លោក ​កឹម​ សុខា ​ប្រដូច​លោក ​ហ៊ុន ​សែន ​ទៅ​នឹង ​«ធ្យូង» ​ដែល​ធ្វើ​ឲ្យ​ប្រឡាក់​និង​រលាក

ភ្នំពេញៈ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​បន្ត​វាយ​ប្រហារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង​របស់​លោក​ថា​ជា​យុទ្ធសាស្ត្រ​លាប​ពណ៌​ដដែលៗ ដើម្បី​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​និង​បាន​ប្រដូច​លោក​ហ៊ុន សែន​ទៅ​នឹង​«ធ្យូង» ថា នៅ​ពេល​ត្រជាក់​ធ្វើ​ឲ្យ​ប្រឡាក់ ហើយ​នៅ​ពេល​ដែល​ក្តៅ ធ្វើ​ឲ្យ​រលាក។

 

Monday, 13 May 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ស្វាគមន៍​អ្នក​គាំទ្រ​លោក​ក្នុង​​អំឡុង​ពេល​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​មុន ។​ រូប​ថត ផា លីណា

ដោយ​អបអរ​សាទរ​គណបក្ស​ប្រឆាំង ដែល​បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត នា​ខែ​កក្កដា ខាង​មុខ លោក ហ៊ុន សែន បាន​ឆ្លៀត​យក​ពេល​វេលា ធ្វើ​ការ​ដៀម​ដាម​ដាក់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ពិធី​មួយ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​សៅរ៍​ថា ជា​សិស្ស​របស់​លោក និង​ជា​អ្នក​នយោបាយ​មិន​ឆ្លាត​។ បើ​ទោះ​បី​ជា​លោក​ហ៊ុន សែន ថ្លែង​មិន​ចំ​ឈ្មោះ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ក៏​ដោយ​ក៏​គ្រប់​គ្នា​ដឹង​ថា សំដៅ​ទៅ​លើ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក នាយក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​ថា៖ «​ពី​មុន គេ​គំរាម​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​។ ឥឡូវ​នេះ បញ្ជាក់​ច្បាស់​ថា គាត់​ចូល​រួម​សូម​អបអរ​សាទរ»។ ជាមួយ​នឹង​ការ​អបអរ​នេះ លោក ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​វាយ​ប្រហារ​លោក កឹម សុខា ដោយ​ប្រើ​ពាក្យ «ប្អូន» ដែល​លោក​ថ្លែង​ថា លោក​ឆ្លើយ​តប​នឹង​លោក កឹម សុខា ដែល​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​រូប​លោក ហ៊ុន សែន​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី ដោយ​សារ​គ្មាន​ធនធាន​មនុស្ស និង​ថា លោក ហ៊ុន សែន តែង​និយាយ​ខុស​ក្នុង​តួនាទី​របស់​ខ្លួន​ជា​នាយក​រដ្ឋ​មន្រ្តី​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ «​ប្អូន​កំពុង​រក​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច នៃ​រាជ​រដ្ឋាភិបាល​ដើម្បី​វាយ​ប្រហារ​ដូច្នេះ​ប្រសិន​បើ ហ៊ុន សែន និយាយ​ខុស​ហេតុ​អ្វី​លោក​ប្អូន​កុំ​ឲ្យ​និយាយ​ទៀត​? សូម​ប្រាប់​លោក​ប្អូន​ការ​ធ្វើ​នយោបាយ​កុំ​ល្ងង់​ខ្លៅ​ពេក! ត្រូវ​ឆ្លាត​វៃ! ធ្លាប់​សិក្សា​ពី​បង​ដែរ! បើ​ហ៊ុន សែន​និយាយ​ខុស​ទុក​ឲ្យ​និយាយ​ទៅ! …. ព្រោះ​កំហុស​របស់​ហ៊ុន សែន​ជា​ការ​ចំណេញ​សំឡេង​ឆ្នោត របស់​គណបក្ស​ប្អូន»។

