លោក ទេព នីថា ៖ អ្នក​សង្តេត​ការណ៍​ជាតិ និង អន្តរជាតិ​ជាង ៧​ពាន់ នាក់ បាន​មក​ចុះ​ឈ្មោះ​ រួច​ហើយ

មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ.ជ.ប បានឲ្យដឹងថា រហូតមកដល់ដើម​ខែ​ឧសភា ឆ្នាំ​២០១៣​នេះ មាន​អ្នក​សង្តេតការណ៍​ជាតិ​ និង​អន្តរជាតិ​ជាង​៧​០០០នាក់ បាន​មក​ចុះឈ្មោះនៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​សង្កេតការណ៍សម្រាប់​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ខាងមុខនេះ​ ។

 

សេរី ភាព
Friday 03 May 2013
The Free Press Magazine

 

​​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​នេះថា រហូតមកដល់ពេលនេះ​មាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ក្នុង​ប្រទេស​​កម្ពុជា​​ចំនួន​១៧ បាន​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ពួក​គេ​ចំនួន​ជាង​៧​ពាន់​នាក់​មក ចូលរួម​សង្កេតការណ៍ក្នុង​ការបោះឆ្នោត​នា​ខែកក្កដា​ ។

រីឯ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោតនៅ​ក្រៅ​ប្រទេស​ចំនួន​៣ បាន​បញ្ជូន​អ្នកសង្កេតការណ៍​ចំនួន​១៨​នាក់ មក​ចូលរួមសង្កេតការណ៍​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រនៅ​កម្ពុជា​ផងដែរ ​។​

​បើ​តាម​របាយការណ៍រ​បស់គ​.​ជ​.​ប បានឲ្យដឹងថា ចំនួន​អ្នក​សង្កេតការណ៍​បោះឆ្នោតជាតិ និង​អន្តរជាតិមាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ពី​មួយ​អាណ្ណត្តិទៅ​មួយ​អាណ្ណត្តិ ទៅ​តាម​ប្រភេទនៃ​ការបោះឆ្នោត​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នៃ​ប្រទេស ឬ​ស្ថានភាព​ថវិកានៃ​អង្គការ​អន្តរជាតិ​ដែល​ផ្ដល់​ជំនួយដល់​ការបោះឆ្នោត​ ៕

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប

 

What Next?

Recent Articles

7 Responses to "លោក ទេព នីថា ៖ អ្នក​សង្តេត​ការណ៍​ជាតិ និង អន្តរជាតិ​ជាង ៧​ពាន់ នាក់ បាន​មក​ចុះ​ឈ្មោះ​ រួច​ហើយ"

  1. ហ៊ុន-អាសែន says:

    ពួកអាព្រះវាយបំបាក់-កឯងគួររៀនធ្វើជាមនុស្សមានគតិយុត្តិធម៌ខ្លះទៅ…
    កុំត្រាប់តាមអាហ៊ុន សែន …ក្រែងលោដល់ពេលពួកឯងអស់អំណាច
    វាគ្មានដីនៅ!

  2. នេះជាវិធីបំផ្លើសឲច្រើនចំនួន ដើម្បីឲអ្នកស្តាប់ខាងក្រៅគេយល់ថា ជា គ ជ ប ត្រឹមត្រូវ

    ហើយសត្រូវកាន់តែខ្លបខ្លាច។ នេះគឺជា   ស្តាយនយោបាយជនកុម្មុយនិស្ត   វាហួសសម័យ

    ដែលមានមនុស្សជាច្រើន គេជ្រក់ជ្រិញសំបើមណាស់។

  3. NGOក្នុងស្រុក 3 នាក់ មកពីសហគមន៍អឺរុបចំនួន២នាក់ និងមកពីវៀតណាម ៦៩៥នាក់ ចឹងសរុប

    ៧០០០នាក់ អូយុតិធម៌ផស់គេតើ !

  4. មនុស្សធម្មតា says:

    ពេលណាលោក ទេព នីថា ក្រឡាប់ឡានស្លាប់

  5. *** says:

    មើលមុខវាដូចកាប៉ុមពីតកើតអេដស៍អីចឹង….មុខអានីតាដូចកន្ដួយប្រពន្ធអាជាត…ហា៎! ហា៎! ហា៎!

  6. នៅពេលទឹកដល់ច្រមុះ ហើយ ប្រឹង បំប៉ោង ទូរលេខ ទៀត ហ្ន ។ នេះហើយ សារធារធាតុ ពពួក កុំមុយនីស ដែល ធ្លាប់យកមកប្រើ ។

  7. The CPP will win more than 100 seats including the newly 6 political stars!