អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​ប្រទាន​ងារ​ ​”សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត”

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រថាប់​ព្រះរាជ​លញ្ឆករ ឬ​ពាក្យ​សាមញ្ញ​ថា បោះ​ត្រា ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា «សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន»។

 

ដោយ ដែន អយុធ្យា
2013-05-08
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ (Photo: RFA)

ព្រះរាជក្រឹត្យ​ប្រទាន​គោរមងារ​របស់​ព្រះមហាក្សត្រ​ជូន​អ្នកស្រី ប៊ុន រ៉ានី ជា​សម្ដេច​នេះ គឺ​បន្ថែម​លើ​គោរមងារ​អ្នកស្រី​ចាស់​ដែល​មាន​ស្រាប់​​​ហៅ​ថា «កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី»។ ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣។

ព្រះមហាក្សត្រ បាន​បញ្ជាក់​ក្នុង​ព្រះរាជក្រឹត្យ​ថា ការ​ប្រោស​ព្រះរាជទាន​គោរមងារ ជា​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​អ្នកស្រី ប៊ុន រ៉ានី ដោយ​ព្រះអង្គ​​យល់​ថា អ្នកស្រី ប៊ុន រ៉ានី បាន​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​អង់​អាច និង​ដោយ​​ស្វាមី​ភក្តិ ជា​អ្នក​រំដោះ​ប្រទេស​ជាតិ ស្នេហា​ជាតិ ការពារ​ជាតិ និង​សាសនា។ បាន​គាំពារ​ឥត​ល្អៀង​តាម​មាគ៌ា​នយោបាយ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​របស់​ព្រះករុណា ព្រះបាទ​​សម្ដេច​ព្រះ​នរោត្តម សីហនុ ដើម្បី​ជាតិ​មាតុ​ភូមិ​កម្ពុជា។

ទាក់ទិន​ការ​ផ្ដល់​គោរមងារ​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​មិន​ជំទាស់​ចំពោះ​ការ​ផ្ដល់​គោរមងារ​ជា​សម្ដេច​ជូន​អ្នកស្រី ប៊ុន រ៉ានី របស់​ព្រះ​មហាក្សត្រ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មនុស្ស​ជា​ច្រើន​ដែល​គួរ​ទទួល​បាន​គោរមងារ​ជា​វីរជន​ឆ្នើម តែង​តាំង​ដោយ​ព្រះមហាក្សត្រ​ដែរ។ អ្នក​ទាំង​នោះ​មាន​ដូច​ជា​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​​ការពារ​ធនធាន​ធម្មជាតិ និង​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ជា​ដើម ដែល​​​កំពុង​ត្រូវ​បាន​គេ​គំរាម​កំហែង និង​សម្លាប់ ដោយ​សារ​​ខំ​ប្រឹង​ការពារ​ផល​ប្រយោជន៍​រួម។

លោក កែម ឡី៖ «មនុស្ស​យើង​បើ​កាល​ណា​ផ្ដល់​គោរមងារ​អ៊ីចឹង​ជួន​ជា​ការ​ប្រសើរ។ បើ​យើង​មិន​ទាន់​គ្រប់​លក្ខណៈ​នៃ​ការ​ទទួល ក៏​យើង​ខំ​ប្រឹង​ដែរ នៅ​ពេល​ដែល​យើង​ទទួល។ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ផ្ដល់​អនុសាសន៍​ថា ឲ្យ​មាន​ការ​រៀបចំ​ជា​ច្បាប់​ជា​ទម្លាប់​ថា តើ​អ្នក​អនុវត្ត​បាន​ប៉ុណ្ណា ស្នាដៃ​ប៉ុណ្ណា យើង​ត្រូវ​រៀបចំ​គោរមងារ​យ៉ាង​ដូច​ម្ដេច។ ឲ្យ​មាន​ជា​ច្បាប់​តែម្ដង ឲ្យ​មាន​ជា​លក្ខខណ្ឌ​ត្រឹមត្រូវ​តែម្ដង​ជា​ការ​ប្រសើរ»

ដូច​គ្នា​ដែរ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន បើ​ថ្នាក់​ដឹកនាំ​ប្រទេស គេ​ចង់​បាន​អ្វី​គឺ​ព្រះមហាក្សត្រ ព្រះអង្គ​មិន​ហ៊ាន​ជំទាស់​ទេ៖ «ធម្មតា​ទេ កាលណា​គណបក្ស​ប្រជាជន មេដឹកនាំ​សព្វថ្ងៃ​ហ្នឹង​គេ​ចង់​បាន​អី ព្រះមហាក្សត្រ​តែងតែ​ប្រទាន​ឲ្យ​គេ​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ហ្នឹង​សប្បាយ​ចិត្ត កុំ​ធ្វើ​បាប​រាស្ត្រ​ត​ទៅ​ទៀត។ ប៉ុន្តែ​កន្លង​មក​គេ​នៅ​តែ​ធ្វើ​បាប​រាស្ត្រ​អ៊ីចឹងៗ ចេះ​តែ​ខំ​ឲ្យ​ទៅ​គេ​ទៅ ក្រែង​លោ​គេ​ដូរ​គំនិត ដូរ​មារយាទ​អី​ខ្លះ លើក​ទឹក​ចិត្ត​ខ្លះ។ ដូច្នេះ​ហើយ​ខ្ញុំ​មិន​មាន​ការ​ចាប់​អារម្មណ៍​អី​ទៅ​លើ​ការ​ផ្ដល់​គោរមងារ​នេះ​ទេ។ ទិតៀន ក៏​ខ្ញុំ​មិន​ទិតៀន រិះគន់​ខ្ញុំ​ក៏​មិន​រិះគន់ ហើយ​សរសើរ​ក៏​ខ្ញុំ​មិន​សរសើរ​ដែរ»