ម្យ៉ាង​ទៀត លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ដោយ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា​ផ្ទៃ​ក្នុង​ក្នុង​ការ​ដាក់​ឈ្មោះ​បេក្ខជន​ក្នុង​ខេត្ត​មួយ​ចំនួន សម្រាប់​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា និង​ថា លោក កឹម សុខា មិន​អាច​គ្រប់​គ្រង​គណបក្ស​ប្រឆាំង​ដែល​បង្កើត​ថ្មី​នៅ​ពេល​បញ្ហា​កំពុង​កើត​ឡើង​បែប​នេះ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា គ្មាន​ការ​បារម្ភ ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ឡើយ​ដោយ​បាន​ហៅ​ការ​ថ្លែង​របស់​លោក​ហ៊ុន សែន​ថា ជា​ល្បែង​ដដែលៗ​ដើម្បី​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​និង​ថា កលល្បិច​របស់​លោក ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ប្រជាជន​ដឹង​ច្បាស់​អស់​ហើយ។ លោក កឹម សុខា បាន​ប្រៀប​ធៀប​លោក​ហ៊ុន សែន​យ៉ាង​ដូច្នេះ​ថា៖​«​គាត់​ដូច​ធ្យូង។ បើ​គាត់​ត្រជាក់​ធ្វើ​ឲ្យ​យើង​ប្រឡាក់ កង្វក់​។ ពេល​ក្តៅ ធ្វើ​ឲ្យ​យើង​រលាក​។ បក្ខពួក​ខ្មែរ​ក្រហម​គឺ​ដូច​ធ្យូង។ ពេល​ធ្វើ​ត្រជាក់​ជាមួយ​យើង​វា​ធ្វើ​ឲ្យ​យើង​ខូច​ឈ្មោះ ដូច្នេះ អ្វី​ដែល​គាត់​និយាយ​វា​ជា​កលល្បិច​របស់​បក្ខពួក​ខ្មែរ​ក្រហម​។ ខ្មែរ​ក្រហម​ចេញ​កល​ល្បិច​នេះ​ពេល​ខ្មែរ​ក្រហម​ជាប់​គាំង…​ពេល​គាត់ (ហ៊ុន សែន) ឃើញ​ថា គាត់​ចាញ់»។ លោក​កឹម សុខា បាន​គូស​បញ្ជាក់​ទៀត​ថា​៖«នោះ​ជា​មូលហេតុ​ដែល​គាត់ (ហ៊ុន សែន) ប្រើ​កល​ល្បិច​ចាស់​មក​លាប​ពណ៌​ខ្ញុំ​ពី​ព្រោះ​ទិស​ដៅ​ខ្ញុំ​គឺ​ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្រ្តី ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ខ្មែរ​»។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា លោក កឹម សុខា ល្ងង់​ក្នុង​ការ​ធ្វើ​នយោបាយ លោក សុខា បាន​ចំអក​ដាក់​វិញ​ថា លោក ហ៊ុន សែន ខ្លាំង​ខាង​ធ្វើ​នយោបាយ ប៉ុន្តែ​ខ្លាំង​ខាង​ប្រើ​កលល្បិច​អាក្រក់​ដើម្បី​យក​ឈ្នះ​គូ​ប្រជែង​។ លោក កឹម សុខា បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ល្ងង់​ក្នុង​ការ​ប្រើ​កលល្បិច​អាក្រក់ តែ​ខ្ញុំ​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់។ បើ​លោក ហ៊ុន សែន ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​មិន​អាច​ឈ្នះ​ខ្ញុំ​ទេ។ អ្នក​នយោបាយ​ពូកែ​អី បាន​តែ​ខាង​ដើរ​បំបែក​បំបាក់​អ្នក​ដទៃ​ទៀត មិន​ហ៊ាន​មាន គ.ជ.ប ឯករាជ្យ មិន​ហ៊ាន​ឲ្យ​គេ​ប្រើ​ទូរទស្សន៍​ដូច​ខ្លួន​ធ្វើ​នយោបាយ​គ្មាន​សមធម៌​។ នេះ​មាន​ន័យ​ថា អ្នក​នយោបាយ​គ្មាន​តម្លៃ​»។ ចំពោះ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រាប់​លោក ហ៊ុន សែន ថា សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ជា​នាយក​រដ្ឋ​មន្រ្តី​មក​គិត​អំពី​ទុក្ខ​លំបាក​របស់​ប្រជាជន​ការ​ចាប់​យក​ដី​ធ្លី និង​ការ​បម្រើ​ប្រជាជន​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ជាង​គិត​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀប​ចំ​កិច្ច​ការ​របស់​ខ្លួន។

ទាក់​ទង​នឹង​ការ​មិន​ដាក់​ឈ្មោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ គ.ជ.ប​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត លោក យ៉ែម បុញ្ញឫទិ្ធ បាន​បញ្ជាក់​ថា គណបក្ស​នេះ​បាន​សម្រេច​មិន​ដាក់​ឈ្មោះ លោក សម រង្ស៊ី ទៅ គ.ជ.ប សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​ព្រោះ​ឈ្មោះ​របស់​គាត់​ត្រូវ​បាន​លុប​ចេញ​ពី​ឃុំ​សង្កាត់​ហើយ​គណបក្ស​មិន​អាច​រក​លិខិត​បញ្ជាក់​ពី​ឃុំ​សង្កាត់​ដើម្បី​ផ្ញើ​ទៅ​គ.ជ.ប​បាន​ទេ។ លោក​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​រក្សា​ឈ្មោះ​គាត់​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​ដដែល​។ ប្រសិន​បើ​យើង​ឈ្នះ​ឆ្នោត​យើង​នឹង​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​គាត់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​»៕ TK

 

What Next?

