ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​គម្រប់​ខួប​៦០​ព្រះវស្សា

ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​នៃ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់​ខួប​៦០ យាង​ចូល ៦១​ព្រះវស្សា ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥។ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​អនុម័ត​ឲ្យ​មន្ត្រី​រាជការ និង​កម្មករ​និយោជិត​ទាំងអស់​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​ដ៏​មង្គល​នេះ​ទៀត​ផង។

 

ដោយ វណ្ណ វិចារ
2013-05-13
RFA


ស្តាប់សំឡេង ថតសំឡេង

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​សម្ពោធ​សាខា​មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៣០ ធ្នូ ២០០៨។ (RFA/Savyouth)

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៣ បញ្ជាក់​ថា បណ្ដា​ជន​កម្ពុជា ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សម្ដែង​កតញ្ញូតា​ធម៌​ចំពោះ​ព្រះអង្គ ដែល​ខិតខំ​បម្រើ​ការងារ​ជា​ច្រើន​សម្រាប់​ប្រយោជន៍​ដល់​ប្រជាជាតិ​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ សម្ដេច​ព្រះ​សុគន្ធាធិបតី មហា​សង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ ព្រះអង្គ បួរ គ្រី មាន​ព្រះរាជ​បន្ទូល​ថា ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​តាំង​ពី​បុរាណ​មក ដើម្បី​ជា​ការ​តប​គុណ​ចំពោះ​ក្សត្រ​គ្រងរាជ្យ។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​នេះ ប្រារព្ធ​នៅ​ព្រះបរមរាជវាំង ដោយ​មាន​ពិធី​បែប​សាសនា​មួយ​ចំនួន ដូចជា​ពិធី​ចម្រើន​ព្រះបរិត្ត និង​ថ្វាយ​ព្រះ​សុគន្ធវារី ឬ​ស្រោច​ទឹក​ថ្វាយ​ព្រះមហាក្សត្រ។ ក្រៅ​ពី​នោះ ព្រះមហាក្សត្រ​ក៏​នឹង​យាង​ទៅ​តាម​ទី​ជនបទ​ផ្សេងៗ ដើម្បី​បំពេញ​បុណ្យ​កុសល។

សៀវភៅ បុញ្ញ​ប្រវត្តិ ដែល​ចង​ក្រង​ឡើង​ដោយ លោក យិន វន់ សរសេរ​ថា ការ​ធ្វើ​បុណ្យ​ចម្រើន​ព្រះជន្ម​នេះ​ទាក់ទង​អត្ថន័យ​បី​យ៉ាង។ ទី១ ជីវិត​មហគ្គកម្ម ប្រារព្ធ​ពិធី​នេះ​ដើម្បី​អបស្ទប ឬ​ជប់​លៀង​ជីវិត​ដោយ​ធ្វើ​អំពើ​ល្អ​ផ្សេងៗ។ ទី២ អាយុវឌ្ឍនកម្ម មាន​ន័យ​ថា ប្រារព្ធ​ពិធី​នេះ​ដើម្បី​ចម្រើន​ព្រះជន្ម ឬ​អាយុ។ ទីបី អនុបទានកម្ម ប្រារព្ធ​ពិធី​នេះ​ឡើង​ដើម្បី​អនុគ្រោះ ឬ​សន្តោស​ដោយ​ឲ្យ​ចែក​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន​ជូន​ដល់​អ្នក​ដែល​អត់។

ចំណែក​ឯ​ផ្នែក​អាណាចក្រ​វិញ នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ​នេះ​ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​ធំៗ​របស់​រាជ​រដ្ឋាភិបាល នឹង​ចូល​គាល់​ព្រះមហាក្សត្រ ដើម្បី​ថ្វាយ​ព្រះពរ និង​ថ្វាយ​របាយការណ៍​ពី​ការ​អនុវត្ត​ការងារ ថ្វាយ​ព្រះមហាក្សត្រ​ទៀត​ផង។ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក ក៏​ចាក់​ផ្សាយ​ពី​ព្រះរាជ​សកម្មភាព​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​ដែរ ក្នុង​នោះ​មាន​ការ​យាង​ទៅ​កាន់​ទី​ជនបទ ការ​បំពេញ​ព្រះរាជបូជនីយកិច្ច​ការងារ​សង្គម​ផ្សេងៗ។

សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ថា​នឹង​មាន​រៀបចំ​ពិធី​បាញ់​កាំជ្រួច​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥ ខែ​ឧសភា ពី​ម៉ោង ១៩​យប់​ត​ទៅ។ ក្រៅ​ពី​នេះ គ្រប់​ក្រសួង មន្ទីរ ទី​សាធារណៈ​នានា ក៏​មាន​រៀបចំ​ពាក្យ​ស្លោក និង​សារ​ថ្វាយ​ព្រះពរ​ថ្វាយ​ព្រះមហាក្សត្រ​ដែរ។

គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​រៀបចំ​ថែរក្សា​សណ្ដាប់ធ្នាប់ ជា​ពិសេស ជូន​ពលរដ្ឋ និង​រៀបចំ​សិល្បៈ​សម័យ​បុរាណ​ជូន​ពលរដ្ឋ​ទស្សនា​កម្សាន្ត។ នៅ​ក្នុង​ឱកាស​នេះ ព្រះមហាក្សត្រ​ក៏​បាន​សព្វ​ព្រះរាជ​ហរទ័យ​ប្រោស​ព្រះរាជ​ទាន​ការ​លើក​លែង និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជាង ១០០​នាក់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

15 Responses to "ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​គម្រប់​ខួប​៦០​ព្រះវស្សា"

  1. របៀបលើកដៃទាំងពីរសំពះដូចនេះ ជាទម្លាប់ របស់មនុស្សសាមញ្ញ មិនមែនជាការលើកដៃប្រណម

    មានឧបនិស្ស័យដូចជា មនុស្សព្រះ នោះឡើយ។ មនុស្សព្រះ គឺជាមនុស្សមានបារមី តាមថែរក្សាការ

    ពារអាយុជីវិតជាប់ជានិច្ច។ 

  2. Strey Khmer says:

    What is the important birthday which is the anniversity of the date on which he was born to help in the poor people who suffer by loss an ability to be creating the linving in the Cambodia?

  3. ភ្នំត្បែងមានជ័យ says:

    Baby king or robot king???????

  4. Ngor heaw says:

    ស្តេច​ថៃ​មិនដែល​ញញឹម​ទៅ​​ប្រជាជន។ ប៉ុន្ដែ​ប្រជាពលរដ្ឋនៅតែ​ស្រឡាញ់​គាត់។​
    តែ​ស្ដេច​ខ្មែរ​ល្អ​ជាមួយ​ប្រជាជន​​ដូចនេះ​ នៅ​មានមនុស្ស​ខ្លះនៅតែ​ស្អប់​គាត់​ទៀត។
    តើនរណាល្អប្រសើរជាង​គាត់​ទៀត? ហេតុអ្វីបានជាអ្នក​ស្អប់​គាត់?
    ថាតើគាត់​ធ្លាប់បាន​ធ្វើ​រឿងអាក្រក់​ដល់​ជនស៊ីវិល​ណាមួយ​ទេ?
    Come on do not hate our king.

  5. ខ្មែរម្ចាស់ស្រុក says:

    ទុក្ខរបស់ប្រជារាស្រ្ត​ ជាទុក្ខរបស់ព្រះមហាក្សត្រ,តើសព្វថ្ងែនេះប្រជារាស្រ្តមានទុក្ខលំបាក ?

  6. ភាពញញឹម មិនប្រាកដថា ជា អ្នក ស្លូត ឬ ភាពអាក្រក់ មិន ប្រាកដ ថា ជាអ្នកកាច ។

    បើធ្វើជាស្តេចដោយ សុខចិត្តរស់នៅ ដោយ​ជា អាយ៉ង របស់ គេ នោះ វា មិនខុស អី ពី អ្នក ប្រព្រឹត្ត

    ដែល ​ ធ្វើតាមបញ្ជាគេនោះទេ ទំហុំ នៃអំពើរ វាដូចតែ គ្នា​។ សុខចិត្ត ធ្វើជារាស្រ្ត

    សមញ្ញទៅប្រសើរជាជាង​នៅ ជាស្តេច ដោយ គ្មាន ន័យ ។ អាយុ ៦០ឆ្នាំ ហើយ នៅ តែ ល្ងីល្ងើ

    ដូច្នេះ ​តើ ធ្វើជាស្តេច ដើម្បី អ្វីទៅ ? ។ មិនមានន័យថា ចង់អោយ ប្រលូកក្នុង នយោបាយ ឬ

