លោក ច័ន្ទ សារុន ថា រដ្ឋាភិបាល​​​ ផ្ដល់​​ដី​​ទៅ​​ឲ្យ​​ក្រុមហ៊ុន ​១.១៨ ​លាន​ហិកតា​

​តប​តាម​ការ​ឈ្លិចសួរ​ពី​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង ទាកទង​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​រដ្ឋសភា កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក​រហូតដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បានផ្ដល់​ដី​ទៅ​ក្រុម​ឯកជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ចំនួន ១១៧​ក្រុមហ៊ុន សរុប​ផ្ទៃដី​ទំហំ ១.១៨ លាន​ហិកតា ។​

 

មាស មុន្នី
Thursday 09 May 2013
The Free Press Magazine

លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ហៅ​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​រដ្ឋាភិបាល​ថា បាន​បង្ករ​ឲ្យ​មាន​ជម្លោះដីធ្លី​ទូទាំងប្រទេស ។​

​យ៉ាងណាក៏ដោយ​លោក ច័ន្ទ សារុន បានធ្វើការ​បកស្រាយ​ល​ម្អិ​ត​ជូន​អង្គសភា និង សាធារណៈ បាន​ជ្រាប​ពី​ចំណែក​ដី ដែល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ ដែលមាន​ដូចជា​៖ ក្រុមហ៊ុន​កម្ពុជា ចំនួន ៣៩ ក្រុមហ៊ុន នៅលើ​ផ្ទៃដី ៥៩៣.០០០ ហិកតា​។ ក្រុមហ៊ុន​វៀតណាម ៣១ ក្រុមហ៊ុន នៅលើ​ផ្ទៃដី​ចំនួន ២៣១.០០០ ហិកតា​។ ក្រុមហ៊ុន​ចិន ២៥ ក្រុមហ៊ុន នៅលើ​ផ្ទៃដី​ចំនួន ១៩៣.០០០ ហិកតា​។ ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ ៥ ក្រុមហ៊ុន នៅលើ​ផ្ទៃដី​ចំនួន ៣៧.០០០ ហិកតា​។ ក្រុមហ៊ុន​ថៃ ចំនួន ៥ ក្រុមហ៊ុន ដែលមាន​លើ​ផ្ទៃដី​ចំនួន ៣៨.០០០ ហិកតា​។ ក្រុមហ៊ុន​សហរដ្ឋអាមេរិក ចំនួន ២ នៅ លើ​ផ្ទៃដី​ចំនួន ១៩.០០០ ហិកតា​។ ឥណ្ឌា ចំនួន ៣ ក្រុមហ៊ុន នៅលើ​ផ្ទៃដី​ចំនួន ១៧.០០០ ហិកតា​។ ម៉ាឡេស៊ី ៣ ក្រុមហ៊ុន លើ ផ្ទៃដី​ចំនួន ២៣.០០០ ហិកតា​។ អូស្ត្រាលី ១ នៅលើ​ផ្ទៃដី ចំនួន ៨.៩៧៧ ហិកតា​។ ក្រុមហ៊ុន ស៊ុយ​អ៊ែត ចំនួន ១​។ សិង្ហ​បុរី​ចំនួន ១ និង ក្រុមហ៊ុន មកពី​ប្រទេស​អ៊ីស្រាអែល ចំនួន ១​។​ល​។​

​គួរ​បញ្ជាក់ថា​កន្លងទៅ​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​ដែ​បានទទួល​ដី​សម្បទាន ហើយ​យកទៅ​ទុកចោល តែ​ក៏ត្រូវ​បា​រដ្ឋាភិបាល​ធ្វើការ​ដកហូតយក មកវិញ​ជា​បន្តបន្ទាប់​ហើយ ដែរ ៕

 

What Next?

Recent Articles

One Response to "លោក ច័ន្ទ សារុន ថា រដ្ឋាភិបាល​​​ ផ្ដល់​​ដី​​ទៅ​​ឲ្យ​​ក្រុមហ៊ុន ​១.១៨ ​លាន​ហិកតា​"

  1. Cheat/JML says:

    When the timber trade has came the an end, the jungle fine wood has already been cleared, Land concession for stupid development is nothing, but became the waste land.