ក្រសួងការបរទេសបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេសកម្ពុជា-ថៃ នឹងជួបគ្នាថ្ងៃទី ០៨ ឧសា ខាងមុខ នៅទីក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដើម្បីនិយាយរឿងល្បាត ព្រំដែន រួមគ្នា ទប់ស្កាត់់ សកម្មភាពឆ្លងដែន ខុសច្បាប់ ។
សិលាពល
Wednesday 01 May 2013
The Free Press Magazine
អ្នកពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា កិច្ចប្រជុំនោះមានសារៈសំខាន់ណាស់គឺ អាចជួយទប់ ស្កាត់ ការ ឆ្លងដែន ដោយខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ចៀសវាង ការបាញ់ប្រហារ ពីសំណាក់ ទាហានថៃ ។
គួរបញ្ជាក់ថា កម្រោងពិភាក្សានេះបានធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៏ថា មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់៧នាក់ក្នុងចំណោម៥០នាក់ ដែលគេសង្ស័យថា បានឆ្លងដែនចូលទៅកាប់ឈើ ក្នុងទឹកដីថៃ ត្រូវបានទាហានថៃបាញ់សម្លាប់ កាលពីថ្ងៃទី ២៥ ខែ មេសា ក្បែរតំបន់ជាយដែនមួយ នៃ ខេត្ត ឧត្តរមានជ័យ ហើយកាលពីថ្ងៃទី ៣០ មេសា ម្សិលមិញ ក៏មានករណីទាហានថៃបាញ់សម្លាប់ ពលរដ្ឋខ្មែរម្នាក់ទ់ៀត ក្បែរចំណុចដដែល នេះដែរ ៕

គ្រាន់តែនិយាយទប់ស្កាត់និងមិនមានប្រសិទ្ធិភាព ពីព្រោះស្ថាប័នរដ្ឋរបស់កម្ពុជា គ្មានឃើញមានវិធានការណាជួយទប់
ស្កាត់ផង ។ ពួកគាត់មិនប្តូរជីវិតទៅថៃទេ ដរាបណាការងារក្នុងស្រុកខ្មែរបានថ្លៃ ។
សំខាន់គឺ ខាងកម្ពុជា ធូររលុងពេក ។ មិនមែនសរសើរគេ បង្អាប់ខ្លួនឯងទេ ។ ប៉ុន្តែវាជាការពិត !
ពីព្រោះតែ អំពើពុករលួយ នឹង ឯង៕