អ្នក​ប្រើប្រាស់​​ទូរស័ព្ទ​រិះគន់​ចំណាត់​ការ​របស់​ក្រសួង​ប្រៃសណីយ៍

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​មាន​អត្រា​ហៅ​ចេញ​ក្នុង​តម្លៃ​ថោក​របស់​ក្រុមហ៊ុន ស្មាត (Smart) ដែល​មាន​កម្មវិធី​បន្ថែម​ទឹក​ប្រាក់​សម្រាប់​ការ​ហៅ​ចេញ​ពិសេស (Promotion) សំបូរ​បែប​ក្នុង​ប្រព័ន្ធ ប្រតិកម្ម​ប្រឆាំង​នឹង​គោលការណ៍​បិទ​មិន​ឲ្យ​មាន​កម្មវិធី​បែប​នេះ​តទៅ​ទៀត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

 

ដោយ ម៉ម មុនីរតន៍
2013-04-30
RFA


ស្តាប់សំឡេង ថតសំឡេង

ផ្ទាំង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត (SMART)។

ផ្ទាំង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត (SMART)។ RFA Screenshot

អតិថិជន​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​នេះ​ចាត់​ទុក​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល បិទ​បាន​តែ​ចំពោះ​ផល​ប្រយោជន៍​ណា​ដែល​ចំណេញ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ តែ​អ្វី​ដែល​ចំណេញ​ដល់​ឈ្មួញ ឬ មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​វិញ ដូច​ជា តម្លៃ​ឡាន​ក្រុង និង​ថ្លៃ​សាំង ឬ​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ពុំ​ដែល​ឃើញ​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បម្រាម និង​ការ​រឹត​បន្តឹង​ផ្នែក​ផ្លូវ​ច្បាប់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ។

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ និង​ជា​គ្រូបង្រៀន​ប្រចាំ​វិទ្យាល័យ​ក្រុង​ព្រះសីហនុ លោក តិល សាមុត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មេសា ថា ការ​ទប់ស្កាត់​​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រឆាំង​មិន​អនុញ្ញាត​​ឲ្យ​ក្រុមហ៊ុន ស្មាត មាន​កម្មវិធី​ហៅ​ចេញ​ក្នុង​តម្លៃ​មួយ​ដែល​ថោក​ល្មម និង​បញ្ចុះ​តម្លៃ​ទាប​ក្នុង​ប្រព័ន្ធ នោះ​មាន​ន័យ​ថា គឺ​ជា​ការ​​ព្យាយាម​បង្កើន​ចំណាយ និង​ជំរុញ​ឲ្យ​មាន​ភាព​ក្រក្រី​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម។

លោក​បន្ត​ថា នៅ​មុន​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​គោលការណ៍​ទប់ស្កាត់ មិន​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន​បញ្ចុះ​ថ្លៃ​លើ​សេវា​ហៅ​ចេញ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ ស្មាត អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​យ៉ាង​ពី​អត្រា​នៃ​ការ​ហៅ​នេះ ដូច​ជា ការ​ចំណាយ​តិច និង​អាច​សន្ទនា​​បាន​ចប់​សាច់រឿង បើ​ប្រៀបធៀប​នឹង​​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​ទៀត៖ «ហើយ​គេ​បង្ក​លក្ខណៈ​ឲ្យ​ស្រួល​ហើយ ប្រើ​បាន​ធូរ​ថ្លៃ​ល្មម ហើយ​ហេតុ​អ្វី​ក៏​ទៅ​ជា​ចេញ​ដាក់​សេចក្ដី​ប្រកាស​​ឲ្យ​គេ​កាត់​បន្ថយ​អ្វី​ដែល​ថោកៗ​នោះ​ឲ្យ​ទៅ​ជា​ថ្លៃ​ទៅ​វិញ? អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ដូច​​ជា​មិន​អាច​ទទួល​យក​បាន ចំពោះ​ទស្សនៈ​ខ្ញុំ ព្រោះ​វា​ជា​ទីផ្សារ​សេរី»

