លោក ហ៊ុន សែន ជំរុញ​ឲ្យ​សារព័ត៌មាន​ផ្សាយ​ឯកសារ​បក្ស​ប្រឆាំង​វាយ​ប្រហារ​គ្នា

កាល​ពី​ដើម​សប្ដាហ៍​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផ្សព្វផ្សាយ​ជា​ចំហ​សារ​នយោបាយ​និយាយ​ពី​សម្ដី​វាយ​ប្រហារ​គ្នា​រវាង​ប្រធាន​បក្ស​ប្រឆាំង​ពីរ នៅ​មុន​ការ​ច្របាច់​បញ្ចូល​គ្នា គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។

 

ដោយ ម៉ម មុនីរតន៍
2013-05-02
RFA


ស្តាប់សំឡេង ថតសំឡេង

លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​៧ ខែ​សីហា ឆ្នាំ​២០១២។ RFA Photo

 

នៅ​ក្នុង​ពិធី​ជួបជុំ​ប្រជាពលរដ្ឋ​មួយ​នៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២ ឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​បន្ទរ​ថា សារ​នោះ​ល្អ និង​ផ្សាយ​ឲ្យ​បាន​ច្រើន ។ ប៉ុន្តែ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា សារ​នយោបាយ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នៅ​ពេល​នេះ គឺ​គ្មាន​តម្លៃ​ទៀត​នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​នានា​គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​សកម្ម​ជាង​នេះ​បន្ថែម​ទៀត អំពី​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក ហ៊ុន សែន ហៅ​ថា មិន​គួរ​ត្រូវ​បាន​លាក់លៀម​អំពើ​ពុតត្បុត​របស់​បក្ស​ប្រឆាំង​ឡើយ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​គេ​ដឹង​ថា ធ្វើ​ឡើង​ដើម្បី​ចំណេញ​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​សកល ថ្ងៃ​ទី២៨ កក្កដា ត្រូវ​ចាប់​ផ្ដើម​នោះ លោក ហ៊ុន សែន គិត​ថា សារ​ដែល​ត្រូវ​គេ​ទម្លាយ​ជា​ចំហ​ដែល​មន្ត្រី​ក្នុង​គណបក្ស​ប្រឆាំង​ពីរ ទម្លាក់​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ដឹង​ជា​សាធារណៈ។

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​ថា​ជា​គណបក្ស​នយោបាយ​ណា​មួយ​ក៏ដោយ នៅ​គ្រា​លោក​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​នៅ​វត្ត​ក្ដុល ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២ ខែ​ឧសភា តែ​គេ​ដឹង​ថា គឺ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។ លោក ហ៊ុន សែន ចំអក​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​មិន​គួរ​បិទ​បាំង​ពី​ភាព​មិន​ស្មោះ​ត្រង់ និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​ត​ទៅ​ទៀត​នោះ​ទេ៖ «ខ្លាច​អី កុំ​ខ្លាច​ខ្លួន​ឯង​ទាស់​គ្នា​ជេរ​គ្នា​យ៉ាង​ម៉េច បង្ហោះ​ឲ្យ​អស់ និយាយ​គ្នា​ឲ្យ​អស់​ទៅ។ ឥឡូវ​មាន​វិទ្យុ​ប៉ុន្មាន​ចាក់​ទៅ លោក​ឯង​យក​ទៅ​ចាក់​យក​ទៅ​ហ្វ្រី (Free) ម៉ា​សេរី។ ឥឡូវ​ឮ​ថា​គេ​កំពុង​ធ្វើ​ជា​ឌីស​ផង ធ្វើ​ជា​អី​ផង​ចាក់​ទៅ ព្រោះ​គេ​ជេរ​គ្នា​ល្អ​ស្ដាប់​ដែរ ខ្ញុំ​សើច​ដែរ យប់​មិញ​ខ្ញុំ​ស្ដាប់​ដែរ ដល់​ខ្ញុំ​ស្ដាប់​ខ្ញុំ​សើច​ដែរ។ គេ​ដាក់​អី​ចំណង​ជើង អាយ៉ៃ​ឆ្លង​ឆ្លើយ​រវាង​ជើង​ខ្លាំង​ពីរ​នាក់»