​ទោះ​យ៉ាង​ណា ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ​​ព្រះអង្គ​​ទ្រង់​ស្វែង​យល់​ថា ការ​ផ្ដល់​គោរមងារ​ជា​សម្ដេច ជូន​អ្នកស្រី ប៊ុន រ៉ានី ដោយសារ​តែ​អ្នកស្រី ប៊ុន រ៉ានី ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ល្អ​ឆ្នើម ជា​ទី​​គោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ដឹកនាំ​កសាង និង​គោរព​ព្រះពុទ្ធ​សាសនា ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន។ ក្រៅ​ពី​នេះ គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​ជា​អគ្គមគ្គុទ្ទេសក៍​​ដ៏​​ឆ្នើម​ និង​មាន​ស្វាមីភក្ដិ​​ចំពោះ​ព្រះរាជបល័្លង្ក និង​បាន​ចូល​រួម​ដង្ហែ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ តាំង​ពី​ដើម​រហូត​ដល់​ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត។

ព្រះរាជសារ​បន្ត​ថា ជាង​នេះ​ទៀត អ្នកស្រី ប៊ុន រ៉ានី ក៏​ជា​អ្នក​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុជា ដែល​ទទួល​បាន​ការ​គាំទ្រ ទាំង​​ក្នុង​សង្គម​ជាតិ និង​អន្តរជាតិ ដោយ​មាន​សមត្ថភាព​ជួយ​ជន​រង​គ្រោះ​ពី​គ្រោះ​មហន្តរាយ​នានា នៅ​កម្ពុជា បាន​ទាន់​ពេល​វេលា។

កន្លង​មក​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ បាន​ផ្ដល់​ងារ​ជា​សម្ដេច​ជូន​ឥស្សរជន​ខ្មែរ​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​ជា​មន្ត្រី​គណបក្ស​​ប្រជាជន​កាន់​អំណាច​យូរ​មក​ហើយ មាន​ដូច​ជា៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ។ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​ធម្មពោធិសាល និង​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី។

ទាក់ទិន​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ក្នុង​​ពិធី​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ ថា កាកបាទ​ក្រហម​កម្ពុជា បាន​សម្រេច​សមិទ្ធផល និង​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់។

លោក​បញ្ជាក់​ថា ​ឆ្នាំ​២០១២ កន្លង​ទៅ កាកបាទ​ក្រហម​កម្ពុជា បាន​អនុវត្ត​ការងារ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ពី​គ្រោះ​​​ធម្មជាតិ​នានា ដូចជា​ខ្យល់​ព្យុះ រាំង​ស្ងួត ទឹក​ជំនន់ និង​គ្រោះ​មហន្តរាយ​ដោយ​ប្រការ​ផ្សេងៗ​ បាន​ចំនួន ២៨.៤៥៨​គ្រួសារ។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៣ នៅ​គ្រា​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​នូវ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២.៧១៤​ខ្នង ត្រូវ​ខូចខាត និង​មាន​មនុស្ស​ស្លាប់ ១២​នាក់​នោះ កាកបាទ​ក្រហម​កម្ពុជា បាន​ផ្ដល់​អំណោយ​ជួយ​​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា។

ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា នេះ កាកបាទ​ក្រហម​កម្ពុជា ប្រមូល​បាន​ថវិកា​ជិត ១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Related Articles

37 Responses to "អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​ប្រទាន​ងារ​ ​”សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត”"

  1.   says:

    អីយ៉ាស់! …!? The Man With No Name សូមអបអរសាទរ ដែលគ្រឿងកិត្តិយសទាំងនេះ
    បានបំពាក់អោយលោកស្រី មុនថ្ងៃបោះឆ្នោត!
    សូមលោកស្រីសប្បាយអោយហើយទៅ មុនពេលដែលវាផ្អូម រឺរលួយស្អុយ…!

  2. មេទ័ព-បាញ់ទា says:

    វាមិនមែនគោរម្យងារទេដែលលើកស្ទួយមនុស្ស…វាគអំពើល្អដែលមនុស្សបានសាងលើកស្ទួយ!…ដូចនាងដែលជា
    ឃាតករឈាមស្រស់ ទោះបីគោរម្យងារអ្វី ក៏លើកនាងមិនផុតពី‹‹ជំទាវអត់ក្រិត›› នោះឡើយ! កោតពួកជនបាតផ្សារទាំង
    នេះ វាមិនចេះខ្មាសអៀនខ្លួនហ្ន! ងារនោះវាខ្ពស់ហួសពីគុណសម្ប័ទរបស់ខ្លួនពេក ដល់អញ្ចឹង វាធ្វើឱ្យជនដែលស្ពាយ
    ងារនោះ ធ្លាកកាន់តែទាប…ថោកបណ្តោយ!

  3. មេទ័ព-បាញ់ទា says:

    កិត្តិយសជជុះរបស់លោកជំទាវធំ
    ១- ពានរទាំងឈ្មោលញី—ឆ្កួតវក់វីតែនឹងងារ
    ខាងក្នុងដូចផ្លែល្វា—ពុំគួរជាយកសាច់ការ ។
    ២- ខ្លួនខ្លៅដៅងារខ្ពស់—មុខដូចងោះចិត្តឬស្យា
    មិនប្រមាណអាត្មា —ងារឯណាស្ទួយអ្នកបាន ។
    ៣- បំណាច់ពាក់ងារខ្ពស់—ចង់បានឈ្មោះល្បីចំណាន
    គួរគយគន់មើលប្រាណ—តើខ្លួនមានអ្វីខ្លះទៅ?
    ៤- អក្ខរាជាតិសាសន៍ខ្លួន—ខ្មែរខ្ញុំយួនអានមិនត្រូវ
    ប្រកបដូចក្មេងខ្លៅ—ដែលទើបរៀនអក្សរខ្មែរ ។
    ៥- មុនពេលឡើងមកអាន—បែបខំរៀនឡើងរាប់ខែ
    ប្រឹងអានធ្វើភ្នែកត្លែ —មិនត្រូវទេអក្សរខ្លួន ។
    ៦- បែបអន់អក្សរខ្មែរ—តែពូកែអក្សរយួន
    ទើបឡើងងារផ្ទួនៗ—ស្ទួយងារខ្លួនពួកពានរ?
    ៧- បណ្ឌិតពិតប្រាជ្ញជាក់—ចុះពួកអ្នកមានអ្វីភរ
    បណ្ឌិតចិត្តឃាតករ—ខូចលំអតម្លៃមនុស្ស ។
    ៨- នេះហើយជាតិពានរ–ខំត្រេកអរកិត្តិជជុះ
    ពពុះកិត្តិយស–វាមិនខ្ពស់ទេអ្នកអើយ!

