គណបក្ស​សង្គ្រោះជាតិ​កំពុង​ពិចារណា​បេក្ខភាព​លោក​ សម​ រង្ស៊ី​

គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​គណបក្ស និង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ​ទៅ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​នៅឡើយ​រហូត​ដល់ពេលនេះ។ អ្នកនាំពាក្យ​គណបក្ស​នេះ លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ បាន​ប្រាប់អោយដឹងថា គណបក្ស​លោក​កំពុង​ពិចារណា​ថា ត្រូវ​ដាក់ ឬមិនត្រូវ​ដាក់​​បេក្ខភាព​លោក​ សម រង្ស៊ី​ ចូល​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ។ ហើយ​ថា​បើ​ត្រូវ​ដាក់បេក្ខភាព​មែននោះ លោក​សម រង្ស៊ី​ ដែល​ធ្លាប់តែ​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​នោះ ម្តងនេះ​នឹង​ឈឈ្មោះ​នៅ​មណ្ឌល​កណ្តាល​វិញ។

 

ថ្ងៃ ពុធ 08 ឧសភា 2013
ដោយ លាង ដឺលុច
RFI

លោក​សម រង្ស៊ី​ ធ្លាប់​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​ (© សុវណ្ណារ៉ា)

សេចក្តីរាយការណ៍​របស់​ លាង ដឺលុច

(02:19)

មូលហេតុ​មួយ​នៃ​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្សសង្គ្រោះជាតិ​ និង​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​នេះ ​នៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ គឺ​ការ​ពិចារណា​របស់​គណបក្ស​លើ​លទ្ធភាព​នៃ​ការ​ដាក់​បេក្ខភាព​លោក ​សម រង្ស៊ី​។ នេះ​បើតាម​ការ​អះអាង​របស់​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ។ អ្នកនាំពាក្យ​រូប​នេះ​បន្តថា ប្រសិនបើ​គណបក្ស​សម្រេច​ថា​នឹង​ដាក់បេក្ខភាព​លោក​សម រង្ស៊ី​ មែននោះ លោក​សម រង្ស៊ី ​នឹង​ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀងទីមួយ​ នៅ​មណ្ឌលខេត្ត​កណ្តាល ខុសពីការ​បោះឆ្នោត​មុនៗ​ដែល​លោក​សម រង្ស៊ី​ បាន​ឈរ​នៅ​មណ្ឌល​កំពង់ចាម។

ដោយធ្វើអត្ថាធិប្បាយ​យោងទៅលើបេក្ខភាព​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ឈ​រ​ឈ្មោះ​នៅ​មណ្ឌល​កណ្តាលនោះ លោកយ៉ែម ប៉ុញ្ញឬទ្ធិ ពន្យល់ថា​ លោក​សម រង្ស៊ី ​ត្រូវឈរ​​ឈ្មោះ​នៅ​មណ្ឌល​ណាដែល​មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដូចគ្នា។
 
ការ​ឈរឈ្មោះ​នៅ​មណ្ឌល​ណា​នោះ វា​មិន​សំខាន់​ឡើយ។ បញ្ហានៅ​ត្រង់​ថា លោក​សម រង្ស៊ី​ បានក្លាយ​ជា​ជន​ដែល​មាន​ពិរុទ្ធ​ដែល​ច្បាប់​មិន​អនុញ្ញាត​អោយ​ឈរ​​ឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ​ឡើយ​។
 
ការ​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះជាតិ ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី ​កាលពីពេល​ថ្មីៗនេះ។​ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា គណបក្ស​សង្គ្រោះជាតិ​ដែលកើត​ឡើង​ដោយការ​បញ្ចូលគ្នារវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ ​កំពុងតែ​មាន​បញ្ហា​ប្រទាញប្រទង់​បេក្ខភាព​ឈរ​ឈ្មោះ។
គេ​នៅ​តែ​មិនទាន់ដឹងថា តើ​គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ដាក់​សំណើ​សុំ​ចុះ​ឈ្មោះ​ទៅ​គ.ជ.ប. នៅ​ពេល​ណា​នៅឡើយ​ទេ។
 
គួរ​រម្លឹក​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​បាន​ស្នើ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​នោះ រហូតដល់​ពេលនេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ហើយដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​ទទួលស្គាល់​ជាផ្លូវ​ការ និ​ងអនុញ្ញាត​អោយ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ គណបក្ស​ទាំង៣​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ចំពោះ​គណបក្ស​២​ទៀត គឺ​ហ៊្វុនស៊ីនប៉ិច និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​គ.ជ.ប.​កំពុង​តែ​បន្ត​ពិនិត្យ។
 