ឆ្លើយ​តប​បញ្ហា​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​នឹង​មិន​ព្រួយ​បារម្ភ​នឹង​ឧបសគ្គ​ណា​មួយ​ចំពោះ​សារ​នោះ​ឡើយ។ លោក​គិត​ថា នេះ​ជា​វិធី​របស់​លោក ហ៊ុន សែន ដែល​តែង​ប្រើ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ទី​បំផុត តាម​រយៈ​យន្តការ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្លាក់​ការ​គាំទ្រ​ទៅ​វិញ៖ «រឿង​ដដែល​ហើយ​គណបក្ស​ប្រជាជន លោក​នាយក​រដ្ឋមន្ត្រី គាត់​ចេះ​ធ្វើ​នយោបាយ​តែ​របៀប​ដដែល​ហ្នឹង។ នយោបាយ​បំបែក​បំបាក់ នយោបាយ​ដែល​ញុះញង់​គ្នា​ឲ្យ​ឈ្លោះ​គ្នា នយោបាយ​ទិញ​ដូរ​អី​ហ្នឹង គឺ​ដដែលៗ​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​នយោបាយ​របស់​គាត់​ហ្នឹង គឺ​អស់​តម្លៃ​រលីង​ហើយ​សម្រាប់​ស្រុក​ខ្មែរ។ យើង​នេះ ប្រជាពលរដ្ឋ​គេ​ដឹង​ហើយ គេ​ដឹង​អ្នក​ណា​ជា​នរណា​ហើយ។ ហើយ​ប្រជាពលរដ្ឋ​គេ​សរសើរ​ពួក​យើង​ខ្ញុំ​ទៅ​វិញ​ទេ ដែល​ពួក​យើង​ខ្ញុំ​ជា​អ្នក​ប្រជាធិបតេយ្យ ពេល​ដែល​យើង​រិះគន់​គ្នា​យើង​រិះគន់​គ្នា ដោយ​អត់​មាន​ប្រើ​អំពើ​ហិង្សា​អី​ទេ។ យើង​រិះគន់​គ្នា ហើយ​ដល់​ពេល​ណា​យើង​ឃើញ​បញ្ហា​គ្រោះ​ថ្នាក់​របស់​ប្រទេស​ជាតិ យើង​យក​ប្រយោជន៍​ជាតិ​ជាធំ»

លោក ហង្ស ពុទ្ធា នាយក​អង្គការ​និកហ្វិច (NICFEC) ចាត់​ទុក​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ​ដែល​តែង​ប្រើប្រាស់​ក្នុង​ន័យ​ផ្ដួល​ដៃគូ​ដែល​ខ្សោយ​ជាង​ខ្លួន៖ «សម្រាប់​អ្នក​នយោបាយ លោក​តែង​តែ​ស្វែង​រក​ចំណុច​ខ្សោយ​ពី​គណបក្ស​ផ្សេង​ទៀត ដើម្បី​ជំរុញ​ការ​ឃោសនា​របស់​គណបក្ស​ខ្លួន ហើយ​ដើម្បី​ឲ្យ​គណបក្ស​ផ្សេង​ហ្នឹង​មាន​កិត្យានុភាព​ហ្នឹង​ទាប​ជាង​គណបក្ស​របស់​ខ្លួន។ អ៊ីចឹង ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អ្នក​នយោបាយ»

