គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលអនុសាសន៍របស់សង្គមស៊ីវិល និងគណបក្សប្រឆាំង ស្នើកែសម្រួលនីតិវិធី ឬដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដោយចាត់ទុកខុសច្បាប់បោះឆ្នោត។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំង ចាត់ទុកទង្វើរបស់ គ.ជ.ប គ្មានលក្ខណៈសេរី និងមិនឯករាជ្យ ហើយថាស្ថាប័ននេះស្ថិតក្រោមគំនាបបក្សកាន់អំណាច។
ដោយ ដែន អយុធ្យា
2013-05-03
RFA
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងក្នុងសន្និសីទកាសែតថ្ងៃទី៣ ខែឧសភា នាទីស្ដីការ គ.ជ.ប ថា រាល់អនុសាសន៍របស់សង្គមស៊ីវិល និងបក្សប្រឆាំងដាក់ជូនស្ថាប័ន គ.ជ.ប គឺមិនមែនជារឿងថ្មីទេ។ ហើយ គ.ជ.ប មិនអាចកែសម្រួល ឬទទួលយកតាមការទាមទារបានទេ។ ចំណែកគម្រោងធ្វើបាតុកម្មរបស់បក្សប្រឆាំង លោក ទេព នីថា បញ្ជាក់ថា ជាសិទ្ធិសេរីភាពរបស់គណបក្សប្រឆាំង ហើយ គ.ជ.ប មិនមានសិទ្ធិជំទាស់ទេ។
លោក ទេព នីថា៖ «យើងអត់មាននីតិវិធីបិទបញ្ជីនោះនៅឯភូមិទេ។ ក៏ប៉ុន្តែ យើងបានធ្វើការងារច្រើនទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងថា គាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅតាមដំណាក់កាលដែលយើងរៀបចំ។ ទី១ នៅពេល គ.ជ.ប ផ្តល់សុពលភាពហើយលើបញ្ជីបោះឆ្នោតពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ គ.ជ.ប បានផ្សព្វផ្សាយបញ្ជីនេះទៅតាមវេបសាយ (Website)។ ទី២ យើងធ្វើបញ្ជីបោះឆ្នោតផ្លូវការបញ្ជូនទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនៅទីនោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាចផ្តល់ឲ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះរបស់គាត់លើបញ្ជីឈ្មោះបោះឆ្នោត និងអាចធ្វើជាមូលដ្ឋានដើម្បីមេឃុំចៅសង្កាត់ ធ្វើការបញ្ជាក់ឈ្មោះលើបញ្ជីបោះឆ្នោតជូនបេក្ខជន ដើម្បីឲ្យគណបក្សនយោបាយរៀបចំឯកសារចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត»។
កាលពីថ្ងៃសុក្រ ទី២ ខែឧសភា ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤ស្ថាប័ន ដាក់អនុសាសន៍គន្លឹះពីរចំណុចជូន គ.ជ.ប ដោះស្រាយ និងកែសម្រួលភាពមិនប្រក្រតីមួយចំនួន ជុំវិញការងារបោះឆ្នោត។ អនុសាសន៍របស់សង្គមស៊ីវិល បានស្នើឲ្យស្ថាប័ន គ.ជ.ប បិទបញ្ជីឈ្មោះបោះឆ្នោតផ្លូវការនៅតាមភូមិ ចាប់ពីពេលនេះតទៅ ដើម្បីផ្តល់ឱកាសដល់អ្នកបាត់ ឬខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ស្នើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត និងកែតម្រូវអត្តសញ្ញាណ និងទី២ ស្នើឲ្យ គ.ជ.ប អនុញ្ញាតឲ្យមានការចូលរួមពីគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាក្នុងគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យការតែងតាំងសមាជិកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ប៉ុន្តែ សំណើ ឬអនុសាសន៍នេះ ត្រូវបានលោក ទេព នីថា អះអាងថា មិនមាននៅក្នុងច្បាប់បោះឆ្នោតទេ។
ទោះជាបែបណា មន្ត្រីសង្គមស៊ីវិលបានសង្កត់ធ្ងន់ថា បើស្ថាប័ន គ.ជ.ប មិនទទួលយកអនុសាសន៍សង្គមស៊ីវិលទៅកែសម្រួលទេ ពួកគេនឹងស្នើទៅសហគមន៍អន្តរជាតិ ជួយមានវិធានការបន្ត។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំ បើ គ.ជ.ប មិនទទួលយកអនុសាសន៍របស់សង្គមស៊ីវិល ឬបក្សប្រឆាំងទៅកែសម្រួលទេនោះ។ ការធ្វើបាតុកម្មនៅខែឧសភា លោក យឹម សុវណ្ណ ឲ្យដឹងថា នឹងដង្ហែដាក់ញត្តិជូនសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ ជាម្ចាស់ជំនួយដល់ប្រទេសកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
មន្ត្រី គ.ជ.ប បានព្យាករថា ក្នុងចំណោមគណបក្សនយោបាយសរុបចំនួន ៤៣គណបក្សដែលក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ ទំនងជាមានគណបក្សនយោបាយមិនដល់ ១០គណបក្សទេ នឹងមកចុះបញ្ជីគណបក្ស និងបេក្ខជនចូលរួមប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គ ជ ប នៃប្រទេសកម្ពុជា។ អ្នកកំពុងតែដឹកនាំការអនុវត្តវិធីបោះឆ្នោត ដោយយកការសម្រេច
តាមរបៀប អង្គការបក្សកុម្មុយនិស្ត មិនមែនជាសិទ្ធិប្រជាធិបតេយ្យ សេរីភាព នៃប្រទេសរបស់
អ្នកនោះទេ។
Tep Nitha Like Vietnamse girl very much, he always crazy with these girl.
That is true, NEC is not work for Cambodia.
All people condamned NEC just not foreigners, try to remember what Lokta Chheng Phone said when CPP want to be the top of NEC for second term? You made a lot of bad thing, of the bad will come to you soon. You lie your people you will never survice anymore.
Try your best boy
មានតែសំដីរបស់ គណះបក្ស ប្រជាជន តែ ប៉ុណ្ណោះ ដែល ត្រូវច្បាប់ ។ ឆ្គួត !!!