ការបោះឆ្នោតនៅក្នុងអាណត្តិនីមួយៗ មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការផ្លាស់ប្ដូរមេដឹកនំា និងផ្លាស់ប្ដូរជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាដើម។
ដោយ ទីន ហ្សាការីយ៉ា
2013-05-08
RFA

ស្ត្រីជនជាតិដើមភាគតិចទំពួន នៅស្រុកលំផាត់ ខេត្តរតនគិរី មកពីបេះបន្លែនៅចម្ការ។ រូបថតថ្ងៃ២៤ មេសា ២០១៣ RFA/Tin Zakariya
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តទី៥ នឹងខិតជិតមកដល់នៅខែកក្កដា ខាងមុខ។ តែយ៉ាងនេះក្ដី សម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទ ពិសេសជនជាតិដើមភាគតិច ហាក់បីដូចជាមិនចាប់អារម្មណ៍ទៅលើបញ្ហាបោះឆ្នោតនេះទៅវិញ។ តើមូលហេតុអ្វីបានជាជនជាតិដើមភាគតិចនៅខែត្ររតនគិរី មិនចាប់អារម្មណ៍នឹងរឿងបោះឆ្នោត?
ជនជាតិភាគតិចទំពួន រស់នៅផ្ទះខ្ទមតូចៗ ខ្លះនៅអមសងខាងផ្លូវ ផ្ទះខ្លះនៅក្នុងចម្ការដាច់ឆ្ងាយពីគ្នានៅតំបន់ដាច់ស្រយាលនៃខែត្ររតនគិរី។ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ ភាគច្រើនមិនបានទទួលព័ត៌មានទាក់ទងនឹងរឿងបោះឆ្នោតឡើយ។
ពួកគាត់ខ្លះយល់ថា ការបោះឆ្នោតសំខាន់ ខ្លះទៀតថា ការបោះឆ្នោតមិនចាំបាច់សម្រាប់ពួកគាត់ជាជនជាតិដើមភាគតិចនោះទេ ពីព្រោះថា ថ្វីត្បិតតែបច្ចុប្បន្នពួកគាត់ចេះមកសម្របខ្លួនរស់នៅលាយឡំនឹងប្រជាពលរដ្ឋទូទៅក្ដី ប៉ុន្តែជីវភាពរបស់ពួកគាត់នៅតែយ៉ាប់យ៉ឺន ហើយក៏គ្មានអ្នកនយោបាយណាទៅសួរសុខទុក្ខពួកគាត់នៅតំបន់ដាច់ស្រយាលនោះដែរ។
អ្វីដែលជាបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចទំពួន កំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ គឺភាពគ្មានការងារធ្វើ ពេលខ្លះរស់នៅអាស្រ័យលើការស៊ីឈ្នួលគេ និងចិញ្ចឹមជ្រូកលក់ជាដើម។
លោក សឺន និល នៅស្រុកលំផាត់ ខែត្ររតនគិរី បានរៀបរាប់ថា ការបោះឆ្នោតជារឿងមួយសំខាន់របស់ប្រជាពលរដ្ឋ ប៉ុន្តែលោកមិនដឹងថា សំខាន់យ៉ាងណានោះទេ លោកគ្រាន់តែឮគេនិយាយតៗគ្នាប៉ុណ្ណោះ។ លោកបាននិយាយមួយៗថា អ្វីដែលលោកគិតថា សំខាន់គឺការការពារដីចម្ការរបស់ពួកគាត់ជារឿងសំខាន់ជាង ពីព្រោះថា កាលពីប៉ុន្មានឆ្នាំមុន ពួកគាត់មានសេរីភាពក្នុងការធ្វើចម្ការតាមបែបប្រពៃណី ធ្វើចម្ការវិលជុំ តែសព្វថ្ងៃនេះពួកគាត់មិនអាចចល័ត ដើរធ្វើចម្ការដូចកាលពីមុនទៀតបានឡើយ ដោយសារដីចម្ការមានម្ចាស់ឯកជនរៀងៗខ្លួន៖ «ដីចង្អៀតមនុស្សកើនឡើង។ សម្រាប់ជនជាតិដើមភាគតិចលំបាកសម្រាប់ការដើរហើយ»។