សារ​ដែល​មាន​រយៈពេល​ជាង ២៥​នាទី ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចែកចាយ​ជា​សាធារណៈ កាល​ពី​ទី១ ឧសភា ស្ដីពី​អាយ៉ៃ​ឆ្លើយ​ឆ្លង​ជើង​ខ្លាំង​ពីរ គឺ​ជា​សម្ដី​មាន​ការ​ចោទ​ប្រកាន់​គ្នា​រវាង​បក្ស​ប្រឆាំង​ពីរ ថា​ជា​គណបក្ស​បម្រើ​គោល​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តែ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

23 Responses to "លោក ហ៊ុន សែន ជំរុញ​ឲ្យ​សារព័ត៌មាន​ផ្សាយ​ឯកសារ​បក្ស​ប្រឆាំង​វាយ​ប្រហារ​គ្នា"

  1. លោក សម រង្ស៊ី និង​លោក កឹម សុខា និយាយរិះគន់តែភាពអសកម្មក្រោមការដឹកនាំរបស់ហ៊ុនសែន

    តែចង្រៃអីតែហ៊ុនសែន បែជាទាល់ច្រកឆ្លើយមិនរួច បានត្រឹមតែនិយាយចាក់រុកគេអោយឈ្លោះគ្នា ។

  2. កុំភ័យ សំដាច់ហ៊ុនសែននិងឈ្នះ ១០០ភាគរយ ខ្ញុំធានា ! ព្រោះមាន គជប (គិតជួយបោក)

    និងជនជាតិយួនជាង៤លានគាំទ្រទៅហើយរឿងអីត្រូវចាញ់នោះ គ្រាន់តែថា វានិងបាត់កៅអីខ្លះ

    មិនបាន៩០ដូចមុនទេ ​។

  3. ខ្ញុំបានឃើញបទអធិប្បាយហ្នឹងរួចហើយក្នុងទូរទស្សន៍បាយន័ ដែលបានយកការឆ្លងឆ្លើយគ្នារវាងលោក សម រង្ស៊ី និង​

    លោក កឹម សុខា ក្រោយការបោះឆ្នោត ឆ្នាំ២០០៨ បន្ទាប់ពីធ្លាយឯកសារសន្ទនារវាងហ៊ុនសែន និង លោកគឹមសុខា

    ហើយពេលនោះក៏ជាពេលដែលហ៊ុនសែនបំបែកបំបាក់បានដោយជោកជ័យលើសម្ពន្ធ័ភាពបក្សទាំងពី ផងដែរ

    ទើបមកដល់ឥឡូវពួកនេះបានយករបៀបដដែលនេះ មកបំបែបបក្សសង្គ្រោះជាតិម្តងទៀត ។ ចំនែកខ្ញុំវិញមើល

    បណ្តើរសើចបណ្តើរ ដោយគិតថាលោកហ៊ុនសែនពិតជាអន់រកលេខដាក់គ្មានទៅហើយ ដែលមិនអាចរកចំនុចខ្សោយ

    របស់បក្សថ្មី ឆ្នាំងចាស់សង្គ្រោះជាតិកម្ពុជាបាន បែជាយករឿងអតីតកាល ដែលវាគ្រាន់តែជាការស្ទាបស្ទង់

    នូវគជំហូគ្នា មុនការបង្រួបបង្រួមគ្នាវិញតែប៉ុណ្ណោះ ។

    បទអធិប្បាយនេះ និយាយដោយ ឌីជេរក្រៅសាលា សត្យារក្ស ។

  4. ខ្ញុំបានឃើញបទអធិប្បាយហ្នឹងរួចហើយក្នុងទូរទស្សន៍បាយន័ ដែលបានយកការឆ្លងឆ្លើយគ្នារវាងលោក សម រង្ស៊ី និង​

    លោក កឹម សុខា ក្រោយការបោះឆ្នោត ឆ្នាំ២០០៨ បន្ទាប់ពីធ្លាយឯកសារសន្ទនារវាងហ៊ុនសែន និង លោកគឹមសុខា

