​កម្មករ

ភ្នំពេញ: ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​សិទ្ធិមនុស្ស ព្រមទាំង​តំណាងរាស្ត្រ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ឈរ​ចាំនៅមុខ​វិមាន​រដ្ឋ​សភា ដើម្បី​ទទួល​ញត្តិ​ពី​ក្រុម​សហជីព​កម្មករ នា​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ​។​

 

ថ្ងៃទី 1 ឧសភា 2013
ដោយ: មុនីរាជ
CEN

​ក្រុម​សហជីព​កម្មករ ដឹកនាំ​ដោយ​លោក អាត់ ធន់ និង​លោក​រ៉ុង​ ឈុន ជាដើម បានដើរ​ហែ​ក្បួន លើក​បដា និង​ស្រែក​មេក្រូ ដើម្បី​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​។ ក្រុម​សហជីព​កម្មករ បាន​ជួបជុំគ្នានៅ​ទីលាន​ប្រជាធិបតេយ្យ មុន​នឹង​ដើ​រហែ​ក្បួន​បាតុកម្មទៅកាន់​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ​។ ក្បួន​ដង្ហែ​របស់​សហជីព​កម្ម​ក​រ មិន​មាន​ការរំខាន​ណាមួយពី​អាជ្ញាធរ​ឡើយ​។​

​ញត្តិ​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ នោ​ថ្ងៃ​ទី​១​ឧសភា​នេះ មាន ១៤ ចំណុច ដែល​រួមមាន​៖ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ បញ្ចុះ​តម្លៃ​ប្រេងសាំង ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែលជា​អ្នក​ផ្តួចផ្តើម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ ១​ឧសភា បានឲ្យដឹងថា បន្ទាប់​ពី​ហែ​ក្បួនទៅមុខ​វិមាន​រដ្ឋ​សភា សហជីព​កម្មករ នឹង​ឡើង​ថ្លែងការណ៍ បង្ហាញ​ពី​ការទាមទារ​របស់​កម្ម​ករ​កាត់ដេរ​។ តំណាង​គណបក្ស​នយោបាយដែល​មាន​អាសនៈក្នុង​រដ្ឋសភា ក៏​ត្រូវ​បាន​សហជីព​ក​ម្មករ អញ្ជើញ​ឲ្យចូល​រួម ដើម្បី​ថ្លែងការណ៍ ផ្តល់​ការសន្យា​តាម​សំណើរ​របស់​ក្រុមកម្មករ ត្បិត​អី​នៅ​ខែ​កក្កដា​ខាងមុខ ជា​ថ្ងៃ​បោះឆ្នោត​។​

​លោក អាត់ ធន់ បន្តថា ញត្តិ​របស់​សហជីព​ក​ម្មករ នៅ​ឆ្នាំ​នេះ មាន ១៤ ចំណុច ដែល​មាន​ជាអាទិ៍ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរយ៉ាងតិច ១៥០ ដុល្លារ ការ​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ២ លាន​រៀល ការបញ្ចុះ​តម្លៃ​ប្រេងសាំង កែលម្អ​លក្ខខណ្ឌ​ការងារ ផ្តល់ឱកាសនិង​បើក​សេរីភាព​សម្រាប់​កម្មករ និង​សហជីព ព្រម​ទាំង​ការទាមទារ​ឲ្យ​កាត់ទោស​តាម​ច្បាប់ លើ​ករណីលោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មករ ជាដើម​។

​លោក​បន្តថា ក្នុង​ញត្តិ​ដដែល​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ឆ្នាំនេះ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់​អន្តរជាតិ​ល្បីៗ ធ្វើការ​ទាមទារ​រក​យុត្តិធម៌សម្រាប់​ករណី​របស់ ប៊​ន សំណាង សុខ សំអឿន ក្នុង​សំណុំរឿង​ឃាតកម្មសម្លាប់​លោក ជា វិជ្ជា ផងដែរ​។​

​ចំណែក​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រដ្ឋាភិបាលបាន​លើកកម្ពស់​សិទ្ធិ​កម្មករ និង​ផ្តល់​ឲ្យ​កម្មក​រនូវ​ប្រាក់ខែ​សមរម្យ ដែល​ត្រូវបាន​ដំឡើង​ជា​បន្តបន្ទាប់​។

​លោក ទិត សុធា បាន​អំពាវនាវ​ដល់​សហជីព និង​កម្មករ​កាត់ដេរ គួរ​គប្បី​រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ឲ្យមាន​សន្តិសុខសម្រាប់​អ្នកវិនិយោគ​ផង ក៏​ដូចជា​ការរក្សា​ឆ្នាំងបាយ​របស់​កម្មករ​កាត់ដេរ​ផងដែរ​។​