ក្រុមជនជាតិដើមភាគតិចទាំងនោះបានលើកឡើងថា កាលពី ១០ឆ្នាំមុន ពួកគាត់មិនដែលខ្វល់អំពីការរកលុយ ឬការប្រកួតប្រជែងផ្នែកសម្ភារៈនិយមដូចពេលឥឡូវទេ ដោយហេតុថា ការរស់នៅពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង ពោលគឺពួកគាត់បរបាញ់សត្វព្រៃ និងបេះបន្លែធម្មជាតិក្នុងព្រៃភ្នំធ្វើជាចំណីអាហារ។ ប៉ុន្តែសព្វថ្ងៃនេះ ពួកគេមិនអាចធ្វើដូចកាលពីមុនទៀតទេ ពីព្រោះព្រៃឈើត្រូវបានកាប់រានធ្វើចម្ការអស់។
ការថ្លែងអំពីបញ្ហាមិនចាប់អារម្មណ៍ទៅលើរឿងបោះឆ្នោតនេះ មិនមែនមានតែជនជាតិដើមភាគតិចទំពួន នេះទេ ប្រជាពលរដ្ឋខ្មែរដែលជាប្រជាពលរដ្ឋចំណូលថ្មីនៅក្នុងខែត្ររតនគិរី ក៏មិនសូវចាប់អារម្មណ៍ទៅលើរឿងបោះឆ្នោតដែរ ប៉ុន្តែអ្វីដែលជាតម្រូវការចាំបាច់ និងជាការចាប់អារម្មណ៍ខ្លាំងរបស់ពួកគាត់ដែលគិតជាប្រចាំនោះ គឺបញ្ហាជីវភាព។
ប្រជាពលរដ្ឋទាំងនោះបានត្អូញត្អែរថា ប្រទេសកម្ពុជា មានការបោះឆ្នោតជាច្រើនលើកមកហើយ ប៉ុន្តែពួកគាត់បានអះអាងថា សម្រាប់ជីវភាពពួកគាត់រស់នៅទីជនបទដាច់ស្រយាលមិនមានអ្វីផ្លាស់ប្ដូរទេ ពីព្រោះថា ពួកគាត់នៅតែដើរស៊ីឈ្នួលគេបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកដដែល៖ «ចង់ផ្លាស់ប្ដូរ ស្រួលការងារធ្វើ ចង់ឲ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាមានហូបគ្រប់គ្រាន់ រឿងក្រ គឺក្រ គ្មានអ្នកណាជួយយើងទេ ដូចថា បើអ្នកណាមានដីទៅ គេជ្រះថ្លាទៅ»។
បុរសមួយរួបឈ្មោះ ប៊ុន ធឿន បានរៀបរាប់ថា លោកនិងក្រុមគ្រួសារមកពីខែត្រព្រៃវែង បានទៅរស់នៅខែត្ររតនគិរី ចំនួន ៥ឆ្នាំមកហើយ ដើម្បីស៊ីឈ្នួលគេដាំដំឡូង និងជម្រះស្មៅ។ លោក ប៊ុន ធឿន បានហៅប្រជាពលរដ្ឋដែលមកពីខែត្រផ្សេងៗ ទៅរកការងារធ្វើនៅខែត្ររតនគិរី នោះថា ជាកម្មករសេរី។ ប្រការនេះមានន័យថា នៅរដូវណាមានការងារធ្វើទៅធ្វើ ហើយពេលណាគ្មានការងារធ្វើ សម្រាកនៅផ្ទះ។
លោកបញ្ជាក់ថា បញ្ហានេះហើយបានធ្វើឲ្យជីវភាពរបស់ពួកគាត់មិនសូវមានការរីកចំរើន៖ «យើងរស់ដើម្បីបោះឆ្នោត យើងមានសន្លឹកឆ្នោតមួយសម្រាប់យើងរើសអ្នកដែលថា ចេះជួយប្រជាជន ហើយឥឡូវយើងមើលឃើញហើយថា ខ្វះខាតអីខ្លះ?»។
ស្ថានភាពរស់នៅប្រជាពលរដ្ឋដែលពឹងផ្អែកលើមុខរបរស៊ីឈ្នួលគេនោះ មិនថាជនជាតិទំពួន ឬប្រជាពលរដ្ឋខ្មែរទេ ពួកគាត់រស់នៅប្រឈមនឹងបញ្ហាលំបាកសព្វបែបយ៉ាង។ ក្រៅពីបញ្ហាលំបាកផ្នែកស្បៀងអាហារនោះ ពួកគាត់លំបាកគ្មានទីជម្រកស្នាក់នៅសមរម្យ។ ការរស់នៅរបស់ពួកគាត់មួយចំនួន គឺរស់នៅក្នុងរោងប្រក់តង់កៅស៊ូតូចៗ នៅក្នុងដីចម្ការរបស់គេ ខ្លះទៀតនៅលើដីភូមិរបស់ខ្លួន។
