ប្រទេសភាគច្រើនជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (Asean) ត្រូវបានគេចាត់ទុកថាជាមូលដ្ឋានផ្គត់ផ្គង់ឈើ ឬលក់ឈើដោយខុសច្បាប់ទៅឲ្យប្រទេសចិន។
ដោយ អាន ស៊ីថាវ
2013-05-13
RFA
ប្រទេសសមាជិកអាស៊ាន ចំនួន៥ ត្រូវបានគេរាយការណ៍ថា បាននាំចេញឈើដោយខុសច្បាប់ទៅបរទេសច្រើនជាងគេ រួមមានប្រទេសថៃ វៀតណាម ឡាវ ភូមា ឬមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ប្រទេសវៀតណាម បានក្លាយជាទីកន្លែងស្តុកទុកឈើរបស់អាស៊ាន មុននឹងលក់បន្តឲ្យប្រទេសចិន។
តម្រូវការឈើរបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ។ ប្រទេសចិន ទិញឈើដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ដែលមានកំណើនកាន់តែខ្ពស់ រួមទាំងវប្បធម៌ពេញនិយមចំពោះការប្រើប្រាស់សម្ភារៈធ្វើពីឈើកាន់តែកើនឡើងជាដើម។ កត្តានេះ បានជំរុញឲ្យប្រទេសសមាជិកអាស៊ាន មួយចំនួន ដូចជាថៃ កម្ពុជា ឡាវ ភូមា ឬមីយ៉ាន់ម៉ា បានក្លាយជាប្រទេសផ្គត់ផ្គង់ឈើយ៉ាងសំខាន់សម្រាប់ទីផ្សារឈើប្រណិតរបស់ចិន។
បន្ថែមលើនេះ ពាណិជ្ជកម្មឈើរវាងចិន ភាគច្រើនធ្វើឡើងដោយខុសច្បាប់។ ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ដែលហៅកាត់ថា អ៊ី.អាយ.អេ (EIA) ដែលចេញផ្សាយរបាយការណ៍នៅខែវិច្ឆិកា ឆ្នាំ២០១២ ដែលផ្ដោតអំពីមហិច្ឆតារបស់ចិន ដែលធ្វើឲ្យវិនាសកម្មអាជីវកម្មឈើប្រណិតខុសច្បាប់ បានបង្ហាញថា ចិន ជាប្រទេសដែលនាំចូលឈើខុសច្បាប់ច្រើនជាងគេនៅលើពិភពលោក ដែលបានចំណាយទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដើម្បីទិញឈើក្នុងមួយឆ្នាំ។
ការកើនឡើងនាំចូលឈើខុសច្បាប់ គឺដោយសារតែសេដ្ឋកិច្ចចិន កំពុងរីកលូតលាស់ខ្លាំង ដែលជំរុញឲ្យតម្រូវការឈើប្រណិតសម្រាប់សាងសង់កើនឡើងខ្ពស់ដែរ។ របាយការណ៍ដដែល ក៏បានបញ្ជាក់ថា ចំពោះប្រទេសដែលលក់ឈើឲ្យចិន វិញ ភាគច្រើននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ប្រទេសទាំងនោះរួមទាំងកម្ពុជា បាននាំចេញឈើដោយខុសច្បាប់ទៅលក់ឲ្យឈ្មួញនៅប្រទេសចិន រៀងរាល់ឆ្នាំ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកដែរ។
ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មឈើប្រណិតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយ ដើម្បីបញ្ឈប់ការប្រើប្រាស់ឈើក្នុងប្រទេស និងការនាំចេញឈើប្រណិត។ លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា ដើម្បីអនុវត្តសារាចរនេះទៅបាន គឺត្រូវមានយន្តការព្រមព្រៀងគ្នារវាងអ្នកទិញ និងអ្នកលក់ឈើ។
