ខៀវ កាញារីទ្ធ ៖ រដ្ឋាភិបាល​មិនបាន​បញ្ជា​ឲ្យ​បិទ​បណ្តាញ​សង្គម Facebook នោះទេ

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បាន​ថ្លែងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បញ្ជា​ឲ្យ​បិទ​បណ្តាញ​សង្គម Facebook នោះទេ​។

 

ថ្ងៃទី 3 ឧសភា 2013
ដោយ: មុនីរាជ
CEN

 

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ទិវា​សេរីភាព​សារព័ត៌មាន ឆ្នាំ​២០១៣ ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ ធ្វើ​ឡើងជា​សាធារណៈ ក្រោម​ប្រធានបទ “​ការធានា​សេរីភាព ក្នុងការ​បញ្ចេញមតិនៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​” នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួមពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោកស្រី Anne Lemaistre តំណាង UNESCO ប្រចាំ​កម្ពុជា​។

​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃ​៣​ឧសភា ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត របស់​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ និង​ឆ្លងតាម​ការអនុម័ត​រប​ស់​សន្និសីទ​ទូទៅ របស់​អង្គការ​យូណេស្កូ លើក​ទី​២៦ ឆ្នាំ​១៩៩១​។ វា​ជា​ថ្ងៃមួយសម្រាប់​លើកទឹកចិត្ត និង​លើកកម្ពស់ដល់​ការបង្កើត​ថ្មី ដើម្បី​គាំទ្រ​សេរីភាព​សារព័ត៌មាន​។ ក៏​ជា​ថ្ងៃ​វាយ​តម្លៃ​ពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​ទូទាំង​សកលលោក និង​ក៏​ជា​ថ្ងៃ​រំលឹក​ដល់​រដ្ឋាភិបាល ដើម្បី​ឲ្យ​មានការ​តាំងចិត្ត គោរព​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។​

​ប្រធានបទ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន ឆ្នាំ​២០១៣ ផ្តោ​ត​លើ​សុវត្ថិភាព​ក្នុងការ​និយាយ​: ការធានា​សេរីភាព​ក្នុងការ​បញ្ចេញមតិ នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​។

​ការ​ប្រារព្ធ​ពិធី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំនេះ មាន​គោលបំណង ផ្តល់​ជា​វេទិកា​សន្ទនា​មួយ ដល់​អ្នកតំណាង​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជជែក​វែកញែក​អំពី​ការ​ប្រឈម និង​បញ្ហា​នានា​ជុំវិញ​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕​ S

 

What Next?

Recent Articles

5 Responses to "ខៀវ កាញារីទ្ធ ៖ រដ្ឋាភិបាល​មិនបាន​បញ្ជា​ឲ្យ​បិទ​បណ្តាញ​សង្គម Facebook នោះទេ"

  1.   says:

    ឃើញទេ យើងគួរកុំធ្វើជាសត្វចៀម រាល់ចចាមរាមត្រូវគិតអោយច្បាស់!
    យើងគួររៀនធ្វើស្តេចតោ ដែលមានការគិតថ្មី ហើយចេះវិភាគអោយដល់ស៊ី
    ជំរៅ ដើរទៅណាមិនញញើត!

  2. Vireakpheap says:

    If Gov’t stop facebook, it means that the leader of Gov’t is too afraid of opposition leader. If opposition party has one TV station theruling party leader could not sleep well, I think.

  3. Poor People says:

    ប្រសិនបើហ៊ានបិទ បញ្ជាក់កាន់តែច្បាស់ថា កុម្មុនីសប្រាកដមែន!

  4. Cheat យួន says:

    យូរនឹងឆាប់គង់តែបឹត រង់ចាំតែពេលវេលាប៉ុណ្ណោះ ចាំពាក្យខ្ញុំទុកចុះ។

  5. Khmerologist says:

    To be fair and justified, both the ruling party and the opposition parties must have an equal opportunity to share the information through public media without discrimination, or unless the current incumbent government is incapable of dealing with the real situation. Obviously, the opposition parties were previously banned from public broadcasting or running their own pubilc media stations. The conspiracy of such restriction is still in effect until these days.