  4. bongtom says:

    Samdach Kdet Bonthit

  5. 1. neth hort
    May 8, 2013 at 3:19 pm
    ***គណបក្ស ប្រជាជន និង សម្មិទ្ទផល………………
    *គណបក្ស ប្រជាជន គេអភិវឌ្ឍន៏ តែក្រុម បក្ស ពួក
    របស់គេតែប៉ុណ្ណោះ………
    *សម្មិទ្ធផល តិចតួចស្ដួចស្ដើងដែល គណបក្ស ប្រជាជន
    ដើរអួតក្អេងក្អាង ប្រាប់ដល់ ពលរដ្ឋ និង បង្ហាញពិភព
    លោកនោះវាមិន សមាមាត្រ ទៅនិងរយះពេលដ៏វែង
    រហូតដល់ 33ឆ្នាំ នៃការអភិវឌ្ឍន៏ របស់ គណបក្ស ប្រជា
    ជននោះទេ ………………។ល។
    ១−ផ្លូវថ្នល់ ជាង ១̹០០០ គីឡូម៉ែត្រ ជំនួយ ចិន គឺសុទ្ធតែ
    ផ្លូវគ្មាន គុណភាព………………
    ២−ស្ពានជំនួយ ចិន ចំនួន ៧ និង ស្ពាន ក្រុមហ៊ុននានា
    ធារាសាស្រ្ដ មួយចំនួនទៀត ការសាងសង់ មិនពេញ
    លេញទៅតាម លក្ខណះ បចេ្ចកទេស…………………
    ៣−ស្ពានជំនួយរបស់ ជប៉ុន អូស្រ្តាលី……………………
    ៤−អាគារ សាលារៀន មន្ទីរពេទ្យ សុទ្ទតែជារបស់គ្មាន
    គុណភាព ( លួចថវិការរបស់រដ្ឋយកទៅសាងសង់ ដាក់
    ឈ្មោះ ហ៊ុន សែន ពាសពេញផ្ទៃ ប្រទេស)តើ ហុន សែន
    រកស៊ីអ្វីដែរទៅ បានជាមានលុយច្រើន សន្ធឹកសន្ធាប់យ៉ាង
    នេះ……………………………????
    *ប្រជាជាតិ ខេមរា មិនអាចទទួលយកបានទេនូវ ការ
    អភិវឌ្ឍន៏ ដ៏មហាសែនយឺតយ៉ាវរបស់ គណបក្ស ប្រជា
    ជននេះ ការអភិវឌ្ឍន៏ របៀបនេះធ្វើឲ្យ កម្ពុជា កាន់តែ
    ក្រទៅៗ……………………
    *យើង អភិវឌ្ឍន៏ ប្រទេសដ៏តូចមួយនេះ គឺចំណាយរយះ
    ពេលពី ៥ឆ្នាំ ទៅ ៧ឆ្នាំ យ៉ាងយូរ យើងយកតែលុយបាត់
    ទៅលើ អំពើពុករលួយ ប្រហែល ៥̹០០០លានដុល្លារ ក្នុង
    មួយឆ្នាំៗ យកមកកសាង គឺវាគ្រប់គ្រាន់ទៅហើយ……………
    *ការបំផ្លិចបំផ្លាញរបស់ គណបក្ស ប្រជាជន នៅ កម្ពុជា
    មានទំហំធំធេងមិនអាចកាត់ថ្លៃបានឡើយ ធ្វើឲ្យការអភិវឌ្ឍន៏
    ទៅមុខមិនរួច ធ្វើឲ្យ ជីវភាពរបស់ពលរដ្ឋ ក្រទៅៗ…………
    គឺ ការកសាងបានតែ 1០%………ការបំផ្លិចបំផ្លាញរហូត
    ដល់ 9០% …………………
    2. neth hort
    May 8, 2013 at 3:22 pm
    ***ល្បិចកល ដ៏លាមក៏ ថោកទាបរបស់ គណប្ស
    ប្រជាជន ដែលធ្លាប់ប្រើកន្លងមក មុនពេលបោះឆ្នោត
    ម្ដងៗ…………
    *ធ្វើសកម្មភាព បង្គ្រាបនេះ បង្គ្រាបនោះ ដើរគៀរពង្រាប
    ផ្លួវ បោកបញ្ឆោត ពលរដ្ឋ យកតែសម្លេងឆ្នោត……………
    *គណបក្ស ប្រជាជន គ្មានសមត្តភាព និង មិនអាច ដឹកនាំ
    ប្រទេស កម្ពុជា ឲ្យមានភាពរុងរឿងបានទេ………………
    *ក្នុងជួរ គណបក្ស ប្រជាជន សុទ្ធតែជាមនុស្ស អសមត្ត
    ភាពក្នុងការដឹកនាំ ប្រទេស ទាំងអស់……………………
    ១−តើគេបង្គ្រាបគ្រឿងញៀន យ៉ាងដូចមេ្ដចទៅ បើ
    គណបក្ស ប្រជាជន គឹជាមេក្លោងជួញដូរ គ្រឿងញៀន
    នោះ ………?
    ២−តើគេបង្គ្រាប អំពើពុករលួយ យ៉ាងដូចមេ្ដចទៅបើ
    គណបក្ស ប្រជាជន ពុករលួយ តាំងពីមន្ត្រីថ្នាក់កំពូល
    រហូតដល់ មន្ត្រីល្អិតល្អោច ថ្នាក់ក្រោម ពុករលួយទាំង
    អស់គ្នា ជាពិសេសគឹ ហ៊ុន សែន និង ឧិម យិន ទៀង
    គឺជាឮមេក្លោងនៃអំពើពុករលួយ…………?
    ៣−តើគេបង្គ្រាប ការកាប់បំភ្លាញព្រៃឈើ យ៉ាងដូច
    មេ្ដចទៅ បើ គណបក្ស ប្រជាជន គឹជាមេក្លោងក្នុងការ
    កាប់បំផ្លាញព្រៃឈើ ទាំងអស់នោះ …………?
    ៤−តើគេបង្គ្រាប ចោប្លន់ ចោឆក អំពើអនាចារ……………
    យ៉ាងដូចមេ្ដចទៅបើ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៃពួកឧក្រិដ្ឋ ទាំងអស់នោះ …………???
    ៥−តើគេបង្គ្រាប បទឧក្រិដ្ឋ ទាំងអស់នោះយ៉ាងមេចទៅ
    បើ គណបក្ស ប្រជាជន គឹជាមេក្លោងនៅក្នុងបទ ឧក្រិដ្ឋ
    ទាំងអស់នោះ …………???
    *សរុបសេចក្តីទៅ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៅក្នុងបទ ឧក្រិដ្ឋ ទាំងអស់នោះ ………………………
    *គណបក្ស ប្រជាជន អើយ ឈប់កុហកឆរបោក ប្រជា
    ជាតិខ្មែរ ទៀតទៅ…………………!!!!!!
    *មាន គណបក្ស ប្រជាជន គឺ មានក្រុម ឧក្រិដ្ឋជន………
    *ក្រុម ឧក្រិដ្ឋជន គឺជា គណបក្ស ប្រជាជន…………………
    *** តើអស់ លោកណា អាចឆ្លើយនិងសំនួរ ទាំងអម្បាល
    ម៉ានខាងលើនេះ ជូនជាតិ ខេមរា ដើម្បីជ្រួតជ្រាប ជាដំ
    ណឹងទៅទាន…………………???

