នៅឯឃុំដាច់ស្រយាលមួយក្នុងខេត្តកំពង់ឆ្នាំង អ្នកភូមិបានចោទប្រកាន់អាជ្ញាធរថា បានតម្រូវឲ្យគាត់ស្បថស្បែគាំទ្រគណបក្សនយោបាយមុននឹងប្រគល់អំណោយកាកបាទក្រហមសម្រាប់ជួយជនរងគ្រោះដោយសារខ្យល់ព្យុះដល់ពួកគាត់។
ដោយ មណ្ឌល កែវ
2013-05-03
RFA
អ្នកភូមិជាច្រើននាក់ បានចោទប្រកាន់អាជ្ញាធរឃុំ និងស្រុក ថាបានបង្ខំឲ្យគាត់ស្បថថាត្រូវតែស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការទទួលអំណោយជួយសង្គ្រោះពីកាកបាទក្រហម។
ស្ត្រីអ្នកភូមិឈ្មោះ ស មឿន អាយុ ៤៨ឆ្នាំ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែឧសភា ថា ក្នុងពេលចែកអំណោយឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីឃុំ និងស្រុក ដែលនាំយកអំណោយកាកបាទក្រហមខេត្តមកចែកនោះ បានបង្ខំឲ្យប្រជាពលរដ្ឋស្បថស្បែថា ត្រូវតែស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា។
ស្ត្រីអ្នកភូមិរូបនេះ បន្តថា អ្នកភូមិមានការភ័យខ្លាច ហើយខ្លះមិនព្រមស្បថទេ៖ «គេឲ្យស្បថអ៊ីចឹង អារម្មណ៍មិនល្អសោះ យើងស្បថទៅដល់ពេលយើងមិនបោះឲ្យគណបក្សគេទៅ យើងខ្លាចងាប់ចោលកូនចោលចៅណា៎! ឲ្យស្បថជ្រៅៗយ៉ាងនេះ។ បើបានអំណោយជួយប្រជាពលរដ្ឋ ហើយកុំឲ្យប្រជាពលរដ្ឋស្បថ បើឲ្យស្បថអ៊ីចឹង ប្រជាពលរដ្ឋញ៉ាកដែរហ្នឹង។ ខ្លាចងាប់ចោលកូនចៅ បើត្រឹមតែឲ្យពរជ័យសូមឲ្យអ្នកផ្ដល់អំណោយទទួលបានអាយុយឺនយូរនោះបានហើយ»។
បុរសអ្នកភូមិម្នាក់ទៀត សម្ដែងការមិនពេញចិត្តដែលអាជ្ញាធរបានយកអំណោយរបស់កាកបាទក្រហមទៅប្រើប្រាស់សម្រាប់ជាផលប្រយោជន៍នយោបាយឲ្យគណបក្សកាន់អំណាចយ៉ាងដូច្នេះ៖ «គេថា បើមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេនោះ ត្រូវងាប់ចោលកូនចៅ ឲ្យស្បថអ៊ីចឹងវាមិនស្រួលទេ…»។
ទាក់ទិនចំពោះការចោទប្រកាន់របស់អ្នកភូមិ មេឃុំផ្លូវទូក លោក ចេង ភាក មានប្រសាសន៍ថា ពុំមានបញ្ហាដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ លោកថា អ្នកភូមិដែលមាននិន្នាការគាំទ្របក្សប្រឆាំង បានឆ្លៀតឱកាសប្រើប្រាស់ចន្លោះប្រហោងក្នុងការថ្លែងជាសាធារណៈរបស់អាជ្ញាធរ ដើម្បីបង្ខូចកិត្តិយសមន្ត្រីនៃគណបក្សកាន់អំណាច៖ «យើងគ្រាន់តែនិយាយថា កាកបាទក្រហម និងឧកញ៉ា អ៊ឹង ប៊ុនហូវ គាត់បានជួយ យើងត្រូវដឹងគុណគាត់ប៉ុណ្ណឹង យើងអត់បានឲ្យស្បថស្បែថាបោះឆ្នោតឲ្យគណបក្សប្រជាជនទេ។ គាត់ចេះតែចចាមអារ៉ាមអ៊ីចឹង។ ស្រុកគេប៉ុណ្ណេះហើយ មានអ្នកណាឲ្យស្បថអីទៀត…»។
យ៉ាងនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិតដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបង្ខំឲ្យប្រជាពលរដ្ឋស្បថស្បែថាត្រូវតែស្មោះត្រង់ចំពោះគណបក្សណាមួយ គឺជាសកម្មភាពរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ លោកថា អ្នកនយោបាយខ្មែរទាំងអស់គួរតែបង្ហាញពីភាពថ្លៃថ្នូររបស់ខ្លួន ដោយមិនត្រូវធ្វើសកម្មភាពណាមួយដែលរំលោភច្បាប់ ឬរំលោភក្រមសីលធម៌នៃអ្នកនយោបាយនោះឡើយ៖ «ជាផ្លូវច្បាប់ បើមានការបង្ខំឲ្យស្បថនោះ គឺជាការរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋហើយ។ ប៉ុន្តែ ការរំលោភនេះពុំមានចែងច្បាស់ថា ត្រូវទទួលទោសបែបណានោះទេ។ រហូតមកទល់បច្ចុប្បន្ន យើងពុំទាន់ឃើញមានការដាក់ទោសនរណាម្នាក់ពីបញ្ហានេះទេ»។
ក្នុងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងតំណាងគណបក្សនយោបាយ បានហាមប្រាមមិនឲ្យធ្វើការគាបសង្កត់ ឬគំរាមកំហែង ឬបង្ខំឲ្យគេស្បថបោះឆ្នោតឲ្យគណបក្សនយោបាយរបស់ខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មានតែព្រះអង្គរត្រឡែងកែង១គត់ដែលទ្រង់ដឹងរឿងពិត !
