គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ ជា​លើក​២ ​នៅ​ថ្ងៃ​ទី​២០ ឧសភា

ភ្នំពេញ: គណបក្ស សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស គ្រោង​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ ​ធ្វើ​មហា​បាតុកម្ម ​ជាលើក​ទី​២ នា​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣។ គោលបំណង ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើការ​កែលម្អ​នូវ​ចំនុច​មួយចំនួន ដើម្បីអ្វី ដែលគណបក្សប្រឆាំងនេះ ចង់ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នាថ្ងៃទី២៨កក្កដា ឆ្នាំ​២០១៣ មាន​ភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ​។​

 

ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនី​រា​ជ
CEN

លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ នៃ​គណបក្ស សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថា បើ​ទោះបីជា​គណបក្ស សង្គ្រោះ​ជាតិ ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ហើយ​ក៏​ដោយ ក៏​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​បាតុកម្ម​ដដែល​។ គ​.​ជ​.​ប មិនបាន​ធ្វើ​ការកែទម្រង់ និង​មិន​មាន​ការកែលម្អ​អ្វី​ទាំងអស់ រួម​ទាំង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ទាំងស្រុង​។

​លោក ហូរ វ៉ាន់ បាន​ឲ្យដឹង​បន្ត​ថា គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យមាន​ការកែលម្អ ហើយ​ឲ្យមាន​លក្ខខណ្ឌ​បោះឆ្នោត សេរី និង​យុត្តិធម៌​។

លោក​ ហូរ វ៉ាន់ បាន​បញ្ជាក់ថា “តាម​គម្រោង​គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​ចំនួន​អ្នកចូលរួម​នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ ដោយ​យក​ញ្ញត្តិ​ដាក់ជូន​អង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ​អន្តរជាតិ​ និង​តាម​បណ្តា​ស្ថានទូត​នានា​”។​

​ជា​ការឆ្លើយតបទៅនឹងគម្រោងធ្វើបាតុកម្មជាលើកទី២ របស់គណបក្សប្រឆាំង ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​ ជា​សិទ្ធិ​របស់​គណបក្ស សង្គ្រោះ​ជាតិ ហើយ​អ្វី​ដែល គ​.​ជ​.​ប បាន​ធ្វើ​ការឆ្លើយតប​កន្លងមក ជា​ជំហរ​របស់ គ​.​ជ​.​ប​។ ចំណែក​​ការ​បោះឆ្នោត នៅតែ​ប្រព្រឹត្ត​ទៅ​ធម្មតា​។​

​លោក ទេព នីថា បានបញ្ជាក់​ថា ការទាមទារ​កន្លងមក ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​​មាន​មូលដ្ឋាន​នៅក្នុង​ច្បាប់ទេ ពីព្រោះ គ​.​ជ​.​ប ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់​បោះឆ្នោត ហើយ គ​.​ជ​.​ប អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​។ ​នៅក្នុង​ករណី ឬ​សំណើ ឬ​ក៏អនុសាសន៍​ណាមួយ​ ដែល​មិន​ស្រប​នឹង​ច្បាប់​ វា​ខុស​ពី​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ហើយ គ​.​ជ​.​ប មិន​អាច​អនុវត្ត​បាន​ទេ ​ទោះបីជា​គណ​បក្ស សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ណា​ក៏​ដោយ ​លើកលែង​តែ​ច្បាប់ ​ត្រូវបាន​ធ្វើ​វិសោធន៍កម្ម ឲ្យ​គ​.​ជ​.​ប ធ្វើតាម​អនុសាសន៍​របស់​គណបក្ស សង្គ្រោះ​ជាតិ ទើបគ​.​ជ​.​ប ធ្វើកើត ហើយ​បើ​ច្បាប់​អត់​មាន​ផង គឺ​គ​.​ជ​.​ប ធ្វើ​មិន​បាន​ទេ​។​

​គួរបញ្ជាក់​ថា ការធ្វើ​មហា​បាតុកម្ម​ ជា​លើក​ទី​២ របស់​គណបក្ស សង្គ្រោះ​ជាតិ គឺ​ស្រប​ពេល​ដែល​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​បេសកកម្ម​ លើក​ទី​៩​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៣។