Recent Articles

37 Responses to "លោក ​កឹម​ សុខា ​ប្រដូច​លោក ​ហ៊ុន ​សែន ​ទៅ​នឹង ​«ធ្យូង» ​ដែល​ធ្វើ​ឲ្យ​ប្រឡាក់​និង​រលាក"

  1. Cambodia National Rescue Partie says:

    កសិកររាប់ពាន់នាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណ២០០០នាក់។ លោក កឹម សុខា ប្រធាន​​ស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានអញ្ជើញចូលរួម​​ក្នុងវេទិកាទាំងនេះបានថ្លែងថា ការផ្លាស់ប្តូរមេដឹកនាំនឹងកើតមានក្នុងពេលបោះឆ្នោតខាងមុខ ព្រោះថាចរន្តនៃការគាំទ្រគណបក្ស​សង្រ្គោះជាតិបានចាប់ផ្តើមកក្រើកឡើងនៅគ្រប់ភូមិឃុំនៃប្រទេសកម្ពុជា ជាក់ស្តែងការចូលរួមដ៏ច្រើកុះកររបស់ប្រជាកសិករនៅឃុំតានី ស្រុកអង្គរជ័យ និងនៅឃុំសត្វពង ស្រុកឈូក ជាភស្តុតាងបង្ហាញអំពីការគាំទ្រយ៉ាងផុលផុសចំពោះគណបក្សសង្រ្គោះជាតិ ៕  

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
    Get Involved
     0 0

  2.   says:

    លោក កឹម សុខា និយាយត្រូវចំណាស់!

  3. Strey Khmer says:

    U.S. In 1948, at that itme, Tv was still new and most people did not own one. So candidates had to travel from city to city by train to meet the people. For this example, Kem sokha should follow American’s old day foot print.
    Another example of how the media can influence results took place in 1960 president race between John Kennedy and Richard Nixon. For the first time in history, the two candidates debated each other on TV. They had to answer differcult question. May people who her Nixon-Kennedy debate on the radio thought that Nixon was th sronger candidate. But people who shaw the debate on TV thought that the young, handsome Kennedy was the stonger cadidate. Aso nixon was sweating under the hot light, and people thought that he must have been nurvous and uncomtable with question. It was a close election, but Kennedy won. Many people thought Kennedy couldn’t have won without TV. So Cambodian should have debate for Hun Sen and Kem Sokha to answer your questionm, so peopole can judge who is the strongers candidat to vote for their premier.

  4. Cambodia National Rescue Partie says:

    មេឃុំខ្នាឆ្មារមកពីគណបក្សប្រជាជន ចូល​រួម​វេទិកា​គណបក្ស​សង្រ្គោះជាតិខេត្តកំពង់ឆ្នាំង
    មេឃុំខ្នាឆ្មារ ស្រុក​សាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង មកពីគណបក្សប្រជាជនកម្ពុជា លោក ទា កុំ បាន​​​​ចូលរួមវេទិសាធារណៈដែលរៀបចំដោយ​គណបក្ស​​​សង្រ្គោះជាតិខេត្តកំពង់ឆ្នាំង កាលពីរសៀល​​ថ្ងៃទី១១ ខែឧសភានេះ។ ថ្លែងក្នុងវេទិកាដែលមានប្រជាកសិករ​​ចូលរួមប្រមាណជិត១០០០នាក់ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា ធាតុពិតនៃគណបក្សសង្រ្គោះជាតិ គឺកើតចេញ​​ពីចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ដែលមានខ្មែរស្នេហាជាតិមកពីគ្រប់និន្នាការនយោបាយ និងគ្រប់​​ស្រទាប់វណ្ណៈ មិនមែនកើតចេញត្រឹមតែពីការរួមគ្នារវាងគណបក្ស សម រង្ស៊ីនិង សិទ្ធិមនុស្សនោះទេ។ ដូច្នេះការចូលរួមវេទិការបស់លោកមេឃុំមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិសូម​​​​សម្តែងការស្វាគមន៍និឲ្យតម្លៃខ្ពស់ចំពោះការងាកមកគិតគូរនូវបញ្ហាប្រទេសជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាមួយ​​គណបក្សសង្រ្គោះជាតិ ៕  

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.

