អ្នក​បឹង​កក់​សុំ​បញ្ចូល​គ្រួសារ​នៅ​សល់​ក្នុង​ដី​អនុក្រឹត្យ

ភ្នំពេញៈ សហគមន៍​បឹង​កក់ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់​ទង​និង​សិទ្ធិ​លំនៅឋាន​និង​ដី​ធ្លី ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​កាលពី​ម្សិលមិញ ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់ តាម​ការ​ដាក់​បញ្ចូល​ចំនួន​គ្រួសារ​ដែល​នៅ​សល់​ទៅ​ក្នុង​ដី​អនុក្រឹត្យ​១២,៤៤ ហិកតា និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ផង​។

 

Friday, 03 May 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

សកម្ម​ជនបឹង​កក់​​ ​ព្យាយាម​​រក​អន្តរាគមន៍​​ទោះ​ជួប​​ការ​ប្រ​ឈម​យ៉ាង​ណាក៏​ដោយ​​​។ រូប ហុង មិនា

 

សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​បង្ហាញ​ពី​លទ្ធផល​សិក្សា​លម្អិត​មួយ នៅ​លើ​ទីតាំង​ដី​សម្បទាន​១២,៤៤​ហិកតា ដែល​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ផ្ដល់​ជូន​ពលរដ្ឋ​សេសសល់​ក្នុង​តំបន់​បឹង​កក់​តាម​អនុក្រឹត្យ​លេខ​១៨៣ ចុះ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១១ នោះ បាន​រក​ឃើញ​ដី​ឡូត៍​ទំនេរ​មាន​៤០០​ឡូត៍ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង​២​ហិកតា​ក្នុង​ទំហំ​ដី​នោះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ពី​ព្រឹក​ម្សិលមិញ នៅ​ភោជនីយដ្ឋាន​ផាក​កាហ្វេ ភ្នំពេញ លោក ចាន់ រិទ្ធិសក្តិ តំណាង​ពី​សហគមន៍​បឹងកក់ ដែល​ត្រូវ​កាត់​ឈ្មោះ​ចេញ​ពី​ទីតាំង​ដី​១២,៤៤​ហិកតា បាន​បញ្ជាក់​ថា ការ​បង្ហាញ​នូវ​លទ្ធផល​នេះ ក្នុង​គោល​បំណង​សុំ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់​ស្ថាប័ន​ទាំង​អស់​ជួយ​ពិនិត្យ​និង​ដោះស្រាយ បញ្ចប់​វិបត្តិ​ដី​ធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​និយាយ​ថា ៖ «ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ខ្ញុំ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ផែនការ​នេះ​ជា​មធ្យោបាយ​ដ៏​សម​ស្រប​មួយ ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​តំបន់​បឹង​កក់ ដែល​នេះ​ជា​បំណង​ប្រាថ្នា​តែ​មួយ​គត់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​យើង​ខ្ញុំ​ចង់​បាន»។

អ្នក​ស្រី ខែក ចាន់រស្មី សកម្មជន​ស្ត្រី​នៃ​សហគមន៍​បឹង​កក់ ដែល​ចូល​រួម​ឆ្លើយ​សំណួរ​អ្នក​សារ​ព័ត៌មាន​បាន​លើក​ឡើង​ថា ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល លើ​បញ្ហា​ច្បាប់​និង​បច្ចេកទេស​កន្លង​មក ពួក​គាត់​បាន​នាំ​គ្នា​ចង​ក្រង​ស្ថិតិ​ប្រជា​ពលរដ្ឋ​ដែល​បាន​កាត់​ចេញ​ពី​ដី​១២,៤៤​ហិកតា គឺ​មាន​ចំនួន​៦១​គ្រួសារ។

អ្នក​ស្រី​បន្ត​ថា៖ «​ក្នុង​ចំណោម​នេះ​មាន​តែ​៤៨​គ្រួសារ​ប៉ុណ្ណោះ ដែល​ពួកគេ​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ដាក់​បញ្ចូល​គ្រួសារ​គេ​ទៅ​ក្នុង​ដី​ទំនេរ​៤០០​ប្លង់ ដែល​យើង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​ឃើញ​នោះ។ ចំណែក​១៣​គ្រួសារ​ទៀត​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​លាស់​នៅ​ឡើយ»។