​បេសកកម្ម​នេះ ​នឹង​ផ្ដោត​លើ​ការតាមដាន​អនុសា​ស​ន៍​ដែល​លោក​ បាន​លើកឡើង នៅ​ក្នុងរ​បាយ​ការណ៍​របស់​លោក កាល​ពី​លើក​មុន ព្រមទាំង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​០២១៣ គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្មអហិង្សា ដើម្បី​ទាមទារ​ឲ្យ គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ជុំវិញដំណើរការរៀបចំការបោះឆ្នោត។ ប៉ុន្តែ​ការ​ទាមទារទាំងនោះ ​ត្រូវបាន គ​.​ជ​.​ប បដិសេធមិនទទួលយក ហើយចំណុចខ្លះ ត្រូវបានគ.ជ.ប. អះអាងថា ខ្លួនបានអនុវត្តរួចហើយ។

​ញ្ញត្តិ​ស្តីពី​សុ​ឆន្ទៈ​មហាជន​ របស់គណបក្សសង្គ្រោះជាតិ ជូន​ចំពោះ គ​.​ជ​.​ប ក្នុងបាតុកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤មេសា មាន​ ៤​ ចំនុច​សំខាន់ៗ​ រួមមាន៖

១- ទាមទារ​ឲ្យ​សើរើ ឬ​ធ្វើ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ដែល គ​.​ជ​.​ប បានធ្វើ ហើយ​​អង្គការ NDI និង COMFREL រកឃើញ​មាន​កំហុស​។ បើ​ក្នុងករណី គ​.​ជ​.​ប ឆ្លើយថា ធ្វើ​មិន​ទាន់​គួរតែ​ពន្យារ​ពេល​បោះឆ្នោត​មួយរយៈ​ខ្លី​ ត្រឹមតែ​មួយ​ខែ ទៅ​ពីរ​ខែ​ក៏​អាច​ធ្វើ​ការចុះបញ្ជីជា​ថ្មី​ឡើងវិញ​បានដែរ​។

២- គាំទ្រ​នូវ​អនុសាសន៍​របស់​អ្នករាយការណ៍​អង្គការសហប្រជាជាតិ ជុំវិញ​ការ​បោះឆ្នោត​ ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។

៣- អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើ​ការគាបសង្កត់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ ឲ្យមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

៤-​ត្រូវតែ​អនុញ្ញាត ​ដោយគ្មាន​លក្ខខណ្ឌ​នូវ​ការវិល​ត្រឡប់​ដោយ​សុវត្ថិភាព​ ព្រមទាំង​ការចូលរួមដោយ​សេរី និង​យុត្តិធម៌ របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​នៅ​មុនពេល បោះ​ឆ្នោត ខែកក្កដា ឆ្នាំ​២០១៣៕​

 

What Next?

Recent Articles

9 Responses to "គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ ជា​លើក​២ ​នៅ​ថ្ងៃ​ទី​២០ ឧសភា"

  1. I support you CNRP , but i don’t believe your claim will follow by what you want . The think to cheat

    គ.ជ.ប (គិត ជួយ បន្លំ ) is the puppet of CPP that support by vietnam .

  2. The Puppet youn Party will win in election again by the worst way !

  3. មុននឹងកើតមានច្បាប់ គ ជ ប សព្វថ្ងៃនេះ គឺគណកម្មការ នៅក្នុង គ ជ ប នេះហើយ ជាអ្នក

    តាក់តែងពង្រាងខ្លឹមសារនៃច្បាប់មុនគេ តើហេតុអ្វីបានជា គ ជ ប ចេះតែដោះសារថាពុំមាន

    ច្បាប់សម្រេចធ្វើតាមការទាមទារ…សូមឆ្លើយជំនួសវិញថា មកពី គ ជ ប ធ្វើកិច្ចការខ្លួនឯងគឺ

    នៅក្រោមបញ្ជាត្រួតត្រារបស់បក្សកំពុងកាន់អំណាច។  បើ គ ជ ប  នៅតែព្យាយាមឆ្លើយថា

    គ្មានច្បាប់ដើម្បីធ្វើតាមការទាមទារ ជាដដែលនោះ ការទាមទារនៅតែមានប្រសិទ្ធិភាព។

    .
    សូមរៀបចំឲចប់ស្រេចបាច់ នូវកម្លាំងសកម្មជនគណបក្សប្រឆាំង   ជាអ្នកគ្រប់គ្រងអ្នកគាំទ្រ

    ការបោះឆ្នោត)។ បើអនុវត្តការទាមទារ មិនបាន  យើងមានជំរើសត្រូវតែធ្វើពហិការមិនចូល

    ការបោះឆ្នោត…( … ) … ។

  4. Kobe says:

    មហាទឿតហើយ !!!!
    ហេតុអ្វីចូលចិតប្រពាក្យនេះម្លេះ

  5. Kobe says:

    មហាទៀតហើយ !!!!

