នាយ​ក​រដ្ឋមន្ត្រី ៖ រដ្ឋាភិបាល​អនុញ្ញាត​ ឲ្យ​កម្មករ ធ្វើ​បាតុកម្ម ទាម​ទារ​លក្ខណ​ការងារ​

ពី​ទីក្រុង​ព្រះ​សីហនុ​នា​ថ្ងៃ​ទី ០១ ឧសភា ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី ១២៧ នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា ជា​គោល​នយោបាយ​រដ្ឋាភិបាល​បាន​អនុញ្ញាត ឲ្យ​កម្មករ – កម្មការិនី ធ្វើ​បាតុកម្ម​ ដើម្បី​ទាមទារ​លក្ខណ​ការងារ ឲ្យ​ល្អ​ប្រសើរ ។

 

មាស មុន្នី
Wednesday 01 May 2013
The Free Press Magazine

ក្បួនបាតុកម្មដឹកនាំ ដោយលោក រ៉ុង ឈុន និង លោក អាត់ ធន់ កាលពីព្រឹកមិញ

ក្បួនបាតុកម្មដឹកនាំ ដោយលោក រ៉ុង ឈុន និង លោក អាត់ ធន់ កាលពីព្រឹកមិញ

នៅ​ចំពោះ​មុខ​កម្មករ-កម្មការិ​នី និង បុគ្គលិក​កំពង់​ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ​សរុប​ជាង ១ពាន់​នាក់ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា “ ជា​សិទ្ធិ​របស់​កម្មករ គេ​ចង់​ធ្វើ​អី​ធ្វើ​ទៅ​”​ ។

សេច​ក្ដី​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​ស្រប​គ្នា ខណៈ​ដែល​នៅ​ទី​ក្រុង​ភ្នំពេញ​ឯណេះ កម្មករ​-កម្មការិនី យ៉ាង​ហោច​ណាស់​ជាង ១ម៉ឺន​នាក់ ដឹក​នាំ​ដោយ​លោក រ៉ុង ឈន់ ប្រធាន​សភាព​សហជីព​កម្ពុជា និង លោក អាត់ ធន់ ប្រធាន​សហភាព ការងារ​កម្ពុជា បាន​ដង្ហែ​ក្បួន​ដាក់ញ្ញត្តិ ទៅ​កាន់​រដ្ឋសភា និង រដ្ឋាភិបាល ទាមទារ​ឲ្យ​តម្លើង​ប្រាក់​ខែ​គោល​ដល់​កម្មករ-កម្មការិ​នី​ឲ្យ​បាន ១៥០ ដុល្លារ និង មន្ត្រីរាជការ ២ លាន​រៀល ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ពី​ទី​ក្រុង​ព្រះសីហនុ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​មាន​​​ប្រសាសន៏​ថា ប្រាក់​ខែ កម្មករ ត្រូវ​បាន​តម្លើង​ជា​បន្តបន្ទាប់ គឺ​នៅ​ឆ្នាំ ២០០៨ ដែល​មាន​តែ ៥០​ដុល្លារ ក្នុង​មួយ​ខែ ត្រូវ​បាន​តម្លើង ៦០​ដុល្លារ ក្នុង​មួយ​ខែ នា ឆ្នាំ​២០១០ ហើយ​នៅ​ឆ្នាំ ២០១៣ នេះ គ្រោង​តម្លើងដល់ ៨០​ដុល្លារ ក្នុង​មួយ​ខែ ។

ជា​មួយ​គ្នា​សម្ដេច​នាយករដ្ឋមន្រី្ត ក៏​បាន​អំពាវនាវ​ផងដែរ ឲ្យ​ប្រជាពលរដ្ឋ គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី ២៨ កក្កដា ខាង​មុខ , ដោយ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​បាន​ជួយ​ប្រជាពលរដ្ឋ ជា​រៀង​រហូតមក​ ៕

 

What Next?

Recent Articles

7 Responses to "នាយ​ក​រដ្ឋមន្ត្រី ៖ រដ្ឋាភិបាល​អនុញ្ញាត​ ឲ្យ​កម្មករ ធ្វើ​បាតុកម្ម ទាម​ទារ​លក្ខណ​ការងារ​"

  1. CPP says:

    ប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានគោលនយោ បាយបណ្ដេញ អ្នកវិនិយោគ នោះឡើយ គឺ មានតែត្រូវការ អ្នកវិនិយោគ ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចជាតិ មានការរីកចំរើននិងជំរុញ ជីវភាពរបស់ប្រជា ពលរដ្ឋទូទាំង ប្រទេស។