​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ការនាំចេញ​ផលិតផល​វាយនភណ្ឌ កាត់ដេរ​របស់​កម្ពុជា ក្នុង​រយៈពេល​បី​ខែ ចាប់ពី​ខែ​មករា ដើមឆ្នាំ​២០១៣ មានតម្លៃ ១,៣៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១២ មាន​តម្លៃ​ត្រឹមតែ ១,១៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ កាលពី​ឆ្នាំ​២០១២ ការនាំ​ចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជាមានតម្លៃ ៤,៦ ពាន់​លាន​ដុល្លារ​។

​របាយការណ៍​ដដែល បង្ហាញថា ក្នុង​វិស័យ​កាត់ដេរនៅ​កម្ពុជា មាន​កម្មករ​ប្រមាណ​ជា ៥១០.៦៨២ នាក់ កំពុងតែ​បម្រើការនៅក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​សរុប​ជាង ៥០០ កន្លែង​។ ចំណែក​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ គិត​ជា​មធ្យម​មាន​ប្រមាណ​ជា ៤០ លាន​ដុល្លារ នៅ​ក្នុង​មួយ​ខែ​។​

​ដោយឡែក​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបជុំ​ជាមួយ​ក្រុម​កម្មករ និង​បុគ្គលិក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​៕ S

 

What Next?

Recent Articles

10 Responses to "ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហ្វ៊ុនស៊ិនប៉ិច ឈរ​ចាំ​ទទួល​ញត្តិ​ពី​កម្មករ"

  1. ចុះបក្សអាយ៉ងគេ១នោះ មកធើអីដែរ មកយក​ញត្តិ​ពី​កម្មករទៅគេតអាចម៍នៅឯផ្ទះមែនទេ ?

  2. CPP says:

    សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ផងនោះ បានមានជំនឿថា ក្នុងការបោះឆ្នោត ជ្រើសរើស តំណាងរាស្ដ្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គណបក្សប្រជាជនកម្ពុជា និងមិនថយ អាសនៈ នោះឡើយ ។

  3. CPP says:

    ប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានគោលនយោ បាយបណ្ដេញ អ្នកវិនិយោគ នោះឡើយ គឺ មានតែត្រូវការ អ្នកវិនិយោគ ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចជាតិ មានការរីកចំរើននិងជំរុញ ជីវភាពរបស់ប្រជា ពលរដ្ឋទូទាំង ប្រទេស។

  4. chourn says:

    ស្រុកគេគឺគេមិនឲ្យប្រាក់ដែលបានចំណេញខុសគ្នាឆ្ងាយរវាងកម្មករនិងម្ចាស់ក្រុមហ៊ុនរោងចក្រនោះទេ ព្រោះពួកគេទាំងពីរពឹងពាក់គ្នាទៅវិញទៅមកបើមាតែថៅកែរគ្មានកម្មករតើរោងចក្រដំណើរការដែរឬ ទេ។ ហើយបើអ្នវិនិយោគចំណេញកប់ក្តោងហើយកម្មករទទួលបានកំរ៉ៃគ្រាន់តែម៉ារស់មិនមានសល់ ថវិការខ្លះសម្រាប់ទិញថ្នាំសង្កូវតើធ្វើការបានន័យអី បើចេះស្ងប់ស្ងាត់និងធ្វើការដើម្បីរក្សាតែឆ្នាំងបាយ​ ម៉ារស់ជីវិតមិនមានសល់ថវិការ ដូច្នេះរដ្ឋាភិបាលខ្មែរមិនចង់ឲ្យកម្មករមានជីវភាពធូរធាដូចអស់លោក មែនទេទើបអំពាវនាវដោយមិនបានគិតពិចារណាកាន់ជើងតែភាគីក្រុមហ៊ុនបែបនេះ។ ឬក៍ជាវប្បធម៌ របស់រដ្ឋាភិបាលខ្មែរដែលតែងតែរារាំងនូវអ្វីដែលប្រជាពលរដ្ឋខ្លួនបានប្រយោជន៍ពីឈ្មួញបានសមរម្យ?

  5. cheath says:

    ស្រុកគេហ្នឹង ស្រុកណាអាឡប់ ? អាមេរិក កាណាដា អូស្ត្រាលី ហ្វាំងឡង់ ប្រទេសណាមួយកម្មករសល់លុយធ្វើអ្នកមាន ?
    អញដូចវាធ្លាប់ដើរច្រើនប្រទេសដែរ អ្ហា៎ ! អ្នកនៅទីនេះធ្វើការដូចអត់មានពេលដេកសោះហ្នឹង ?
    ប្តីចេញ ប្រពន្ធចូល សឹងតែអត់មានពេលចុយគ្នាផងហ្នឹង ? មិនដែលស្គាល់ស៊ីម្ហូបស្រស់ផងហ្នឹង?
    មកលេងស្រុកខ្មែរ ខ្ចីលុយគេជិះយន្តហោះមកសោះហ្នឹង ? មានចោរលួចចោរប្លន់ច្រើនជាងស្រុក
    ខ្មែរហ្នឹង ? ……………………………………………………………………………………………?
    ឆ្លើយមើលលោកឡប់ ព្រះតេជគុណម្ចាស់ chourn

