អ្នក​កោះកុង​បន្ត​ដាក់​ញត្តិ​រឿង​និស្សិត​មិន​វាស់​ដី​ឲ្យ

កោះកុងៈ តំណាង​ប្រជា​ពលរដ្ឋ​ប្រមាណ​៧០នាក់ មក​ពី​ស្រុក​បទុមសាគរ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Union Development និង​លោក ហេង ហ៊ុយ ជា​ឈ្មួញ​រក​ស៊ី​ដី​បាន​នាំ​គ្នា​បន្ត​ដាក់​ញត្តិ​សា​ជា​ថ្មី​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រសួង​ដែនដី ដើម្បី​ស្នើ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​ក្រុម​យុវជន​ចុះ​ទៅ​វាស់​ដី​ជម្លោះ​របស់​ពួក​គេ។

 

Wednesday, 08 May 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

អ្នក​ភូមិ​មក​ពី​កោះ​កុង ដាក់​ញត្តិនៅ​ក្រសួង​ដែនដី​​ពី​ម្សិល​មិញ​។ រូបថត ម៉ៃ វីរៈ

អ្នក​ភូមិ​មក​ពី​កោះ​កុង ដាក់​ញត្តិនៅ​ក្រសួង​ដែនដី​​ពី​ម្សិល​មិញ​។ រូបថត ម៉ៃ វីរៈ

ក្រុម​ដែល​មាន​ជម្លោះ​ដី​ធ្លី​ទាំង​នេះ បាន​ឡើង​មក​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ប៉ុន្តែ​ទើប​តែ​បាន​ដាក់​ញត្តិ​កាល​ពី​ម្សិលមិញ។ លោក ប៊ុន នីម អាយុ ៤០ ឆ្នាំ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ចំនួន​៤៤ គ្រួសារ មក​ពី​ឃុំ​តានួន ស្រុក​បទុមសាគរ​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី និង​ក្រសួង​ដែន​ដី កាល​ពី​ម្សិលមិញ​ដើម្បី​ស្នើ​សុំ​ឲ្យ​ចុះ​ទៅ​វាស់​វែង​ដី​ដល់​ពួក​គាត់ ដែល​កំពុង​តែ​រង​នូវ​ការ​គំរាម​កំហែង​ពី​ក្រុមហ៊ុន​ចិន​និង​មន្ត្រី​ក្នុង​ស្រុក។ លោក​ថ្លែង​ថា ៖ «ចិន​គេ​បាន​យក​កម្លាំង​ទាហាន​មក​គំរាម​ឈូស​ផ្ទះ​ពួក​យើង​ដោយ​គេ​និយាយ​ថា​រដ្ឋាភិបាល​បាន​ឲ្យ​ដី​ពួក​យើង​ទៅ​គេ​ហើយ​ហេតុ​អី​បាន​ជា​ពួកគេ​ថា យើង​បន្ត​រស់​នៅ​កន្លែង​នោះ​ទៀត​។ ពួក​យើង​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដី​នេះ តែ​គេ​មិន​ទទួល​ស្គាល់​»។ លោក​បន្ត​ថា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​តែ​ក្រុម​និស្សិត​មិន​វាស់​ដី​ឲ្យ​ពលរដ្ឋ​នោះ​ទេ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​។ លោក​បន្ត​ថា​៖«​មាន​តែ​សម្តេច​ទេ​ទើប​អាច​ជួយ​ពួក​យើង​បាន​ពី​ព្រោះ​យុវជន​ទាំង​នោះ​ជា​របស់​សមេ្តច​ហើយ​សម្តេច​ជា​អ្នក​សម្រេច​កាត់​ដី​មាន​ទំនាស់​ឲ្យ​ពលរដ្ឋ​មុន​ឲ្យ​ក្រុមហ៊ុន។

ពួក​ខ្ញុំ​អស់​ជំនឿ​លើ​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត​ហើយ ដោយ​សារ​ពួក​គេ​កាន់​ជើង​ខាង​ក្រុមហ៊ុន​»។