  6. beloved khmer says:

    fuck you BUNRANI…………………VEITNAMES HOOKER.

    FUCK YOU….HOOKER………….FOR MILLION TIMES.

    FUCK YOU BICH,……………………….AND FUCK YOU BICK

  7. misssion impossible says:

    REGARDLESS, what peoples said,,

    AS FOR KHMER CITIZEN, I’M PROUD OF U
    CONGRA ! CONGRA !

  8. misssion impossible says:

    Madame bun rany, plz don’t take it personal, u can’t shut peoples mouth,,
    it’s their rights to express them self, let them express it self,

    it democracy country, it freedom of speech, it freedom of expression

    madame, plz don’t get mad – but get even,,,

  9. Bangkoek Victims says:

    She can’t even read and write Khmer properly

  10. ខ្ញុំជាខ្មែរ says:

    បក្សប្រជាជន អភិវឌ្ឍអាចម៍ស្អី វាអភិវឌ្ឍតែគ្នាវានឹង វាបានលុយចែកតែគ្នាវានឹង អ្នកក្រនៅតែក្រ
    នៅតែអត់បាយស៊ីដ៏ដែល

  11. wow!!លោកម្ចាស់ សម្បើមណាស់ណ!!​

  12. *** says:

    ពូជត្រសក់ផ្អរធ្វើស្តេចបាន ពូជតាំងហ៊ុនឬមីសួរក៏ធ្វើស្តេចបានដូចគ្នា លើកលែងតែត្រកូលអាទឹត្យនឹងអាផៃដែលមិនអាចក្លាយធ្វើជាស្តេចបាន….ព្រោះវាជាសុនខចេះតែព្រូសប៉ុណ្ណោះ !!!!!

  13. សម្តេច មកពីពាក្យថា ស្តេច ឥឡូវមានស្តេចស្រី(ពូជយួន) ថែម១ទៀតហើយតើ។ អំណោយកាកបាទក្រហម ជាអំណោយមនុស្សធម៌ពីគ្រប់ទិសទី តែដល់ពេលចែកឲ្យប្រជាជន ទៅជាប្រាប់ថា អំណោយពីសម្តេចហ៊ុន សែន និង លោកជំទាវវិញ។ គិតសព្វៗទៅ ចេះបាន​គោរមងារ ទៅរួច ធ្វើបុណ្យយកមុខ បុណ្យមិនជួយទេ ចាំតែមើលទៅ។

  14.   says:

    រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជន របស់លោកសែន គឺអសមត្ថភាពលើគ្រប់វិស័យ
    វាបានតែក្រោមក្លៀកគេតែប៉ុណ្នោះ!

  15. Naro says:

    អប់អរសារទទៅ

  16. តថៈ says:

    មានអារម្មណ៌ថា ពាក្យ​ សម្តេច​ ព្រឹតបណ្ឌឹត បណ្ឌឹត លែងមានអត្ថនយ័ដូចក្នុង​វចនានុក្រម
    ខ្មែរទៀតហើយ។

  17. Strey Khmer says:

    It is not logical for the scountrel king who is half Viets and Italan to promote Bun Ranny to be the highness of the Cambodian.

  18. មេទ័ព-បាញ់ទា says:

    និយមន័យនៃពាក្យ ‹‹បណ្ឌិត›› នៅក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
    មិនដូចគ្នានៅក្នុងនិយមន័យនៃ ‹‹កម្រិតការសិក្សាថ្នាក់បណ្ឌិត›› ដែល
    យើងទទួលបានពីស្ថាប័នសិក្សាជាន់ខ្ពស់ឡើយ ។ មិត្តនិងវាគ្មិនទាំង
    ឡាយក៏ប្រហែលគង់យល់បាននូវការប្លែកគ្នានេះទៅតាមបញ្ញាញាណ
    រៀងខ្លួនបាន ។ ‹‹បណ្ឌិត›› បើតាមនិយមន័យពុទ្ធទស្សនៈ វាទាល់តែ
    បុគ្កលណានោះអាចប្រកាន់ឥរិយាបថតាមអដ្ខង្គិគមគ្គបាន ។ ‹‹បណ្ឌិត››
    ដែលបានទទួលសញ្ញាបត្រពីស្ថាប័នសិក្សាជាន់ខ្ពស់មក កើតជាជនពាល
    គរគោក ។ ខ្ញុំបានរស់ឆ្លងកាត់របបដែលពួកបណ្ឌិតបានធ្វើបដិវត្តន៍ ដែល
    ទីបំផុតក៏ក្លាយជាឃាតករ សម្លាប់គ្នាវាហើយ ក៏សម្លាប់ទាំងជនឥតកំ
    ហុសទៀត ។ ដូច្នេះ មិនមែនឱ្យតែបានងារជា ឬសញ្ញាបត្រថ្នាក់‹‹បណ្ឌិត››
    បុគ្គលនោះមានចិត្តនិងការយល់ឃើញជាបណ្ឌិតឱ្យស្របតាមពុទ្ធទស្សនៈ
    នោះឡើយ ។ រីឯ‹‹ការចេះ›› មិនដូចគ្នាទាំងស្រុងទៅនឹង ‹‹ការដឹង››ដែរ ។
    យើងត្រូវមានទាំងពីរ ។ ខ្ញុំតែងសម្គាល់ឃើញជារឿយៗនូវពពួកអ្នកចេះ
    ដែលមិនសូវដឹងខ្យល់ ។ បើនិយាយពីការរស់នៅក្នុងសង្គមមនុស្សជា
    ទូទៅ សូវឱ្យដឹងខ្យល់បានច្រើនជាងត្រឹមតែចេះ នោះទើបប្រសើរជាង ។
    ‹‹ជនពាល›› មិនមែនសុទ្ធតែ ‹‹ជនអវិជ្ជា›› ឡើយ ហើយនរណាក៏អាច
    ជា ‹‹ជនពាល›› បានដែរ ឱ្យតែមនុស្ស មិនថាអ្នកនោះមានឋានភាព
    ឬភេទជាអ្វីឡើយ!