បើយោងតាម​ប្រសាសន៍​របស់អគ្គលេខាធិការ​​គ.ជ.ប.​ លោក​ទេព​ នីថា ​នៅ​ថ្ងៃ​នេះ គណបក្ស​នយោបាយ​ដែល​នឹង​ប្រកួត​ប្រជែង​ក្នុង​ពេល​ខាង​មុខ​នោះ​ទំនង​ជា​មាន​មិន​លើស​ពី​៦​ឬ៧​គណបក្ស​ឡើយ។ លោកទេព នីថា ​បន្ត​ថា ដោយ​មិន​និយាយ​អំពី​គណបក្ស​សង្គ្រោះជាតិ​ វា​អាច​មាន​គណបក្ស​ខ្មែរឈប់ក្រ​មួយទៀត ដែល​អាច​សុំ​ចុះឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ដែរ៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

29 Responses to "គណបក្ស​សង្គ្រោះជាតិ​កំពុង​ពិចារណា​បេក្ខភាព​លោក​ សម​ រង្ស៊ី​"

  1. មេទ័ព-បាញ់ទា says:

    កំចាត់សេដ្ឋីលើដីបំណុល
    ១- អស្ចារ្យម្ល៉េះទេ ស្រុកខ្មែរស្រុកខ្ញុំ–ជំទាវ-លោកធំ ‹‹បក្សប្រជាជន››
    សុទ្ធមហាសេដ្ឋី សំបូរទ្រព្យធន–វីឡា រថយន្ត សុទ្ធធុន high class!
    ២- ស្រុកអាមេរិក ឬអូស្រ្តាលី–បារាំងអង់គ្លេស ក៏គេសុំខ្មាស
    សេដ្ឋីស្រុកខ្មែរ ឫកលើសអម្ចាស់–រាស្រ្តក្រច្រើនណាស់ ដេរដាសដេកដី ។
    ៣- ឆ្នាំណាក៏ឮតែខ្ចីបុលគេ–រដ្ឋយើងគ្មានទេ ជាស្រុកក្រក្រី
    គ្មានថវិកា គ្រប់គ្រងបុរី–ទើបរដ្ឋបុលខ្ចី ប្រាក់ប្រទេសក្រៅ ។
    ៤- ចំណូលស្រុកយើង មានច្រើនវិស័យ–បនចោរសេដ្ឋី ញាត់ចូលហោប៉ៅ
    ប្រាក់សល់រាប់តោន រាប់ទូ ច្រកបាវ–ផ្ញើចេញស្រុកក្រៅ កូនចៅចាយលេង ។
    ៥- មហាសេដ្ឋី លើដីបំណុល–ពួកគេបន្សល់ទុក្ខសោកសង្រេង
    អ្នកគិតមើលទៅ ខ្មែរទាំងចាស់ក្មេង–កូនយើងហ្នឹងឯង សងគេរីងខ្លួន ។
    ៦- ជំទាវ លោកធំ ឧត្តមសេដ្ឋី–លោករកស៊ីអី ទើបមានមាំមួន
    ឬមួយកាត់ដី កាត់កោះឱ្យយួន–‹‹បក្សប្រជាជន›› ជួយយួន ក្បត់ខ្មែរ ។
    ៧- ពីរពាន់ដប់បី ស្រីប្រុសខេមរា–ក្រោកប្រកៀកស្មា បោះឆ្នោតកែប្រែ
    កំចាត់សេដ្ឋី អាយ៉ងយួនហ្វេ–ដែលភ្ជួរខ្នងខ្មែរ លើដីបំណុល ។