រី​ឯ​លោក រ៉ុង គី តំណាង​ពលរដ្ឋ ៤០ គ្រួសារ​នៅ​ក្នុង​ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បទុមសាគរ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ដែរ​ថ្លែង​ថា​៖​«​ពួក​យើង​គ្រាន់​តែ​ចង់​បាន​ដី​ដើម្បី​រស់​ប៉ុណ្ណោះ​សូម​ឲ្យ ក្រុមហ៊ុន​ចិន និង​មន្ត្រី​ប៉ូលិស ទាហាន បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាជន​អ្នក​ដែល​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​ដោះ​ដូរ​លំនៅឋាន​ថ្មី​ទៀត​ទៅ​»។

ក្រុមហ៊ុន Union Development Group Co., Ltd ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន​៣៦០០០​ហិកតា​នៅ​ក្នុង​ឆ្នាំ​២០០៨ និង​បន្ថែម​៩១០០ ហិកតា​ទៀត នៅ​ក្នុង​ឆ្នាំ​២០១១ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ពលរដ្ឋ​ចំនួន​១១៤៣​គ្រួសារ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ចំនួន​ពីរ​គឺ​បទុមសាគរ និង​គិរីសាគរ។

លោក លឹម លៀងសែ នាយក​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នោះ​លោក​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​ពិនិត្យ​មើល​សិន​ហើយ​ប្រសិន​បើ​ឃើញ​ថា ពុំ​មាន​ប៉ះ​ពា​ល់​អ្វី​សមត្ថកិច្ច​របស់​លោក​នឹង​ចុះ​ទៅ​ដោះ​ស្រាយ​តាម​ក្រោយ។

លោក បេង ហុង​សុជាតិ​ខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​ពុំ​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​បាន​ថ្លែង​ថា បើ​តាម​ការ​អង្កេត​របស់​សង្គម​ស៊ីវិល ការ​ចុះ​វាស់​ដី​របស់​ក្រុម​និស្សិត ដែល​ចាប់​ផ្តើម​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១២​មក​ជម្លោះ​ដី​ធ្លី​ធំៗ​ជា​ច្រើន​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​ដោយ​សារ​តែ​ក្រុម​និស្សិត​មិន​ធ្វើ​តាម​បទ​បញ្ជា ០១ បប។ លោក​ថ្លែង​ថា ៖ «​ដោយ​សារ​តែ​ការ​អស់​សង្ឃឹម​របស់​ពលរដ្ឋ​ដែល​សង្កេត​ឃើញ​ថា ក្រុម​យុវជន​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​អាជ្ញាធរ​និង​ខាង​ក្រុមហ៊ុន​ទើប​ពលរដ្ឋ​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​»៕

 

What Next?

Recent Articles

5 Responses to "អ្នក​កោះកុង​បន្ត​ដាក់​ញត្តិ​រឿង​និស្សិត​មិន​វាស់​ដី​ឲ្យ"

  1. cheath says:

    ( បាវចនា អត់បានការ របស់អាបក្សពងទា សាងគ្រោះជាតិ )
    ********************************************************
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
    ពួកអាស្មោគគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល Lexus សាមយ៉ុងរាប់ម៉ឺនប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
    រាស្រ្តខ្មែរមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
    កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    រីពាក្យទី២វាថាបំរើ – បំរើស្អីអាភ្លើអញមិនឃើញសោះ
    បានតែខាងប្រូ បោកប្រាស់ស្រស់-ទ្រឺស្តីខ្ពស់ហួសតៀកងាប់ស្តូក ។
    ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាប្រឆាំង
    គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
    ឆ្នាំងផ្កាប់គ្រហ៊ីត ។
    លក់ដីលក់ធ្លី- ផ្ទះវិញសែនភ្លឺ- ដំបូលប្រក់មេឃ
    តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
    ទ្រាប់ក្តិតអង្គុយ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    ស្តាប់ទៅមួយព្រឹកថ្ងៃក្តៅស្ទេញ- តាមួយគាត់ជ្រេញលើកដៃដៅ
    ថាគាត់សុំម្តងរឿងចែចូវ – អ្នកភូមិឥឡូវអត់ទឹកប្រើ ។
    ដងទឹកឆ្ងាយណាស់លោកម្ចាស់អើយ – មកហើយមេត្តាដាក់ទានផង
    សុំអណ្តូងទឹកមួយជាដំបូង – សុំលោកខៃខួងអោយបានប្រើ ។
    ស្តាប់ចប់អាខាវាស្រែកវ៉ាស – ថារឿងទាំងនេះមិនមែនខ្ញុំ
    ទៅសុំមេស្រុកឫុមេឃុំ – នេះវាបានចំរឿងផស់គេ ។
    ខ្ញុំអោយអ្នកបានទាល់ខ្ញុំឈ្នះ- ឆ្នោតសិនទើបច្បាស់បានខ្ញុំអោយ
    មកសុំឥឡុវខុសរឿងហើយ – កុំភ្លើមកឆ្លើយសុំខុសរឿង ។
    ស្តាប់ភ្លាមតាឆ្ងៀមចិត្តក្តៅស្ទេញ- គាត់ថាកុំជ្រេញលោកសុខា
    តើលោកចង់បោកដល់ពេលណា- ទើបថាហើយដើរចោលចេញទៅ ។
    ខ្ញុំសុំច្រើនណាស់បក្សប្រជា- មានទាំងសាលា ទាំងផ្លូវលំ
    តែខ្ញុំចង់សាកលោកអ្នកហំ- មកស្រែករណ្តំសន្យាគ្រប់ ។
    ឫុមកគ្រាន់អួតបញ្ឆោតចិត្ត- បោកយកគំនិតសុំតែឆ្នោត
    បក្សលោកបក្សពិតឫុបញ្ឆោត- ទើបមកច្រឡោតដាក់ខ្ញុំច្នេះ ។
    អណ្តូងទឹកមួយមិនមែនច្រើន- ម្តេចលោកព្រហើនពោលពាលា
    ថាខ្ញុំសុំខុសមិនត្រូវគ្រា – តើលោកឯងជាតំណាងអ្វី ? ។
    ស្តាប់តាឆ្លើយតបអាខាខឹង- ស្ទុះក្រោកក្រញឹងប្រឹងគំហក
    ថាតាឯងនេះគេប្រើមក- អោយមកជ្រៀតជ្រកផ្ចាញ់រូបខ្ញុំ ។
    ថាហើយអាខាដើរចេញស្លៅ- ជន្លៀសខ្លួនទៅលែងប្រជុំ
    ស្រែកជេរកោកៗថាមេឃុំ- អោយមនុស្សបន្លំរំខានសិទិ្ធ ?…..
    អុញស្អីអញ្ចេះអាមេបោកចុះអាពាក្យអ្អែងអួតថាបំរើនោះទៅណាបាត់ហើយណា ?
    ទីបីការពារ- ស្តាប់ឮវេទនា-វាការពារស្អី
    ឫុការពារចោរ- ពួកប្លន់យកដី-យកច្បាប់អធិបតី
    ទ្រាប់ក្តិតអង្គុយ ។
    វាការពារមែនជនទុរយស-អាពួកចោរប្លន់បាញ់ប្រល័យ
    ព្រោះបក្សពួកវាភាគច្រើនក្រៃ- សុទ្ធចោរចង្រៃជនអន្ធពាល ។
    ការពារពួកខូចពួកប្លន់ដី- វាកាន់ទ្រឹស្តីចាញ់បានលុយ
    ដីរដ្ឋ-ឯកជនប្លន់យកផុយ- ច្បាប់តាមពិន័យស្រែករំលោភ ។
    មហិច្ឆតាដាច់បង្ហៀរ
    ព្រះបានសម្តែងថាយើងសំណាង–បុណ្យដែលយើងសាងឱ្យកើតជាមនុស្ស