  6. ប្រទេស ដែល ហ្អែង ធ្លាប់ ដែរ នោះ មាន តែ ប្រទេស យួន និង លាវ ប៉ូណ្ណោះអែង អាមោក ។ មុន

    នឹង ហ្អែចេញ មកព្រុស ដ៏សំដីឆ្គួត លីលា តើ អាអត់ ខួរ ហ្អែង មានហែកភ្នែក មើល

    ស្ថានភាពស្រុក ពួកគេ ទាំងនោះ វាយ៉ាងម៉េចទេ ។ បើវា ពឹត ជា ដូច្នោះមែន តើ រដ្ធាភិបាលសុំទាន មួយ នេះ ចាំបាច់ ប្រកូកប្រកាស់ សុំ លុយ ពីគេ មកចាយ ធ្វើអី អាឡប់ ។

  7. cheath says:

    អាឆ្កែអ្នកលេង ! លុបសម្តីឆ្កួតលីលាអ្ហែងហ្នឹងទៅ
    អាមេរិកជំពាក់ចិនប៉ុន្មានម៉ឺនសែនលានដុល្លារ ? ក្រែងវាអ្នកមានអ្ហី ? វាខ្ចីលុយចិនធ្វើអី អាឡប់?
    អាឆ្កែអ្ហែងហ្នឹង ត្រូវទៅរៀនថ្នាក់មត្តេយ្យជាមួយកូនអ្ហែងវិញបានត្រូវ អាពូជល្ងង់

  8. សម្តីនេះគួរតែហ្អែងខ្លួនអែងទេ ដែលត្រូវ លិទ្ធ វាចោលទៅ ។ អាមេរិជំពាក់លុយ គេ តែ រដ្ធាភិបាលនិងប្រជាជន

    អាមេរិក មិន ក្រខ្សត់ ដូច ប្រជាជនខ្មែរ នោះទេ ។ មានតែរដ្ធាផិបាល ដ៏ កំសោយ នេះ ទេ ដែលជំពាក់លុយគេឡើង រុំក្បិន គ្មានអីសង គេ កាត់ ទឹកកាត់ដី កាត់ ធនធានធម្មជាតិ អោយ គេ ស្ទើរអស់ ដើម្បីសងគេនោះ ។

  9. ‹ អាជាតិអាយ៉ងយួន ›

    បទភ្លេងនិងទំនុកច្រៀងៈ តន្រ្តីយោធាលង្វែក ច្រៀងជាពួកដោយៈ THE TEAM OF DEMOCRACY

    អាជាតិក្បាលយួន – ពេលគេជេរផ្ទួន – វាព្រុសវិលក្បុង

    ម្តងឆ្វេងម្តងស្តាំ – ឡប់ខួរឡាក់ចុង – ដោយទឹកសារុង

    កាហ្វេស្រីយួន ។

    ដល់វាខឹងខ្លាំង – អស់អ្វីតតាំង – ភ្លេចទាំងច្បាប់ក្បួន

    ទើបវាសំងំ – ប្រឹងសុីត្ររកួន – ដែលស្រស់ស្រីយួន

    ដាំក្បែរបង្គន់ ។

    ពេលហូបយូរទៅ – ភ្លេចភ្លាំងអស់នៅ – ពង្សសាវតាខ្លួន

    ប្រែឆ្កួតលីលា – ជេរកាន់ជើងយួន – បំផ្លាញជាតិខ្លួន

    ក្លាយជាអាយ៉ងគេ ។

    បទនេះប្រគុំជាចង្វាក់ TWIST !

  10. M2 says:

    គេដឹងថាអា dog ជាតិ Cheat ឯងនេះពូកែរខាង ព្រួស និងពូកែរខាងចុយលេខ១
    កម្មករនៅស្រុកគេ ពួកគេមិនមានលុយសល់ដល់សេដ្ឋី តេជោសែននោះទេ ព្រោះ តេជោសែនគាត់
    មានលុយច្រើនដោយសារខ្ចីគេផង និងគេឲ្យផង ហើយលុយមួយចំណែកទៀតនោះគឺ ខំលក់ម៉ា​ អាភៀនលក់ ដីប្រជារាស្ត្រ សម្បត្តិធម្មជាតិ វប្បធម កេងប្រវញ្ច ពុករលួយគ្រប់ប្រភេទដើម្បីឲ្យតែបាន
    លុយ យកមកចិញ្ចិមពួក ដូចពួកអាឆ្កែCheatនេះឯងឲ្យខំព្រួសគាំទ្រការរំលាយជាតិឯង ទុកតែអាកាពួជយួន ចាំតែបន្តិចទៀតប្រពន្ធកូនអ្ហាង ស្រីស្នែហ៍អ្ហែង គឺបា្រកដជាគ្មានដីនៅហើយ
    អាឡប់ អាភ្លើ Cheat