ផ្ទេរតំណែងអគ្គនាយកកីឡា និង មេកីឡាជម្រើសជាតិ

ថ្ងៃទី 3 ឧសភា 2013
ដោយ: រស្មី
CEN

 

ភ្នំពេញ: លោក ​អ៊ុក សិទ្ធិ​ជាតិ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ ហ្វឹកហ្វឺន​កីឡា​ បាន​ចូលកាន់​តំណែង​ជា​ អគ្គនាយក​កីឡា​ ជា​ផ្លូវការ​ហើយ ​នៅ​ថ្ងៃទី ៣ ឧសភា​នេះ ។​

​  
 ​ជាមួយគ្នានេះ​ លោក ​ប៉ុន សុខ ​នាយករង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឡើង​តំណែង​ជានា​យក​ម​ជ្ឈ​មណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជំនួស​លោក​ អ៊ុក សិទ្ធិ​ជាតិ ​ដែល​ទៅ​កាន់​តំណែង​អគ្គនាយក​កីឡា​បន្ត​ពី​លោក​ឡាក់​ សំអាត​
ដែល​ចូលនិវត្តន៍ ។​

​    ​លោក​ អ៊ឹម សិទ្ធី ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ត្រា​ ព្រមទាំង​ព្រះរាជ​ក្រឹត្យ​ដល់​លោក​អគ្គនាយក​ថ្មី និង ប្រគល់​អនុក្រឹត្យ​ដល់​លោក​ប្រធាន​មជ្ឈមណ្ឌល​ថ្មី​ដែរ ។​

​  
 ​លោក ​អ៊ុក សិទ្ធិ​ជាតិ ​ដែល​ធ្លាប់បាន​សិក្សា​លើ​មុខជំនាញ​កីឡា​នៅ​អតីត​សហភាពសូវៀត ហើយ​លោក​មាន​បទ​ពិសោធន៍​ក្នុង​ការងារ​កីឡា​អស់​រយៈពេល​យ៉ាងយូរ ​ពិសេស​ការងារ​ជាមួយ​ក្រុមកីឡា​ជម្រើសជាតិ ។ លោក​ធ្លាប់​កាន់​កាប់​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​ហើយ​សព្វថ្ងៃនេះ​ជា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​។​

​    ​លោក​ ប៉ុន សុខ ​វិញ​បាន​បំពេញការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​តាំងពី​មន្ត្រីធម្មតា​រហូត​ក្លាយជា​អនុ​ប្រធាន​មជ្ឈមណ្ឌល ​ហើយ​ពេលនេះ​ក្លាយជា​ប្រធាន​មជ្ឈមណ្ឌល​តែម្ដង ។
លោក​មាន​សញ្ញាប័ត្រ​បរិ​ញ្ញា​បត្រ ធ្លាប់​សិក្សា​វិ​ក្រិត​ការ​មន្ត្រីជាន់ខ្ពស់ ធ្លាប់ជា​អ្នកយក​ព័ត៌មាន​កីឡា​របស់​ទស្សនាវដ្ដី​កីឡា​ ព្រមទាំង​មានបទពិសោធន៍​ច្រើន​លើ​វិស័យ​កីឡា ។​

​  
 ​នៅក្នុង​ការប្ដេជ្ញាចិត្តរ​បស់​ខ្លួន​ លោក​ អ៊ុក សិទ្ធិ​ជាតិ​ អះអាងថា​ ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​កីឡា​រដ្ឋ និង​អង្គការ​កីឡា​សង្គម​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់ ។ រៀបចំ​កែលម្អ និង ជួសជុល ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​កីឡា​តាម​លទ្ធភាព​ជាក់ស្ដែង ។ ធ្វើកំណែទម្រង់​ការប្រកួត​កីឡា​ជាតិ​ជា​ជំហានៗ​ឈាន ទៅ​ការប្រកួត​ថ្នាក់ជាតិ​ ជំរុញ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​ឲ្យ​មាន​សម​ត្ថភាព​ពេញលេញ​ក្នុងការ​បណ្ដុះបណ្ដាល​គ្រូ​អប់រំ​កាយ និង​កីឡា ព្រមទាំង​រៀបចំ​ពហុកីឡដ្ឋាន​ជាតិ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង
រៀបរយ​ល្អ៕ ​S

​    ​

 

What Next?

Recent Articles

2 Responses to "ផ្ទេរតំណែងអគ្គនាយកកីឡា និង មេកីឡាជម្រើសជាតិ"

  1. Cheat យួន says:

    សុីតែត្រីខនឹងត្រីអាំង ធ្វើម៉េចទៅឈ្នះគេកើត។

  2. ចាំតាឥឡូវស៊ីសុទ្ធស៊ុប ផឹកជិវាក