    ឱ្យស្គាល់សខ្មៅ ឱ្យស្គាល់ត្រូវខុស–ឱ្យស្គាល់ទាបខ្ពស់ គុណ ទោស សុខ ទុក្ខ ។
    មនុស្សយើងកើតមកប្រាថ្នាចង់ល្អ–ទោះមានឬក្រ តស៊ូទៅមុខ
    ចង់មានសេរី ចង់បានក្តីសុខ–ចង់បានស្តម្ភស្តុក ស្រណុកចិត្តកាយ ។
    កើតមនុស្សហើយ មកកើតជាខ្មែរ–សំណាងពីបុព្វេបានផ្តល់អោយយើង
    ជួបមេថ្កើងល្អជាតិខ្មែររុងរឿង–ហ៊ុនសែនមេថ្កើងយុគសតវត្សរ៏ថ្មី។
    ស្រុកកើតសង្គ្រាមហ៊ុនសែនចេញមុខ–បញ្ចៀសនាំសុខជូនដល់ប្រជា
    ទាញចេញពីស្លាប់ខ្មែរគ្រប់ជន្មា–ដែលជួបប្រហារដោយសារប៉ុលពត ។
    ជាតិខ្មែរពេញសុខឥឡូវមានទម្មិល–ក្រុមអាតិរិច្ឆានពួកបក្សប្រឆាំង
    ហេតុឃ្លានអំណាចវាស្រែកឡូងឡាង– ភរភូតប្រូខ្លាំងច្បាំងនិងសន្តិភាព។
    មហិច្ឆតាដាច់បង្ហៀរអារង្សី-សុខា –អាខួរក្បាលឆ្កែតែអួតខួរមនុស្ស
    ពេលហានិយាយ ផុតថ្លៃខ្លួនហួស–ជាជនទុរយសរស់ធ្ងន់ផែនដី ។
    មហិច្ឆតា ដាច់បង្ហៀរអាឆ្កែទាំងពីរ-អាតិរិច្ឆានរង្សី-អាតិរិច្ឆានសុខា
    ពេលវាងាប់ទៅអាសោចឈ្មោះកេរ្តិ៏–ជាប់ឈ្មោះពូជឆ្កែ ជាប់តអម្បូរ ។
    ពួកបក្សប្រឆាំងពូជខ្មែរក្រហម—ខ្មែរសុខមិនព្រមវាប៉ងសម្លាប់
    អត់ឈ្នះឆ្នោតផងវាប៉ងតាមចាប់—យកទៅសម្លាប់អ្នកមិនជឿវា។
    វាថាសុទ្ធយួនអ្នកជឿហ៊ុនសែន—ទោះងាប់រាប់លានគ្មានបញ្ហាអី
    សម្លាប់អោយអស់កុំទុកធ្ងន់ដី—ទ្រព្យវាកេរ្តិ៏ដីធ្លាក់ដល់ដៃវា ។
    អគារសំណង់ដែលសង់ដេរដាស—មានស្ពានអាកាសសង់ខ្ពស់លលៃ
    វ៉ៃចោលអោយអស់កុំទុកស្នាដៃ—ចាំវាសាងថ្មីដោយដៃទើបល្អ។
    រីឯប្រឡាយទំនប់ស្រះទឹក—លុបចោលកុំនឹករបស់ពួកយួន
    ចាំប្រើជីកថ្មីមិនខ្វះកម្លាំង—អាខ្មែរពួកខ្មាំងខ្មែរអាយ៉ងយួន
    អារង្សី-សុខាវាថាសម្អាត—បោសអោយអស់ញាតិពួកអាយ៉ងយួន
    អាជឿហ៊ុនសែនត្រូវសម្លាប់ស្ទួន—ទោះតាឫុដូនត្រូវតែកម្ទេច ។
    ពួកអាបរទេសរកស៊ីស្រុកខ្មែរ—ទោះឪកុងសែក៏ត្រូវបណ្តេញ
    ប្រមូលទ្រព្យវាយកយើងចំណេញ—រោចក្រវាជ្រេញបង្កើតសហករណ៏។
    ប្រមូលមនុស្សប្រើមនុស្សទើបមានការងារ—អោយវាគ្រប់គ្នាទើបវាមិនជ្រេញ
    ស្រែកអត់ការធ្វើនាំអោយវាធុញ—ពាក្យពិតអត់លុញអាខាថាច្នេះ ។
    នេះខ្មែរក្រហមនាសម័យថ្មី—តាមពាក្យវាស្តីរង្សី-សុខា
    ខ្ញុំអត់បំផ្លើសចារតាមពាក្យវា—ពិតពាក្យវាថាសច្ចារច្នេះឯង ។
    ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអារង្សី
    អាកឹមសុខា-ជនទមិឡ អប្រីយ៏– – ចិត្តឬស្យាក្រៃ – ដូចសត្វតិរច្ឆាន ។
    ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន
    រង្សី-សុខា-វិនាសកុំរំខាន – ទើបភាពសុខសាន – បានដល់ប្រជា។
    ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
    ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – ព្រោះវាភូត បោក។
    ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកអាអប្រីយ៍
    រង្សី-សុខា – ឲ្យងាប់ក្សិនក្ស័យ– វានៅធ្ងន់ដី– បំផ្លាញសុខរាស្ត្រ។
    ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
    រង្សី-សុខា– អារន្ទះបាញ់បុក – កុំឲ្យវាសុខ – អោយងាប់តៃហោង។
    ថ្ងៃ២៨ ខែកក្កដា២០១៣ អ្ហែងដឹងហើយអាវ៉ា ! ហាស! ហា

