លោក ហ៊ុន សែន អះអាង​ថា​ម្ចាស់​ឆ្នោត​នៅ​តែ​គាំទ្រ​បក្ស​ប្រជាជន

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នឹង​នៅ​តែ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់​ខ្លួន ដើម្បី​បន្ត​ដឹកនាំ​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន​នៅ​អាណត្តិ​ទី៥ បន្ត​ទៀត។ ប៉ុន្តែ ការ​អះអាង​នេះ​ត្រូវ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា បក្ស​ប្រជាជន​កំពុង​បារម្ភ​ចាញ់​ឆ្នោត​ទៅ​វិញ​ទេ ព្រោះ​សង្កេត​ឃើញ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា និង​មាន​ម្ចាស់​ឆ្នោត​គាំទ្រ​ច្រើន។

 

ដោយ ដែន អយុធ្យា
2013-05-01
RFA


ស្តាប់សំឡេង ថតសំឡេង

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ RFA/Sok Serey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ និង​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ទី១ ខែ​ឧសភា ឆ្នាំ​២០១៣ លោក​មាន​ប្រសាសន៍​ថា នៅ​គ្រា​ពេល​វេលា​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ជិត​ចូល​មក​ដល់ ក្រុម​បក្ស​ប្រឆាំង​តែង​លើក​ឡើង​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត។ ប៉ុន្តែ​លោក​មិន​ជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​កៅអី ឬ​អាសនៈ​លើស​ពី ២ ភាគ ៣ នៅ​រដ្ឋសភា នឹង​ធ្លាក់​អាសនៈ​មក​ក្រោម ៥០% នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ម្ចាស់​ឆ្នោត​នឹង​នៅ​តែ​បន្ត​គាំទ្រ ហើយ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ៖ «ការ​បោះឆ្នោត​មិន​ដល់ ៣​ខែ​ទៀត​ទេ នឹង​មក​ដល់​នោះ មាន​ការ​រីក​ចម្រើន​ប៉ុណ្ណា​ប្រៀបធៀប​ប៉ុណ្ណឹង។ បើ​មិន​ចង់​ប្រៀបធៀប​កាល​ពី​ឆ្នាំ​១៩៧៩ បើ​ប្រៀបធៀប​ពី​ឆ្នាំ​១៩៧៩ មក អា​ហ្នឹង​វា​ដាច់​ស្រឡះ​តែ​ម្តង។ ហើយ​ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទៅ​ជា​គណបក្ស​ចាញ់​ឆ្នោត​មួយ គេ​ហៅ​ថា ចូល​ទៅ​ដល់​ផ្កាប់​ឆ្នាំង អា​ស្ថានភាព​ផ្កាប់​ឆ្នាំង​នោះ​ទេ ព្រោះ​កំណើន​ពី ៥១​អាសនៈ ទៅ ៦៤ ពី ៦៤ ទៅ ៧៣ និង​ពី ៧៣ ទៅ ៩០​អាសនៈ​នៅ​រដ្ឋសភា។ អ៊ីចឹង វា​បែរ​ជា​ត្រូវ​ធ្លាក់​មក​ត្រឹម ៤០​កៅអី ឬ​អាសនៈ​អី វា​អត់​ត្រូវ ជា​មិន​ទំនង​ទាល់​តែ​សោះ​ហើយ មិន​ជឿ»

ទោះ​ជា​បែប​នេះ​ក្តី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា បក្ស​ប្រជាជន​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត​អាណត្តិ​ទី៥ នា​ខែ​កក្កដា ទៅ​វិញ​ទេ ព្រោះ​សូម្បី​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លៀត​ឃោសនា​រក​សំឡេង​ឆ្នោត​ដែរ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ដោយ​ចាត់​ទុក​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ពី​ការ​ឈ្នះ​ឆ្នោត​អាណត្តិ​ទី៥ ថា​កំពុង​តក់​ស្លុត​នឹង​បរាជ័យ​របស់​ខ្លួន​ទៅ​វិញ​ទេ។