    ហើយពេលនោះក៏ជាពេលដែលហ៊ុនសែនបំបែកបំបាក់បានដោយជោកជ័យលើសម្ពន្ធ័ភាពបក្សទាំងពី ផងដែរ

    ទើបមកដល់ឥឡូវពួកនេះបានយករបៀបដដែលនេះ មកបំបែបបក្សសង្គ្រោះជាតិម្តងទៀត ។ ចំនែកខ្ញុំវិញមើល

    បណ្តើរសើចបណ្តើរ ដោយគិតថាលោកហ៊ុនសែនពិតជាអន់រកលេខដាក់គ្មានទៅហើយ ដែលមិនអាចរកចំនុចខ្សោយ

    របស់បក្សថ្មី ឆ្នាំងចាស់សង្គ្រោះជាតិកម្ពុជាបាន បែជាយករឿងអតីតកាល ដែលវាគ្រាន់តែជាការស្ទាបស្ទង់

    នូវគជំហូគ្នា មុនការបង្រួបបង្រួមគ្នាវិញតែប៉ុណ្ណោះ ។

    បទអធិប្បាយនោះ និយាយដោយ ឌីជេរផ្កាប់មុខ សត្យារក្ស ។

  5. អ្វីដែលថោកជាងនេះទៅទៀតគឺ ហ៊ុនសែនកំសាក មិនហ៊ានអោយទូទស្សន៍ដល់បក្សប្រឆាំងគេផ្សាយសូម្បីតែ១ប៉ុស្តិ៍ !

  6. តាមពីត ការធ្វើរបៀបហ្នឹងរបស់សំដាច់វាមិនខុសទេ ព្រោះវាជាប្រជាធិបតេយ្យ គេថាគាត់ គាត់ថាគេ តែត្រង់ថាវាមាន

    តំលៃសំរាប់ជាតិរឺអត់ ! បើមួយនិយាយពីការហិនហោចរបស់ជាតិ ឯ មួយទៀតគិតែពីញុះញុងអោយគេឈ្លោះគ្នានោះ ?

  7. ស្គាល់ក្រយ៉ៅច្បាស់ says:

    ណ្ហើយ!!! cpp អើយ គេស្គាល់ក្រយៅលោកឯងច្បាស់ណាស់ អារឿងបំបែកបំបាក់ កំលាំងអ្នកស្នេហាជាតិ របស់លោកឯងនឹងវាសាំណាស់ គេស្លាល់ក្រយៅនាក់ឯងច្បាស់ដដូចថ្ងៃចឹង អស់ស្នៀតអ្ហី! មានតែប៉ុណ្ណឹងទេអ្ហី! សូមអញ្ជើញរកល្បិចថ្មី