បន្ថែមពីលើនេះទៀត អ្វីដែលជារឿងលំបាកខ្លាំង គឺកុមារតូចៗ ដែលជាកូនរបស់ពួកគាត់។ នៅពេលមានភ្លៀងខ្យល់ម្ដងៗ ពួកគាត់និងកូនតូចៗនោះគ្មានបានដេកទេ ប្រសិនបើភ្លៀងពេលយប់ទទឹកខ្លួនប្រាណ និងភួយមុងទាំងអស់។ ឪពុកម្ដាយអង្គុយឱបកូនក្រោមដំណក់ទឹកភ្លៀង។
ស្ត្រីមួយរូបឈ្មោះ ស្រី ម៉ៅ បានរៀបរាប់ថា សព្វថ្ងៃនេះជីវភាពរបស់ពួកគាត់មានការលំបាកណាស់ គាត់មិនចង់ដឹងអំពីរឿងនយោបាយអ្វីទេ។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើការបោះឆ្នោតធានាថា ជីវភាពគាត់មានការផ្លាស់ប្ដូរ ទើបគាត់គិតថា ការបោះឆ្នោតជារឿងសំខាន់ ប៉ុន្តែសព្វថ្ងៃនេះគាត់គ្មានទីជម្រកស្នាក់នៅសមរម្យ គ្មានការងារធ្វើពិតប្រាកដ រស់នៅអាស្រ័យលើការស៊ីឈ្នួលគេ ពេលកូនឈឺគ្មានលុយទៅពេទ្យជាដើម។
ស្រី ម៉ៅ បានសម្ដែងនូវការតូចចិត្ត និងអាណិតកូនតូចៗរបស់គាត់ដែលរងទុក្ខជាមួយគាត់ក្នុងឋានៈជាកសិករក្រីក្ររស់នៅក្នុងខ្ទមប្រក់តង់មើលឃើញមេឃពេលភ្លៀងធ្លាក់ គ្មានបានដេកពួន រងារឱបកូននៅរៀងរាល់ពេលភ្លៀងធ្លាក់ម្ដងៗ៖ «បានក្រណាត់កៅស៊ូមួយហ្នឹងនៅគ្រប។ ក្មេងៗពេលភ្លៀងយើងដេកឱបទៅ បើភ្លៀងទាល់ភ្លឺយើងអង្គុយឱបទាល់ភ្លឺទៅ។ ពេលហ្នឹងមានពស់មកទៀត…»។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគបានលើកឡើងថា មូលហេតុចម្បងដែលប្រជាពលរដ្ឋនៅតាមតំបន់ជនបទមិនគិតពីបញ្ហាបោះឆ្នោតនេះមានកត្តាមួយចំនួន រួមមានខ្វះព័ត៌មាន និងខ្វះការវិភាគ កក្តាក្រីក្រ ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ មិនមានការផ្លាស់ប្ដូរ ហើយគណបក្សដែលជាប់ឆ្នោតមិនគោរពទៅតាមការសន្យារបស់ខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននោះអស់ជំនឿ និងអស់សង្ឃឹម។ បញ្ហាមួយទៀត គឺប្រជាពលរដ្ឋយល់ថា ខ្លួនគាត់ម្នាក់មិនអាចធ្វើឲ្យផ្លាស់ប្ដូរសង្គមបាន ដែលធ្វើឲ្យអ្នកទាំងនោះមិនចាប់អារម្មណ៍ ឬមិនចង់បោះឆ្នោត។ បញ្ហានេះជាការយល់ខុស និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។
ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋមួយសន្លឹកមានតម្លៃណាស់សម្រាប់ឲ្យសង្គមមានការផ្លាស់ប្ដូរ ប៉ុន្តែនៅក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា បានផ្សព្វផ្សាយទូលំទូលាយហើយក៏ដោយ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅថា ហិចហ្វិក (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា អ្នករស់នៅតំបន់ជនបទ ឬជនជាតិដើមភាគតិច មិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ដូចអ្នករស់នៅទីប្រជុំជនទេ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះ។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) បានចេញរបាយការណ៍កាលពីខែមេសា