  2. Poor Man says:

    Niyeay doj pouk bat psa yab nas A Cheath Tuy

  3. 18 Mars says:

    អានេះចេញមក៍យ៉ាប់តាម៉ង

  4. neth hort
    May 8, 2013 at 3:19 pm
    ***គណបក្ស ប្រជាជន និង សម្មិទ្ទផល………………
    *គណបក្ស ប្រជាជន គេអភិវឌ្ឍន៏ តែក្រុម បក្ស ពួក
    របស់គេតែប៉ុណ្ណោះ………
    *សម្មិទ្ធផល តិចតួចស្ដួចស្ដើងដែល គណបក្ស ប្រជាជន
    ដើរអួតក្អេងក្អាង ប្រាប់ដល់ ពលរដ្ឋ និង បង្ហាញពិភព
    លោកនោះវាមិន សមាមាត្រ ទៅនិងរយះពេលដ៏វែង
    រហូតដល់ 33ឆ្នាំ នៃការអភិវឌ្ឍន៏ របស់ គណបក្ស ប្រជា
    ជននោះទេ ………………។ល។
    ១−ផ្លូវថ្នល់ ជាង ១̹០០០ គីឡូម៉ែត្រ ជំនួយ ចិន គឺសុទ្ធតែ
    ផ្លូវគ្មាន គុណភាព………………
    ២−ស្ពានជំនួយ ចិន ចំនួន ៧ និង ស្ពាន ក្រុមហ៊ុននានា
    ធារាសាស្រ្ដ មួយចំនួនទៀត ការសាងសង់ មិនពេញ
    លេញទៅតាម លក្ខណះ បចេ្ចកទេស…………………
    ៣−ស្ពានជំនួយរបស់ ជប៉ុន អូស្រ្តាលី……………………
    ៤−អាគារ សាលារៀន មន្ទីរពេទ្យ សុទ្ទតែជារបស់គ្មាន
    គុណភាព ( លួចថវិការរបស់រដ្ឋយកទៅសាងសង់ ដាក់
    ឈ្មោះ ហ៊ុន សែន ពាសពេញផ្ទៃ ប្រទេស)តើ ហុន សែន
    រកស៊ីអ្វីដែរទៅ បានជាមានលុយច្រើន សន្ធឹកសន្ធាប់យ៉ាង
    នេះ……………………………????
    *ប្រជាជាតិ ខេមរា មិនអាចទទួលយកបានទេនូវ ការ
    អភិវឌ្ឍន៏ ដ៏មហាសែនយឺតយ៉ាវរបស់ គណបក្ស ប្រជា
    ជននេះ ការអភិវឌ្ឍន៏ របៀបនេះធ្វើឲ្យ កម្ពុជា កាន់តែ
    ក្រទៅៗ……………………
    *យើង អភិវឌ្ឍន៏ ប្រទេសដ៏តូចមួយនេះ គឺចំណាយរយះ
    ពេលពី ៥ឆ្នាំ ទៅ ៧ឆ្នាំ យ៉ាងយូរ យើងយកតែលុយបាត់
    ទៅលើ អំពើពុករលួយ ប្រហែល ៥̹០០០លានដុល្លារ ក្នុង
    មួយឆ្នាំៗ យកមកកសាង គឺវាគ្រប់គ្រាន់ទៅហើយ……………
    *ការបំផ្លិចបំផ្លាញរបស់ គណបក្ស ប្រជាជន នៅ កម្ពុជា
    មានទំហំធំធេងមិនអាចកាត់ថ្លៃបានឡើយ ធ្វើឲ្យការអភិវឌ្ឍន៏
    ទៅមុខមិនរួច ធ្វើឲ្យ ជីវភាពរបស់ពលរដ្ឋ ក្រទៅៗ…………
    គឺ ការកសាងបានតែ 1០%………ការបំផ្លិចបំផ្លាញរហូត
    ដល់ 9០% …………………
    neth hort
    May 8, 2013 at 3:22 pm
    ***ល្បិចកល ដ៏លាមក៏ ថោកទាបរបស់ គណប្ស