  8. អ្នកនយោបាយ សម រស្ស៊ី និង គឹម សុខា គឺជា អ្នកនយោបាយ បែប នឹង ឃើញអ្វីថាណឹង ដោយ មិនបានព្រាង ទុក អំពី ជាមុន នឹង ក្រឡឹកក្រឡុក ភូត កុហក់ និយាយ បាតដៃខ្នងដៃ ។
    បើតាម ការ ប្រៀបធៀប ចំពោះ ចំណាត់ការ របស់ មេបក្ស ប្រឆាំង សម រស្ស៊ី និង គឹម សុខា គឺ គំនឹត នយោបាយ ចាញ់ កូនចៅ មួយចំនួន ដែល ជាតំណាងរស្រ្ត ក្នុង បក្សប្រឆាំង តែ ពួកគេ មិនអាច ប្រឆាំងនិង គំនឹត ស្រមើងស្រមៃ របស់ មេបក្ស ប្រឆាំង របស់ ពួកគេបាន ដោយ ហេតុខ្លាច បាត់ ដំណែង ក្នុង បក្ស ។ លោក សម រស្ស៊ី លោក គឹម សុខា បាន ខេគេ ថា គេ ប្រើថវិការ ទិញទឹក ចិត្ត រាស្ត្រ ទិញ សន្លឹក ឆ្នោត តាម រយៈ ផ្តល់ អំណោយ ជា សារុង ក្រម៉ា ប៊ីចេង ។ល។ ។ តែខ្លួន ឯង ដល់ពេល អស់ ផ្លូវ បែជា ឃាសនាសន្យា ផ្តល់ប្រាក់ ដល់ មនុស្ស ចាស់ ៤០០០០រៀន ពេល ខ្លួនបានជាប់ឆ្នោត នេះ មិនមែន ក្បត់ពាក្យសំដី ដែល ខ្លួនខំប្រឹង ចេប្រមាថគេទេរឺ? នយោបាយ បែបនេះ ពាក្យ មិនពីរះគរហៅថា នយោបាយ ស៊ីអាចម៌ខ្លួនឯង ។ ខ្លួនរិះគន់គេ ដឹកនាំប្រទេសតាមជំហ៊ាន គីងគក់ តែខ្លួនឯងដល់ពេលគន់ ថាសូមធ្វើមន្តិចម្តងៗ សន្សឹមៗ ពាក្យនេះ មានអត្ថន័យដូច ពាក្យជំហ៊ានគីងគក់ ដុច្នេះ លោក គឹម សុខា លោក សម រស្ស៊ី គ្មានអ្វី គួអោយ ទុកចិត្ត និង មានសំលេងឆ្នោត ច្រើននោះទេ ។
    ការស្រែក របស់ គណៈបក្ស ប្រឆាំង លោក គឹម សុខា លោក សម រស្ស៊ី ស្រែក ដើម្បី កុំអោយ គេថា និង ស្រែក អោយ សហគមន៏អន្តរៈជាតិ ដែល មិននៅស្រុកខ្មែរ ថា កម្ពុជា អយុតិធម៌ តែ បើអ្នកនៅ ក្នុង ស្រុក ទើប គេ ដឹង ថា សម រស្ស៊ី និង គឹម សុខាជាមនុស្ស អន់ អា កូន អុក របស់ អាមេរិក និង ថៃ ព្រោះ ក្នុង រយៈពេល ដែល កម្ពុជា មាន ទំនាស់ ព្រុំដែន ជាមួយថៃ លោក សម រស្ស៊ី បាន ពិភាក្សា ជាមួយ គណៈបក្ស ប្រឆាំងថៃ ធ្វើសកម្មភាព អុកឡុក ធ្វើយ៉ាង ណា អោរ រដ្ឋាភិបាល កម្ពុជា មានបញ្ហា ប្រជាជន អស់ ជំនឿ ដោយ មិនគឹត ពី ផលប្រយោជ ប្រជាជន ផលប្រយោជជាតិជាធំទេ ប៉ន្តែ សកម្មភាព ប៉ុនប៉ង ធ្វើអោយ កម្ពុជា មានបញ្ហាទាំងឡាយ ត្រូវ រដ្ឋា ភិបាល ទប់ស្កាត់បាន ដោយ មាន កិច្ច សហការណ៏ ជាមួយ សមាជិកគណៈប្រឆាំង ដែល ព្រួយបារម្មណ៏ ពីសុខទុករបស់ប្រជាជន មិន ដូច លោក សម រស្ស៊ី គឹត តែពីផលប្រយោជន៏ ផ្ទាល់ខ្លួន ។ អ្នកមើលពីខាង ក្រៅ អ្នកថា លោក សម រស្ស៊ី និង លោក កឹម សុខា ប្រឆាំង ត្រូវ តែ បើដឹង រឿង ទើប ថា អន់ ព្រោះ ធ្វើនយោបាយ សុំកៅអីគេ ស្រែក ដើម្បី សុំកៅអីគេ ដោយ ខ្លួន មិនមាន សំឡេង គាំទ្រ គ្រប់គ្រាន់ ។

  9.   says:

    វា គឺជារឿងឡប់ឡែ ដែល ហ៊ុន សែន ចង់បន្លប់ប្រជាពលរដ្ឋ។
    ហាស ហាស ហាស…ធ្វើអី សម រង្ស៊ី កើត…? មានតែប៉ុណ្នឹង…