  19. Khmer Atlanta,GA. says:

    Congratulation Bun Rany, you are the best of Khmer women who can make Khmer women behind you fall to sleep whenever you speaks, but you woke my wife up every time you open your mouth. Khmer deserve some one better than you

  20. លោក ម៉ម សូណង់ ដូ និង អ្នកផ្សេង ក្នុង បក្ស ប្រឆាំង ពួកគាត់ ខំប្រឹង តវ៉ា ខំព្រឹង ធ្វើការ គឺដើម្បី បក្ស គាត់ ដើម្បី ក្រុម គាត់ ដូច្នេះ មានតែ ចាំអោយ អាមេរិក ផ្តល់ គោរមងារ និង គណៈបក្ស ប្រឆាំង ផ្ត់ គោរមងារ រឺ អង្កការ សង្គមស៊ីវីល ផ្តល់គោរមងារ អោយ ទើប ត្រូវ បើអោយ ស្តេច ផ្តល់ អោយ គោរមងារ ជាសម្តេច លុះត្រា អ្នក នោះ ធ្វើសកម្មភាព មិនពាក់ ព័ន្ធ និង នយោបាយ ដូចជា សម្តេចកក្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន គាត់ នៅ គណៈបក្ស ប្រជាជនមេន តែ គាត់ មិនដើរ ឃាសនា នយោបាយ ដូចអ្នក ក្នុង បក្សប្រជាជនទេ គាត់ គ្រាន់ តែ ប្រកាន់ គាំទ្រ ជំហ៊រ រដ្ឋាភិបាល ចូល រួម ជាមួយ រដ្ឋាភិបាល ក្នុង ការ ក៏សាង ជាតិ បក្សណាមួយ ក៏ជួយសង្រ្គោះដែរ អោយ តែមាន បញ្ហា ដូចជា អគីភ័យ គ្រោះទេក ជំនន់ …។ល។ តែ អ្នក ផ្សេង ក្នុងដូច ជា លោក ប៉ម សូណង់ ដូ និង អ្នក ផ្សេង បំរើ អោយ បក្ស នយោបាយ ប្រឆាំង រដ្ឋាភិបាល ដោយ មាន ការគាំទ្រ ផ្តល់ ប្រាក់ ខែ ពី បរទេស ដូច្នេះ មាន តែ អាមេរិក និង អង្កការសង្គមស៊ីវីល អោយ គោរមងារ ។

  21. 23 October says:

    The word SAM DACH, can we use with the female?

  22. chakrey says:

    ដូចជាបាត់អាឆ្កែ២ក្បាលអត់ឃើញព្រុះសោះថ្ងៃនេះ ចូលឆ្នាំងទេដឹង។

  23. CPP says:

    សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បន្ទាប់មក លោកបានបញ្ជាក់ថាប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មិនត្រឹម តែបានជួយរំដោះប្រជាជនកម្ពុជា ទូទាំងប្រទេសឲ្យ រួចផុតពី របបប្រល័យពូជសាសន៍ខ្មែរ ក្រហម ប៉ុណ្ណោះទេ គឺបានស្តារនិងកសាងប្រទេសជាតិ តាំងចំណុចក្រោមសូន្យ ស្វែងរកបាននូវសុខ សន្តិភាពសេចក្តី សុខសាន្ត ជូន ប្រជាពលរដ្ឋ ទប់ស្កាត់ការត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ការពារបូរណភាព ទឹកដីបានគង់វង់គឺផ្ទុយ ពីគណបក្ស ប្រឆាំងមិនបានធ្វើអ្វីសោះ សំរាប់ជាប្រយោជន៍ ដល់ប្រទេសជាតិនិងប្រជាជន ។

  24. ស្រុកសៀម ជាបិតា រាជានិយមជាង ខ្មែរ យើង ទៅទៀត ប៉ុន្តែ គេមិនដែលមានងារ ឆ្គួតឡប់អញ្ចឹង

    យកមកប្រើទេ អស់ហើយ ត្រិម ពាក្យ ថា លោក ឬ លោកស្រី តែ ប៉ុណ្ណោះ សំរាប់ ពូជ រាស្រ្ត ចុះ

    នារីម្នាក់នេះ តើ គាត់ពូជ ស្អីដែរ ទៅ បាន ជា ព្រះ មហាក្សត្រ ដ៏ល្ងីល្ងើ មួយនេះ ដាក់ងារអោយ

    ដូច្នេះ ទៅ វិញ ។ នៅ ក្នុង ស្រុក ខ្មែរ ចំពោះ ងារ ” សម្តេច ” សំរាប់ មនុស្សស្រី គឺ មាន តែម្នាក់គត់

    គឺ ម៉ែ របស់ ស្តេច ចោលម្សៀត នេះ អែង ដូច្នេះ ពីពេលនេះ ទៅ ស្រុក ខ្មែរ មាន សម្តេច ម៉ែ ២