អំណោយមានសំណង ជំនួយកាកបាទក្រហម គឺជំនួយជាសាធារណ ដែលប្រមួលពីគ្រប់ទិសទី ហេតុអីបង្ខំឲ្យប្រជាជនដឹងគុណតែបុគ្គលម្នាក់។ ម្យ៉ាងវិញទៀតអាជ្ញាធរស្រុកប៉ុនរកលេសដោះសារ យករួចខ្លួនម្លេះ បើគ្មានផ្សែង ក៏គ្មានភ្លើងដែរ។ ឆ្កែកន្ទុយខ្វែន នៅតែខ្វែនអ៊ីច៊ឹង ចរិកថោកទាប យកការស្បថ ជាមធ្យោបាយចងជើងប្រជាជនឲ្យបោះឆ្នោតឲ្យ៕
ថោកទាប
សូមគាំទ្រ លោក ក្មេងជំនាន់ក្រោយ ជាអ្នកមានគុណធម៌ សេចក្តីថ្លៃថ្នូរ មិនដូច ចាស់ជំនាន់មុន។
គ្រាន់ថាអំណោយរបស់អង្គការកាកបាទក្រហមមិនមាននិន្នាការនយោបាយ មិនលម្អៀងខាងបក្សនយោបាយ…. ចុះហេតុអ្វីបានជាក្រឡាស់ពាក្យសម្តី មិនត្រឹមតែប៉ុណ្ណោះយកអំណោយដែលសប្បុរសជនគេឧបត្ថម្ភសោះ ធ្វើជាថ្នូរឱ្យគេស្បថស្បែបោះឆ្នោតឱ្យទៀត ។
ឥឡូវប្រជាពលរដ្ឋគេអស់ជំនឿជាក់ ហើយដឹងយ៉ាងច្បាស់ថាជនណាដែលបំផ្លាញជាតិ គិតតែប្រយោជន៍បុគ្គលបក្សពួក ធ្វើបាបប្រជាពលរដ្ឋ។
ចូរគិតគូរ និង ផ្តល់ប្រយោជន៍សម្រាប់ជាតិ ប្រជាពលរដ្ឋជាធំ នោះគេនឹងដឹងគុណ ។
កុំរកស៊ីបង្ខំគេអោយស្បតអញ្ជឺងអាក្រក់មើលណាស់
សូមគោរពលោក សង្រ្គាមត្រជាក់ ខ្ញុំនិយាយអ្វីដែជាការពិត ពីព្រោះខ្ញុំក៏ជាម្ចាស់អំណោយកាកបាទ ក្រហមដែរ ខ្ញុំតែងតែបរិច្ចាកប្រាក់ ឬសំភារផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះមួយចំណែកដែរ តែខ្ញុំជួយដោយសុទ្ធិចិត្ត មិនចង់បានអ្វីតបស្នងមកវិញទេ ហើយខ្ញុំក៏មិនចង់ល្បីអ្វីដែរ។ តែទង្វីរបែបនេះ (អាជ្ញាធរថា បានតម្រូវឲ្យប្រជាជនស្បថស្បែគាំទ្រគណបក្សនយោបាយមុននឹងប្រគល់អំណោយកាកបាទក្រហមសម្រាប់ជួយជនរងគ្រោះដោយសារខ្យល់ព្យុះ) ខ្ញុំពិតជាទើសចិត្តខ្លាំងណាស់ ម្យ៉ាងវិញទៀតធ្វើឲ្យខ្ញុំអស់ជំនឿលើកាកបាទក្រហមកម្ពុជាថែមទៀត ដែលប្រមូលអំណោយពីសប្បុរសជនទាំងឡាយ ដើម្បីឃោសនាគណបក្ស។
សូមអស់យោបល់!