  10. មិនជាអ្វីទេ យុទ្ធសាស្ត្ររបៀបនេះ គេធ្លាប់បានធ្វើវា ច្រំដែលៗ ចាប់តាំងពី

    ទសវត្សឆ្នាំ៧០  ឆ្នាំ៨០ នៅក្នុងប្លុកប្រទេសមានសេដ្ឋកិច្ចមិនលូតលាស់។

    សម័យសព្វថ្ងៃនេះ  ប្រទេសដែលនិយមលទ្ធិប្រជាធិបតេយ្យ សេរីភាព គេ

    មិនសូវចូលចិត្តមើល និងស្តាប់ភាសាជាពាក្យសំដីនយោបាយឡើយ។ ជា

    ទូទៅប្រជារាស្ត្រមានចំណូលចិត្តការកំសាន្តនិងការខិតខំប្រកបមុខរបររក

    ប្រាក់ចំណូលដើម្បីជីវភាពធូរធា។  ចំណែកឯអ្នកដឹកនាំធ្វើនយោបាយវិញ

    អ្នកមានអំណាច និងអ្នកមានលុយច្រើន  ពួកគេតែងតែរត់រកគ្នាដើម្បីចាក់

    បំពេញឲគ្នាទៅវិញទៅមក ជានិច្ច។ សម្រាប់លោកប្រធាន សម រង្ស៊ី   វិញ

    ចាប់ពីឥឡូវនេះទៅមិនអាចមានបុគ្គលឫក៏មហាអំណាចប្រទេសណាមួយ

    ធ្វើឲសមត្ថភាពរបស់គាត់ធ្លាក់ចុះខ្សោយ បានឡើយ។ ទាំងនោះ  គឺមកពី

    គាត់ចេះដើរនៅលើគន្លង ល្អត្រឹមត្រូវ ស្របតាមសំពាធនយោបាយពិភព-

    លោកយើងនេះ។

  11. raksasok says:

    សារនេះបញ្ជាក់ឲ្យឃើញពីយុទ្ធសាស្រ្តចុងក្រោយសំរាប់់ CPP នៅពេលដែលប្រើគ្រប់វិធីហើយនៅតែ មិនអាចបំបែកពួកគេទាំងពីរបាន​

  12. ខ្មែរសេរី says:

    ជាការពិតណាស់ ហ៊ុន សែន ដឹកនាំប្រទេស មិនដែលគិតពីប្រជាពលរដ្ឋ ប្រទេសជាតិ ទេ ព្រោះហ៊ុន សែន សព្វថ្ងៃធ្វើនយោបាយ គឺដើម្បីតែ ចាករុក បំបែកបំបាក់ ខែ្មរដែលស្រលាញ់ប្រទេសជាតិ មាតុភុមិ តែប៉ុណ្ណោះ ។

    គំនិត និតរបៀបដឹកនាំនៅតែដដែលៗ គ្មានការរីកចំរើនអីសោះ ។ នេះគេហៅថា ខួរក្បាលក្រិន

  13. Vithean says:

    វិធី ឬ ក៏ យុទ្ធសាស្ត្រ រប់សម្តេចនាយកតេជោ ចំពោះមេដឹកនាំគណបក្សសង្រ្គោះជាតិ kmបានបង្ហា្ញញឲ្យឃើញថា៖ សម្តេចនាយកធ្លាក់ខ្លួនបង់តម្លៃហើយ ក្នុងនាមអ្នកនយោបាយល្បីល្បាញរបស់ប្រទេសជាតិ គេមិនដែលលេងល្បេងក្មេងគប់វង់បែបហ្នឹងទេ សូមអធ្យាស្រ័យសម្តេច!