ដូចនេះ​ដែរ លោកស្រី ជា រដ្ឋាវី ពលរដ្ឋ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ចាត់​ទុក​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិន​គួរ​ចេញ​គោលការណ៍​របស់​ខ្លួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ដូច្នេះ​ឡើយ។ លោកស្រី​គិត​ថា ការ​កំណត់​តម្លៃ​នៃ​ការ​ហៅ​ចេញ ជិត ៥​សេន គ្រប់​ប្រព័ន្ធ​ក្នុង​មួយ​នាទី ដូច​អ្វី​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​គោលការណ៍​នោះ ស្មើ​នឹង​​ចាប់​បង្ខំ​ពលរដ្ឋ​ដែល​មាន​ស្ថានភាព​ក្រីក្រ​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត កើត​ចេញ​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​នេះ។

លោកស្រី​បន្ត​ថា៖ «មាន​ការ​អី​ត្រូវ​ទំនាក់ទំនង​អី​ណា​ឈ្នះ​តែ​មាន​ទឹក​លុយ​បញ្ចូល។ ដូច​ប្រាក់​ខែ​កម្មករ​អី​​តិចតួច​ហ្នឹង បញ្ចូល​តែ​ទូរស័ព្ទ​មួយ​ខែៗ​​ហ្នឹង​ចង់​អស់​បាត់​ហើយ ហើយ​បើ​មាន​ការ​ហ្វ្រី​អ៊ីចឹង ជួនកាល​ទៅ​អាច​ភ្ជាប់​ប្រព័ន្ធ​បាន​មួយ​ខែ ៣​ដុល្លារ ៥​កាក់​អី​អ៊ីចឹង​ទៅ អាច​និយាយ​បាន​មួយ​ខែ​អី​វា​ធូរ​លុយ​ដែរ»

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​ម្ចាស់​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដូច​ជា​ក្រុមហ៊ុន ហេឡូ (Hello) និង​ក្រុមហ៊ុន មិត ហ្វូន (Metfone)។

មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មួយ​ចំនួន ក៏​មិន​ហាន​​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​​ដែរ នៅ​ថ្ងៃ​ទី​៣០ មេសា នៅ​ពេល​វិទ្យុ​​អាស៊ី​សេរី សុំ​ការ​ធិប្បាយ។ ប៉ុន្តែ​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មេសា ដោយ​ស្រង់​សំដី​របស់​លោក ម៉ូវ ចរិយា ប្រធាន​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា ដែល​និយាយ​កាល​ពី​ថ្ងៃ​ទី​២៦ មេសា កន្លង​ទៅ នៅ​ក្នុង​សន្និសីទ​កាសែត ស្ដីពី​ការ​ទប់ស្កាត់​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់។ មន្ត្រី​របស់​ក្រសួង​មួយ​នេះ ធ្លាប់​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដែល​គិត​ថា ធ្វើ​អាជីវកម្ម​មិន​ស្មោះត្រង់​ថា ប្រសិន​មិន​គោរព​តាម​សេចក្ដី​ប្រកាស ២៣២ ទេ នឹង​ត្រូវ​បញ្ចប់​​អាជ្ញាប័ណ្ណ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ។

មន្ត្រី​និយាយ​ថា ចាប់​ពី​ថ្ងៃ​ទី​២៦ មេសា តទៅ​គ្រប់​ក្រុមហ៊ុន​ដែល​តែង​បញ្ចុះ​តម្លៃ​ហៅ​ចេញ​ទាំង​អស់ ត្រូវ​បញ្ចប់​កិច្ចការ​របស់​ខ្លួន​ជា​ស្ថាពរ ហើយ​តម្លៃ​នៃ​ការ​ហៅ​ចេញ​ត្រូវ​អនុវត្ត​ស្មើៗ​គ្នា​ជិត ៥​សេន​ក្នុង​មួយ​នាទី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