    ហើយ ។ សូមពួកអាឆ្កែ ទាំងអស់ ទាំង ពួក អាឆ្កែ ព្រុស ដាក់ ទូរទស្សន៏ ទាំង អា ឆ្កែ ព្រុស ដាក់

    កាសែត ពួកហ្អែងទាំងអស់ ត្រូវ រៀន ទន្ទេញ ពាក្យនេះ បន្ថែមទៀត អោយ ចាំវ៉ើយ ប្រយ័ត្ន

    នារីម្នាក់នេះ យកដំបង វៃ ក្បាល ។

  25. សំរែកខ្លាដំបង says:

    ស្រុកខ្មែរសំបូរបណ្ឌិតណាស់វើយ ជនពាលនិងជនពុកផុយក៏អាចទទួលងារជាបណ្ដិតពិស្តេចដែរ កុំជោអានាង!!!!ប្រជាជនបាតុកម្មនិងទទួលការឈឺចាប់ពីជនពុកស្ទើពេញប្រទេសតែស្តេចគង់ធ្វើប្រងើយហាក់ដូចជាគងនៅភពក្រៅផែនដីអញ្ចឹង!!!!គួរអោយអស់សំណើចណាស់ហាសៗៗៗៗៗៗ

  26. Poor People says:

    ប៊ុនរ៉ានី​អើយ ចេះខ្មាស់អ្នកជិតខាងផង។ អាអ្នកដាក់គោរមងារ ហ្នឹងក៏ចេះតែដាក់ បែបអត់ដែលមើល ពីការលំបាករបស់រាស្រ្តទេ មើលទៅ,,,

  27. La Rosa says:

    Congratulation Samdech Honorary Doctor Bunrany Hun Sen for her great achievement of the mankind!

  28. La Rosa says:

    Congratulation Samdech Honorary Doctor Bunrany Hun Sen for her great achievement of the mankind! We always need you!!!

  29. តិចទៀតមានសម្តេចហ៊ុន មាណែត សម្តេច ហ៊ុន មាណា សម្តេចចៅស្រី ហេហេហេ

  30. មិនដឹងជាប្រទានងារ ទាំងធ្មេចភ្នែកមិនបើកទេ ហ្អី ! មនុស្សម្នា ពាសពេញក្នុងប្រទេស

    កំពុងនាំគ្នា បះបោរ តវ៉ា មិនឈប់ឈរ។ យ៉ាប់មែន ! អ្នកចំការត្រសក់ផ្អែម នេះ !។

  31. 18 Mars says:

    លោកCPPសូមកុំយល់ច្រឡំថា យួនវាចំណាយជីវិតកងទ័ពរបស់វារាប់សែននាក់ដើម្បីជួយរំដោះជីវិតប្រ ជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហមឲ្យសោះ ។ យួនវាជាអ្នកជួយឲ្យកើតថ្ងៃ១៧មេសា ហើយវាក៏ជា
    ម្ចាស់របស់ថ្ងៃ៧មករា។ ទំរាំបានសំរេចផែនការត្រួតត្រាខ្មែរនេះយួនបានចំណាយជីវិតកងទ័ព ចារបុរស​ ចារនារី ទ្រព្យសម្បត្តិ ពេលវេលាជិតកន្លះសតវត្សរ៍។ តើលោកទទួលស្គាល់ទេថាព្រំដែនត្រូវបានរំកិល ហើយតើលោកទទួលស្គាល់ទេថាកោះត្រល់ជាកោះជាកោះរបស់ខ្មែរ……..បើលោកស្រឡាញ៉ជាតិនិង ប្រជាពលរដ្ឋខ្មែរមែនផោកត្ូវហ៊ានទទួលស្គាល់ការពិត។

  32. លឹង្គនាគរាជ says:

    ហឺុ!ចំតឹតទឿតហើយ។

  33. cheath says:

    មេទ័ព-បាញ់ទា
    says:
    May 9, 2013 at 10:31 am និយមន័យនៃពាក្យ ‹‹បណ្ឌិត›› នៅក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
    មិនដូចគ្នានៅក្នុងនិយមន័យនៃ ‹‹កម្រិតការសិក្សាថ្នាក់បណ្ឌិត›› ដែល
    យើងទទួលបានពីស្ថាប័នសិក្សាជាន់ខ្ពស់ឡើយ ។ មិត្តនិងវាគ្មិនទាំង
    ឡាយក៏ប្រហែលគង់យល់បាននូវការប្លែកគ្នានេះទៅតាមបញ្ញាញាណ
    រៀងខ្លួនបាន ។ ‹‹បណ្ឌិត›› បើតាមនិយមន័យពុទ្ធទស្សនៈ វាទាល់តែ
    បុគ្កលណានោះអាចប្រកាន់ឥរិយាបថតាមអដ្ខង្គិគមគ្គបាន ។ ‹‹បណ្ឌិត››
    ដែលបានទទួលសញ្ញាបត្រពីស្ថាប័នសិក្សាជាន់ខ្ពស់មក កើតជាជនពាល
    គរគោក ។ ខ្ញុំបានរស់ឆ្លងកាត់របបដែលពួកបណ្ឌិតបានធ្វើបដិវត្តន៍ ដែល
    ទីបំផុតក៏ក្លាយជាឃាតករ សម្លាប់គ្នាវាហើយ ក៏សម្លាប់ទាំងជនឥតកំ
    ហុសទៀត ។ ដូច្នេះ មិនមែនឱ្យតែបានងារជា ឬសញ្ញាបត្រថ្នាក់‹‹បណ្ឌិត››
    បុគ្គលនោះមានចិត្តនិងការយល់ឃើញជាបណ្ឌិតឱ្យស្របតាមពុទ្ធទស្សនៈ
    នោះឡើយ ។ រីឯ‹‹ការចេះ›› មិនដូចគ្នាទាំងស្រុងទៅនឹង ‹‹ការដឹង››ដែរ ។
    យើងត្រូវមានទាំងពីរ ។ ខ្ញុំតែងសម្គាល់ឃើញជារឿយៗនូវពពួកអ្នកចេះ
    ដែលមិនសូវដឹងខ្យល់ ។ បើនិយាយពីការរស់នៅក្នុងសង្គមមនុស្សជា
    ទូទៅ សូវឱ្យដឹងខ្យល់បានច្រើនជាងត្រឹមតែចេះ នោះទើបប្រសើរជាង ។
    ‹‹ជនពាល›› មិនមែនសុទ្ធតែ ‹‹ជនអវិជ្ជា›› ឡើយ ហើយនរណាក៏អាច
    ជា ‹‹ជនពាល›› បានដែរ ឱ្យតែមនុស្ស មិនថាអ្នកនោះមានឋានភាព
    ឬភេទជាអ្វីឡើយ!