    ប្រជាជន ដែលធ្លាប់ប្រើកន្លងមក មុនពេលបោះឆ្នោត
    ម្ដងៗ…………
    *ធ្វើសកម្មភាព បង្គ្រាបនេះ បង្គ្រាបនោះ ដើរគៀរពង្រាប
    ផ្លួវ បោកបញ្ឆោត ពលរដ្ឋ យកតែសម្លេងឆ្នោត……………
    *គណបក្ស ប្រជាជន គ្មានសមត្តភាព និង មិនអាច ដឹកនាំ
    ប្រទេស កម្ពុជា ឲ្យមានភាពរុងរឿងបានទេ………………
    *ក្នុងជួរ គណបក្ស ប្រជាជន សុទ្ធតែជាមនុស្ស អសមត្ត
    ភាពក្នុងការដឹកនាំ ប្រទេស ទាំងអស់……………………
    ១−តើគេបង្គ្រាបគ្រឿងញៀន យ៉ាងដូចមេ្ដចទៅ បើ
    គណបក្ស ប្រជាជន គឹជាមេក្លោងជួញដូរ គ្រឿងញៀន
    នោះ ………?
    ២−តើគេបង្គ្រាប អំពើពុករលួយ យ៉ាងដូចមេ្ដចទៅបើ
    គណបក្ស ប្រជាជន ពុករលួយ តាំងពីមន្ត្រីថ្នាក់កំពូល
    រហូតដល់ មន្ត្រីល្អិតល្អោច ថ្នាក់ក្រោម ពុករលួយទាំង
    អស់គ្នា ជាពិសេសគឹ ហ៊ុន សែន និង ឧិម យិន ទៀង
    គឺជាឮមេក្លោងនៃអំពើពុករលួយ…………?
    ៣−តើគេបង្គ្រាប ការកាប់បំភ្លាញព្រៃឈើ យ៉ាងដូច
    មេ្ដចទៅ បើ គណបក្ស ប្រជាជន គឹជាមេក្លោងក្នុងការ
    កាប់បំផ្លាញព្រៃឈើ ទាំងអស់នោះ …………?
    ៤−តើគេបង្គ្រាប ចោប្លន់ ចោឆក អំពើអនាចារ……………
    យ៉ាងដូចមេ្ដចទៅបើ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៃពួកឧក្រិដ្ឋ ទាំងអស់នោះ …………???
    ៥−តើគេបង្គ្រាប បទឧក្រិដ្ឋ ទាំងអស់នោះយ៉ាងមេចទៅ
    បើ គណបក្ស ប្រជាជន គឹជាមេក្លោងនៅក្នុងបទ ឧក្រិដ្ឋ
    ទាំងអស់នោះ …………???
    *សរុបសេចក្តីទៅ គណបក្ស ប្រជាជន គឹជាមេក្លោង
    នៅក្នុងបទ ឧក្រិដ្ឋ ទាំងអស់នោះ ………………………
    *គណបក្ស ប្រជាជន អើយ ឈប់កុហកឆរបោក ប្រជា
    ជាតិខ្មែរ ទៀតទៅ…………………!!!!!!
    *មាន គណបក្ស ប្រជាជន គឺ មានក្រុម ឧក្រិដ្ឋជន………
    *ក្រុម ឧក្រិដ្ឋជន គឺជា គណបក្ស ប្រជាជន…………………
    *** តើអស់ លោកណា អាចឆ្លើយនិងសំនួរ ទាំងអម្បាល
    ម៉ានខាងលើនេះ ជូនជាតិ ខេមរា ដើម្បីជ្រួតជ្រាប ជាដំ
    ណឹងទៅទាន…………………???

  5. CPP says:

    កុំជឿ ការបោកប្រាស់ ហើយត្រូវទទួលស្គាល់ការពិតនិងប្រវត្តិសាស្រ្តដែលជាស្នាដៃមិនអាច ប្រកែកបាន របស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។