លោក​បន្ត​ថា ចំណុច​ដែល​គណបក្ស​ប្រជាជន​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត គឺ​ដោយសារ​តែ​បក្ស​ប្រជាជន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​នេះ មិន​មាន​គោល​នយោបាយ​ជួយ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ ឬ​កម្មករ​ឲ្យ​បាន​សមរម្យ​ទេ ជាពិសេស​មិន​បាន​ជួយ​ទំនុក​បម្រុង​គ្រួសារ​ក្រីក្រ​ពេល​មាន​ជំងឺ ឲ្យ​ទទួល​បាន​ព្យាបាល​មិន​គិត​ថ្លៃ​នោះ​ឡើយ៖ «ទី១ ពាក់ព័ន្ធ​នឹង​អធិបតីភាព​បូរណភាព​ទឹកដី ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ធានា​បាន ដូចជា​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​បរទេស។ ហើយ​ទី២ ពាក់ព័ន្ធ​នឹង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ។ យើង​ដឹង​ហើយ​ថា រដ្ឋធម្មនុញ្ញ​យើង​ថា​ត្រូវ​កសាង​សង្គម​ប្រជាធិបតេយ្យ មាន​តុល្យភាព​អំណាច មាន​ការ​គោរព​សិទ្ធិ​មនុស្ស ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស គឺ​ទទួល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​អន្តរជាតិ​ខ្លាំង​ណាស់ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស កាន់​អំណាច​ផ្តាច់​ការ ការ​ដែល​មិន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​និទ្ទណ្ឌភាព​ជាដើម។ នេះ​ជា​បរាជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទី២។ ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​យក​មក​ធ្វើ​ជា​គោលការណ៍​ដើម្បី​កែទម្រង់»

ទោះ​ជា​បែប​ណា សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម បាន​ផ្តល់​វិភាគ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ខែ​កក្កដា បន្ត​ទៀត ប៉ុន្តែ​ទំនង​ជា​មិន​បាន​កើន​អាសនៈ​នៅ​រដ្ឋសភា​ដូច​អាណត្តិ​មុនៗ​ទៀត​ទេ។ ចំណែក​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស អាច​នឹង​កើន​ចំនួន​អាសនៈ​នៅ​រដ្ឋសភា តែ​មិន​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ នេះ​ទេ។

កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

23 Responses to "លោក ហ៊ុន សែន អះអាង​ថា​ម្ចាស់​ឆ្នោត​នៅ​តែ​គាំទ្រ​បក្ស​ប្រជាជន"

  1. Strey Khmer says:

    If people still votes for Hun Sen, even God cannot help those people out from
    tragedy lost of their country to Viets and China . Those people must have become
    to the slavery of China, as Hun Sen is being loan too much money from them for his own greed. “God helps those whose helps themselves.”

  2. cheath says:

    អនុប្រធាន គណបក្ស សង្គ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ

    ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ

    តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )

    អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
    អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
    បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
    ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។

    ( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
    ប្រល័យពូជសាសន៏អញ្ចឹងនោះ

  3. អាសូខ្មែរ says:

    បោះអោយគណបក្សប្រជាជនទៀតទៅ បើចង់បានដូចសព្វថ្ងៃ ទូរស័ព្ទទោបតំឡើងថ្ងៃ តែសាំងថ្លៃអត់ចុះ និងសំបុត្រឡានពេលបុណ្យ ជ័យោ! គណ្សបក្សប្រជាជន សម្លាប់ប្រជាជនក្រីក្រ

  4. Poor People says:

    ហ៊ុន សែនគ្មានបានការទេ ខ្ញុំ និងគ្រួសារ រួមទាំងមិត្តភក្ត ឈប់បោះឆ្នោតអោយទៀតហើយ៕

  5. អាសូខ្មែរ says:

    បោះអោយគណបក្សប្រជាជនទៀតទៅ បើចង់បានដូចសព្វថ្ងៃ ទូរស័ព្ទថោកតំឡើងថ្ងៃ តែសាំងថ្លៃអត់ចុះ និងសំបុត្រឡានពេលបុណ្យ ជ័យោ! គណ្សបក្សប្រជាជន សម្លាប់ប្រជាជនក្រីក្រ

  6. ជាការពិតណាស់ ! ទោះយ៉ាងណាសំដាច់ក៏វាមិនចាញ់ដែរ គជប ជួយលុបឈ្មោះអ្នកគាំទ្របក្សប្រឆាំងច្រើនណាស់

    ហើយមានពួកយួនមិនក្រោម៣លានអ្នកទេដែលចាំគាំទ្រសំដាច់នោះ រួចបូកជាមួយខ្មែរអាត្មានិយម១ក្រុម

    ទៀតនោះ រឿងអីដែលថាមិនឈ្នះ តែសូមផ្តាំថាអាណត្តនេះបែបមិនបាន៩០កៅអីដូចមុនទេ !

  7. ម៉ែខ្មែរ says:

    បងជាតិ ពូកែជេគេ មែន តែភ្លេចមើលខ្លួនឯងហើយបង

  8. Not true Samdach! because I don’t like yours policy.

  9. សម្តេចមិនពិត! ដោយសារតែខ្ញុំមិនចូលចិត្តគោលនយោបាយអ្នក!

  10. ធ្វើជាពលរដ្ឋល្អ ar-Cheath

  11. មនុស្សធម្មតា says:

    អា Cheat ភ័យខ្លួនទៅ

  12. ជនក្សត់គំនិត says:

    ល្ខោងមួយវង់នោះតើនរណាជាអ្នកដឹកនាំ ?​ជូយអោយយោបល់ផង!!!!

  13. គណៈបក្ស ប្រឆាំង ស្រុកខ្មែរ មិន ដូច អ្នកស្រី សានស៊ូជី ទេ ។ អោយ តែ ធ្វើ ដូច កឹម សុខា និង សម រស្ស៊ី បច្ចុប្បន្ន ១០០ឆ្នាំ ទៀត ក៏មិន ឈ្នោះ ឆ្នាតដែរ ។

    គណៈបក្ស ប្រឆាំង លោក គឹម សុខា និង សម រស្ស៊ី បានតែ មួយឆាវទេ ដល់ ពេល គេដឹង គេរត់ ចោល អស់ ។ គាំទ្រទេ អ្នក ចង់ បាន ធ្វើជា មេឃុំ មេស្រុក ដែល មិន ប្រាមានចំណះដឹង ខ្លួន អ្នក ទាំង នោះ បើ ឈ្នោះ ឆ្នោត មេន ក៏ គេ មិន អោយ ធ្វើ មេ ខុំ មេស្រុដែរ ព្រោះ អត់ ចេះ ដូច្នេះ ខឹង រត់ ចោល ខោ ចោលអាយ ដោយសារ ខាតបង់ប្រាក់ ពេល ឃោសនា ។

  14. អាcheathឆ្កែខ្ញុំ says:

    -អាcheathឆ្កែខ្ញុំវានៅចាំផ្ទះ  វាចេះសំពះ ចេះដើរជើងពីរ

    បើចង់ប្រើវាទាល់តែអោយនំសុី  វាដើរជើងពីរបក់កន្ទុយអោយមើល។

    -អាcheathឆ្កែខ្ញុំពូកែព្រុសណាស់  ជើងមុខសំពះសុំអាចម៏ម្ចាស់សុី

    បើចង់អោយព្រុសត្រូវបោះឆ្អឹងជំនី   ពេលអត់អីសុីលិតពងក្តដេកទៅ។

    -អាcheathឆ្កែខ្ញុំដេកលើផេះចង្ក្រាន ភ្ញាក់ឡើងពត់ប្រាណដើរហិតរកលាមក

    អត់អោយអីសុីដើរធ្វើក្បាលងួក់ៗ   ដល់ពេលត្រូូវលក់យួនវាយកទៅអាំង ។

  15. Sen-Gaddaffi says:

    ដេកចាំតែប្រជាជនគាំទ្រទៅអាវ៉ានៅអាណត្តិនេះនោះ សូម្បីតែអ្នកដែលធ្លាប់តែអែបអបនិងបក្ស ប្រជាជនដើម្បីបានផលប្រយោជន៍នោះក៍ប្តូរជំហរផងដែរ ព្រោះពួកគេបានសីុឆែតហើយ ហើយ ឥឡូវពួកទាំងនោះចង់បានសង្គមមួយដែលមានសណ្តាប់ធ្នាប់និងសម្បូរអ្នកចេះដឹងដូចប្រទេស ដ៍ទៃៗទៀតដែរ មានមន្ត្រីធំៗនិងកំពុងតែបំរើឲ្យហ៊ុនសែនបានប្រាប់ខ្ញុំច្រើននាក់ណាស់៕ គេថា ថ្វីត្បិតតែខ្លួនជាសមាជិកបក្សប្រជាជនតែកុំសង្ឃឹមថាខ្លួនបោះឆ្នោតឲ្យហ៊ុនសែនទឿតនោះព្រោះ គេមិនចង់ឃើញមេដឹកនាំដដែលៗ អ្នកទាំងនោះគឺ មានមេព្រៃ អ្នកមានតួនាទីនៅទីស្តីការគណៈ រដ្ឋមន្ត្រី និង ផ្សេងៗជាច្រើនអ្នកទៀត។ រឿងនេះមិននិយាយភនោះទេវាជាកាពិតដែលខ្ញុំបានឮ និងត្រចៀក។

  16. សូមលោក អ្នកពិចារណាផងថា មេដឹកនាំដែលមិនទាន់មានទង្វើអ្វីអាក្រក់ច្រើន

    គឺ ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា ។  លោក សម រង្ស៊ី  ពូកែទាំងខាងសំដី

    សំនួនសំនៀងវោហារសាស្ត្រឃោសនាធ្វើឲប្រជារាស្ត្រពេញចិត្តជួយស្រែកបន្ទរ

    យ៉ាងគគ្រឹកគគ្រេង។ ដូច្នេះហើយ  ទើបអ្នកកាន់អំណាច  រកវិធីទប់មិនឲលោក

    សម រង្ស៊ី ចូលមកឃោសនារកសម្លេងឆ្នោតគាំទ្រ នៅក្នុងប្រទេសកម្ពុជាយើង។

  17. Sen-Gaddaffi says:

    ឮថាហ៊ុនសែនត្រៀមកំលាំងរួចរាល់ហើយដោយមានជំនួយពីកងទព័យួនដើម្បីធ្វើរដ្ឋប្រហារ ប្រសិន បើបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ យួនបានរៀបចំទីបញ្ជាការកងទ័ពសម្រាប់ហ៊ុនសែននៅក្នុងទឹកដី យួនរួចរាល់ហើយ ប្រសិនបើស្ថានការរណ៍ប្រែប្រួលនោះគេលេងហើយ។ តែចំណែកឯប្រទេសខាង លិចវិញរួមទាំងអាមេរិក អង់គ្លេស និងបារាំងគេក៍ត្រៀមរួចរាល់ដែរប្រសិនបើបក្សសង្គ្រោះជាតិ ជាប់ឆ្នោតហើយហ៊ុនសែនក្រាញមិនព្រមចុះចេញពីអំណាចនោះ៕ បើស្ថានការណ៍ប្រែប្រួល ប្រទេសបារាំងជាអ្នកវាយបើកផ្លូវគាំទ្របក្សសង្គ្រោះជាតិដូចនៅប្រទេសលីប៊ីអញ្ចឹង។