    ******************************************************************************
    ការវិភាគអ្ហែងខាងលើនេះពិតជាត្រឹមត្រូវ អាចទទួលយកបាន អាបាញ់ទា!
    ប៉ុន្តែអញសួរអ្ហែង អាមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ចហ្នឹង សមរង្សី អាចរាប់ថាវាជាស្អីទៅវិញអ្ហា៎ !
    ជាបណ្ឌឹតជន ឫុពាលជន ព្រោះអីវាមានឈ្មោះជាដង្ខៅបាតុកម្មផង ជាកំពូលអ្នកអុចអាល
    កំពូលអ្នកភូតកុហកបោកប្រាស ជាទណ្ឌឹតព្រោះប្រព្រឹត្តខុសច្បាប់ យកច្បាប់ទ្រាប់ក្តិតអង្គុយក្នុងពេលខ្លួនជាអ្នកកសាងច្បាប់អោយគេគោរព ហើយឥឡូវ
    តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ បើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    អាហ្នឹងគួរហៅវាអាបណ្ឌឹតពាល ឫុអាបណ្ឌឹតល្ងង់ ហ្អាស! អាបាញ់ទា អ្ហែងឆ្លើយមកមើល ?

  34. រវាង​លោក សម រង្ស៊ី និង លោក ហ៊ុន​ សែ​ន តើ មួយ ណា ស្ថិត នៅ​ក្នុង​ សណ្តានចិត្ត ពលរដ្ធ

    ខ្មែរគោរព ច្រើន ជាង ? :

    – លោក ហ៊ុន សែន : ចាប់តាំង ពី ឡើង កាន់ អំនាចពេញដៃក្នុងឋានះជានាយករដ្ធមន្រ្តី នៃ របប

    កុំមុយនីស ដែល លើក បន្តុបដោយ រដ្ធាភិបាលយួន នា ឆ្នាំ ១៩៨៥ ត្រូវ បាន

    ពលរដ្ធ ខ្មែរ ភាគ ច្រើន ស្គាល់ និង រហូត មកដល់ សព្វថ្ងៃ គឺ គេស្គាល់គាត់ ទូទាំង ប្រទេស

    តាមរយះ ជា លោកកាន់អំនាចយូរជាងគេ នៅ ក្នុង ស្រុក ខ្មែរ ឬ នៅ ទ្វីបអាស៊ី

    ភាព គាំទ្រ ចំពោះគាត់ :

    + ថ្វីត្បិត តែការកាន់អំណាចយូរជាងគេនៅក្នុងរដ្ធាភិបាល ប៉ុន្តែ ពលរដ្ធខ្មែរ ប្រហែល ៣៥%

    ប៉ុណ្ណោះ ដែលសុខចិត្ត ចេញមុខ ដោយ ចំហរ ក្នុង ការ

    សំដែង នូវ ភាព មិន ពេញ ចិត្ត ក្នុងការដឹកនាំរបស់គាត់ ក៏ ប៉ុន្តែ នៅមាន ពលរដ្ធ ខ្មែរ ប្រហែល ជា
    ៤៥ % ដែល

    នៅក្នុងចិត្ត របស់កាត់បាន លាក់ នូវ ការ សំដែង ឡើង ក្នុង ភាព មិនពេញ ចិត្ត របស់គាត់ ចំពោះ

    លោក ហ៊ុន សែន ។ ដូច្ណេះបើ សិន មាន ការតស៊ូ សំដែង មតិ ដោយ សេរី ដោយ កុំ មាន ល្បិច

    ចាប់បង្ខំ ឬ គម្រាមកំហែង ផ្លូវ​ចិត្ត នោះ គណះ បក្ស ប្រជាជន ពឹត ជា យល់ ជ្រាប ច្បាស់ យ៉ាង

    ពឹត ប្រាកដ​ហើយ ថា តើ ទំហំ នៃ ការគាំទ្ររបស់​ប្រជារាស្រ្ត ទូរទាំង ប្រទេស រួម​ទាំង អ្នក

    ធ្វើការជាមួយ រដ្ធាភិបាល ផង នោះ វា មាន ត្រិមកម្រិត ណា ឬ ប៉ុន្មានភាគរយ?

    – ចំណែក លោក សម រង្ស៊ី គេ បាន ស្គាល់ គាត់ ច្បាស់ នៅ ពេល ក្រោយ ការ បោះ ឆ្នោត ដែល

    បាន រៀប ចំឡើង ដោយ អង្កការ សហប្រជាជាតិ នា ឆ្នាំ ១៩៩៣ ប៉ុណ្ណោះ ក្នុង ខណះ លោក ស្ថិត

    នៅ ក្នង គណះ បក្ស ហ៊្វុន ស៊ិន ប៉ិច ឋានះ ជារដ្ធមន្រ្តី ក្រសួង សេដ្ធកិច្ច និង ហិរញ្ញវត្ថុ ប៉ុន្តែ

    ជាអកុសល ដោយ គាត់ ត្រូវ ដក ចេញ ពីដំណែង វិញ នៅ មុន អណត្តិ វិញ ដោយ នយោបាយ

    ផ្លាស់ប្តូរ និង ត្រចៀកសរ របស់ មេដឹកនាំ គណះបក្សនេះ ។

    ភាពទទួលបាន នៅ ការគាំទ្រ របស់គាត់

    + ស្ទើរ តែ មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ ដែល យល់ព្រម និង​ទទួលស្គាល់ នូវ គុណសម្បត្តិរបស់គាត់

    ថា ជា មនុស្សល្អ នៅ ក្នងកំលុងលោក កំពុងកាន់ការងារ ឋានះ ជារដ្ធមន្រ្តី ក្រសួង សេដ្ធកិច្ច និង

