សត្វព្រៃ នៅ​ជម្រក​សត្វព្រៃ​រនាមដូនសំ ត្រូវគេ​សម្លាប់​រាល់ថ្ងៃ

ខេត្តបន្ទាយមានជ័យ: សត្វព្រៃ​សល់​បន្តិចបន្តួច​ នៅ​ដែន​ជំរក​សត្វព្រៃ​រនាមដូនសំ ស្រុក​ម៉ាឡៃ រង​នូវ​ការ​គម្រាមកំហែង និង​ត្រូវ​ព្រាន​ព្រៃ ស្ទាក់​បរបាញ់ សម្លាប់​ជា​បន្តបន្ទាប់ ដើម្បី​យកទៅ​លក់ ឬយក​សាច់​បរិភោគ​។​

 

ថ្ងៃទី 12 ឧសភា 2013
ដោយ: សូផុន
CEN

​ប្រភព​ព័ត៌មាន ​ប្រាប់​គេហទំព័រ CEN ថ្ងៃអាទិត្យ​ទី​១២ ខែ​ឧសភា​ថា​ ព្រៃឈើ ​និងសត្វព្រៃ​ នៅ​ជម្រក​សត្វព្រៃ​រនាមដូនសំ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ រងការបំផ្លាញ​ និង​ចាប់យក​ជា​ប្រយោជន៍ ដោយ​ខុសច្បាប់​ជា​បន្តបន្ទាប់ ​ទាំង​យប់ និង​ទាំង​ថ្ងៃ។​

​ដី​រានទន្ទ្រាន​ចម្ការ​ថ្មី ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​កងកម្លាំង​ខុសច្បាប់​បន្ត​កើត​មាន​។ ក្នុងនោះ​ មានអ្នក​លួច​ប្រកបរបរ បរបាញ់​សត្វ​ល្មូ​ន ​និង​សត្វ​ស្លាប​ ក្នុង​ដែនជម្រកសត្វការពារ​រាល់​ថ្ងៃ ​ដើម្បី​យក​សាច់ ​ស្បែក ​និង​ឆ្អឹង ​លក់ ​ព្រោះ​តម្លៃ​ថ្លៃ។​

​ដូច​ករណីកសិករម្នាក់ បាន​កាន់​ខ្លា​ត្រី ​១​ក្បាល ជិះ​ម៉ូតូ​ទាំង​កណ្ដាល​ថ្ងៃ​ ហើយ​និយាយថា​ ខ្លួន​បាន​បាញ់ រួច​ព្រួត​គ្នា វាយ​សម្លាប់ខ្លា​ត្រី ​១​ក្បាល​នោះ។​

​តាម​ដឹង កសិករនោះ ​ត្រូវ​លក់​តែ​ស្បែក​ខ្លាត្រីនោះ ក្នុង​តម្លៃ ១៥០.០០០​ រៀល និង​ត្រូវ​​លក់​ឆ្អឹង ​និង​សាច់​ឆ្អើរ​ក្រៀម ​អោយទៅ​គ្រូថ្នាំ​បូរាណ បាន​ប្រាក់​បន្ថែមទៀត​។​

​ជន​នោះ ​មិន​លាក់លៀម​ទេ​ ដោយលើកឡើងថា​ ខ្លួន​ឃើញ​ខ្លាត្រីនោះ ហើយក៏​ស្ទាក់​បាញ់​​សម្លាប់តែម្តងទៅ​៕​

 

What Next?

Recent Articles

5 Responses to "សត្វព្រៃ នៅ​ជម្រក​សត្វព្រៃ​រនាមដូនសំ ត្រូវគេ​សម្លាប់​រាល់ថ្ងៃ"

  1. Real Khmerologist says:

    Ah Cheat will buy every parts of an animal for his traditional medicine regardless of any restrictions.

  2. ទ្រពងCPP says:

    ជីវភាពក្នុងសម៍យដែកជោរខ្ញុំ ធើម៉េចឲ្យតែបានរស់សិន
    បើ ចូលចិត្តឲ្យព្រៃឈើ សត្វព្រៃឆាប់រលាយ​ត្រូវបោះឆ្នោតឲ្យCPP។

  3.   says:

    បច្ចុប្បន្ននេះ The Man With No Name យល់ថាការស្ទាក់បាញ់ រឺចាប់ គឺធ្វើទៅលើកូនសត្វ
    ភាគច្រើន… មានថ្ងៃមួយនោះខ្ញុំឃើញទាហានឱបកូនឈ្លូសមួយក្បាល។
    សំលេងយំរបស់វាពិតជាពិរោះណាស់ ខ្ញុំមិនធ្លាប់ដែលលឺពីមុនមកទេ។ ពួកគេនឹងយកវាទៅក្លែម
    ហើយ…! តើអោយខ្ញុំជួយយ៉ាងម៉េច? បញ្ហានេះគួរតែភ្នាក់ងារអភិរក្សសត្វព្រៃ!
    តើឯណាអ្នកអភិរក្ស? មានលេខទូរស័ព្ទទេ? អត់…
    សត្វព្រៃស្រុកខ្មែរនឹងអន្តរាយ! ព្រោះសូម្បីតែកូនសត្វព្រៃក៍ចាប់យកទៅពន្លាត់ស្បែកដែរ និង
    យកសាច់ម៉ាតិចក្លែមដែរ! អ្នកដែលទិញយកទៅធ្វើថ្នាំបុរាណស្អីនោះ ភាគច្រើនគឺចិននេះឯង!

  4. សំឡាញ់ says:

    តើអ្នកណាជាអ្នកបាញ់សត្វ បើខ្ញុំគ្មានអាវុធផងនោះ ? តើអ្នកណាជាអ្នកកាប់បំផ្លាញព្រៃឈើ បើខ្មុំគ្មាន
    ស្បែកខ្លាពាក់ផងនោះ ?
    ទាំងនេះអ្នកណាជាអ្នកទទួលខុសត្រូវ ?

  5. Cambodia National Rescue Partie says:

    កសិកររាប់ពាន់នាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណ២០០០នាក់។ លោក កឹម សុខា ប្រធាន​​ស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានអញ្ជើញចូលរួម​​ក្នុងវេទិកាទាំងនេះបានថ្លែងថា ការផ្លាស់ប្តូរមេដឹកនាំនឹងកើតមានក្នុងពេលបោះឆ្នោតខាងមុខ ព្រោះថាចរន្តនៃការគាំទ្រគណបក្ស​សង្រ្គោះជាតិបានចាប់ផ្តើមកក្រើកឡើងនៅគ្រប់ភូមិឃុំនៃប្រទេសកម្ពុជា ជាក់ស្តែងការចូលរួមដ៏ច្រើកុះកររបស់ប្រជាកសិករនៅឃុំតានី ស្រុកអង្គរជ័យ និងនៅឃុំសត្វពង ស្រុកឈូក ជាភស្តុតាងបង្ហាញអំពីការគាំទ្រយ៉ាងផុលផុសចំពោះគណបក្សសង្រ្គោះជាតិ ៕  

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
    Get Involved
     0 0