  5. 123 says:

    Good action Cambodia National Rescue Partie, have many people support i think

  6. RITHY KOMAR says:

    រាល់គ្នានិយាយថា ហ៊ុន សែន មិនចេះដឹង ឯសម រង្ស៊ី ថាជាអ្នកចេះដឹង។ តែសម រង្ស៊ីចេះសរសេរឈ្មោះជាអក្សរខ្មែរ បានត្រឹមនៅហើយឬនៅ។ ជាអ្នកចេះដឹង មិនចេះសរសេរនិងអានអក្សរកំណើត។

  7. Boengkok Victims says:

    You are wrong, Sam Rainsy knows Khmer language, both writen and sopken, much better than primary kid Hun Sen who still spells when he reads.

    Those fake PhDs wouldn’t know how to write 4000 word uni assigment.

  8. cheath says:

    ម៉ោពីអាតិរិច្ឆានកឹមសុខាទៅលេងធ្យូងហ្នឹងណាបានប្រឡាក់
    អានេះឡប់ដល់ថ្នាក់លែងស្គាល់ធ្យូងហើយហ្នឹង ?

  9. មហាបុរស says:

    អា cheath នេះប្រហែលយួនដីង?

  10. cheath says:

    សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
    ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
    ប៉ិនណាស់ភូតភរកុហកបោកប្រាស់–ហេតុតែចង់ឈ្នះបូរបាច់ទ្រឹស្តី
    តែគួរអាម៉ាស់ភូតក្រៃនោះក្រៃ–សម្តីអត់ន័យភរភូតអត់ខ្នាត ។
    ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
    ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ជួយបើកក្តោងអោយ។
    អាមាត្យប្រឆាំងស្រែកទាំងមុខស្លាំងស្លើតស្លក់អនេក
    ប្រឹងស្រែកខុសក្បួនកកាកភ្លេចដេក-យល់សប្តិក៏ស្រែក-ព្រោះចង់ធ្វើធំ។
    ធំម៉្រាយវាស្អីព្រោះបីអាណត្តិ–បៀមអាចម៏ជាប់មាត់ននៀលដេកដី
    ប្រពន្ធក៏ជេរខ្ញុំថាអត់ច្នៃ–រឿងពិតទើបស្តីប្រាប់អស់អ្នកផង ។
    ថ្លង់ណាស់ថ្លង់ណាស់ពួកប្រឆាំង -ម៉្ងៃៗស្រែកច្បាំងប្តីប្រពន្ធ
    ជេរម៉្រាយកប់មាត់ព្រោះយ៉ាកស៊ុន-ស្តាប់់ឮទ្រលាន់ធុញទ្រាន់ណាស់ ។
    ប្រពន្ធជេរប្តីថាអាបាញ់ទា-ម៉្ងៃៗច្រាស់បាយនាំបង្ហិន
    ការមិនគឹតធ្វើដើរគឹតកិន-ប្រពន្ធ-កូនចងក្បិនស៊ីឈ្នួលគេ ។
    ប៉ិនណាស់ខាងអួតធ្វើមេស្រុក-ផ្ទះដូចសំបុកមិនគឹតទេ
    ដីស្រែដីភូមិដីកេរ្តិ៏៏ម៉ែ-លក់អស់ព្រោះតែចង់ធ្វើធំ ។
    ធំម៉្រាយអ្ហែងអីជើងខោខើច- ខ្លួនក្រទាំងពូជប្រឹងស្រែកអួត