  2. 1. neth hort
    May 8, 2013 at 3:19 pm
    ***គណបក្ស ប្រជាជន និង សម្មិទ្ទផល………………
    *គណបក្ស ប្រជាជន គេអភិវឌ្ឍន៏ តែក្រុម បក្ស ពួក
    របស់គេតែប៉ុណ្ណោះ………
    *សម្មិទ្ធផល តិចតួចស្ដួចស្ដើងដែល គណបក្ស ប្រជាជន
    ដើរអួតក្អេងក្អាង ប្រាប់ដល់ ពលរដ្ឋ និង បង្ហាញពិភព
    លោកនោះវាមិន សមាមាត្រ ទៅនិងរយះពេលដ៏វែង
    រហូតដល់ 33ឆ្នាំ នៃការអភិវឌ្ឍន៏ របស់ គណបក្ស ប្រជា
    ជននោះទេ ………………។ល។
    ១−ផ្លូវថ្នល់ ជាង ១̹០០០ គីឡូម៉ែត្រ ជំនួយ ចិន គឺសុទ្ធតែ
    ផ្លូវគ្មាន គុណភាព………………
    ២−ស្ពានជំនួយ ចិន ចំនួន ៧ និង ស្ពាន ក្រុមហ៊ុននានា
    ធារាសាស្រ្ដ មួយចំនួនទៀត ការសាងសង់ មិនពេញ
    លេញទៅតាម លក្ខណះ បចេ្ចកទេស…………………
    ៣−ស្ពានជំនួយរបស់ ជប៉ុន អូស្រ្តាលី……………………
    ៤−អាគារ សាលារៀន មន្ទីរពេទ្យ សុទ្ទតែជារបស់គ្មាន
    គុណភាព ( លួចថវិការរបស់រដ្ឋយកទៅសាងសង់ ដាក់
    ឈ្មោះ ហ៊ុន សែន ពាសពេញផ្ទៃ ប្រទេស)តើ ហុន សែន
    រកស៊ីអ្វីដែរទៅ បានជាមានលុយច្រើន សន្ធឹកសន្ធាប់យ៉ាង
    នេះ……………………………????
    *ប្រជាជាតិ ខេមរា មិនអាចទទួលយកបានទេនូវ ការ
    អភិវឌ្ឍន៏ ដ៏មហាសែនយឺតយ៉ាវរបស់ គណបក្ស ប្រជា
    ជននេះ ការអភិវឌ្ឍន៏ របៀបនេះធ្វើឲ្យ កម្ពុជា កាន់តែ
    ក្រទៅៗ……………………
    *យើង អភិវឌ្ឍន៏ ប្រទេសដ៏តូចមួយនេះ គឺចំណាយរយះ
    ពេលពី ៥ឆ្នាំ ទៅ ៧ឆ្នាំ យ៉ាងយូរ យើងយកតែលុយបាត់
    ទៅលើ អំពើពុករលួយ ប្រហែល ៥̹០០០លានដុល្លារ ក្នុង
    មួយឆ្នាំៗ យកមកកសាង គឺវាគ្រប់គ្រាន់ទៅហើយ……………
    *ការបំផ្លិចបំផ្លាញរបស់ គណបក្ស ប្រជាជន នៅ កម្ពុជា
    មានទំហំធំធេងមិនអាចកាត់ថ្លៃបានឡើយ ធ្វើឲ្យការអភិវឌ្ឍន៏
    ទៅមុខមិនរួច ធ្វើឲ្យ ជីវភាពរបស់ពលរដ្ឋ ក្រទៅៗ…………
    គឺ ការកសាងបានតែ 1០%………ការបំផ្លិចបំផ្លាញរហូត
    ដល់ 9០% …………………
    2. neth hort
    May 8, 2013 at 3:22 pm
    ***ល្បិចកល ដ៏លាមក៏ ថោកទាបរបស់ គណប្ស
    ប្រជាជន ដែលធ្លាប់ប្រើកន្លងមក មុនពេលបោះឆ្នោត
    ម្ដងៗ…………
    *ធ្វើសកម្មភាព បង្គ្រាបនេះ បង្គ្រាបនោះ ដើរគៀរពង្រាប
    ផ្លួវ បោកបញ្ឆោត ពលរដ្ឋ យកតែសម្លេងឆ្នោត……………
    *គណបក្ស ប្រជាជន គ្មានសមត្តភាព និង មិនអាច ដឹកនាំ
    ប្រទេស កម្ពុជា ឲ្យមានភាពរុងរឿងបានទេ………………
    *ក្នុងជួរ គណបក្ស ប្រជាជន សុទ្ធតែជាមនុស្ស អសមត្ត
    ភាពក្នុងការដឹកនាំ ប្រទេស ទាំងអស់……………………
    ១−តើគេបង្គ្រាបគ្រឿងញៀន យ៉ាងដូចមេ្ដចទៅ បើ
    គណបក្ស ប្រជាជន គឹជាមេក្លោងជួញដូរ គ្រឿងញៀន
    នោះ ………?
    ២−តើគេបង្គ្រាប អំពើពុករលួយ យ៉ាងដូចមេ្ដចទៅបើ
    គណបក្ស ប្រជាជន ពុករលួយ តាំងពីមន្ត្រីថ្នាក់កំពូល
    រហូតដល់ មន្ត្រីល្អិតល្អោច ថ្នាក់ក្រោម ពុករលួយទាំង
    អស់គ្នា ជាពិសេសគឹ ហ៊ុន សែន និង ឧិម យិន ទៀង
    គឺជាឮមេក្លោងនៃអំពើពុករលួយ…………?
    ៣−តើគេបង្គ្រាប ការកាប់បំភ្លាញព្រៃឈើ យ៉ាងដូច
    មេ្ដចទៅ បើ គណបក្ស ប្រជាជន គឹជាមេក្លោងក្នុងការ
    កាប់បំផ្លាញព្រៃឈើ ទាំងអស់នោះ …………?
    ៤−តើគេបង្គ្រាប ចោប្លន់ ចោឆក អំពើអនាចារ……………
    យ៉ាងដូចមេ្ដចទៅបើ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៃពួកឧក្រិដ្ឋ ទាំងអស់នោះ …………???
    ៥−តើគេបង្គ្រាប បទឧក្រិដ្ឋ ទាំងអស់នោះយ៉ាងមេចទៅ
    បើ គណបក្ស ប្រជាជន គឹជាមេក្លោងនៅក្នុងបទ ឧក្រិដ្ឋ
    ទាំងអស់នោះ …………???
    *សរុបសេចក្តីទៅ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៅក្នុងបទ ឧក្រិដ្ឋ ទាំងអស់នោះ ………………………
    *គណបក្ស ប្រជាជន អើយ ឈប់កុហកឆរបោក ប្រជា
    ជាតិខ្មែរ ទៀតទៅ…………………!!!!!!
    *មាន គណបក្ស ប្រជាជន គឺ មានក្រុម ឧក្រិដ្ឋជន………
    *ក្រុម ឧក្រិដ្ឋជន គឺជា គណបក្ស ប្រជាជន…………………
    *** តើអស់ លោកណា អាចឆ្លើយនិងសំនួរ ទាំងអម្បាល
    ម៉ានខាងលើនេះ ជូនជាតិ ខេមរា ដើម្បីជ្រួតជ្រាប ជាដំ