ម្ចាស់​ពាន​រង្វាន់​ស្ត្រី​និង​សិទ្ធិ​មនុស្ស ពី​អឺរុប​និង​អាមេរិក ប្រចាំ​ឆ្នាំ​២០១៣ អ្នក​ស្រី ទេព វន្នី បាន​ថ្លែង​ថា ដី​ទំនេរ​ចំនួន​៤០០​ឡូត៍​នោះ គឺជា​ដី​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់ ដែល​សម្រេច​ចិត្ត​ទាំង​បង្ខំ​ក្នុង​ការ​ទទួល​យក​គោលការណ៍ ៨​ពាន់​ដុល្លារ និង​ពីរ​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​តំបន់​នេះ នៅ​មុន​ពេល​ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្តី​ពី​«ការ​កែ​សម្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹងកក់ ដែល​ក្រោយ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទំនង​ជា​បាន​ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ស៊ូកា​គូអ៊ីន។

លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូកា​គូអ៊ីន មិន​អាច​ទំនាក់​ទំនង​បាន​ទេ​ជុំវិញ​បញ្ហា​នេះ។ តែ លោក ឡាវ វណ្ណ អតីត​អគ្គ​នាយក​រង​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖​«ក្រុម​អ្នក​ភូមិ​គួរ​តែ​ពិនិត្យ​និង​សិក្សា​ពី​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្រើន​មុន​នឹង​សម្រេច​ចិត្ត​និយាយ​ពី​បញ្ហា​នេះ ព្រោះ​ក្រុមហ៊ុន​មិន​បាន​ប្រព្រឹត្ត​អ្វី​រំលោភ​ទៅ​លើ​ច្បាប់​នោះ​ទេ»។ លោក​មិន​ប្រាប់​បញ្ហា​លម្អិត​ទេ ដោយ​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជុំវិញ​បញ្ហា​នេះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន ឬ​របាយ​ការណ៍​លម្អិត អំពី​បញ្ហា​នេះ​ឡើយ។ លោក​ថា៖ «ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ទេ ប៉ុន្តែ រឿង​នេះ​វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់»។

លោក អ៊ី សារ៉ុម ប្រធាន​សមាគម​ធាង​ត្នោត បាន​លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​ពិនិត្យ​អង្កេត​សា​ជា​ថ្មី​អំពី​ករណី​នេះ ព្រោះ​វា​ជា​មធ្យោបាយ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​នៅ​ក្នុង​តំបន់​នេះ៕

 

What Next?

Recent Articles

9 Responses to "អ្នក​បឹង​កក់​សុំ​បញ្ចូល​គ្រួសារ​នៅ​សល់​ក្នុង​ដី​អនុក្រឹត្យ"

  1. ????? says:

    ខ្ញុំសូមចូលរួមយោបល់មួយ ៖ ខ្ញុំបានឃើញ ការរស់នៅរបស់ សហគមន៏ទាំងពីរ បឹងកក់ និង បូរីកីឡា ពិតជា រស់នៅសព្វថ្ងៃ យ៉ាងវេទនា ត្រូវហាលខ្យល់ ភ្លៀង ហាលថ្ងៃ ពេលខ្លះ ដាច់ស្បៀងបរិភោគ គ្មានអនាម័យ មានជំងឺ គ្រប់ប្រភេទ និយាយទៅជីវិតពួគគាត់រស់ អន់ជាង សត្វ គេចិញ្ចឹមនៅផ្ទះ ទៀតផង ។ ខ្ញុំចង់មានយោលបល់ ដូចនេះ តើ សហគមន៏ ទាំងពីរ ពិសេស អ្នកស្រី​ទេព វន្នី អាចរៀបចំគំរោង មូលលិធិ មួយបានទេ​។ មួយខែគឺ យើង រៃអង្គាស ម្តង ថវិកាតាមសាធារ ជ្រះថ្លា របស់អ្នកភ្នំពេញ។​​ អ្នកភ្នំពេញ ខ្លះ ខ្ញុំគិតថា ពួកគាត់ នឹងចូលរួមថវិការ ពីព្រោះពួកគាត់បានយល់អំពី អំពើ ត្រូវគេ ជិះជាន់នេះ ។ ប្រសិនបើ គំរោងនេះ ចេះដាក់ អោយចំគោលដៅ និងសម្រួលក្នុងការរៃអង្គាស ប្រាក់ និង ផ្សព្វផ្សាយអោយបាន ដល់ សប្បុរសជន ខ្ញុំគិតថា គំរោងនេះ ពិតជា អាចរកថវិកា បានប្រសើរ ក្នុងមួយខែៗ សំរាប់ផ្គត់ផ្គង់ អ្នកស្រេកឃ្លាន និងអ្នកជំងឺ ។