ជំរាបសួរ លោក ក្មេងជំនាន់ក្រោយ។ ខ្លួនខ្ញុំនេះក៏ជាម្ចាស់អំណោយកាកបាទក្រហមកម្ពុជាដូច
លោកផងដែរ។ តាមខ្ញុំដឹង កាកបាទក្រហមកម្ពុជា គឺជាស្តាយនយោបាយមកពីមហាអំណាច
ប្រទេសសេរី ដែលពួកគេបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា នៅក្នុងទសវត្សឆ្នាំ៧០ នៃប្រទេស
កម្ពុជាយើង ដើម្បីជួយសង្គ្រោះផង និងទាក់ទាញប្រជាប្រិយភាពផង ដោយសារប្រជារាស្ត្រ
ខ្មែរយើងក្នុងជំនាន់នោះរងគ្រោះ អត់ឃ្លាន និងជឿទៅលើប្រទេសមនោគមន៏វិជ្ជាកុម្មុយនិស្ត
ងប់ងុលដ៏ខ្លាំងក្លា។ នៅក្នុងគ្រានេះ ខ្ញុំយល់ថា ស្តាយកាកបាទក្រហមកម្ពុជាសព្វថ្ងៃ ពួកគេខំ
ប្រឹងធ្វើដើម្បីមានគោលបំណង២ យ៉ាង គឺចង់ឲប្រជារាស្ត្រខ្មែរយើងមានការជឿជាក់ទៅលើ
អ្នកកាន់អំណាចប្រទេសខ្មែរយើងសព្វថ្ងៃនេះផង និងមានសង្ឃឹម ពីការចូលរួមជួយឧបត្ថម្ភជា
សម្ភារ: របស់ប្រទេសមហាអំណាចសេរីនោះផង។ យើងបានមើលឃើញទាំងអស់គ្នា ស្រាប់
ហើយថា បណ្តាប្រទេសសេរី មិនបានគាំទ្រសកម្មភាពនេះទេ តើមកពីមានមូលហេតុអ្វី ?។
ក្នុងនេះផងដែរកាលពីទសវត្សឆ្នាំ៧០ ត្រកូលគ្រួសារខ្ញុំគឺជាមន្ត្រីជាន់ខ្ពស់ នៃកាកបាទក្រហម
កម្ពុជា ត្រូវពួកខ្មែរក្រហមធ្វើពុតដែលកំពុងកាន់អំណាចប្រទេសកម្ពុជាយើងសព្វថ្ងៃនេះចាប់
យកទៅសម្លាប់ចោលអស់៨៥% នៅជំនាន់របប ប៉ុល ពត។ ខ្ញុំសូមអរគុណដល់លោក ក្មេង
ជំនាន់ក្រោយ។
សព្វថ្ងៃនេះកសិករភាគច្រើនគាត់ថាឆ្អែតហើយ ស្គាល់រស់ជាតិហើយ ក្រោមការដឹកនាំរបស់ CPP ជីះរថយន្តទំនើបៗ មានអង្គរក្សហែហមផ្អើលឆ្កែពេញភូមិ ចុះមកឃោសនាដោយសន្យាថាចេះចុះៗ អួតតែសម្តេចតេជោ កូនតេជោ តំរូវបោះឆ្នោតឲ្យCPP តែដល់ត្រើយសោយគូថ ជាក់ស្តែងកសិករពួកគាត់រស់នៅដោយជំពាក់លុយគេគ្រប់ៗគ្នា និងអាជ្ញាធរមូលដ្ឋានគិតតែជិះជាន់ ជំរឹតប្រាក់ពួកកសិករនៅពេលមានបញ្ហាកើតឡើង ដូចជាដឹកឈើធ្វើផ្ទះជាដើម។ ។ល។ កសិករភាគច្រើននិយាយថាបោះឆ្នោតឲ្យ CNRP វិញ។
អង្គការកាកបាទក្រហមខ្មែរជាអង្គការមនុស្សធម៌របស់ប្រទេស មិនមែនជា
អង្គការរបស់ហ៊ុន សែននិងកាជ្រូកទេ! ទាំងប្តីប្រពន្ធ ម្នាក់ៗមានងារខ្ពស់ហួស
គុណសម្ប័ទពេក ‹‹សម្តេចតេជោ››? ‹‹ព្រឹទ្ធបណ្ឌីតជំទាវ››? ងារទាំងនេះ
វាថ្លៃថ្នូរបានសម្រាប់ជនថ្លៃថ្នូរ ។ ឧក្រិដ្ឋជនដូចពួកអ្នកទាំងពីរក្បាល វាមិនអាច
ខ្ពង់ខ្ពស់តាមងារហ្នឹងទេ ។ ល្មមរៀនខ្មាសអៀនខ្លះផងទៅដឹង? …កុំកេងយក
ចំណេញគ្រប់វិស័យពេក!
នៅក្នុងអត្ថបទនេះអោយស្បថបោះអោយ ប្រ ជ ហើយអត្ថបទខ្លះ គ ជ ប បន្លំ សនលឹកឆ្នោត
បើសិនជាខ្ញុំវិញ យកតែ គ ជ ប មួយបានហើយ កុំអោយពួកប្រឆាំដឹងច្រើន