ខេត្តព្រះសីហនុ: បន្ថែមលើសារលិខិតចូលរួមសាទរទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយនឹងក្រុមកម្មករ និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ថ្ងៃទី 1 ឧសភា 2013
ដោយ: រិទ្ធី
CEN
ក្នុងពិធីជួបជុំនៅព្រឹកនេះនៅឯមាត់សមុទ្រ សម្តេច ហ៊ុន សែន ក៏បានថ្លែងការណ៍ផ្ទាល់មាត់ ចូលរួមសាទរដល់ទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា ខួបលើកទី១២៧ ផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមកម្មករ និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃនេះ មានកម្មករជាច្រើនកំពុងតែជួបជុំគ្នា ហើយនៅទីក្រុងភ្នំពេញ ក្រុមកម្មករក៏កំពុងតែមានសកម្មភាពផ្សេងៗគ្នាជាច្រើននៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្នុងនោះមានក្រុមហ៊ុនរោងចក្រសហគ្រាស ចំនួន ២៣៦ ដោយមានកម្មករសរុបជាង ៣ សែននាក់ ដែលបានរៀបចំកម្មវិធីមួយចំនួន រួមទាំងការជួបជុំរីករាយសប្បាយ។ក្នុងនោះក៏មានអ្នកខ្លះ ធ្វើបាតុកម្មតាមផ្លូវថ្នល់ ដើម្បីទាមទារសិទ្ធិការងារផ្សេងៗ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើរបស់កម្មករទាំងអស់នៅថ្ងៃទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភានេះ ជាសិទ្ធិរបស់ពួកគេ។ តែសិទ្ធិនោះ វាកើតចេញពីរាជរដ្ឋាភិបាល និងជាសិទ្ធិមួយដែលកើតចេញអស់រយៈពេល ១២៧ ឆ្នាំមកហើយ។
ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ថា បើពិនិត្យមើលចំនួនកម្មករដែលបានជួបជុំសប្បាយរីករាយនៅតាមរោងចក្រ សហគ្រាស គឺមានចំនួនច្រើនលើសលប់បើធៀបនឹងចំនួនកម្មករកាត់ដេរដែលបានដង្ហែក្បួនធ្វើបាតុកម្ម ដើម្បីទាមទារសិទ្ធិរបស់ពួកគេ នៅថ្ងៃនេះ។
សូមរម្លឹកថា ដើម្បីសាទរទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា ខួបលើកទី១២៧ នាព្រឹកថ្ងៃទី១ឧសភា ឆ្នាំ២០១៣ ក្រុមសហជីពកម្មករ ដឹកនាំដោយលោក អាត់ ធន់ និងលោករ៉ុងឈុន ជាដើម បានដើរហែក្បួន លើកបដា និងស្រែកមេក្រូ ដើម្បីសាទរទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា។
ក្រុមសហជីពកម្មករ បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ មុននឹងដើរហែក្បួនបាតុកម្មទៅកាន់វិមានរដ្ឋសភានៅព្រឹកថ្ងៃទី១ឧសភានេះ។ ក្បួនដង្ហែរបស់សហជីពកម្មករ មិនមានការរំខានណាមួយពីអាជ្ញាធរឡើយ។
ញត្តិរបស់សហជីពកម្មករ សម្រាប់ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ឧសភានេះ មាន ១៤ ចំណុច ដែលរួមមាន៖ ការទាមទារដំឡើងប្រាក់ខែកម្មករយ៉ាងតិច ១៥០ ដុល្លារ បញ្ចុះតម្លៃប្រេងសាំង ព្រមទាំងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត៕ S








ប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានគោលនយោ បាយបណ្ដេញ អ្នកវិនិយោគ នោះឡើយ គឺ មានតែត្រូវការ អ្នកវិនិយោគ ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចជាតិ មានការរីកចំរើននិងជំរុញ ជីវភាពរបស់ប្រជា ពលរដ្ឋទូទាំង ប្រទេស។