  3. ចាំ មើល គណះបក្ស ប្រជាជន នឹង ស្វាគមន៏លោក សម រង្ស៊ី ដោយរបៀបណា នៅ ពេល

    ខាងមុខ នេះ ?

    យក ល្អ ឃុំ ខ្លួន លោក សម រង្ស៊ី ចុះ គណះ បក្ស​ប្រជាជន ពឹត ជាឈ្នះ មួយ រយ ភាគរយ ក្នុង

    ការបោះឆ្នោត ខាងមុខនេះ ហាស ហា​ ហាស ហាស ។ បើ មិនដូច្នោះទេ គណះបក្ស ប្រជាជន

    ត្រូវតែបញ្ជាអោយគេ ត្រៀម ពាក្យ កែរសម្រួលឡើងវីញ អោយ រូប លោក សមរង្ស៊ី បាន រួច

    ផុត ពីទោសដើម្បីចូលរួម បោះឆ្នោត ។

  4. សន្លឹកឆ្នោតគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរយើង ចូលរួមមានចំនួនច្រើនកាលណា ជីវិតគណបក្ស

    ធ្វើនយោបាយ មានតម្លៃគ្រប់យ៉ាង។ បើអ្នកកាន់អំណាចនៅតែរឹងទទឹង យើងចង់បានឲការ

    បោះឆ្នោតត្រូវជាប់គាំង ក្រោយលទ្ធផលបោះឆ្នោត វិញ។  យើងមានសមត្ថភាពខ្ពស់ ក្នុងការ

    ជួយសម្រន់ប្រាក់ខែឧបត្ថម្ភ ជូនដល់សមាជិក  សមាជិកា នៃគណបក្សប្រឆាំង  បង្ការការគាប-

    សង្កត់ តាមបែបណាមួយ ទៅលើគណបក្សប្រឆាំង។ វិសោធនភាព នឹងផ្លាស់ប្តូរឡើងវិញ ជា

    មិនខានឡើយ។

  5.   says:

    “…ការ​ឈរឈ្មោះ​នៅ​មណ្ឌល​ណា​នោះ វា​មិន​សំខាន់​ឡើយ។ បញ្ហានៅ​ត្រង់​ថា លោក​សម រង្ស៊ី​
    បានក្លាយ​ជា​ជន​ដែល​មាន​ពិរុទ្ធ​ដែល​ច្បាប់​មិន​អនុញ្ញាត​អោយ​ឈរ​​ឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ​
    ឡើយ​
    ។…”

    រាស្រ្ត៖ អីយ៉ាធ្វើយ៉ាងម៉េចទៅ? បើលោក សម រង្ស៊ី ក្លាយជាពិរុទ្ធជនទៅហើយ… តើលោកធ្វើយ៉ាងម៉េចទៅ?
    អាឆៀត (cheath)៖ អើ ! កម្ពុជាមានច្បាប់វ៉ើយ ធ្វើខុសច្បាប់ត្រូវហ៊ានទទួលទោស !
    អាញីអាងតែរត់។ ហាស ! ហាស !
    The Man With No Name៖ វាត្រូវការ មនុស្សឆ្លាតដើររកមនុស្សឆ្លាត ទើបដឹង! ហាស ហាស ហាស…

  6.   says:

    (បើអ្នក Copy រឺយកគំនិតរបស់គេ សូមដាក់ប្រភព (ឈ្មោះ -ល-) នៅក្បែរនោះផង…
    អ្នកមិនគួរយកអ្វីទាំងនោះ ធ្វើឡូយខ្លួនឯងនោះទេ ព្រោះអ្នក គឺក្លែងក្លាយ! ដូច្នេះមិនកើតទេ!
    ចូរធ្វើតាមភាពត្រឹមត្រូវ! បិទវង់ក្រចកវិញ…ហាស ហាស ហាស…)

  7. K says:

    ប្រាកដជាត្រូវពិចារណចំពោះបេក្ខភាពលោកសម រង្ស៊ី ហើយ! ព្រោះច្បាប់ស្រុកខ្មែរ បើជនណា
    មានពិរុទ្ធភាព គឺពុំអនុញ្ញាតឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនោះទេ។ ឧទាហរណ៏៖
    ឈរឈ្មោះជាអ្នកតំណាងរាស្រ្ត ឬ ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និង ក្រុមប្រឹក្សា
    ឃុំ/សង្កាត់ជាដើម។
    .
    អ្វីដែលសំខាន់គឺ បក្សពីរដែលកំពុងទទួលផលដោយផ្ទាល់ពីបក្សសង្រ្គោះជាតិ។ តែមិនមែនបក្ស
    សមរង្ស៊ីនោះទេ។ ពេលនេះលោកសម រង្ស៊ីកំពុងស្តាយក្រឡាអុកដែលគាត់បានដើរខុស។ មិនដឹង
    មានឱកាសកែតម្រូវបានទាល់ពេលឬ អត់។
    .
    K =​​ យក្សមាឌល្អិត

  8. K says:

    តាមដានភាគបន្តទៀត!

  9. សុក្រិត្យជន says:

    សម័យតេជោរ ចេះតែសារទរ ទាំងទើសទាល់ ទ្រាំទ្រខំរស់ ព្រោះកូនប្រុសស្រី!……………………..

  10. មានតែស្រុកខ្ញុំទេ ! ដែលមានមេដឹកនាំក្បត់ជាតិ កាត់ដីអោយយួន រណបយួន និងចាប់ខ្មែរគ្នាឯងដាក់គុកក្នុងការប្រឆាំង

    ហ្នឹងការឈ្លានពានរបស់យួន !

  11. roth says:

    តើសមរង្សីឈរឈ្មោះយ៉ាងម៉េច ពិរុទ្ធជនគ្មានសិទ្ធបោះឆ្នោត និងគ្មានសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យឡើយ។

  12. *** says:

    Sam Raingsy is a dog. Keep position for Mou sokhuor or Son Chhai better.
    Sam Raingsy is a foolish man.He fool with political and he doesn’t know how to do Politic.
    Get out Sam Raingsy !!!!!

  13. កាលពី អស់ លោក ជួបបញ្ហា​ អស់ លោក លំបាន អស់ លោក ពិបាកជិតស្លាប់ អស់ លោក ស្រែក បួង សួង អ្នកណាក៏ដោយ អោយ តែ ជួយជីវិត ខ្ញុំបាន អោយរួចផុតពី សេចក្តី វេទនា លំបាកជាង ស្លាប់ ខ្ញុំ នឹង ដឹង គុណ ព្រមទាំង ចង់ បានអ្វី ខ្ញុំ សុខ ចិត្ត ដែរ តែ ក្រោយ ពី គេជួយអោយរស់រានមានជីវិត្ត អោយ រស់ សុខសាន បែ ជាចោទគេថា អាក្រក់ មនុស្សពិបាក តំរូវចិត្តណាស់ កាលមានទុក ជិតស្លាប់ បែបន់ និយាយថាអោយតែ ជាបានរស់ សូមថ្វាយ ដំរី តែ ក្រោយ ពី បានរស់ មានជីវិត សុខស្រួល បែខាំ ពងមាន់ មួយមិន សែនជូនផង ។