  18. Sen-Gaddaffi says:

    បានជាហ៊ុនសែនដឹងថាឈ្នះឆ្នោតទៀតនោះគឺគេបានគុណគូររួចរាល់ហើយថា ចំនួនអ្នកបោះឆ្នោត សរុប ៩លាននាក់ ហើយប្រជាពលរដ្ឋយួនដែលត្រូវតែបោះឆ្នោតឲ្យហ៊ុនសែនគឺមាន៤លាននាក់ ហើយ ហើយយ៉ាងហោចណាស់ក៍បានសំឡេង ជាង១លាននាក់ទៀតដែរបានពីពលរដ្ឋខ្មែរ​រួមទាំងគជបជួយបន្លំឲ្យទៀតដូច្នេះសរុប វាបានជា៥លាននាក់ហើយល្មមនិឈ្នេះហើយ។ តែហ៊ុនសែន កំពុងតែភ្លេចថាពលរដ្ឋខ្មែរជាង១លាននាក់នោះមកបោះគាំទ្រឲ្យបក្សសង្គ្រោះជាតិ នោះទេជាសរុបហ៊ុនសែននិងចាញ់ឆ្នោត មិនត្រឹមតែចាញ់តែហ៊ុនសែននោះទេយួនហាណូយ ក៍ចាញ់ដែរនៅពេលនោះ។

  19. អ្នកដេក says:

    អាណត្តិទី៥​ ជាស្ថានការណ៍ដែលមិនអាចប្រមាថមើលស្រាលបានទេ។​ សមាជិកបក្សមានចំនួនច្រើន​តែសម្លេងឆ្នោតមានចំនួនតិចជាង​ជាប្រការប្រួយបារម្ភ។ ក្នុងនោះខ្ញុំបានរកឃើញថា៖
    ១-សមាជិកមិនបានទៅបោះឆ្នោត
    ២-ចំណាកស្រុក
    ៣-បោះឆ្នោតឲ្យបក្សដ៏ទៃ(បក្សផ្សេងអូសទាញបាន)
    ហេតុអ្វីមានហេតុការណ៍នេះកើតឡើង?
    ១-ការខូចខាតប្រយោជន៍របស់សមាជិកបក្សដោយសាររដ្ឋអំណាច
    ២-សមាជិកបក្សធ្វើចំណាកស្រុកដើម្បីជីវភាព
    ៣-ការជឿលើពាក្យឃោសនា និងក្តីសង្ឃឹម
    ៤-អំពើពុករលួក្នុងវិស័យសាធារណៈនៅមូលដ្ឋាន
    អំពីមន្ត្រីចុះជួយមូលដ្ឋានក៏ជាចំណុចសំខាន់ត្រូវយកចិត្តទុកដាក់ រួមមាន៖
    ស្ថានភាពបច្ចុប្បន្ន៖
    ១-ត្រូវបានថ្នាក់លើបង្ខំឲ្យចំណាយប្រាក់ទៅមូលដ្ឋាន(ប្រាក់ផ្ទាល់ខ្លួន ហើយមន្ត្រីខ្លះមានតែប្រាក់​ខែប៉ុណ្ណោះ)
    ២-កាត់ប្រាក់ខែដើម្បីយកទៅឧបត្ថម្ភមូលដ្ឋាន
    ៣-ចុះមូលដ្ឋានតាមផែនការរបស់ថ្នាក់លើ ដោយចំណាយប្រាក់ផ្ទាល់ខ្លួន
    មូលហេតុខាងលើនេះនាំឲ្យមាន៖
    ១-មន្ត្រីចុះមូលដ្ឋានតែមិនយកចិត្តធ្វើការងារ ហើយសរសេររបាយការណ៍មិនច្បាស់លាស់ទៅលើ
    ២-មន្ត្រីមិនមានផលប្រយោជន៍ ហើយត្រូវគេបង្ខំឲ្យចំណាយប្រាក់ថែមទៀត ធ្វើឲ្យមិនសប្បាយចិត្ត ហើយក៏ជាសញ្ញាដែលអាចបោះឆ្នោតឲ្យបក្សប្រឆាំង
    ៣-គ្រប់គ្រងការចំណាកស្រុកមិនបាន ហើយសមាជិកបក្សខ្លះមិនស្គាល់ក្រុម រីឯប្រធានក្រុម​មិនបានយកចិត្តទុកដាក់ចំពោះសមាជិករបស់ខ្លួន ដែលកំពុងត្រូវបក្សផ្សេងអូសទាញ ឬ​ធ្វើ​ចំណាកស្រុកទៅប្រទេសថៃ។ មកទល់ពេលនេះមានចំណាកស្រុកច្រើន តែមានរបាយការណ៍​តិចតួច។ រឿងមួយទៀតសមាជិកបក្សដែលចំណាយប្រាក់ 1,000,000រៀល ទៅ 1,500,000រៀល ដើម្បីទៅធ្វើការងារនៅប្រទេសថៃ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនត្រឡប់មកវិញ សុទ្ធជា​មុខសញ្ញាដែលងាយត្រូវបក្សប្រឆាំងអូសទាញបានបំផុត។ តាមខ្ញុំដឹងមានសមាជិកច្រើនណាស់​ដែលស្ថិតក្នុងស្ថានភាពបែបនេះ សូមឲ្យមេបក្សយកចិត្តទុកដាក់លើបញ្ហានេះ។