    កកួរកកាយ ក្នុង សង្គមនោះទេ តែ ត្រូវ ចេះ ធ្វើការបែង ចែក អោយ មាន យុត្តិធ៏មសំរាប់ រាស្រ្ត​

    ផង ។ កុំ លំអៀង ឬ សម្រេចចិត្ត អ្វី តាម តែ គេ បញ្ជារបស់ជានោះ ។ បើ គ្មាន សិទ្ធ សើរីភាព ក្នុង ការ

    ត្រិះ រិះ ពិចារណា និង សំរេច ខ្លះ នោះ ទេ ខំត្រដរ ធ្វើ ជា ស្តេច ខ្មោច យ អីទៀត ។

  7. WWE 2013 says:

    ស្តេច​ថៃ​មិនដែល​ញញឹម​ទៅ​​ប្រជាជន។ ប៉ុន្ដែ​ប្រជាពលរដ្ឋនៅតែ​ស្រឡាញ់​គាត់ ….សូមមើលពីសកម្ម
    ភាពរបស់សេ្តចថែ ចុះជួយរាស្រ្តគ្របវិស័យ …….(ស្នាមញញឹម និងអំណោយបន្តិចបន្តួចមិនអាចជួយ
    រាស្រ្តអោយរួចផុតពីទុក្ខលំបាកយូរអង្វែងបានទេ )

  8. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕

  9. Poor People says:

    សម្តេចពិតជាមិនបានការអីសោះមែន។

  10. កសិករ says:

    ដំណឹងបន្ទាន់​ សូមឲ្យសម្តេចមេត្តាជួយដល់ប្រជារាស្រ្តនៅតាមដងទន្លេមេគង្គផង!!!
    ចាប់តាំងពីថ្នាក់លើបានបង្កើតអាជ្ញាធរផ្សោតមក វាហាក់បីដូចបានបង្កើតក្រុមបង្ករ
    ទំនាស់ជាមួយប្រជាជន និងបំផ្លិចបំផ្លាញធនធានជលផល(ត្រីនិងវារីសត្វ) ឲ្យផុតពូជពីទន្លេមេគង្គ
    នៃយើង។ ព្រោះថា មានឆ្មាំទន្លេចំនួនជាង៧០នាក់ បានពាក់អាវពោងដើរគំរាមប្រជាជនមិនឲ្យធ្វើ
    នេសាទចាប់ត្រីយកមកផ្គត់ផ្គង់ជីវភាពចិញ្ចឹមជីវិតរាល់ថ្ងៃ។ ប៉ុន្តែពួកឆ្មាំទាំងនេះ បានអនុញាតឲ្យ
    ជនល្មើសប្រើឧបករណ៍ឆក់ត្រីធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ។
    ចំណែកពួកសហគមន៍នេសាទដែលបានបង្កើតហើយគឺគ្មានសិទ្ធិការពារបានទេ ព្រោះពួកឆ្មាំទាំង
    នេះវាមានកាំភ្លើង។ ពួកវាថា មិនឲ្យប្រជានេសាទសហគមន៍ដាក់មងចាប់ត្រីទេ វាថាមងបានត្រូវ
    គេហាមឃាត់ បើឆក់ត្រីគឺអត់មានខុសអីទេ ព្រោះឯកឧត្តមអាជ្ញាធរផ្សោតបានប្រកាសដូចនេះ។
    ប្រជាជននៅតាមដងទន្លេក្រោយឡើងមកពីធ្វើស្រែចំការហេវហត់អស់កម្លាំនិងឆ្លៀតពេលទៅដាក់
    មងបង់សំណាញ់ចាប់ត្រី គ្រាន់យកមកចំអិនធ្វើម្ហូបចិញ្ចឹមប្រព្ធកូន បានត្រូវពួកឆ្មាំទាំងនេះប្រើអាវុធ
    ភ្ជង់គំរាម និងចា​ប់ប្រមូលសារមងរបស់ប្រជាជនអស់ដោយគ្មានធម៍មេត្តាបន្តិច។​ សកម្មភាពនេះ
    ពួកឆ្មាំបានធ្វើចាប់ពីខេត្តក្រចេះទៅដល់ខេត្តស្ទឹងត្រែង។ យើងខ្ញុំជាប្រជាជនជាម្ចាស់ធនធានធម្ម
    ធមជាតិ សូមប្ដឹងដល់សម្ដេច និងស្ថាបន័គ្រប់ផ្នែកជួយប្រជាជនយើងខ្ញុំផង។ បើមិនឆាប់លុបបំ
    បាត់ពួកឆ្មាំទន្លេមិនបានការទាំងនេះទេ គឺពួកយើងខ្ញុំប្រាកដជាជួបប្រទះភាពក្រីក្រអត់អាហាររូប
    ថមពិសេសត្រី សូមបីសត្វផ្សោតក៏វាចិញ្ចឹមជីវិតដោយសារត្រីដែរ។
    ចំណុចដែលវាធ្វើសកម្មភាពបទល្មើសខ្លាំងជាងគេគឺនៅប៉ុស្តិខ្សាច់ម្កាក់ឋិតក្នុងស្រុកសំបូរ
    ខេត្តក្រចេះ ។ មេធ្វើសកម្មភាពប្រឆាំងនិងប្រកាស់លេខ០២របស់រាជរដ្ឋាភិបាល
    ស្ដី ពីការលុបបំបាត់ចោលឧបករណ៍នេសាទឆក់ត្រី និងស្បៃមុង ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០០៣
    មានឈ្មោះថា យស់ សីជាមេប៉ូលីស ប្រចាំប៉ុស្តិខ្សាច់ម្កាក់ជាប់មាត់ទន្លេមេគង្គ ក្នុងឃុំបឹងចារ ស្រុក
    សំបូរ ខេត្តក្រចេះ។ ពួកឆ្មាំនេះ ប្រើកាំភ្លើងភ្ជង់គំរាមប្រជាជន ដកយកមងសំណាញ់ប្រជាជនបាន
    ហើយវាយកទៅលក់ឲ្យជនល្មើសមកពីខាងក្រៅសហគមន៍ធ្វើសកម្មភាពដាក់ក្នុងអន្លង់អភិរក្ស
    របស់សហគមន៍នេសាទ ។ ពួកវាយកលុយពីជនល្មើសហើយឲ្យជនល្មើសប្រើអាំងវ័កទរឆក់ត្រី
    និងសោចចំអកឲ្យពួកសហគមន៍នេសាទ និងប្រជាជនយើងខ្ញុំយ៉ាងគឃ្លើន។​ ប្រជាជនយើង ខ្ញុំនៅ
    តាមដងទន្លេ រស់កន្លងតកូនតចៅច្រើនជំនាន់មកគឺអាស្រយ័ស្រូវត្រីនិងច្បារដំណាំបន្តិបន្តួចនេះ។
    ពួកឆ្មាំទាំងនេះមិនខ្លាចសម្ដេចហុនសេនទេ ព្រោះពួកវាហ៊ានប្រឆាំងសេចក្ដីប្រកាស់ រដ្ឋាភិបាល
    ស្ដី ពីការប្រើអាវុធមិនស្របច្បាប់ អាណាធិបតេយ្យ និងការប្រើឧបករណ៍ឆក់ត្រីយ៉ាងរីករាយ។​
    តើប្រជាជន រស់នៅតាមដងទន្លេរស់ដោយសារត្រី ឬរស់ដោយសារផ្សោត?
    ប្រជាជនយើងខ្ញុំកន្លងមកធ្លាប់មានប្រពៃណីការពារនិងអភរក្សត្រីនិងត្រីផ្សោតរួចមកហើយៗ ការ
    ពារបាលយ៉ាងល្អជាងពូកឆ្មាំនេះទៅទៀត។ បើមិនបានការពារនោះ ធ្វើម្តេចទើបមានមកឲ្យពួកឆ្មាំ
    នេះដែលទើបតែមានពីប៉ុន្មានថ្ងៃមុនមកប្រព្រិត្តិបទល្មើសធនធានយើងខ្ញុំដូចសព្វថ្ងៃនេះ។
    ពួកយើងខ្ញុំមានទុក្ខមិនសុខចិត្តសូមប្ដឹងដល់សម្ដេច និងថ្នាក់លើគ្រប់ស្ថាបន័ ជូយធ្វើយ៉ាងណាឲ្យ
    ពួកយើងខ្ញុំដែលជាកសិករ ជាសហគមន៍នេសាទរស់នៅតាមដងទន្លេមានសិទ្ធិធ្វើនេសាទចិញ្ចឹម
    គ្រួសារផង!!! ក្នុងរដូវធ្វើស្រែចំការនេះ ពួកយើងខ្ញុំត្រុវការរស់ផង!!! ក្រោយឡើងមកពីស្រែចំការ
    អស់កម្លាំងហត់ហេវ ត្រូវការត្រីធ្វើម្ហូបណាលោកណា!!!