    ដូចរឿង តាចាស់ និង ក្រពើរមិលគុណ ក្រពើពេល ទឹក ត្រពាំង រីង ហួត ខ្លាចស្លាប់ ស្រែហៅ អង្វរ តាចាស់ បរទេះគោអោយ ជួយដឹកខ្លួន ទៅ ដាក់ ក្នុង ទឹក ទន្លេ ខ្លួននឹង ដឹង គុណ តែ ក្រោយ ពេល តាចាស់ លើកដាក់រទេះ ដឹកដល់ ទឹក ទន្លេ បែជាចង់ ស៊ីតាចាស់ ដោយចោទថា តាចាស់ ចងរឹត ខ្លាំងពេក ដូច្នេះ អស់ លោក គឹត ពិចារណាមើល ដូច គណៈបក្សប្រឆាំង បច្ចុប្បន្ន កាលពី ប្រទេស ប្រជាជន រង ទុក តើ នៅឯណា? សមាជិកទាំងអស់ នៅឯណាពិបាក យ៉ាងណា? វេទនាយ៉ាងណា? ក្រោយ ពី សង្រ្គោះ ប្រទេសបាន សង្រ្គោះប្រជាជនបាន សុខ អស់ លោក ចេញ មកស្រែក ថា អយុតិធម៌ ថ្ងៃ ៧មករ៉ា ១៩៧៩ ជាថ្ងៃ សំលាប់ មនុស្ស ជាថ្ងៃ យ៉ួន ចូល ស្រុក តែអស់ លោក អត់ គឹត មើលទេ ថា ប៉ុលពត ដួលរលំ នៅថ្ងៃណា? យ៉ួន ចូលស្រុកដើម្បី អ្វី? កាលពីពេលនោះ បើយើង មិនរត់ ទៅ ពឹង យ៉ួន តើពឹងថៃ ពិង អាមេរិក ពួកគេជួយ ផ្តួលរុំលំរបប ប៉ុលពតទេ? ហើយ បើមិនផ្តួលរុំលំ របប ប៉ុលពត អស់ លោក បាន មានដូចថ្ងៃនេះទេ? យើង ទៅពឹង យ៉ួន ដើម្បី ជួយយើង រុំដោះប្រទេសខ្មែរ អោយផុតពី របបប្រល័យពូជសាសន៏ជាតិឯង ប៉ុលពត បើពឹងតែកំលាំង យើង ក្នុង ប្រទេសគឺ មិនអាច ផ្តួលរុំលំរបបពល់ពតបានទេ ដូច្នេះ មានតែ រត់ ទៅ ពឹង យ៉ួន តែក្រោយពី យើងបាន រុំដោះរួចមក យើង សុំអោយ គេចាកចេញពី ស្រុកទេសយើង រួចហើយវិញដែរ ។ អស់ លោក ចោទថា យ៉ួន ចូលស្រុក ខ្មែរ រាប់ លាននាក់ ការហូចូល ជនបរទេស ទៅ ប្រទេស និមួយលើសកលលោក ប្រទេសណាក៏មានដែរ សូម្បីតែ ខ្មែរ ក៏មាន ទៅ រស់ នៅស្រុកគេ ដែរ ។ ដូច្នេះ បើ អស់ លោក ព្រួយបារម្ភ អំពី ការលំហូចូល របស់ ជនបរទេស ចូលស្រុកខ្មែរ ច្រើន អស់ លោក គាំទ្រ ជួយព្រឹង ច្បាប់ អន្តប្រវេស នៅ ស្រុកខ្មែរ អោយបានរឹង មាំទៅ វាជាការស្រេច ហើយ មិនមែន ចេះតែ ថា យ៉ួនចូល ស្រុកៗ ថាដដែលៗ គេជ្រិញណាស់ ។ សរុប សេចក្តី អស់ លោក បង្កើត គណៈបក្ស ប្រឆាំង ក្នុង រូបភាព ស្ថាបនា ជួយជាតិ តែ ប្រការធំបំផុត មើលតាម សកម្មភាពបក្ស រាស់ ថ្ងៃ គឺ បង្កើត ដើម្បី អំណាច ដើម្បី មានបាន ដើម្បី ប្រយោជន៏ ផ្ទាល់ខ្លួនជាធំ ដូច្នេះ តើ អ្នកណា ជឿជាក់ ។

    ចំពោះ ករណី លោក សម រស្ស៊ី ចោទ គ.ជ.ប មិនអោយឈរឈ្មោះ តែ លោក គឹត មើល ច្បាប់ អ្នកដែល មានជាប់ ពិរុទ្ធជន មានន័យថាអ្នកមានទោស គេអត់ អោយ ធ្វើនយោបាយឡើយ ។ ហើម្យ៉ាង ទៀត ហេតុ អ្វីបានជា លោក កឹម សុខា សុខចិត្ត រួបរួមជាមួយ លោក សម រស្ស៊ី ព្រោះ តែ លោក សម រស្ស៊ី ជាប់ ទោស មិនទាន់ ដល់ឆ្នាំ ដូច្នេះ នេះជាពេលវេលាមួយ ដែល ចំណេញ នយោបាយ ដល់ កឹម សុខា លោក កឹម សុខា អាច មានលទ្ធភាព ទទួលបានសំឡេងគាំទ្រច្រើន ពី បក្ស លោក សម រស្ស៊ី លោក កឹម សុខា អាច ទទួលបាន តំណែង ខ្ពស់ ជាងនេះ រឺ អាចនិយាយបានថា អាច រុំសាយ សមាជិក បក្ស សម រស្ស៊ី មកចូលរួម ជាមួយ បក្ស សិទ្ធិមនុស្ស បានច្រើន ដូច ដែល សន្យាជាមួយ បក្សប្រជាជន កាលពី មុន បង្កើត បក្ស សិទ្ធិមនុស្សថា ខ្លួន នឹង កាត់ បន្ថយ សមាជិក បក្ស សម រស្ស៊ី បាន ៥០% ក្នុង រយៈពេល ៣ ទៅ ៥ឆ្នាំ ។ តែពេលនេះ ជាពេល ល្អដែល លោក កឹម សុខា ទទួលបានផល ដូច ដែល បានសន្យាហើយ ។
    អស់ លោក ចាំមើល អោយច្បាស់ បក្ស សម រស្ស៊ី និង សិទ្ធិមនុស្ស និង បែក គ្នាវិញ ក្រោយ ពី បោះឆ្នោត រួច ព្រោះ លោក កឹម ខុសា បានទទួល អ្វី ដែល ចង់បាន រួចជាស្រេច ហើយ ហើយ ចាំបាច់ អី ត្រូវការ លោក សម រស្ស៊ី ទៀត ព្រោះ សម រស្ស៊ី និង គឹម សុខា ស្មើគ្នា បើ នៅជាមួយ សម រស្ស៊ី កឹម សុខា គ្មាន សេរីភាព នយោបាយ ។