    កូនឈប់ទៅរៀនចំណេះស្តួច- គួចជុំរើសខ្យងដូរអង្ករ ។
    ច្បាស់ប៉ុណ្ណឹងហើយអ្ហែងនៅខ្លាំង- ម៉្ងៃៗត្រេងត្រាងស្រែកសន្ធោរ
    អួតអាងខ្លួនធំមិនចេះមើល-សក្តិធំស្រមោលអួតខ្មោចអី ។
    អាឆ្កែចុយម៉្រាយអ្ហែងថោកណាស់- កិច្ចការក្នុងផ្ទះមិនជួយអ្វី
    អត់លុយសូកគេអ្ហែងចង់ច្នៃ – យកអញទៅលៃដូរសក្តិអ្ហែង ។
    នែអាពូជឆ្កែល្មមភ្ញាក់ខ្លួន – ផ្ទះធំយ៉ាកស៊ុនធ្លាក់ដល់ខ្ទម
    សរសរឫុស្សីវាសមល្មម- អ្ហែងប្រែប្រឈមដឹងខុសត្រូវ ។
    កុំដើរបោកប្រាស់ប្រូភរភូត- គេស្តាប់ចង់ក្អួតព្រោះឮ អា
    ភរភូតប្រាប់គេអោយវីឡា- បើស្មោះស្ម័គ្រជួយបក្សប្រឆាំង ។
    ចុះខ្លួនអ្ហែងវិញយ៉ាងម៉េចដែរ- សម្រាមជាងគេម៉េចមិនយក
    អួតដូចអ្ហែងនេះអួតស្មោគគ្រោក- អួតដូចត្រដោកទេអាអើយ ។
    ប្រពន្ធជេរឆ្អែតអាបាញ់ទាឆ្លើយ – មីហងកុំឈ្លើយអញអ្នកធំ
    ចៅហ្វាយស្រុកណា !មីហងកុំ- បំពានអ្នកធំដូចអញវ៉ើយ ។
    អញក្រដូចនេះមិនទាន់ឈ្នះ- ពេលឈ្នះអញបូមអោយដឹងដៃ
    កុំថាផ្ទះមួយអញអោយម្ភៃ- តែសុំហងច្នៃជឿតាមអញ ។
    ឥឡូវអត់លុយកាងទុកសក្តិ- ហងកុំថ្នាំងថ្នាក់ជឿតាមអញ
    ដូរដោះខ្លួនហងម្តងម្តេចវិញ- មិនខាតចំណេញនៅដូចដើម ។
    មេអញវាថាបើអត់លុយ- អោយអញប្រថុយយកហងដូរ
    បើហងមិនព្រមអញច្បាស់ថ្ងូរ- សក្តិអញកាន់យូររលាយបាត់ ។
    អាណិតអញទៅពៅព្រលឹង- សក្តិយសធំម្លឹងមិនងាយរក
    ហងប្រថុយម្តងប្រៀបដូចជោគ-សម៏យសៀមចាប់បំពានកាយ ។
    ម៉្យាងហងស្គាល់ដែររស់ជាតិប្លែក- ដូចអញធ្លាប់បែកដើរចូលបារ
    ប្លែកក្លិនប្លែកខ្លួនស្រើបតណ្ហា- ជឿអញទៅណាមិនខាតទេ ។
    ប្រពន្ធស្តាប់ហើយជេរដៀលពូជ- អាចុយម៉្រាយពូជអ្ហែងពូជបាតផ្សារ
    ពូជសត្វពីងពាងពូជអ្ហែងណា- ពូជអញល្អជាពូជថ្លៃថ្នូរ ។
    តើកម្មពៀរអ្វីអោយអញជួប- ពូជពាលពូជថោកពូជពួកអ្ហែង
    ពូជយកប្រពន្ធធ្វើជាល្បែង-អញលែងក្បាលអ្ហែងហើយអាឡប់ ។
    អ្ហែងឈប់ចេញចូលនៅខ្ទមអញ- អាឆ្កែអញជ្រេញអ្ហែងទៅចុះ
    ជួបជុំបក្សពាលគ្នាអ្ហែងនោះ-បក្សអ្ហែងដូរមនុស្សចុយគ្នាលេង ៕
    ហាស! ហាស ការពិតរឿងផស់អាឆ្នុកទេ តែអ្ហែងអាបាញ់ទា ក្នុងគ្រួសារអ្ហែងក៏វាអញ្ចឹងដែរ !
    ហាស! ហាស ពួកអ្ហែង មេហើយនិងកូនឌៀរតែខ្នូច ពុម្ពតែមួយ ថោកតែប៉ុណ្ណឹងពួកអាតិរិច្ឆានបក្សប្រឆាំង