  11. អ្នកលេង

    May 14, 2013 at 8:14 am

    ភាពញញឹម មិនប្រាកដថា ជា អ្នក ស្លូត ឬ ភាពអាក្រក់ មិន ប្រាកដ ថា ជាអ្នកកាច ។

    បើធ្វើជាស្តេចដោយ សុខចិត្តរស់នៅ ដោយ​ជា អាយ៉ង របស់ គេ នោះ វា មិនខុស អី ពី អ្នក ប្រព្រឹត្ត

    ដែល ​ ធ្វើតាមបញ្ជាគេនោះទេ ទំហុំ នៃអំពើរ វាដូចតែ គ្នា​។ សុខចិត្ត ធ្វើជារាស្រ្ត

    សមញ្ញទៅប្រសើរជាជាង​នៅ ជាស្តេច ដោយ គ្មាន ន័យ ។ អាយុ ៦០ឆ្នាំ ហើយ នៅ តែ ល្ងីល្ងើ

    ដូច្នេះ ​តើ ធ្វើជាស្តេច ដើម្បី អ្វីទៅ ? ។ មិនមានន័យថា ចង់អោយ ប្រលូកក្នុង នយោបាយ ឬ

    កកួរកកាយ ក្នុង សង្គមនោះទេ តែ ត្រូវ ចេះ ធ្វើការបែង ចែក អោយ មាន យុត្តិធ៏មសំរាប់ រាស្រ្ត​

    ផង ។ កុំ លំអៀង ឬ សម្រេចចិត្ត អ្វី តាម តែ គេ បញ្ជារបស់ជានោះ ។ បើ គ្មាន សិទ្ធ សើរីភាព ក្នុង ការ

    ត្រិះ រិះ ពិចារណា និង សំរេច ខ្លះ នោះ ទេ ខំត្រដរ ធ្វើ ជា ស្តេច ខ្មោច យ អីទៀត ។

    – – – – – – – – – – – – – – – – – –

    ហេស ៗៗៗ !  លោក អ្នកលេង មានមតិត្រូវចំម៉ាច់ ទៅម៉ង។ អស់ផុត តំណពូជត្រឹមណឹង។

    ស្តេចខ្មែរសព្វថ្ងៃនេះ គ្មានវាសនា ទៅជាអធិរាជទ្វីបអាស៊ី ធ្វើបានដូចស្តេចជំនាន់ដើមនោះទេ។

    បើជាអ្នកបង្ហិនបង្ហោចវិញ ទើបត្រឹមត្រូវជាង។ គ្មានឥទ្ធិពលបន្តិចណាសោះ។

  12. Som Rien Sey says:

    How do you know the King is the puppet? The dog just know how to bark but no reason like ah អ្នកលេង.