ថា នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិចនោះ ក្រុមប្រឹក្សា ឬតំណាងគណបក្សនយោបាយនៅមូលដ្ឋាន មិនបានធ្វើទាល់តែសោះ ឬធ្វើបានតិចតួចចំពោះតម្រូវការជាអាទិភាពរបស់ពួកគាត់ រួមមានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព អណ្ដូងទឹកស្អាត ឥណទានជនបទ ពេទ្យឆ្មប រថយន្តសង្គ្រោះបន្ទាន់ ម៉ូតូកង់បី សាលារៀន គ្រូបង្រៀនមានគ្រប់គ្រាន់ និងបញ្ហាផ្សេងៗទៀតជាដើម។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគបានសង្កត់ធ្ងន់ថា ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសមេដឹកនាំដែលត្រូវនោះ ជារឿងមួយសំខាន់សម្រាប់ឲ្យប្រទេសជាតិមានការផ្លាស់ប្ដូរ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានជីវភាពសមរម្យ មានទីជម្រកស្នាក់នៅសមរម្យ និងមានភាពថ្លៃថ្នូរនៅក្នុងសង្គមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1. neth hort
May 8, 2013 at 3:19 pm
***គណបក្ស ប្រជាជន និង សម្មិទ្ទផល………………
*គណបក្ស ប្រជាជន គេអភិវឌ្ឍន៏ តែក្រុម បក្ស ពួក
របស់គេតែប៉ុណ្ណោះ………
*សម្មិទ្ធផល តិចតួចស្ដួចស្ដើងដែល គណបក្ស ប្រជាជន
ដើរអួតក្អេងក្អាង ប្រាប់ដល់ ពលរដ្ឋ និង បង្ហាញពិភព
លោកនោះវាមិន សមាមាត្រ ទៅនិងរយះពេលដ៏វែង
រហូតដល់ 33ឆ្នាំ នៃការអភិវឌ្ឍន៏ របស់ គណបក្ស ប្រជា
ជននោះទេ ………………។ល។
១−ផ្លូវថ្នល់ ជាង ១̹០០០ គីឡូម៉ែត្រ ជំនួយ ចិន គឺសុទ្ធតែ
ផ្លូវគ្មាន គុណភាព………………
២−ស្ពានជំនួយ ចិន ចំនួន ៧ និង ស្ពាន ក្រុមហ៊ុននានា
ធារាសាស្រ្ដ មួយចំនួនទៀត ការសាងសង់ មិនពេញ
លេញទៅតាម លក្ខណះ បចេ្ចកទេស…………………
៣−ស្ពានជំនួយរបស់ ជប៉ុន អូស្រ្តាលី……………………
៤−អាគារ សាលារៀន មន្ទីរពេទ្យ សុទ្ទតែជារបស់គ្មាន
គុណភាព ( លួចថវិការរបស់រដ្ឋយកទៅសាងសង់ ដាក់
ឈ្មោះ ហ៊ុន សែន ពាសពេញផ្ទៃ ប្រទេស)តើ ហុន សែន
រកស៊ីអ្វីដែរទៅ បានជាមានលុយច្រើន សន្ធឹកសន្ធាប់យ៉ាង
នេះ……………………………????
*ប្រជាជាតិ ខេមរា មិនអាចទទួលយកបានទេនូវ ការ
អភិវឌ្ឍន៏ ដ៏មហាសែនយឺតយ៉ាវរបស់ គណបក្ស ប្រជា
ជននេះ ការអភិវឌ្ឍន៏ របៀបនេះធ្វើឲ្យ កម្ពុជា កាន់តែ
ក្រទៅៗ……………………
*យើង អភិវឌ្ឍន៏ ប្រទេសដ៏តូចមួយនេះ គឺចំណាយរយះ
ពេលពី ៥ឆ្នាំ ទៅ ៧ឆ្នាំ យ៉ាងយូរ យើងយកតែលុយបាត់
ទៅលើ អំពើពុករលួយ ប្រហែល ៥̹០០០លានដុល្លារ ក្នុង
មួយឆ្នាំៗ យកមកកសាង គឺវាគ្រប់គ្រាន់ទៅហើយ……………
*ការបំផ្លិចបំផ្លាញរបស់ គណបក្ស ប្រជាជន នៅ កម្ពុជា