  2. CPP says:

    ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អញ្ជើញទៅចូល រួមបោះឆ្នោត ឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបាន សម្តេចតេជោ បន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើនលូតលាស់ ដូចអរិយ្យប្រទេសនានា លើសាកលលោក។

  3. សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា “ ជា​សិទ្ធិ​របស់​កម្មករ គេ​ចង់​ធ្វើ​អី​ធ្វើ​ទៅ​”​ ។

    ហាស ហា ហាស ហា ហាស សិទ្ធប្រជាពលរដ្ធ ទើប តែ មាន នៅពេលជិត បោះឆ្នោត ។

    ហាស ហា ហាស ហាស ជ័យោ គ ប ជ ឬ គណះ បក្ស ប្រឹង ជិះជាន់ !!!!!!!

  4. អ្នកដឹងរឿង says:

    សំដីហ៊ុន​ សែន ជាសំដីបោក គេធ្លាប់លឺជារឿយៗនូវសំដីរបស់ ហ៊ុន សែន និង អា ចម​ ប្រសិទ្ធ អា សុខ ចិន្តា ។ល។ និយាយថា អ្នកវិនិយោគមិនសូវមកស្រុកខែ្មរ មកពីកម្មករបាតុកម្មច្រើនពេក តាមពិតពួកខាងលើចង់បិទបាំងអំពើពុករលួយរបស់ខ្លួនប៉ុណ្ណោះ ។ វិនិយោគិនធំៗ និងល្អៗ គេមិនមកទេ ប្រទេសដែលពុករលួយ និង កាប់គេឆៅៗ ដូច ហ៊ុន សែន និង អា ចម​ ប្រសិទ្ធ អា សុខ ចិន្តា អា ជា វុទ្ធី អា ឳក ប៊ុង អា ពេជ ឬទ្ធី ហ៊ឹម ហ៊ាន អា បែន សុវិជាតិ អា​ សុខ សុភ័ក្រ្ត អា​ សាន ភិរុណ្ណា អា មាន សុភា អា ជួន វន អា សឺន សូថា អា ហូ​ សារ៉ាន់ អា វ៉ា រុតសាន…..សុទ្ធតែពួកអាក្រពើ ចិត្តជាទេវទត្ត មាត់ជាទេវតា ពួកវាមិនត្រឹមតែគាបសង្កត់ និងធ្វើបាបវិនិយោគិនទេ ថែមទាំងធ្វើបាបមន្រ្តីរាជការយ៉ាងខ្លាំងទៀតផង។ អ្នកមានលុយសូក បានឡើងតំណែងនៅកន្លែងល្អ ដូចជា ករណី​ ផាន់ អូន នៅកាំកុងត្រូល ជា សុជាតិ គង់សិទ្ធិកា ថែ ប៊ុនថន ជាដើម។​ ឯ អា វ៉ា រុតសាន កន្តឿវិញ និយាយឡើង មានតែឯងទេដែលល្អ និងពូកែ តែតាមការពិត បង្កើតភ្នាក់ងារចុះបញ្ជីកម្មសិទ្ធបញ្ញាស្កាត់មុខមន្រ្តីរបស់ខ្លួន…..ស្មានតែគេមិនដឹងឬ អាក្កឿអត់កូនមួយគ្រាប់រន្ទះបាញ់ងាប់ឆាប់នេះ!!!!!!!

  5. ការចុះឈ្មោះក្នុងបញ្ជី គ ជ ប វាមាន

    មានតំលៃ ស្មើរនិង​ការ ទទួលស្គាល់ ឬ ដឹងឮ ពីគ្រប់មជ្ឈដ្ធាន​ទាំងជាតិនឹង អន្តរជាតិ សំរាប់

    គណះបក្សនយោបាយប្រឆាំង ក្នុងប្រទេស បើគ្មានការចុះឈ្មោះក្នុងបញ្ជីនេះទេ គណះបក្សប្រឆាំង

    នឹងត្រូវក្លាយជាគ្មានន័យ ដូច្នេះ គណះបក្ស នេះ ត្រូវតែធ្វើ ។

    ប៉ុន្តែចំពោះការចូលរួមបោះឆ្នោត​ឬ មិនចូលរួម នោះ គឺ អាស្រយ័យ

    ទៅលើគោលការណ៏របស់គណះបក្សប្រឆាំងតែប៉ុណ្ណោះ ។ ឥឡូវនេះ គណះបក្សប្រឆាំង បាន នឹង

    កំពុង មានប្រៀប ទៅ លើ គណះបក្ស កាន់អំនាចរួចទៅ ហើយ​នៅមុនពេល បោះឆ្នោត ដូច្នេះ

    សូមមេត្តាមុននឹង ធ្វើការសំរេចចិត្ត ធ្វើអ្វីមួយ ត្រូវ តែ ពិចារណា និងមានលក្ខ័ណ្ឌជាមួយគេ