22 Responses to "អ្នក​ប្រើប្រាស់​​ទូរស័ព្ទ​រិះគន់​ចំណាត់​ការ​របស់​ក្រសួង​ប្រៃសណីយ៍"

  1. Poor People says:

    សុទ្ធតែពួកឆ្កួត ប្រជាជនក្រីក្រអាចសន្សំការចំនាយ វានាំគ្នាវាកំណត់ថ្លៃ៕ ធ្លាក់ឆ្នោតទៅលោកអើយ៕

  2. សំណូមពរ says:

    រាជរដ្ឋាភិបាលតែងមានប្រសាសន៍ថា របបទីផ្សារសេរីមិនអាចកំណត់ថ្លៃឲទីផ្សារបានទេ ដូចជាករណី ប្រេងសាំង និងទំនិញមួយចំនួនទៀតជាដើម។ ឥឡូវបែរជាមកកំណត់តំលៃខាងទូរស័ព្ទទៅវិញ។
    សូមជួយកំណត់តំលៃប្រេងសាំងឲផងទាន!

  3. Pagodakid says:

    ការប្រកួតប្រជែងមិនស្មោះត្រង់ឪឯងអី ខ្លាចប្រទេសប្រកាន់របបសេដ្ឋកិច្ចសេរី
    បើសេដ្ឋកិច្ចសេរីត្រូវតែមានការប្រកួតប្រជែង។ដូច្នោះបើអ្នកណាប្រកួតប្រជែងបាន
    ជោគជ័យ អ្នកនោះជាអ្នកមានចំណែកទីផ្សារធំ៕ តើលោកប្រធានបញ្ញាតករចេញ
    ពីសាលាណាបាននិយាយឡប់ឡប់ៗអញ្ចឹង បើឡប់ទេដើរសួរគេឯងទៅមុននិយាយ និង
    ធ្វើការសម្រេចចិត្ត៕

    ថ្លៃប្រេងសាំង ទំនិញ….ម៉េចពួកអាឡប់ឡប់ៗឯងថាមិនប្រកួតប្រជែងមិនស្មោះត្រង់ផងទៅ ៕​

  4. Pagodakid says:

    អីក៏វេទនាម្លេះ មិនខ្លាចធ្លាក់ឆ្នោតទេអី។ការប្រកួតប្រជែងមិនស្មោះត្រង់ឪឯងអី ខ្លាចប្រទេសប្រកាន់របបសេដ្ឋកិច្ចសេរី
    បើសេដ្ឋកិច្ចសេរីត្រូវតែមានការប្រកួតប្រជែង។ដូច្នោះបើអ្នកណាប្រកួតប្រជែងបាន
    ជោគជ័យ អ្នកនោះជាអ្នកមានចំណែកទីផ្សារធំ៕ តើលោកប្រធានបញ្ញាតករចេញ
    ពីសាលាណាបាននិយាយឡប់ឡប់ៗអញ្ចឹង បើឡប់ទេដើរសួរគេឯងទៅមុននិយាយ និង
    ធ្វើការសម្រេចចិត្ត៕

    ថ្លៃប្រេងសាំង ទំនិញ….ម៉េចពួកអាឡប់ឡប់ៗឯងថាមិនប្រកួតប្រជែងមិនស្មោះត្រង់ផងទៅ ៕​

  5. k says:

    ពួកអាប្រកាច់ អាងាប់សូឃុន ! អាមុខងាប់ហែងនេះ​​ទៅធ្វើមេចោរវិញបានសមមុខអាងាប់អែងណា!