មានទំហំធំធេងមិនអាចកាត់ថ្លៃបានឡើយ ធ្វើឲ្យការអភិវឌ្ឍន៏
ទៅមុខមិនរួច ធ្វើឲ្យ ជីវភាពរបស់ពលរដ្ឋ ក្រទៅៗ…………
គឺ ការកសាងបានតែ 1០%………ការបំផ្លិចបំផ្លាញរហូត
ដល់ 9០% …………………
2. neth hort
May 8, 2013 at 3:22 pm
***ល្បិចកល ដ៏លាមក៏ ថោកទាបរបស់ គណប្ស
ប្រជាជន ដែលធ្លាប់ប្រើកន្លងមក មុនពេលបោះឆ្នោត
ម្ដងៗ…………
*ធ្វើសកម្មភាព បង្គ្រាបនេះ បង្គ្រាបនោះ ដើរគៀរពង្រាប
ផ្លួវ បោកបញ្ឆោត ពលរដ្ឋ យកតែសម្លេងឆ្នោត……………
*គណបក្ស ប្រជាជន គ្មានសមត្តភាព និង មិនអាច ដឹកនាំ
ប្រទេស កម្ពុជា ឲ្យមានភាពរុងរឿងបានទេ………………
*ក្នុងជួរ គណបក្ស ប្រជាជន សុទ្ធតែជាមនុស្ស អសមត្ត
ភាពក្នុងការដឹកនាំ ប្រទេស ទាំងអស់……………………
១−តើគេបង្គ្រាបគ្រឿងញៀន យ៉ាងដូចមេ្ដចទៅ បើ
គណបក្ស ប្រជាជន គឹជាមេក្លោងជួញដូរ គ្រឿងញៀន
នោះ ………?
២−តើគេបង្គ្រាប អំពើពុករលួយ យ៉ាងដូចមេ្ដចទៅបើ
គណបក្ស ប្រជាជន ពុករលួយ តាំងពីមន្ត្រីថ្នាក់កំពូល
រហូតដល់ មន្ត្រីល្អិតល្អោច ថ្នាក់ក្រោម ពុករលួយទាំង
អស់គ្នា ជាពិសេសគឹ ហ៊ុន សែន និង ឧិម យិន ទៀង
គឺជាឮមេក្លោងនៃអំពើពុករលួយ…………?
៣−តើគេបង្គ្រាប ការកាប់បំភ្លាញព្រៃឈើ យ៉ាងដូច
មេ្ដចទៅ បើ គណបក្ស ប្រជាជន គឹជាមេក្លោងក្នុងការ
កាប់បំផ្លាញព្រៃឈើ ទាំងអស់នោះ …………?
៤−តើគេបង្គ្រាប ចោប្លន់ ចោឆក អំពើអនាចារ……………
យ៉ាងដូចមេ្ដចទៅបើ គណបក្ស ប្រជាជន គឹជាមេក្លោង
នៃពួកឧក្រិដ្ឋ ទាំងអស់នោះ …………???
៥−តើគេបង្គ្រាប បទឧក្រិដ្ឋ ទាំងអស់នោះយ៉ាងមេចទៅ
បើ គណបក្ស ប្រជាជន គឹជាមេក្លោងនៅក្នុងបទ ឧក្រិដ្ឋ
ទាំងអស់នោះ …………???
*សរុបសេចក្តីទៅ គណបក្ស ប្រជាជន គឹជាមេក្លោង
នៅក្នុងបទ ឧក្រិដ្ឋ ទាំងអស់នោះ ………………………
*គណបក្ស ប្រជាជន អើយ ឈប់កុហកឆរបោក ប្រជា
ជាតិខ្មែរ ទៀតទៅ…………………!!!!!!
*មាន គណបក្ស ប្រជាជន គឺ មានក្រុម ឧក្រិដ្ឋជន………
*ក្រុម ឧក្រិដ្ឋជន គឺជា គណបក្ស ប្រជាជន…………………
*** តើអស់ លោកណា អាចឆ្លើយនិងសំនួរ ទាំងអម្បាល
ម៉ានខាងលើនេះ ជូនជាតិ ខេមរា ដើម្បីជ្រួតជ្រាប ជាដំ
ណឹងទៅទាន…………………???
កុំជឿ ការបោកប្រាស់ហើយត្រូវទទួលស្គាល់ការពិតនិងប្រវត្តិសាស្រ្ត ដែលជាស្នាដៃមិនអាចប្រកែកបាន របស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។
ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ជិតឈានចូលមកដល់, ខ្ញុំអំពាវនាវដល់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋយើង បន្តការបោះឆ្នោតគាំទ្រគណ បក្សប្រជាជនកម្ពុជា ដើម្បី សម្តេចតេជោ បានបន្ត កាន់តំណែងជា នាយករដ្ឋមន្ត្រី តទៅទៀត ។