  20. cheath says:

    សមត្ថភាពពួកអ្ហែងទៅមិនរួចទេអា Sen-Gaddaffi
    បើអញ្ចេះពួកអ្ហែងទៅរួច ៖
    ******************************
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។

  21. ពួកអាអ្នកនយោបាយឥតបានការ says:

    ពួកអាពូកែ អាអ្នកនយោបាយគ្មានខួរ គ្មានគិតពីអនាគតរបស់ប្រទេសជាតិ ខាំគ្នាដូចសត្វរាល់ថ្ងៃ…បើខ្លាំងគ្រប់គ្នា សូមដឹកនាំអោយខ្លាំងដូច សាំងហ្គាព័រមើល ពួកអាឡួយ.

  22. chourn says:

    មិនដឹងថានណានិងឈ្នះឆ្នោតនោះទេបើមួយមានបទពិសោធន៍កាងារជានាយករដ្ឋមន្រ្តីជាច្រើន អាណត្តិ ហើយបក្សមួយទៀនៅមិនទាន់បានកាន់តំណែងតែគោលនយោបាយក៍ល្អម្យ៉ាងដែរ។ ជាការពិតណាយើងទាំងអស់គ្នាពិបាកធ្វើការប្រៀបធៀបគ្នាណាស់បើមួយធ្លាប់កាន់តំណែង ហើយមួយទៀតមិនទាន់កានតំណែងនៅឡើយ។ បើចង់ប្រៀបធៀបថាមួយណាល្អឬមិនល្អទាល់ តែសាកលមើលអ្នកថ្មីមួយអាណត្តិតើលោកអ្នយល់យ៉ាងណាដែរ? ធ្វើដូច្នេះយើងនិងអាច​ធ្វើការប្រៀបធៀបរវាង​បក្សទាំងពីបានហើយ បន្ទាប់ពីឃើញការងាររបស់អ្នកថ្មី។

  23. koy pichett says:

    បោះអោយគណបក្សប្រជាជនទៀតទៅ បើចង់បានដូចសព្វថ្ងៃ ទូរស័ព្ទថោកតំឡើងថ្ងៃ តែសាំងថ្លៃអត់ចុះ និងសំបុត្រឡានពេលបុណ្យ ជ័យោ! គណ្សបក្សប្រជាជន សម្លាប់ប្រជាជនក្រីក្រ