  11. Khung Jue says:

    អា Cheat នេះជាខ្មែរ ប្ញជាយួន ! ហេតុអ្វីបានជាវាផ្កាប់មុខសម្បើមម្លេះ? ឬមូយអានេះបានផលអ្វីពីពួកលក់ជាតិអោយបរេទស ។

  12. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  13. cheath says:

    Cambodia National Rescue Partie
    says:
    May 13, 2013 at 12:57 pm កសិកររាប់ពាន់នាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណ២០០០នាក់។
    ពួកអាសាងគ្រោះជាតិ មេបោក !
    ************************************
    បើអញ្ចេះបានត្រឹមត្រូវ !
    Cambodia National Rescue Partie
    says:
    May 13, 2013 at 12:57 pm មានមនុស្សជិតនាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណជាង២០នាក់។
    អាមេបោកធ្វើមើលតែមិនដឹង ពួកអាមន្ត្រីបក្សប្រឆាំងគឺអញ្ចឹង កុំថាខ្ញុំនិយាយលេង
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឈប់ចាញ់បោកអាតិរិច្ឆានបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារតែអួតហួសឃ្លាន ។
    ពិតណាស់ពួកវាគ្មានពាក្យថ្លែង- ពាក្យវាប្រើវែងគឺពាក្យជេរ
    ពាក្យពិតរឿងជាតិវាគ្មានទេ – ពាក្យព្រសដូចឆ្កែសម្បូរណាស់ ។
    ចេះច្បាស់ជាងគេជេរលោកជាតិ- ពេលដែលគាត់ជ្រៀតថាវាច្បាស់
    រឿងរ៉ាវបក្សវាថោកទាបណាស់- ជេរគាត់ផ្តាំចាស់បំបិទមាត់ ។
    វាខឹងព្រោះអីស្តីប្រាប់ត្រង់- ខ្ញុំមិនលាក់លៀមរឿងវាខឹង
    ព្រោះខ្ញុំប្រាប់អស់រឿងវាមាន- បក្សវាដាច់ស្ពានអត់មានប្រាក់ ។
    អ្នកនៅអាមេរិក-កាណាដា- ហ្វាំងឡង់ផងណាអូស្ត្រាលី
    ប៉ារីសសោតក្តីគេលែងជឿ-ឈប់អោយលុយវាមកច្រាសច្រំ ។
    បោកគេលែងបានវាខឹងណាស់ – ខឹងខ្ញុំអ្នកច្បាស់អ្នករាយការណ៏
    ពីរឿងអាសោចន៏ក្នុងបក្សវា- ផ្តាច់ផ្លូវរកស៊ីពួកវាសូន្យ ។
    ធ្វើអ្វីមិនបានមានតែជេរ- ថាខ្ញុំហូរហែរម្តងសុខអាន
    ម្តងកញ្ញារិទ្ធម្តងហ៊ុនសែន- ស្មាននោះអើយស្មានស្មានផ្លូវខុស ។
    ឥឡុវដាច់ហើយលុយបោកគេ- គេមិនអោយទេព្រោះគេដឹង
    វាខ្វល់ខ្លាំងណាស់រឿងលុយហ្នឹង- ឥឡូវខំប្រឹងទារ កូនចៅ ។

    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។
    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់តែជាជន្លេន ។
    ប្រៀបដូចអំបៅ- ស្លាបពណ៏ឆើតឆ្លៅ- ដឹតជាប់លើស្លាប
    ហិចហើរលើសួន-បង្អួតដាក់បុផ្ផា- ធាតុពិតខ្លួនវា
    ជាសត្វដង្កូវ ។
    ដង្កូវជាសត្វចង្រៃឯក- វាបំផ្លាញខ្ទេចគ្រប់រុក្ខា
    សត្វមិនចម្រើនប្រៀបដូចជា-មន្ត្រីពាលាបក្សប្រឆាំង ។
    ប៉ិនខាងបំផ្លាញក្តីសុខសាន្ត- ប្រជាដែលមាននាសព្វថ្ងៃ

    ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស ។
    បំណងវាធំត្រឹមអំណាច- មិនបានវាវាចអោយវិនាស
    អោយរលាយរដ្ឋទៅជាផេះ- អត់វារដ្ឋនេះគ្មានបានការ ។
    នេះហើយគំនិតបំផ្លាញជាតិ- បំផ្លាញក្តីសុខជាតិខេមរា
    បក្យពាលប្រឆាំងស៊ី-សុខា-បក្សពាលឫស្យាបំផ្លាញជាតិ ៕

  14. Khmer Family says:

    ចុម​កាដុំឆែប! លោក សមរង្ស៊ី អត់ចេះ អាន និងសរសេរ អក្សរខ្មែរទេ? ខ្ញុំទើបតែដឹងពត៏មានពីលោក RITHI KOMAR ប៉ុណ្ណោះ ចឹងតើបានជាការដឹកនាំហាក់ដូចជាមិនសូវដឹងអី រួចចុះគណបក្សនោះ ខ្វះអ្នកចេះដឹងណាស់ទៅឬ បានជាយកអ្នក ល្ងង់ខ្លៅ អវិជ្ជា ( អត់ចេះអាន និង សរសេរអក្សរខ្មែរ) មកធ្វើជាប្រធានបក្សទៅវិញ? ចឹងចង់ដឹកនាំប្រទេសជាតិទៀត! ទាល់តែយូរហ្ន៏! ទាល់តែទៅរៀនអក្ខរកម្មឡើងវិញ ហា ហា ហា ហា ឡា ឡា ឡា ឡា ឡា ឡា

  15. Khmer Family says:

    អារឿង កុហក ស្រែកបំប៉ោង តួលេខ វាជាជំនាញរបស់ពួកប្រឆាំងទៅហើយ ដោយមានការជួយគាំទ្រ និងបន្ទរសំលេងពីពួកជំងឺសង្គម រួមមាន វីអេអូ អាស៊ីសេរី ពិភពលោក ភ្នំពេញប៉ុស្តិ៏ ។ល។ ដូចជា មហាបាតុកម្មគ្នាប៉ុន្មានរយនាក់ ការជួបជុំគ្នា ១០០ទៅ២០០នាក់ រួចស្រែកថា ១០០០ទៅ២០០០នាក់ គួរអោយចង់សើចណាស់!

