លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សាទរ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ប្រឆាំង

ភ្លាមៗក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូនបញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្ររបស់ខ្លួន​ទៅ គ.ជ.ប ដើម្បី​​ចូលរួម​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​​​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​ការចូលរួម​ប្រកួត​របស់​គណបក្ស​ប្រឆាំង។ ប៉ុន្តែ ទន្ទឹមនឹងនោះ លោក​ក៏បាន​ថ្លែង​ចំអក​ដល់​«ជម្លោះ​ផ្ទៃក្នុង»​ក្នុង​គណបក្ស​ប្រឆាំង​ទាក់ទង​នឹង​ការដាក់​បេក្ខជន​ឲ្យ​ឈរឈ្មោះ​ផងដែរ។

 

ថ្ងៃ សៅរ៍ 11 ឧសភា 2013
ដោយ ប៉ែន បូណា
RFI

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី (RFI/Bona Pen)

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

(02:26)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សាទរ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ចំពោះ​ការចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​របស់​គ​ណ​បក្សប្រឆាំង។ ក្នុង​ដំណើរ​ចុះទៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចូលរួម​ពិធី​កាត់​ឫស​សី​មា​ក្នុង​វត្ត​មួយ​ក្នុងស្រុក​រលាប្អៀ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ស្វាគមន៍​ដល់​គូប្រកួត​ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី២៨កក្កដា​ខាងមុខ។

ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់ពី​គណបក្សប្រឆាំង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​របស់ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា​មុននេះ​គណបក្សប្រឆាំង​បាន​គំរាមថា​នឹងមិន​ចូលរួម​ការបោះឆ្នោត​ទេ ប៉ុន្តែ ឥឡូវនេះ ពួកគេ​បាន​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត​ហើយ។
 
ទន្ទឹមនឹង​ការស្វាគមន៍ ប្រមុខ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​ក៏បាន​លើកឡើង​អំពី​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ផងដែរ។ ប៉ុន្តែ គណបក្សប្រឆាំង​តែង​ចាត់ទុក​ការ​ថ្លែង​បែបនេះ​ថា​ជា​យុទ្ធសាស្ត្រ​ក្នុងការ​បំបែក​គណបក្ស​របស់ខ្លួន​តែប៉ុណ្ណោះ។
 
គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទើបតែ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន​ទៅកាន់ គ.ជ.ប កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​ ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​គណបក្ស​ដែល​កាន់អំណាច​ជាង៣ទសវត្សរ៍។ ប៉ុន្តែ ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ពេញសិទ្ធិ​និង​បម្រុង​ទាំង២៦៤ នាក់​នោះ​គ្មាន​ឈ្មោះ​លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​នេះ​ទេ។ មូលហេតុ​គឺ​ដោយសារតែ​លោក​សម រង្ស៊ី កំពុង​ជាប់ទោស​រឿង​ព្រំដែន​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត។
 
គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​ទី៦ដែល​បាន​ចុះឈ្មោះ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥នេះ។ ការចុះឈ្មោះ​គណបក្សនយោបាយ​នឹង​ឈានដល់​ទីបញ្ចប់​​នៅ​ថ្ងៃ​ចន្ទ​ទី១៣ឧសភា​ដើម​សប្តាហ៍​ក្រោយ​នេះហើយ​ បន្ទាប់ពី​បានចាប់ផ្តើម​កាលពី​ថ្ងៃទី២៩មេសា។
 
សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ការចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​បានធ្វើ​ឡើង​ដោយ​មិន​អស់​ចិត្ត​ ពីព្រោះ​ការទាមទារ​របស់ខ្លួន​ឲ្យ​ប្តូរ​សមាសភាព គ.ជ.ប ឲ្យ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ និង​ឲ្យ​លោក​សម រង្ស៊ី បាន​ចូលរួម​ការបោះឆ្នោត មិនបាន​ទទួលលទ្ធផល​ឡើយ។ ការប្រកាស​ស្វាគមន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​បក្សប្រឆាំង​បាន​ធ្វើឡើង​ខណៈដែល​គូប្រជែង​ដ៏​សំខាន់​ម្នាក់​របស់លោក​អវត្តមាន​ពី​ទីលាន​ប្រកួត៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

10 Responses to "លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សាទរ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ប្រឆាំង"

  1. ជាការចំអក ខុស ទៀតហើយ។  គណបក្សប្រឆាំង គ្មានជម្លោះផ្ទៃក្នុង ឡើយ។

    ពីព្រោះ នៅសល់ទីតាំងទំនេរដ៏ច្រើន។ ផ្ទុយទៅវិញ មួយថ្ងៃៗបក្សកាន់អំណាច

    មានសង្ឃឹមតែមួយគត់ គឺបន់ស្រន់ឲគណបក្សប្រឆាំងបែកបាក់គ្នាតែប៉ុណ្ណោះ។

    អន់ណាស់ ! អ្នកឃោសនានេះ។

  2. Khmerologist says:

    They fight each other in their smaller party for their probable power!!!