  14. Vithean says:

    វិធី ឬ ក៏ យុទ្ធសាស្ត្រ រប់សម្តេចនាយកតេជោ ចំពោះមេដឹកនាំគណបក្សសង្រ្គោះជាតិ កម្ពុជា បានបង្ហា្ញញឲ្យឃើញថា៖ សម្តេចនាយកធ្លាក់ខ្លួនបង់តម្លៃហើយ ក្នុងនាមអ្នកនយោបាយល្បីល្បាញរបស់ប្រទេសជាតិ គេមិនដែលលេងល្បេងក្មេងគប់វង់បែបហ្នឹងទេ សូមអធ្យាស្រ័យសម្តេច!

  15. BaBaBoo says:

    សម្តេចជាមនុស្សគំរូនៃបក្សកាន់អំណាច បែជាយករឿងមិនបានការសម្តែង ស្តាប់ទៅដូចជាយ៉ាងម៉េចទេត្រង់ឃ្លាថា

    ស្តាប់ផងសើចផង សម្តេចហាក់ដូចអ្នកស្រវឹងកញ្ឆា ។ ជាធម្មតាខុសនិងត្រូវគណៈបក្សណាក៏ដូចតែគ្នាទេ អ្វីដែល

    សំខាន់ កុំឲ្យតែដឹកនាំប្រទេសរលាយធនធានធម្មជាតិទៅបានហើយ ។

  16. សំណូមពរ says:

    ខ្ញុំយល់ថាសម្តេចមិនចាំបាច់និយាយពីបញ្ហានេះទេ ពីព្រោះវាមិនមែនជាគោលនយោបាយសំខាន់ របស់បក្សដែលត្រូវបញេ្ចញឲគេឃើញនោះទេ សម្តេចអាចប្រាប់ទៅលោករដ្ឋមន្រ្តិពត៌មាននោះជាការ ស្រេច។ ក្នុងទស្សវត្យ៨០ របបសាធារណៈរដ្ឋប្រជាមានិតុកម្ពុជា និងរដ្ឋកម្ពុជា ធ្លាប់បានជេរ សម្តេចសីហនុ ធ្លាប់ជេរ ក្រុងប៉េកាំងយ៉ាងចាស់ដែដែរសុទ្ធតែបនអនុត្តរភាពវាតទីនិយមចិនប៉េកាំង ប៉ុន្តអីឡូវជារឿងផ្សេង បច្ចុប្បន្នក្រុងប៉េកាំងជា សម្ព័ន្ធមិត្តមួយមិនអាចខ្វះបានរបស់សម្តេច ទាំងនយោបាយ ទាំងសេដ្ឋកិច្ច។

  17. ខ្មែរម្ចាស់ស្រុក says:

    រឿងយួនចូលស្រុកធ្វើសំបុត្រកំណើតជាជនជាតិខ្មែរ,រឿងកាប់បំផ្លាញព្រែឈើខុសច្បាប់
    សំដាច់ហ៌ុន សែន មិនដែលនិយាយទេ ពូកែរណាស់អារឿងញុះញុងបំបែកបំបាក់ធ្វើ
    អោយគេឈ្លោះគ្នា។

  18. Strey Khmer says:

    We must join together to rescue our country from dictatorship and corrupted government
    who is selling our country to China and Viets.

  19. រាស្រ្តរងកម្ម says:

    Actually; it is not new news. The critics were happened when the both parties had not been merged. No surprise for me bcoz at every election time; it is the time to fight each other.

  20. រាស្រ្តរងកម្ម says:

    I think that everyone can recognise the voice of narrator. He and his team tries to do all the possible ways just to survive himself and his team’s. They cannot make a living in other bznesses.

  21. រាស្រ្តរងកម្ម says:

    Dont got fooled everyone! You must know your stand!

