គណបក្ស​ចំនួន​៦​ចុះ​ឈ្មោះ​ចូល​រួម​បោះ​ឆ្នោត

គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​១២ ខែ​ឧសភា មាន​គណបក្ស​នយោបាយ​ចំនួន ៦ បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥។

 

ដោយ ទេព សុរ៉ាវី
2013-05-12
RFA

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Sok Serey

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ៦ នោះ រួម​មាន​គណបក្ស​ចំនួន ៥ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទទួល​ស្គាល់​ជា​ផ្លូវការ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យ​ដឹង​ថា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ត្រូវ គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវ​ការ​លើ​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២២​មណ្ឌល រាជធានី ខេត្ត។ រី​ឯ ២​មណ្ឌល​ទៀត នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កែប ត្រូវ​បាន​បដិសេធ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដោយសារ​តែ​ពុំ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៅ​មណ្ឌល​បោះ​ឆ្នោត​នៃ​ខេត្ត​ទាំង​ពីរ​នោះ។

លោក​បន្ត​ថា រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ គ.ជ.ប និង​ពិនិត្យ​មើល​នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ឧសភា៖ «ចុះ​ឈ្មោះ​បោះ​ឆ្នោត​វា​ទាក់ទង​នឹង​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​នយោបាយ​ផ្ទាល់ ការ​ប្រកួតប្រជែង​កន្លង​មក​យើង​ឃើញ​ចំនួន​គណបក្ស នឹង​ធ្លាក់​ចុះ​ជា​លំដាប់។ ទោះ​យ៉ាង​ណា ក៏​យើង​ឃើញ​ចំនួន​សមគួរ​មួយ​ដែល​យើង​ឃើញ​ថា ប្រជាជន​អ្នក​បោះ​ឆ្នោត​នឹង​មាន​ជម្រើស​ដែរ​បាទ!»

ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​១ នៅ​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) មាន​គណបក្ស​នយោបាយ​ចំនួន ២០ បាន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ ក្នុង​អាណត្តិ​ទី​២ ក្នុង​ឆ្នាំ​១៩៩៨ មាន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ៣៩​គណបក្ស។ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ មាន​គណបក្ស​ចំនួន ២៣ ឈរ​ឈ្មោះ​បោះ​ឆ្នោត។ អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ មាន​គណបក្ស​ចំនួន ១១ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នេះ គ.ជ.ប គិត​ថា មាន​គណបក្ស​នយោបាយ​មិន​ដល់ ១០ ទេ ដែល​នឹង​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

3 Responses to "គណបក្ស​ចំនួន​៦​ចុះ​ឈ្មោះ​ចូល​រួម​បោះ​ឆ្នោត"

  1. ប្រជាជន says:

    ខ្ញុំសែនត្រេកអរដែលបានឃើញបក្សយើងមានឈ្មោះក្នុងបញ្ជីនឹងគេដែរ។ខ្ញុំបានពន្យល់គេខ្លះមានខ្លះយល់និងខ្លះមិនយល់។តែខ្ញុំនឹងព្យាយាមជាបន្តទៅតាមលទ្ធភាព។ខ្ញុំធ្វើដោយការយល់ហើយពេញចិត្ត។ខ្ញុំមិនគាំទ្រលោកពូវាសនាទេ តែគាំទ្រនូវទស្សនៈរបស់គាត់។ខ្ញុំសង្ឃឹមថាពួកយើងនឹងក្លាយជាដៃគូប្រឆាំងយ៉ាងពិតប្រាកដជាមួយរដ្ឋាភិបាល។គ្មានបុគ្គលណាម្នាក់អាចប្រឆាំងនឹងសច្ចធម៌បានឡើយ។ជយោលោកពូវាសនាជាបិតានៃទស្សនៈ!!ជយោយុវជនខ្មែរ!!ពួកយើងកុំអស់សង្ឃឹមហើយត្រូវព្យាយាមក្រោកទាំងអស់គ្នា។យើងធ្វើម្នាក់បន្តិចទៅតាមលទ្ធភាពនឹងសមត្ថភាពរបស់យើង។

  2.   says:

    ហាស ហាស ហាស…ខ្ញុំឃើញមានតែពីរទេ…នោះគឺ…ចឹងហើយ… ដូចអ្នកគិតចឹង!

  3. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