  13. ” បើឡើង ធ្វើ ជាស្តេច គឺ ត្រូវ ទទួល វាជាទង្វើ ដែល ផ្ទុយ ពី ច្បាប់ទំលាប់ ហើយ ការរិះគន់ពីប្រជារាស្រ្ត និង ជាប់ឈ្មោះ អាក្រក់ក្នុង ប្រវត្តិសាស្រ្ត គ្មានប្រយោជន៏អ្វី នឹងអោយគាត់

    ឡើង ធ្វើ ជាស្តេច

    ទេ បើ អំនាច របស់​គាត់ សូម្បី តែ ស្តេច

    ក៏នៅ

    ក្រោម បង្គាប់​ របស់​គាត់ ទៅហើយ​នោះ ដូច្នេះ ហើយ ទើប ឪពុកលោក ទុក ព្រះ អង្គ សំរាប់ ប្រើ

    ប្រាស់ ជាផលប្រយោជន៏ សំរាប់ គាត់ ក្នុង ការគ្រប់ គ្រង អំនាច ពី ព្រោះ ព្រះ អង្គ នៅ មាន

    ផលប្រយោជន៏ ច្រើន ណាស់ សំរាប់ គាត់ ” សំដី ស៊ី ម៉ា អ៊ី ទីប្រឹក្សា របស់ លោក ឧបរាជ ឆាវ ឆាវ

    ។ បន្ទាប់ ពី ការ តែង តាំង ប្រពន្ធ ខ្លួន ជា សម្តេច ហើយ ប្រហែល បន្តិច ទៀត​នេះ ស្តេច ល្ងី

    ល្ងើ មួយនេះ អាច នឹង តែង តាំង លោក ហ៊ុន សែន ជាព្រះ អង្គ ម្ចាស់ ដែល មាន ឋានះ ស្មើ និង

    ស្តេច ទៀត​ផង ក៏ថាបាន ដើម្បីអោយ សម នឹង គុណបំនាច់ របស់ លោក ហ៊ុន សែន បើ សិន

    ជាមាន ការ ស្នើរ សុំ ពីមន្រ្តី គ្មានបាន ការ​ទាំងអស់ នោះ ។

    មើល ទៅ ស្ថានភាពដូចនេះ វា ស៊ី គ្នា ណាស់ ជាមួយ រឿង សាមកុក ។

  14. May 14, 2013 at 8:48 pm ” បើឡើង ធ្វើ ជាស្តេច គឺ ត្រូវ វាជាទង្វើ ដែល ផ្ទុយ ពី ច្បាប់ទំលាប់ ហើយ ទទួលការរិះគន់ពីប្រជារាស្រ្ត និង ជាប់ឈ្មោះ អាក្រក់ក្នុង ប្រវត្តិសាស្រ្តទៀតផង វា គ្មានប្រយោជន៏អ្វី នឹងអោយគាត់

    ឡើង ធ្វើ ជាស្តេចនោះ

    ទេ បើ អំនាច របស់​គាត់ សូម្បី តែ ស្តេច

    ក៏នៅ

    ក្រោម បង្គាប់​ របស់​គាត់ ទៅហើយ​នោះ ដូច្នេះ ហើយ ទើប ឪពុកលោក ទុក ព្រះ អង្គ សំរាប់ ប្រើ

    ប្រាស់ ជាផលប្រយោជន៏ សំរាប់ គាត់ ក្នុង ការគ្រប់ គ្រង អំនាច ពី ព្រោះ ព្រះ អង្គ នៅ មាន

    ផលប្រយោជន៏ ច្រើន ណាស់ សំរាប់ គាត់ ” សំដី ស៊ី ម៉ា អ៊ី ទីប្រឹក្សា របស់ លោក ឧបរាជ ឆាវ ឆាវ

    ។ បន្ទាប់ ពី ការ តែង តាំង ប្រពន្ធ ខ្លួន ជា សម្តេច ហើយ ប្រហែល បន្តិច ទៀត​នេះ ស្តេច ល្ងី

    ល្ងើ មួយនេះ អាច នឹង តែង តាំង លោក ហ៊ុន សែន ជាព្រះ អង្គ ម្ចាស់ ដែល មាន ឋានះ ស្មើ និង

    ស្តេច ទៀត​ផង ក៏ថាបាន ដើម្បីអោយ សម នឹង គុណបំនាច់ របស់ លោក ហ៊ុន សែន បើ សិន

    ជាមាន ការ ស្នើរ សុំ ពីមន្រ្តី គ្មានបាន ការ​ទាំងអស់ នោះ ។

    មើល ទៅ ស្ថានភាពដូចនេះ វា ស៊ី គ្នា ណាស់ ជាមួយ រឿង សាមកុក