  2. ????? says:

    កែពាក្យ មូលលិធិ មក មូលនិធិ ។​

  3. មេទ័ព-បាញ់ទា says:

    បើចង់ឯករាជ្យ …កុំឱ្យយួនត្រួត!
    ១- បើចង់ឯករាជ្យ កុំឱ្យយួនត្រួត–យើងត្រូវតែព្រួត រួមសាមគ្គី
    ក្រោកស្រុះទាំងអស់ បុរស នារី–ជាតួនាទី ខ្មែរត្រួវដោះខ្លួន ។
    ២- បើយើងដំអក់ ស្ទក់ស្ពឹកស្រពន់–ត្រកូលសែន ហ៊ុន ជាអាយ៉ងយួន
    លក់ជាតិដល់អស់ ប្រមូលទ្រព្យធន–ខ្មែរចុះខ្សោយអន់ ជារៀងតទៅ ។
    ៣- រាល់ថ្ងៃថៃសើច ស្ងើចខ្មែរដែលល្ងង់–ស្រុកធ្លាប់រឿងរុង កាន់តែអន់ទៅ
    មានអ្នកចេះខ្លះ សំពះជនខ្លៅ–កូនខ្មែរទូទៅ ត្រូវពិចារណា ។
    ៤- ពលរដ្ឋក្រីក្រ រត់ចូលស្រុកថៃ–ជួនក៏គេវាយ ជួនគេប្រហារ
    សង្ឃឹមមេខ្មែរ ដូចសង្ឃឹមស្វា–ស្រវឹងស្រីស្រា ភ្លេចការពារខ្មែរ ។
    ៥- បើចង់ឯករាជ្យ កុំឱ្យយួនត្រួត–កូនខ្មែរត្រូវព្រួត ត្រូវតែពូកែ
    ពូជយើងអង្គរ កុំចាញ់យួនហ្វេ–ជួយសង្រ្គោះខ្មែរ កុំឱ្យយួនត្រួត!

  4. Srey Khmer says:

    ????? brother, do you want to love me? I will sponsor you to America!

  5. Strey Khmer says:

    It is impossible to get in love because we are not interested about it. I would not sponsor
    a man to be my husband, but it possible to be a frindship.

  6. Strey Khmer says:

    Also, I inlove with gay Srey Khmer who is always cursing at me everyday. During he wake up, he course at me inside the house, the hall way, the coffee table,the dinner room, and infront of the house at the public phere with many people around .
    So that, I am looking forward to see with gay Srey Khmer because he must have known how to curse very well and a lot of money from selling Cambodian’s land.

  7. ????? says:

    Strey Khmer
    អ្នកនិយាយបានល្អណាស់ ! សូមគាំទ្រ ១០០%​ ។

  8. EmmaEdwards says:

    I

  9. Strey Khmer says:

    Dear, ?????
    Thank you very much for always be with me such animosity(strong dislike) to ward antagonist(an anemy) who are amoral and jailed, tortured, and killed opponents without the slightest feeling of guilt. They care only about making money and having fun and couldn’t care less about right or wrong.