  14. យីស ! អាមួយលាងបង្គន់នៅអង្គរការជាង១៤ឆ្នាំនោះមិចក៏យ៉ាប់ ហើយល្ងង់អីយ៉ាងនេះវើយ! ហ្អែងធើមិនដឹងរឺ

    ក៏នៅតែល្ងឺមិនទាន់ភ្ញាក់ខ្លួន! យួនវាមកដុតផ្ទះហ្អែងហើយ រួចវាអោយគ្នាវាម្នាក់ទៀតមកជួយពន្លត់វិញ

    តើចឹងត្រូវអោយខ្មែរម៉ាប្រទេស ដឹងគុណវាទៀតរឺអត់បើរឿងពិតគេបានដឹងរួចអស់ទៅហើយនោះ ហាស អាល្ងង់ ?

  15.   says:

    លោកយក្សមាឌល្អិត ចាំបាចលិបលរ ធ្វើស្អី!? ចេញមុខអោយចំៗមក…
    ហាស ហាស ហាស…

  16. CPP says:

    កាល​ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទាំង​នេះ ​ចប់​សព្វ​គ្រប់​ហើយ, ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​កាន់​ពួក​សិស្ស​ ថា៖ «អ្នក​រាល់​គ្នា​ ដឹង​ហើយ​ ថា, ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​ចម្លង គេ​ នឹង​ចាប់​បុត្រ​មនុស្ស បញ្ជូន​ទៅ​ឆ្កាង។»

  17.   says:

    អូ…! †

  18.   says:

    † ព្រះមិនត្រូវធាតុនឹងបិសាចឡើយ… † ចូរចាំ… †

  19. មភួនដប់បី តាម សង្កេតមើល ការវិវត្តន៏ របស់អ្នកធ្វើនយោបាយ មិនឈប់ឈរ ផងដែរ។

    បញ្ចេញ មតិ សំណេរ ឲ ត្រង់ៗ មិនចាំបាច់ ស្ទាបស្ទង់ ទៀតឡើយ។ ភាសាខ្មែរ ដូចគ្នា វា

    ងាយស្រួល ជាង ភាសាខ្មែរ និង បរទេស ណាមួយ។ គួរ គិត ដល់ ជាតិ ជាង ប្រយោជន៏

    បុគ្គលខ្លួនឯង។ ព្រោះ មាន១ ទៀត ជា អ្នកមានចិត្តមិនលោភលន់ រង់ចាំស្រួលបួលសិន។

  20. chourn says:

    បើតាមខ្ញុំគិតលោកសមរង្សីដឹងខ្លួនហើយថាគជបពិតជាបង្ករឧបសគ្គមិនឲ្យយខ្លួនឈរឈ្មោះជាមេ បក្សនិងមិនឲ្យយចូលរួមបោះឆ្នោតផងដែរ តែនេះប្រហែលជាយុទ្ធសាស្ត្ររបស់លោកសមរង្សីដើម្បី ដល់គោលដៅនៃការឃោសនាបោះឆ្នោតនៅពេលខាងមុខ ធ្លាប់បានឮតំរុយរបស់បក្សសង្គ្រោះជាតិ ហើយថារឿងនណាធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីមិនសំខាន់នោះទេសំខាន់គឺស្មារតីនិងទឹកចិត្តជួយ ប្រជាពលរដ្ឋ។ នៅត្រង់ចំនុចនេះហើយដែលអាចនិយាយបានថា លោកសមរង្សីពិតជាត្រូវបានគជប បដិសេធមិនឲ្យចុះឈ្មោះជាតំណាងរាស្ត្រនោះទេ តែវាជាជំហ៊ានដែលអាចដើរទៅមុខបាននិងជា ការទាក់ទាញសន្លឹកឆ្នោតនោះគឺលោកសមរង្សីបន្តរស្ថិតនៅក្រៅស្រុកហើយអ្នកនៅក្នុងស្រុកធ្វើ ចលនាឃោសនាឲ្យប្រជាជនបោះឆ្នោតជូនបក្សសង្គ្រោះជាតិដើម្បីមានឪកាសនាំលោកសមរង្សី ចូលស្រុក។ យុទ្ធសាស្ត្រនេះមិនខុសពីយុទ្ធសាស្ត្ររបស់លោកថាក់សីុនប្រទេសថៃនោះទេ។