    ហេតុអ្វីចូលចិត្តប្រើពាក្យនេះម្លេះ

  6. Khmer Family says:

    ធម្មតាទេ បើកាលណាដឹងខ្លួនឯងថាចាញ់ហើយ គេតែងតែរកវិធីនេះវិធីនោះមកឡាំប៉ាជាបណ្តើរៗ ដើម្បីលុបលាងការអាម៉ាស់បានខ្លះៗ វាជាទំលាប់ដដែលៗរបស់អ្នកប្រឆាំងនៅស្រុកខ្មែរដែលធ្លាប់តែចាញ់ផ្ទួនៗទៅហើយនោះ គ្មានអ្វីគួរអោយឆ្ងល់នោះទេ!!!!!!!!

  7. វគ្គលើកនេះ មានពិន្ទុល្អមកខាងគណបក្សប្រឆាំងវិញហើយ ព្រោះស្តេច សីហនុ ( ស្លាប់ )។

    មើលមុខមាត់មេបក្សកាន់អំណាច របស់អ្នកឯងកំពុងខំប្រឹងសើចទាំង ទឹកមុខស្លេក និងភ័យ

    ក្តុកក្តាក់ៗ តើពេលខាងមុខនេះ មានសំពាធព្រឹត្តិការណ៏ អ្វីខ្លះទៀត ? តើបាននរណាជួយទប់

    ជ្រែង ឲឈ្នះដោយមិនបាច់ខំប្រឹងទៀតទៅ បើអស់ពីស្តេច សីហនុ ទៅហើយ ?។

  8. ប្រជាជន says:

    បង!ក្រែងដឹងហើយតើថាវាមិនបានផល ចុះម៉េចក៏ប្រឹងអាផ្លូវនឹងម៉្លេះ?ដឹងហើយថាសុទ្ធតែខ្លា ម្ដេចក៏ខំកេណ្ឌគ្នាទៅលូកមាត់ខ្លា?មិនអាណិតរាស្ត្រដែលគ្នាកំពុងតែរងគ្រោះស្រាប់ទេឬ?ឬមួយចង់សម្ដែងឲ្យគេមើល?សូមទោសបែបមិនបានថ្លៃសំបុត្រទេដឹងបង។យើងគួរតែនាំគ្នាកាច់ចង្កូម ឃ្លុំមាត់វាឲ្យជាប់សិនទើបអាចស្ទាបវាដោយគ្មានគ្រោះថ្នាក់។សូមចូលរួមបន្ថយអំណាចខ្លាជាមួយពួកយើងសិនទៅ។ពួកយើងនឹងដោះស្រាយបញ្ហាទៅតាមជំហាននិងលំដាប់លំដោយ។ចុងក្រោយប្រជារាស្ត្រយើងគ្រប់គ្នាជាអ្នកឈ្នះយ៉ាងថ្លៃថ្នូរនិងពិតប្រាកដ។

  9. cheath says:

    មហាបាតុកម្ម ២០នាក់ ! អុញម៉ាហេវសោះ ?
    **********************************************
    ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ បើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែរឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆានកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !
    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។

    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់តែជាដង្កូវ ។
    ប្រៀបដូចអំបៅ- ស្លាបពណ៏ឆើតឆ្លៅ- ដឹតជាប់លើស្លាប
    ហិចហើរលើសួន-បង្អួតដាក់បុផ្ផា- ធាតុពិតខ្លួនវា
    ជាសត្វដង្កូវ ។
    ដង្កូវជាសត្វចង្រៃឯក- វាបំផ្លាញខ្ទេចគ្រប់រុក្ខា
    សត្វមិនចម្រើនប្រៀបដូចជា-មន្ត្រីពាលាបក្សប្រឆាំង ។
    ប៉ិនខាងបំផ្លាញក្តីសុខសាន្ត- ប្រជាដែលមាននាសព្វថ្ងៃ

    ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស ។
    បំណងវាធំត្រឹមអំណាច- មិនបានវាវាចអោយវិនាស
    អោយរលាយរដ្ឋទៅជាផេះ- អត់វារដ្ឋនេះគ្មានបានការ ។
    នេះហើយគំនិតបំផ្លាញជាតិ- បំផ្លាញក្តីសុខជាតិខេមរា
    បក្យពាលប្រឆាំងស៊ី-សុខា-បក្សពាលឫស្យាបំផ្លាញជាតិ ៕