  22. រាស្រ្តរងកម្ម says:

    Quot: “ចំណែក​លោក​ ថា​ច់​ សេដ្ឋា​ មន្ត្រី​​​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ស្អប់ខ្ពើម​ចរិត​ គ្មាន​អៀនខ្មាស​របស់​ កឹ​ម​ សុខា​ បាន​សម្ដែង​នូវ​ក្ដី​អស់សង្ឃឹម​ចំពោះ​អ​នា​គតនៃ​​ជីវិត​នយោបាយ​​របស់​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ចេះ​តែ​រួម​តូច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ខែ​ ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ​ បាន​ថ្លែង​ថា៖ ​ “​ចង់បាន​ រួបរួម​គ្នា​ ប៉ុន្ដែ​ទន្ទឹម​នឹង​ចង់បាន​តែងតែ​រិះគន់​ វាយប្រហារ​​​គ្នាឯង​​ សូម​ឱ្យ​លោក​ទាំង​​អស់​គ្នា​ពិចារណា​ទាំងអស់​គ្នា​មើល៍​។​ យើង​​ដឹង​ហើយ​​ កាលណា​វ៉ៃ​គ្នា​វា​ចំណេញ​អ្នក​​ណា? វា​មិន​​ចំណេញ​គណបក្សកាន់អំណាច​ អញ្ចឹង​​ កាលណា​យើង​វ៉ៃ​គ្នា​យើង​ខ្លាំង​កាលណា​ អាហ្នឹង​ គឺ​គេ​សប្បាយចិត្ដ​កាល​ហ្នឹង​ ហើយ​មិនមែន​គណបក្ស​របស់​គាត់​ផ្ទាល់​​ខ្លួន​ហ្នឹង​ចំណេញ​ទេ​ ។​ ទោះបី​គាត់​ឡើង​៥​ កៅអី​ក៏ដោយ​ ក៏​​មិន​ឈ្នះ​។​ ឯ​សម​ រ​ង្ស៊ី​ ចុះ​១០​កៅអី​ ក៏​នៅតែ​​មិន​ឈ្នះ​ អាហ្នឹង​នៅ​តែ​ចំណេញ​​គណ​​បក្ស​ប្រជាជន​ដដែលទេ​​ សូម​ឱ្យ​លោក​ទាំង​​អស់​គិតពិចារណា​ មិនមែន​យើង​គ្រាន់​តែ​ថា​ចង់​ រួបរួម​​​ ប៉ុន្ដែ​លក្ខខណ្ឌ​យើង​រាប់​មិន​អស់​ គណបក្ស​សម​ រ​ង្ស៊ី​ មាន​ក្រុមប្រឹក្សា​ទាំង​​អស់ហើយ​ធ្វើ​អី​មិនកើត​ បាន​តែ​និយាយ​ ហើយ​មិន​ព្រម​ធ្វើ​ សុទ្ធតែ​គណបក្ស​​បុគ្គលអី ​ ខ្ញុំ​បានឮ​ ហើយ​ខ្ញុំ​មិន​និយាយទេ​​ ​តែ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​គិត​ថា​ រាល់​ការ​លើក​​ឡើង​ រាល់​ការ​វាយប្រហារ​ទាំងអស់​ តើ​បាន​ចំណេញ​ ទៅ​លើ​អ្នក​ណា​?​ គិតតែ​ប៉ុណ្ណឹង​បាន​ហើយ​ ហើយ​បើ​ចំណេញ​ឱ្យ​អ្នក​ណា​ តើ​អ្នក​​នយោបាយ​ទាំងអស់នោះ​​​បម្រើ​ឱ្យ​នយោបាយ​​គណបក្ស​​ណា?​​ ថា​ខ្លួនឯង​គ្រាន់បើ​ទៀត​ ថា​ខ្លួនឯង​​អ្នក​​សេ​ហ្នា​ជាតិ​ទៀត​ តាម​​ពិត​បំបែក​កម្លាំង​គ្នា​សោះ​ហ្នឹង​”​ ។​”

    That’s the reasons for the unity/merger of two parties!
    If you listen carefully and focused; you will see that the audio from audio after the narration were not logically linked to each other……