  3. មើលច្បាស់ says:

    សម្តេច គាត់សប្បាយចិត្តណាស់ ដោយបានឃើញ គណបក្សជំទាស់ចុះបញ្ជីឈ្មោះបោះឆ្នោត សម្តេច សង្ឃឹមថាគណបក្សប្រជាជនឈ្នះទៀតហើយ ព្រោះគាត់ដឹងថាចូលក្នុងអន្ទាក់របស់ គ.ជ.ប គាត់ទៀត ហើយ។

  4. 18 Mars says:

    បើមានគណៈបក្សតែមួយចូលរួមក្នុងការបស់ឆ្នោតនោះវានឹងក្លាយទៅជារដ្ឋផ្តាច់ការ។

  5. សូមរង់ចាំ ទស្សនា នៅ វគ្គ បន្ត ដែល នឹង កើត មាន ឡើង នៅ ពេល ឆាប់ៗនេះ ។

  6. បើមិនសំដែង អោយ ដូចការពឹត ធ្វើម៉េច គេជឿទុកចិត្ត យើងបាន ។ ហាស ហាស ហាស

  7. Cheat/JML says:

    Ah Cheat, Khmerologist would never and will never support your evil ruling party, the Yuons installed CPP. Shame on you for stealing other people’s names to post your trash comments.

  8. Real Khmerologist says:

    They support one another with great solidarity in order to topple the facist regime and regain the possible victory in the up coming national election.
    Ah Cheat’s English written imitation is shameful and gross !

  9. cheath says:

    ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ បើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែរឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆានកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !
    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។

    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់តែជាដង្កូវ ។
    ប្រៀបដូចអំបៅ- ស្លាបពណ៏ឆើតឆ្លៅ- ដឹតជាប់លើស្លាប
    ហិចហើរលើសួន-បង្អួតដាក់បុផ្ផា- ធាតុពិតខ្លួនវា
    ជាសត្វដង្កូវ ។
    ដង្កូវជាសត្វចង្រៃឯក- វាបំផ្លាញខ្ទេចគ្រប់រុក្ខា
    សត្វមិនចម្រើនប្រៀបដូចជា-មន្ត្រីពាលាបក្សប្រឆាំង ។
    ប៉ិនខាងបំផ្លាញក្តីសុខសាន្ត- ប្រជាដែលមាននាសព្វថ្ងៃ

    ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស ។
    បំណងវាធំត្រឹមអំណាច- មិនបានវាវាចអោយវិនាស
    អោយរលាយរដ្ឋទៅជាផេះ- អត់វារដ្ឋនេះគ្មានបានការ ។
    នេះហើយគំនិតបំផ្លាញជាតិ- បំផ្លាញក្តីសុខជាតិខេមរា
    បក្យពាលប្រឆាំងស៊ី-សុខា-បក្សពាលឫស្យាបំផ្លាញជាតិ ៕

  10. 18 Mars says:

    ឯកឧត្តម cheath សុភាសិតមួយឃ្លារបស់ឯកឧត្តមនេះពិតជាពិរោះណាស់៖ «ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស »។​​​​​​​ តែឯកឧត្តមភ្លេចបន្ថែមពីរឿងមេរបស់ឯកឧត្តមគឺហ៊ុនសែនអធិបតីរដ្ឋបុរស ដែលបានកាត់កោះត្រ់ល់ទៅឲ្យយួនជាស្ថាពរហើយនោះ ខ្ញុំគិតថាដើម្បីឲ្យកំណាព្យរបស់ឯកឧត្តម​កាន់​តែមានន័យគួរតែបន្ថែម ពីរឿងព្រំដែន កោះត្រល់ ព្រៃព្រឹក្សា សម្បទានដីឲ្យយួនមកកាប់ឈើលក់ចែកគ្នា និងអភិវឌ្ឍន៍យកដីអ្នកក្រឲ្យអ្នកមាន…..។ល។ ហើយអាណត្តិនេះឯកឧត្តមឈរនៅមណ្ឌលណាដែរ?