    ហិរញ្ញវត្ថុ ។ ក្រោយ មកទៀតត្រូវបាន ប្រជាពលរដ្ធប្រហែលជា ៦០%

    ប៉ុណ្ណោះចាប់ផ្តើមស្គាល់រូបលោកតំបូង នូវ ពេល លោក

    ចាប់ ប្រលូក ក្នុង ឆាកនយោបាយ ហើយ ក្រោយ មកទៀតប្រជាពលរដ្ធ ទូរទាំងប្រទេសចាប់ ផ្តើម​

    ស្គាល់លោកក្នុង ខណះរូបលោក ចេញមុខ ចេញមាត់​ក្នុង ការ ធ្វើ

    មហាបាតុកម្មដ៏ធំនៅមុខរដ្ធសភា បន្ទាប់ពីការ បោះឆ្នោត ហើយ ដែលប្រព្រឹត្ត ទៅ នៅ ក្នុង ឆ្នាំ

    ១៩៩៨។ រហូត មកដល់សព្វថ្ងៃនេះ ភាពអវិជ្ជមាន របស់លោក សម រង្ស៊ី គឺ ពុំ ទាន់ មាន ឡើយ

    ដូច្នេះ យើង អាច សន្និដ្ធាន បាន ថាប្រហែល ជាជាង៦៥% គេ គាំទ្រ គាត់ ក្នុងនោះរួមមាន ទាំង

    អ្នកគាំទ្រ ដោយបើកចំហរ និង មិន បើក ចំហរ ។ រីអែ ប៉ុន្មានភាគរយ ទៀត មានអ្នក ខ្លះ គាំទ្រ ទៅ

    មេដឹកនាំ បក្ស ផ្សេងៗទៀត ឬ ក៏ស្ថិត នៅ ជាអព្យាក្រិត ។

  35. La Rosa says:

    Samdech Bunrany Hun Sen works tiredlessly to help her needy Cambodians!

  36. ភាព អវិជ្ជមាន និង វិជ្ជមាន របស់ លោក ហ៊ុន សែន និង លោក សម រង្ស៊ី :

    – លោក​ហ៊ុន សែន : យើង មិនមែន មិនទទួលស្គាល់ នូវ ទង្វើជាវិជ្ជមាន របស់ លោក ហ៊ុន សែន

    នោះទេ ក៏ប៉ុន្តែក្នុង កំឡុង ពេលបាន និង កំពុង កាន់អំនាច ដ៏ យូរ តាំង ពី ការ ចាប់ផ្តើម

    រហូតមកទល់និង សព្វថ្ងៃនេះ កំរិតវិជ្ជមាន និង អវិជ្ជមានរបស់គាត់ គឺ មានភាពខុសគ្នាច្រើន នៃ

    ទង្វើរបស់គាត់ ។

    – ចំនែក លោក សម រង្ស៊ី ថ្វីត្បិតតែ គាត់ ចាប់ផ្តើមចូលប្រលូក ក្នុង ឆាកនយោបាយ ក្រោយ លោក

    ហ៊ុន សែន ប៉ុន្តែ ភាព វិជ្ជមាន របស់ គាត់ គឺ មានសន្ទុះហក់ឡើងយ៉ាង ឆាប់រហ័ស រហូត

    ដល់យើង អាច និយាយបាន ថា មានកំរិត មួយ យ៉ាង ខ្ពស់ ជាងគេ បើ ប្រៀប ធៀប ជាមួយ នឹង

    មេដឹកនាំ នយោបាយ មួយ ចំនួន ដោយ មិន​និយាយ ការប្រៀប ធៀបជាមួយ និង លោក ហ៊ុន សែន

    ដែលបាននឹង កំពុង កាន់អំនាចដ៏យូរ នោះ ។ រីអែ ភាព អវិជ្ជមាន របស់ លោក សម រង្ស៊ី គឺ ពុំ

    ទាន់ មាន អ្វី គួរ អោយ កត់សំគាល់នោះទេ បើ ប្រៀប ទៅ នឹង មេដឹកនាំនយោបាយ ដ៏ទៃ ទៀត

    សូម្បី តែលោក ហ៊ុន សែន ក៏ដោយ ។ និយាយរួម គឺ ខុស គ្នា ហាក់ដូច ជាមេឃនឹង ដី នៅ ចំនុច

    អវិជ្ជមាន របស់ មេដឹកនាំ ទាំងពីរនេះ។

    + មូលហេតុ ដែលលោក​ សម រង្ស៊ី មាន ភាព វិជ្ជមាន នៅ មិនទាន់ ស្មើរ និង លោក ហ៊ុន សែន ឬ ​

    ភាព អវិជ្ចមាន របស់

    លោក ហ៊ុន សែន មានច្រើនជាងឆ្ងាយ ជាមួយ លោក សម រង្ស៊ី គឺ លោក សម រង្ស៊ី នៅ ពុំ ទាន់ បាន

    ធ្វើ មេដឹកនាំ ប្រទេស ជាតិ ម្តង ណា ឡើយ ដែល ខុស ពី លោក ហ៊ុន សែន ដែល កាន់ អំនាច

    ស្ទើរតែអស់​មួយជីវិត របស់គាត់ទៅហើយនោះ ។

    + សូមកុំភ្លេច ថា ក្នុង លោក នេះ គ្មាន មនុស្សម្នាក់ ដែល ល្អទាំងអស់ ឬ អាក្រក់​ទាំងអស់ នោះទេ

    សូម្បីតែព្រះពុទ្ធជាម្ចាស់ ក៏​ព្រះអង្គ នៅ តែមាន ការប្រនិបត្តិក្នង ភាពឆ្គាំឆ្គង ខ្លះ។

    គឺគ្រាន់ តែ កំរិត ល្អ ឬ អាក្រក់មានទំហ៊ុំ ស្មើរ គ្នា ឬ មិន ស្មើរគ្នាអាស្រ័យ ទៅ លើ ទង្វើ យើង

    ជាអ្នក ប្រព្រឹត្តប៉ុណ្ណោះ ។

  37. Knife says:

    Why some of you write like uneducated persons , you should write with diplomatic sentence if you want to comment , if in this country have many such of you will be like Khmer rouge again.