ផ្លាស់ប្តូរ​អភិបាល​រាជធានី​ភ្នំពេញ​៖ អភិបាល​ថ្មី ប្តេជ្ញា​ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ នៅ​ភ្នំពេញ

ភ្នំពេញ: ពិធី​ប្រកាស​តែងតាំង លោក ប៉ា សុជាតិ​វង្ស ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៣​។

 

ថ្ងៃទី 3 ឧសភា 2013
ដោយ: ស៊ីវ ចាន់ណា
CEN

 

ពិធី​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង ក្រោម​អធិបតីភាព​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ លោក ប៉ា សុជាតិ​វង្ស បាន​ប្តេជ្ញា​ថា នឹង​បន្ត​ដោះស្រាយ​ជា​ពិសេស​លើ​បញ្ហា​ជម្លោះ​ដីធ្លី​រ៉ា​រ៉ៃ នៅ​ភ្នំពេញ ដូចជា នៅ​តំបន់​បឹងកក់ និង​តំបន់​បុរី​កីឡា ជាដើម​។​

​ក្រៅ​ពី​ការផ្លាស់ប្តូរ​តំណែង​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​នៅ​ព្រឹក​មិញ ក៏​មាន​ការ​ប្រកាសសេចក្តី​សម្រេច​តែងតាំង​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាល​គ្រប់​ខណ្ឌ សម្រាប់​អាណត្តិ​ទី​២ ហើយ​ដែល​ត្រូវបាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​យ៉ាង​ឱឡារិក​ផងដែរ​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក កែប ជុតិមា បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត ជាច្រើន​ចំណុច ជាពិសេស​លោក បាន​ប្តេជ្ញា​បន្ត​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព នូវ​បញ្ហា​ប្រឈម និង​បញ្ហា​សេសសល់​ទាំងឡាយ ជា​ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន​អនាម័យ និង​ទីក្រុង​បៃតង បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ផ្លូវ​ថ្នល់ លូ ទឹកស្អាត និង​បញ្ហា​សេសសល់​មួយចំនួន ទំនាស់​ដីធ្លី ដូចជា តំបន់​បឹង​កក់ តំបន់​បុរី​កីឡា សហគមន៍​ថ្មគោល អាង​ស្តុក​នានា​…​។​ល​៕​

 

What Next?

Recent Articles

5 Responses to "ផ្លាស់ប្តូរ​អភិបាល​រាជធានី​ភ្នំពេញ​៖ អភិបាល​ថ្មី ប្តេជ្ញា​ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ នៅ​ភ្នំពេញ"

  1. Cheat យួន says:

    ចែកគ្នាច្រាស់ច្រំមុនពេលចូលម្ឈូស។កុំភ្លេចដាក់យកទៅជាមួយផង។

  2. ហ៊ុន-អាសែន says:

    ផ្លាស់អាម៉ុក ដាក់អាមែន…បក្សពួកអាសែនដូចតែគ្នាទេ! ពួកអាចោរប្លន់ជាតិ!

  3. EmmaEdwards says:

    I

  4. Sva watpnom says:

    ចៅហ្វាយក្រុងថ្មីលើកនេះប្រាកដជានៅបានយួររហូតដល់ងាប់ ព្រោះជាខ្សែស្រឡាយខាងជំទាវបណ្ឌឹតចំតឹតចំតូងអត់សាលាមួយហ្នោះ។

  5. Khmerologist says:

    The CPP will win a landslide and very popular!!!