គ.ជ.ប​ ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥​

រហូតមកទល់​ថ្ងៃអាទិត្យ​នេះ​ពោលគឺ​មួយ​ថ្ងៃមុន​ការបិទ​បញ្ចប់​កាលបរិច្ឆេទ​ទទួល​ពាក្យ​ចុះ​ឈ្មោះ​​​គណបក្សន​យោបាយ​សម្រាប់​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន ៥ ជា​ផ្លូវការ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្រោយ​គេ​កំពុង​ទទួល​ការត្រួតពិនិត្យ​ពី គ.ជ.ប មុននឹង​ចុះបញ្ជី។ គ្មាន​គណបក្ស​ណា​ផ្សេងទៀត​ដាក់ពាក្យ​សុំ​ចុះឈ្មោះ​ចូលរួម​ក្នុងការ​បោះឆ្នោត​ទេ។

 

ថ្ងៃ អាទិត្យ 12 ឧសភា 2013
ដោយ ប៉ែន បូណា
RFA

លោក ទេព និថា (កណ្តាល) អគ្គលេខាធិការគណកម្មធិការជាតិរៀបចំការបោះឆ្នោត (RFI/Pen Bona)

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា​ពីភ្នំពេញ

(02:11)

រហូតមកទល់​ចុង​សប្តាហ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​​​ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន៥ក្នុងចំណោម​គណបក្ស​ចំនួន ៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ កក្កដា​ខាងមុខនេះ។
 
គណបក្ស ទាំង៥ដែល គ.ជ.ប ទទួលស្គាល់​ជា​ផ្លូវការ​នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ស​ញ្ញាតិ​កម្ពុជា គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​សម្ព​ន្ធ័​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ដែល​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ។
 
លោកទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​វិទ្យុ​បារាំង​​អន្តរជាតិ​នៅថ្ងៃនេះ​ថា រហូតមកទល់​រសៀល​ថ្ងៃអាទិត្យ​នេះ ក្រៅពី​គណបក្ស​ចំនួន៦ដែល​បាន​ដាក់​​ពាក្យសុំ​ចុះបញ្ជី​រួចហើយនោះ គ្មាន​គណបក្ស​ថ្មី​ណា​ផ្សេងទៀត​បានដាក់​ពាក្យ​ទៅ គ.ជ.ប នោះទេ ខណៈដែល​កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ដើម្បី​ចូលរួម​ការបោះឆ្នោត​នឹង​ផុតកំណត់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ស្អែក​នេះ។
 
ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​បានដាក់​សំណុំ​ឯកសារ​ទៅ គ.ជ.ប ក្រោយ​គេ​កាលពី​ថ្ងៃ​សុក្រ កំពុង​ទទួល​ការត្រួតពិនិត្យ​ពី គ.ជ.ប នៅឡើយ។ បើ​យោងតាម​លោក ទេព នីថា គ.ជ.ប មាន​រយៈពេល៧ថ្ងៃ​ដើម្បី​ពិនិត្យ​សំណុំ​ឯកសារ​របស់​គណបក្សនីមួយៗបន្ទាប់ពី​ការដាក់​ពាក្យសុំ​ចុះបញ្ជី។ គេ​នៅ​មិនទាន់​ដឹងថា តើ​សំណុំ​ឯកសារ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​មាន​បញ្ហា​អ្វី​ឫ​ក៏​អត់​នោះទេ។
 
ប៉ុន្តែអ្វីដែល​គេ​បានដឹង​គឺ លោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនិង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គ​ណ​បក្ស​នេះ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទេ​ដោយ​សារ​តែ បញ្ហា​ផ្លូវច្បាប់។
 
សូមបញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​នៅឯ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ ២០១៣ នេះ​មាន​ចំនួន ៤២ គណបក្ស។ ​ប៉ុន្តែ ទំនង​ជាមាន​គណបក្ស​មិន​លើសពី៦នេះ​ទេ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​សភា​អាណត្តិទី៥នៅ​ខែកក្កដា​ខាងមុខនេះ។ ចំនួន​នេះ​តិច​ជាង​​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៤ កាលពី​ឆ្នាំ ២០០៨ ដែលមាន​គណបក្ស​រហូត​ដល់ ១១ គណបក្ស​៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

2 Responses to "គ.ជ.ប​ ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥​"

  1. លោក ទេព និថា (កណ្តាល) អគ្គលេខាធិការគណកម្មធិការជួយរៀបចំកាឈ្នះឆ្នោត

  2. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