    អោយបាន ច្បាស់លាស់ បើ ពុំនោះទេ វាសនាគណះបក្សប្រឆាំង វាមិនខុសអីទៅ នឹង ហ៊្វុន

    ស៊ីនប៉ិច​នោះទេ នៅពេលដែលបោះឆ្នោត រួច។ ថ្វីត្បិតតែមិនរំពឹងថា ការបោះឆ្នោត ក្នុងអណត្តិនេះ

    គណះបក្សប្រឆាំង នឹងអាចនាំមុខគណះបក្សប្រជាជននោះទេ ក៏ប៉ុន្តែ យ៉ាងហ៊ោចណាស់ ក៏

    គណះបក្សប្រឆាំង នឹងកើនសន្ទុះ សំលេង ជិតប្រហាក់ប្រហែល នឹង គណះបក្សកាន់អំនាច

    នោះដែរ នេះ បើសិន​ជាគណះបក្សប្រឆាំង យកចំនុចខ្សោយ របស់គណះបក្សប្រជាជន មកប្រើ

    អោយចំគោលដៅ ។

    សំដីលោក ហ៊ុន សែន ថ្លែង កាល ពីព្រឹកមិញនេះ នៅក្នុង ពីធី ទិវាពលកម្ម អន្តរជាតិ ១

    ឧសភានៅ កំពុង ផែ ក្រុង ព្រះ សីហនុថា គណះបក្ស ប្រជាជន បាន កើន អាសនះ តាំង ពី ៤៨ %

    រហូត ដល់ ៩០ % កាលពី អណិត្ត​មុន គាត់ ក៏មិនរំពឹងថា គណះបក្សប្រជាជន នឹង

    ត្រូវធ្លាក់ចុះមកទាប ក្នុង កំរិត ៤០ % នោះដែរ ។ ដូច្នេះ សំដីរបស់លោក​ហ៊ុន សែន គឺ

    ជាសញ្ញាមួយបញ្ជាក់ថា សំលេង របស់គណះបក្សប្រឆាំង នឹងមាន ការកើនឡើង

    មិនតិចទេ។ បើសិនជាសំលេងនេះ វាអាចកើនឡើង ជិតប្រហាក់ប្រហែល

    គណះបក្សប្រជាជនដែរនោះ មានន័យ ថា អំណាចគណះបក្សប្រឆាំង បាននឹងកំពុង

    ដុះលូតលាស់ធំធាត់ ល្អប្រសើរហើយ វាក៏អាច ជួយទប់ស្គាត់ ការធ្វើព្យុះ ធ្វើភ្លៀង

    របស់គណះបក្សកាន់អំនាច បានដែរ ដូចពាក្យគេថា រក្សាព្រៃទេ មិនខ្វះអុសដុតនោះទេ ។

    ប៉ុន្តែយ៉ាងណាក៏ដោយ សូមកុំដើរតាមគំរូ ហ្វ៊ុន ស៊ិនប៉ិច អោយ សោះ ។ ពីព្រោះ

    គណះបក្សប្រជាជន ប្រហែល ជានឹងយក ស្នៀតនេះមកប្រើម្តងទៀត បើ

    សិនជាគណះបក្សប្រឆាំង ធ្វេសប្រហែស ។

    .

  6. ខ្ញុំជាខ្មែរ says:

    សម្តេច និយាយដូចជាអាចម៍ អញ្ចឹង ធ្វើមើលតែគេនឹងមិនដឹងខ្យល់អីអញ្ចឹង ជិតបោះឆ្នោតហើយ
    ទើបអោយកម្មកធ្វើបាតុកម្មដង្ហែរក្បួន ហើយចុះឆ្នាំមុនៗ ម្តេចមិនអោយគេហែក្បួនផង ?
    មេចទើតែឆ្នាំនេះអញ្ចឹង​? មកពីដល់រដូវឃោសនាបោះឆ្នោតហើយបានជាធ្វើយ៉ាងនេះនោះ តែក៏
    ក៏សូមអគុណ សម្តាចម៍ ដែរដែលបានអនុញ្ញាត្តិអោយពួកកម្មករដង្ហែរក្បួន

  7. cheath says:

    អនុប្រធាន គណបក្ស សាងគ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ

    ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ

    តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )

    អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
    អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
    បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
    ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។

    ( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
    ប្រល័យពូជសាសន៏អញ្ចឹងនោះ