  6. chourn says:

    អំពាវនាវដល់ក្រុមហ៊ុនទូរសព្ទ័ដែលកំណត់សេវាថ្លៃជាងគេកន្លងមកមេត្តាកុំចង់មានចង់បានរហ័សពេក រឿងរ៉ាវដែលកំពុងតែកើតឡើងគឺកើតចេញមកពីក្រុមហ៊ុនដែលមានសេវាថ្លៃហើយប្រជាជនភាគច្រើន កំពុងតែបោះបង់នៅការប្រើប្រាស់បណ្តាញនោះ។ ដូច្នេះគេមិនសុខចិត្តទុកឲ្យក្រុមហ៊ុនផ្សេងប្រកួត ប្រជែងដែលមានតម្លៃថោកជាងគេនោះទេ ព្រោះគេចង់មានឆាប់រហ័ស។ សូមអំពាវនាវទៅក្រសួង ប្រៃសណីយ៍ផងដែរថា គោលការណ៍ការហៅចេញគ្រប់បណ្តាញទាំងអស់តិចជាង៥សេនកឺថ្លៃណាស់ សម្រាប់ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេខ្មែរដែលមានជីវភាពក្រីក្រនោះ ហើយវាកាន់តែថ្លៃបើ ប្រៀបធៀបទៅនិងប្រទេសថៃ។

  7. អាសូខ្មែរ says:

    ជិតដល់បោះឆ្នោតហើយ បើគិតថាចង់កែប្រែមិនទានហួសពេលទេ កុំចាំប្រាំឆ្នាំទៀតអីបើមិនសាកមិនដឹងទេ!

  8. - says:

    ស្រុកខ្មែរឥលូវចប់ហើយ គ្នានគ្រូអាចារ្យណាប្រដៅបានទេ។ អញ្ចេងកំណត់តំលែមួយនាទី១$តែម្តងទៅ ហើយមិនបាចហៅថាទីផ្សារសេរីធ្វើអី? មិនមើលគេជិតខាង​ផង។ ខ្ញុំសូមដាក់បណ្តាសាឲ្យពួកអ្នកឯងស្លាប់យ៉ាងវេទនាបំផុត ហើយគ្មានញ្ញាត្តិណាមួយរាប់អាន(ដោយសាររន្ទះបាញ់)៕

  9. - says:

    ពួកអាអស់នេះបានតែកេងប្រវ័ញ្ចរាស្រ្តទេ ហ្នឹងហើយការអភិវឌ្ឍវា៕

  10. គិត ម៉េង មានលុយ និង មានអំនាច ជាង ។

  11. បក្សប្រឆាំង says:

    ឈប់បោះឆ្នោតអោយបក្សកាន់អំណាចទៅ!

  12. បក្សប្រឆាំង says:

    ជិតដល់ពេលបោះឆ្នោតហើយ ឈប់បោះឆ្នោតអោយគណបក្ស បក្សពួកនិយម ដែលកំពុងតែដឹកនាំប្រទេសទៀតទៅ!!!!!!!!

  13. - says:

    សូមមេត្តាដាក់តំលៃឡានឲ្យក្រុមហ៊ុនខ្ញុំផងព្រោះឥឡូវគ្មាមម៉ូយទេ។​ ហាស៎ៗហាៗៗៗៗៗៗៗៗៗៗៗៗៗ កុំប៉ុនដាក់ឲ្យរាស្ត្រក្រពេក ឮទេបងធំ៕

  14. ប្រជាជន says:

    ជូនពរ‌‌‌‌‌អោយលោក​ម៉ូកចរិយាឆាប់មានបាននិងទទួលបានការគោរពដឹងគុណពីប្រជាជន។នេះបានហៅថាការចាត់ចែងប្រកបដោយគតិបណ្ឌិតសម័យដែកជោរសែនមែន។

  15. តថៈ says:

    បញ្ចុះថ្លៃទឹក ភ្លើង ពន្ខផ្ទះប្រចាំឆ្នាំ លុយបង់ផ្លូវជាំតិលេខ៤​និង​កាត់ចេញទុកតែមួយបានហើយ បើចេះគិត ឆ្កួតមែន​។