  16. ជនឡប់ សតិ Khmer Family អើយ ! លោក សម រង្ស៊ី ជាកូនចិញ្ចឹម ដូចជាកូនបង្កើត របស់

    សម្តេច …ក្នុងឆ្នាំ១៩៧០ ខ្ញុំឮថា គាត់ជិះកង់ទៅសាលារៀន ដល់ថ្នាក់ទីបញ្ចប់ហើយក្នុងជំនាន់

    នោះ។ គាត់រៀបការរួចនៅក្នុងឆ្នាំ១៩៧២ នៅម្តុំផ្លូវអង់តែន ទទក ទួលគោក។ បន្ទាប់មកគាត់

    បន្តការសិក្សានៅបរទេស។  អ្នកឯង និងមេអ្នកឯងជាក្មេង មិនទាន់ជ្រុះពន្លៃកើតក្រោយ អត់

    ស្គាល់អស់ និងយល់ដឹងប្រវត្តិសាស្ត្រអីផង ! អត់ចេះខ្មាសគេ ទេ ណ៎ ! ។

  17. ដូចជា កូរ៉េខាងជើង កំពុងត្រូវចិនប៉េកាំង ដាក់សំពាធ។ កូរ៉េខាងជើង បែរងាកទៅរក

    ប្រទេសម៉ុងហ្គោលីដើម្បីរកស្បៀងអាហារមកផ្គត់ផ្គង់ប្រជាជនវិញ។ ចុះបើសិនជាអ្នក

    កាន់អំណាចកម្ពុជាសព្វថ្ងៃនេះ ត្រូវចិនប៉េកាំង ដាក់សំពាធផងដែរនោះ តើគេត្រូវគិត

    យ៉ាងណា ? ឥឡូវនេះកំពុងតែភ័យក្តុកក្តាក់ ស្រាប់ផង។ ប្រហែលជាចាល់ច្រក ត្រូវតែ

    បែរទៅធ្វើជំនួញមន្ទីរពាណិជ្ជកម្ម លក់សាប៊ូដុំលាងចានសូវៀត និងម៉ូតូឃ្លាំងអាកន្ថោរ

    កែប២ កំណាត់ហើយមើលទៅ ?។ ទាល់តែសេតវិមាន ស រ អា ខ្នះខ្នែងផងដែរ។ ចុះ

    គេមានចង់បង្ហើបពីកិច្ចការអតីតកាល ប៉ងចង់បានអ្វីផងដែរឫទេ ?។ មាន ឫមិនមាន

    ក៏ដោយយើងត្រូវតែប្រកៀកជាមួយគេ យ៉ាងស្អិតរមួត ពីព្រោះពួកគេមានសមត្ថភាព

    ដាក់សំពាធទៅលើចិន PJ ឲសំរបសំរួលបាន។ ពីក្នុងប្រទេសកម្ពុជា ជាអ្នកមានចិត្ត

    មិនលោភលន់ និងមានចិត្តទូលំទូលាយ ដោយ យល់ដឹងថាពួកគេមានការសោកស្តាយ

    នូវកិច្ចការក្នុងប្រវត្តិសាស្ត្រពីអតីតកាលអស់រយ:កាលជិតកន្លះសតវត្សន៏ មកហើយ។

  18. ចាំមើល តទៅទៀតសិនមើស៎ !

  19. អើយ ! ពួកកាន់អំណាច ផ្ងារពោះ !។

  20.   says:

    The Man With No Name នឹងទុកផ្លូវអោយអាឆៀត Khmer Family និងអ្នកផ្សេងទៀត
    បញ្ចេញមតិយ៉ាងម៉េចបញ្ចេញទៅ ប្រើសេរីភាពអោយអស់ម៉ោ។ តែការពិតនៅតែជាការពិត
    រឿងនេះត្រូវផ្សព្វផ្សាយទូទាំងពិភពលោកអស់ហើយ…! បើអាឆៀត រឹតតែសកម្ម អំពើអាក្រក់
    របស់វានឹងកើនឡើងតាមនោះដែរ…! សូមអ្នករស់នៅ មួយជាតិនេះ សំរាប់តែពាក្យតែប៉ុណ្នឹងទៅ!
    វាជាអ្វី ដែលពួកអ្នកប្រឆាំងកើនឡើងពិន្ទុជាលំដាប់ៗ! ហាស ហាស ហាស…

  21. Real Khmerologist says:

    Charcoal ? staining when it is cold, and burning when it is hot….

