បក្សប្រឆាំងសង្ឃឹមថា អភិបាលរាជធានីថ្មី មាន សុឆ្ទៈ ដោះស្រាយបព្ចាប់វិវាទដីធ្លា ដ៏រាំរៃ

អភិបាលរាជធានីភ្នំពេញ ដែលទើបនិងទទួលតំណែងថ្មី លោក ប៉ា សុជាតិវង្ស បានសន្យាថា លោកនឹងបន្តដោះស្រាយបញ្ហាវិវាទដីធ្លី ដែលសេសសល់ ពីអតីតអភិបាលក្រុង កែប ជុតិម៉ា ជាពិសេសរឿងបឹងកក់ បុរីកីឡា ជាដើម។

 

យូ សារា
Saturday 04 May 2013
The Free Press Magazine

 

ការថ្លែង ពីជំហរ របស់អភិបាលរាជធានីភ្នំពេញរូបនេះ ត្រូវទទួលបាននូវការគំាទ្រភ្លាមៗ ពីគណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ ក្នុង​ប្រទេស​កម្ពុជា​ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋផងដែរ ។

គណបក្សប្រឆំាងសង្ឃឹមថា លោក ប៉ា សុជាតិវង្ស និងបន្តដោះស្រាយបញ្ញាទាំងអស់នេះ ប្រកបដោយសុឆ្ទនៈ ប្រសិទ្ធិភាព និងតម្លាភាព។

លោក ហូ វណ្ណ អនុប្រធាន គណៈកម្មាធិការវិន័យ គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា បើអភិបាលរាជធានីថ្មីនេះ មាន សុឆ្ទៈដោះស្រាយរឿងដីធ្លី ជូនអ្នកភូមិបឹងកក់ បុរីកីឡា និងអ្នកភុមិថ្មគោល ឲ្យបានជោគជ័យនេះ គឺជាបំណងប្រាថ្នារបស់បក្សប្រឆំាង ដែល ចង់បានឲ្យបញ្ហានេះ បានចប់សព្វគ្រប់ កុំឲ្យអូសបន្លាយទុក្ខវេទនា ដល់ប្រជាពលរដ្ឋយូរពេក ព្រោះគិតទៅជិតប្រំា ឆ្នាំហើយ។

លោក ហូ វ៉ាន់ បានថ្លែងបន្តទៀតថា “បញ្ហានេះ យើងខ្ញុំមានតែការគំាទ្រទេ ធ្វើយ៉ាងណាឲ្យការដោះស្រាយនេះ ទទួលបានជោគជ័យឆាប់រហ័ស និង ប្រកបដោយយុត្តិធម៌ និងតម្លាភាព ធ្វើយ៉ាងណាក៏ដោយ សូមកុំឲ្យបាត់បង់ផលប្រយោជន៍ ប្រជាពលរដ្ឋឲ្យសោះ” ។

សូមបព្ជាក់ថា ម្សិលមិញនេះ សហគមន៍​បឹង​កក់ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់​ទង​និង​សិទ្ធិ​លំនៅឋាន​និង​ដី​ធ្លី ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់ តាម​ការ​ដាក់​បញ្ចូល​ចំនួន​គ្រួសារ​ដែល​នៅ​សល់​ទៅ​ក្នុង​ដី​អនុក្រឹត្យ​១២,៤៤ ហិកតា និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ ​។

ក្នុងសេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​បង្ហាញ​ពី​លទ្ធផល​សិក្សា​លម្អិត​មួយ នៅ​លើ​ទីតាំង​ដី​សម្បទាន​១២,៤៤​ហិកតា ដែល​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ផ្ដល់​ជូន​ពលរដ្ឋ​សេសសល់​ក្នុង​តំបន់​បឹង​កក់​តាម​អនុក្រឹត្យ​លេខ​១៨៣ ចុះ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១១ នោះ បាន​រក​ឃើញ​ដី​ឡូត៍​ទំនេរ​មាន​៤០០​ឡូត៍ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង​២​ហិកតា​ក្នុង​ទំហំ​ដី​នោះ ៕

ក្រុមអ្នកតំណាង រាស្ត្រ គណបក្សសម រង្ស៊ី ធ្វើការតវ៉ា នៅមុខរដ្ឋសភា នាពេលគន្លងមក

ក្រុមអ្នកតំណាង រាស្ត្រ គណបក្សសម រង្ស៊ី ធ្វើការតវ៉ា នៅមុខរដ្ឋសភា នាពេលគន្លងមក

 

What Next?

Recent Articles

2 Responses to "បក្សប្រឆាំងសង្ឃឹមថា អភិបាលរាជធានីថ្មី មាន សុឆ្ទៈ ដោះស្រាយបព្ចាប់វិវាទដីធ្លា ដ៏រាំរៃ"

  1. CPP says:

    ដោយការយកចិត្ត ទុកដាក់លើងកងទ័ព និងក្រុមគ្រួសារ សម្តេចបានបង្កើតភូមិឃុំអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ជួយកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសសង់ផ្ទះជូនគ្រួសារទ័ព ផ្តល់ដី បង្កបង្កើនផល ផ្តល់អង្ករជារៀងរាល់ខែ ផ្តល់អណ្តូងទឹករាប់រយអណ្តូង។ រដូវរងាលោកជំទាវបានផ្តល់អាវរងា រដូវ ភ្លៀងលោកបានផ្តល់អាវភ្លៀងកៅស៊ូតង់ ដល់កងទ័ពជួរមុខគ្រប់ៗគ្នា។

  2. 18 Mars says:

    បក្សប្រឆាំងថាអភិបាលរាជធានីថ្មីមានសុឆន្ទៈដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តែខ្ញុំគ្មានសង្ឃឹមទេព្រោះ អ្នកថ្មីនេះក៏មិនខុសពីអ្នកចាស់ដែរ គឺត្រូវធ្វើអ្វីៗសព្វយ៉ាងតាមបញ្ជារបស់មនុស្សម្នាក់ដែលមានអំណាច កំពូល។ ម្យ៉ាងតំណេងអភិបាលក្រុងតម្លៃមិនក្រោម២លានដុល្លារទេ ដូចនេះលោកអភិបាល​ក្រុង​នឹងគ្មាន​ពេលមកគិតរឿងដែលគ្មានប្រយោជន៍នោះទេ។ តើរឿងនេះពិតទេលោកCPP?