  16. Mother says:

    ជំរាបសម្តេច​ ហ៊ុន សែន

    ដោយមើលឃើញភាពទន់ខ្សោយនៃរដ្ឋមន្រ្តីមួយចំនួន គិតតែពីការកេងប្រវ័ញ្ជពុករលួយ

    ការងាររដ្ឋបាលយឺតដែលខ្ញុំចាំប្រសាសន៏សម្តេចលើកឡើងពីការងារពន្លឿនផ្នែករដ្ឋបាល

    តែថ្នាក់ក្រោមរបស់សម្តេចមិនគោរពតាមទេ

    អាស្រ័យហេតុនេះសូមស្នើរសុំសម្តេចដករដ្ឋមន្រ្តីមួយចំនួន(លោក សូ​ឃុន លោក ចម​ប្រសិទ្ធ

    លោក គាត ឃន់ លោក ចាន់ សារុន លោក សុខអានដន្លងសម្តេច )

    ដែលមានចរិតនិងការងារបែបខាងលើបន្ទាប់ពីបោះឆ្នោតរួច

    ព្រោះអស់លោកខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការដកសេចក្តីទុកចិត្ត

    និងមានអ្នកមួយចំនួនធំបានងាកទៅរកគណបក្សផ្សេង

    ដែលនេះជាកំហុសយ៉ាងធ្ងន់ធ្ងរដែលគេបានអនុវត្ត។

    ចំពោះរូបខ្ញុំនិងគ្រួសារនាងខ្ញុំសូមគាំទ្រសម្តេចជានិច្ច និងជូនពរសម្តេចមានសុខភាពល្អ

    និងដឹកនាំប្រទេសឲ្យកាន់តែរីកចំរើនថែមទៀត។

    ពីនាងខ្ញុំដែលស្រលាញ់សម្តេច (Mother) មិត្តភ័ក្ក ហ៊ុន ម៉ាណែត កាលពីនៅរៀនវិទ្យាល័យ

  17. ដើម្បីមានភាពយុត្តិធម៌ សូមដាក់ចេញ នូវការកំណត់យកពន្ធខុសគ្នា រវាង បណ្តាញហ្វូន

    ផ្កាយរណប និងខ្សែកាប ទើបមានផលប្រយោជន៏ដល់ប្រទេសខ្មែរយើង។

  18. HandsomeSilly says:

    Yee Ministers in this issues is top respected idiots. How do they define it as unfair competition?

  19. cheath says:

    អនុប្រធាន គណបក្ស សាងគ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ

    ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ

    តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )

    អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
    អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
    បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
    ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។

    ( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
    ប្រល័យពូជសាសន៏អញ្ចឹងនោះ

  20. ប្រជាជន says:

    បងcheath ខ្ញុំក៏មិនគាំទ្របក្សប្រឆាំងដែរ។ចំណុចខ្លះរដ្ឋាភិបាលក៏ធ្វើមិនត្រឹមត្រូវដែរ។ខ្ញំុគិតថាបងដឹងជាងខ្ញំុទៅទៀត។ប្រសិនបើគ្មានបក្សប្រឆាំងទេ​​​រដ្ឋាភិបាលដែលកំពុងតែជិះសេះលែងដៃស្រាប់ច្បាស់ជានាំគ្នាបិទទាំងភ្នែកទៀត។ក្នុងនាមពូជខ្មែរដ៏ថ្លៃថ្នូរ​គួរតែយើងទាំងអស់គ្នាប្រើពាក្យសម្ដីឲ្យល្អបន្តិចទៅ បានទេបង???

  21. ប្រជាជនសូមគាំទ្រ មតិប្រជាជន

  22. koy pichett says:

    រាជរដ្ឋាភិបាលតែងមានប្រសាសន៍ថា របបទីផ្សារសេរីមិនអាចកំណត់ថ្លៃឲទីផ្សារបានទេ ដូចជាករណី ប្រេងសាំង និងទំនិញមួយចំនួនទៀតជាដើម។ ឥឡូវបែរជាមកកំណត់តំលៃខាងទូរស័ព្ទទៅវិញ។
    សូមជួយកំណត់តំលៃប្រេងសាំងផងសូមទានមេត្តាជ្រាប!