  21. អ្នក ដែល ខាត ប្រយាជន៏ច្រើន គឺ ជាតិ មិនមែន បុគ្គល ឡើយ។ បើ អ្នក មាន ចិត្ត ទូលាយ នោះ

    ប្រទេសជាតិ នឹង ទទួល ផល ប្រយោជន៏ដ៏ច្រើន។ បើ អ្នក មាន ចិត្ត ចង្អៀត នោះ ជីវិត នយោ-

    របស់អ្នក កាន់តែ ចាក់ស្រេះ ឡោមព័ទ្ធ ធ្វើ ឲ សង្ខារ គ្មានសុខ និង ទៀទាត់ ឡើយ។

  22. ភាព ជា ចិត្ត ដាច់ខាត ខ្លាំង ពេក នាំឲ ជា ការ ចងគំនុំ ទៅ ថ្ងៃ ក្រោយ មិនឈប់ឈរ។

  23. CPP says:

    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ជិតឈានចូលមកដល់, ខ្ញុំអំពាវនាវដល់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋយើង បន្តការបោះឆ្នោតគាំទ្រគណ បក្សប្រជាជនកម្ពុជា ដើម្បី សម្តេចតេជោ បានបន្ត កាន់តំណែងជា នាយករដ្ឋមន្ត្រី តទៅទៀត ។

  24. ប្រជាពលរដ្ឋខ្មែរ កាន់តែ យល់ដឹង ច្រើន។ បើ អ្នក ចង់ ខ្លាំង ជាងគេ តាមវិធី នេះ ពិន្ទុ របស់ ភាគីខាង

    អ្នក គឺ អត់ មាន ន័យ ជា ទូទៅ។

  25. cheath says:

    ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ទៅសត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ ​មើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆនកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !

  26.   says:

    យើស! អាចំ! មកបញ្ជាក់ហេ៎ស?
    ហាស ហាស ហាស…

  27. គេ គ្រាន់ខ្លាចតែលោក ហ៊ុន សែន នឹង មន្រ្តីធំៗៗ មាន អំនាច ទាំង អស់ ក្នុង ជួរ គណះបក្សប្រជាជនតែ

    ប៉ុណ្ណោះ ប៉ុន្តែ គេ មិនបាន គោរព ចំពោះពពួកអស់នេះនោះទេ​។ នេះ ជាសំដីពឹត ដែល ផុសចេញ

    ពី ទឹកចិត្ត របស់ មន្រ្តី រាជការ ប៉ូលីស និង ទាហាន ។ នៅ ពេល ជិះ លើ ខ្នង ខ្លា គឺ ពួកគេ

    មិនហ៊ានធ្វើនិង និយាយ អ្វីទាំង អស់ ប៉ុន្តែ នៅ ពេល ដែល ខ្លា ចាស់ ទ្រុឌទ្រោម ឬ មាន ជំងឺឬ

    ជិតដាច់ខ្យល់ស្លាប់ គឺ ពួកគេ នឹង សំពងបង្ហើយ តែម្តង ហើយ ស្រែកជ័យឃោស ដោយ ក្តី

    រីករាយ​​។ ពួកគេសង្ឃឹមយ៉ាងមុតមាំ ថា នឹង មាន ថ្ងៃនោះ មកដល់ជាមិនខាន ។

    វាជាការត្រិមត្រូវបំផុត ដែលថាពេលវេលា អាច នឹង ធ្វើ អោយ អ្វីៗ ប្រែប្រួលបានទាំងអស់ ។

  28. JML says:

    ល្អណាស់ នេះជាពេលមួយដែលកឹម សុខាមានឪកាសយកប្រៀបលើសម រង្ស៊ី ហើយ
    មិនបាចពិចារណាទេ ដកវាចេញទៅគឺវាគ្មានអ្វីជាសំខាន់នោះឡើយ ។ សភាក៏បានដាក់លិខិតបង្កក
    ប្រាក់ខែរបស់ពួកវាដែល ដូច្នេះ នេះជាឪកាសហុចជូនលោកហើយ អាកឹម សុខា ចាត់ការវាទៅ