  22.   says:

    លោកកឹម សុខា អត់ទៅលេងធ្យូងទេ អាឆៀត! គឺលោកសែនជាថៅកែធ្យូង ហើយសំបូរធ្យូង
    សំរាប់គប់គេណាស់!

  23. ah chlonh says:

    The Man with no Name is full with shits!

  24. SS says:

    Uncountable crooks, gangs, drug users, rapist and terrorist threat in the US….The US is not heaven on earth….

  25. Boengkok Victims says:

    Everthing Ah Cheath says only reflects on himself and the bestial CPP people.

  26.   says:

    ហាស ហាស ហាស…អាឆ្លូញ គ្មានគំនិតសំរាប់បើកចិត្តអោយមនុស្សដទៃចេះគិតទេ…

    ah chlonh
    May 13, 2013 at 8:21 pm
    The Man with no Name is full with shits!

    អាឆ្លូញ! បើនិយាយទៅនរណាក៍មានអាចម៍ដែរ ហើយមនាអ្នកខ្លះនាមដូចអាចម៍ទៀត
    យកនាមអាចម៍មកដាក់ពីមុខទៀត…នោះគឺ “សម្តាចម៍”។
    ដល់ហើយ…ហាស ហាស ហាស សម្តាចម៍ អាចម៍!?

  27. ខ្សុច says:

    សម្តាចម៍អី សម្តាចម៍ដូចអី ឬក៏ សម្តាចម៍ជាអី. ហាហា

  28. ហេស ៗ ! សុទ្ធតែពួកអាឡប់សតិ អត់អីតបបែរទៅចោតគាត់ថាអត់ចេះអក្សខ្មែរវិញ យីស! ពួកហ្អែងហ្នឹងវាសមណាស់

    និងពាក្យថា‹ពួកអាធ្យូងកូរអាចម៏› និយាយតែពាក្យអត់បានការ ពេលដែលគេយកខែលរង ទឹកធ្យូងអាចម៍វានិងខ្ទៀត

    ទៅប៉ះក្រុមសំអាចម៍ហ្អែងវិញជាមិនខានទេ ពួកអាអាចម៍ ! ។

  29. សំអាចម៍ដូចអី បើសំដីដូចអាចម៍

    ងាជាសំអាចម៏ តើសំអាចម៍ដូចអី ?

    ហាស ៗ ហាស ៗ លោកខ្សុច ខ្ញុំពិបាកឆ្លើយសំនួរណាស់ ទុកអោយអា cheath វិញទៅ !

  30. សំអាចម៍ជាអី បើសំដីដូចអាចម៍

    ងាជាសំអាចម៏ តើសំអាចម៍ដូចអី ?

    ហាស ៗ ហាស ៗ លោកខ្សុច ខ្ញុំពិបាកឆ្លើយសំនួរណាស់ ទុកអោយអា cheath វិញទៅ !

  31. hotgirl says:

    កឹម សុខា​​ ចង់និយាយថាហ៊ុន​ សែន ជាមនុស្សល្ងង់ខ្លៅ។

  32. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕

  33. យុវជនខ្មែរ says:

    ទុកឲ្យលោកជាតិ និយាយទៅ ព្រោះគាត់ឈប់មានឪកាសនិយាយហើយ បន្ទាប់ ពីខែកក្កដាខាង មុខ​

    នេះ។ សូមជូនដំណឹងដល់អស់លោកទាំងអស់ថា មេត្តាជួយចូលរួមបុណ្យសពលោកជាតិផង បន្ទាប់

    ចៅហ្វាយនាយរបស់គាត់ត្រូវកម្លាំងមហាជនអូសកទៅកាត់ទោស។

  34. hotgirl says:

    មនុស្សឈ្មោះcheathនេះក៍ជាមនុស្សល្ងង់ខ្លៅណាស់ដែរ​ ហើយថែមទាំងគ្មានសីលធ៌មទៀតផង។​​​​​​ ​

    សូម cheath ទៅសាលារៀនសីលធ៌មម្ដងទៀតដើម្បីកុំអោយនិយាយច្រងេងច្រងាងតទៅទៀត។​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​ សូមអរគុណទុកជាមុន

  35. Khmer Family says:

    ចុះខ្ញុំមានទៅថាខ្ញុំជាមនុស្សចេះដឹង ឬចាស់ទុំអីឯណា ខ្ញុំគ្រាន់តែថាតាម លោក RITH KOMAR ទេតើ! អ្នកឯងមិនឃើញលោក RITH KOMAR សរសេរទេឬ? អ្នកឯងជេរមនុស្សឡប់ បានន័យថា អ្នកឯងជាមនុស្ស​ ឡប់ដែរ ហា ហា ហា ឡា ឡា ឡា ឡប់ៗដូចគ្នា ហា ហា ហា ឡា ឡា ឡា