ទោះជាលោកនាយករដ្ឋមន្ត្រីអះអាងដូច្នេះក្ដី ក៏អាជីវកម្មឈើដោយខុសច្បាប់នេះនឹងមិនថយចុះឡើយ ដោយសារមូលហេតុសំខាន់ពីរ។ ទីមួយ តម្រូវការឈើខ្ពស់របស់ចិន និងមានតម្លៃខ្ពស់។ ទីពីរ ការអនុវត្តច្បាប់នៅអន់ខ្សោយចំពោះអាជីវកម្មឈើប្រណិត។ ក្រៅពីនេះ ប្រទេសចិន និងប្រទេសសមាជិកអាស៊ានមួយចំនួនដូចជា ប្រទេសឥណ្ឌូនេស៊ី និងភូមា បានចុះកិច្ចព្រមព្រៀងរួចជាស្រេចលើពាណិជ្ជកម្មឈើប្រណិត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រកាស និងណែនាំមិនឲ្យកាប់ឈើ ឬធ្វើពាណិជ្ជកម្មឈើប្រណិត គឺជារឿងល្អ ប៉ុន្តែការហាមប្រាមរយៈកាលកន្លងមក គឺហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ។ លោកបញ្ជាក់ថា ភាពមិនមានប្រសិទ្ធភាពនេះអាចបណ្ដាលមកពីកត្តាជាច្រើន ដូចជាច្បាប់ និងឆន្ទៈរបស់អ្នកអនុវត្តន៍ច្បាប់ប្រឆាំងលើការកាប់ឈើខុសច្បាប់ ដើម្បីការនាំចេញជាដើម។
លោកបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មឈើដោយខុសច្បាប់ គឺមានតែការជួយជ្រោមជ្រែងពីស្ថាប័ន ឬអង្គការក្រៅរដ្ឋាភិបាលនានាតែប៉ុណ្ណោះ។ ប៉ុន្តែ បញ្ហាប្រឈមធ្ងន់ធ្ងរនោះ គឺភាពខ្វះខាតឆន្ទៈដែលបានក្លាយជាហានិភ័យយ៉ាងអាក្រក់មួយដល់ព្រៃឈើនៅកម្ពុជា និងប្រទេសដទៃទៀតនៅអាស៊ាន។
សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលទាំងនោះមានតិចតួចបំផុតលើការការពារព្រៃឈើ។ សកម្មជនព្រៃឈើមួយចំនួន ត្រូវបានបាញ់សម្លាប់ជារឿយៗពីកងកម្លាំងរក្សាព្រៃឈើ។
បន្ថែមលើនេះ របាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានពិភពលោក ដដែល បានរកឃើញថា ឥទ្ធិពលអាក្រក់នៃការកាប់ឈើដោយខុសច្បាប់ គឺប៉ះពាល់ដល់បរិស្ថាន បាត់បង់ចំណូលដល់ប្រទេសជាតិ និងកើនឡើងអំពើហិង្សា និងអំពើពុករលួយជាដើម។ ម៉្យាងវិញទៀត ចំណូលដែលបានមកពីការលក់ឈើខុសច្បាប់ ត្រូវបានគេយកទៅប្រើក្នុងគោលដៅបង្កជម្លោះប្រដាប់អាវុធផ្សេងៗ ជាពិសេសនៅក្នុងប្រទេសភូមា និងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់កំឡុងពេលដែលលោកបានស៊ើបអង្កេតការកាប់ឈើដោយខុសច្បាប់លើក្រុមហ៊ុនចិន មួយ។
ប្រទេសចិន បាននាំចូលឈើខុសច្បាប់មានចំនួនជាង ១៣លានម៉ែត្រគូប ស្មើនឹងទឹកប្រាក់ ១.៦០០លានដុល្លារអាមេរិក នៅឆ្នាំ២០០០។ ប៉ុន្តែចំនួននេះ បានកើនឡើងរហូតដល់ ៤២លានម៉ែត្រគូប ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅឆ្នាំ២០១១ ក្នុងនោះបាននាំចូលឈើដោយខុសច្បាប់យ៉ាងហោចណាស់ជាង ១៨លានម៉ែត្រគូប ស្មើនឹងទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក។ ហើយប្រទេសដែលនាំចេញឈើប្រណិតខុសច្បាប់វិញ ភាគច្រើនមកពីអាស៊ី និងអាហ្វ្រិក បាត់បង់ថវិកាប្រមាណ ១៥ពាន់លានដុល្លារ តាមរយៈការបង្កើតចំណូល និងពន្ធដារ។ ក្នុងនោះដែរ មានប្រទេសសមាជិកអាស៊ាន ចំនួន៥ បានរាយការណ៍ថា បាននាំចេញឈើដោយខុសច្បាប់ទៅបរទេស រួមមានប្រទេសថៃ វៀតណាម ឡាវ ភូមា និងប្រទេសកម្ពុជា។
ដំណាក់កាលនៃការនាំចេញឈើដោយខុសច្បាប់ទៅប្រទេសចិន រវាងប្រទេសប្រទេសសមាជិកអាស៊ានប្រាំ តែងតែធ្វើឡើងដំបូង គឺប្រទេសថៃ ទៅប្រទេសកម្ពុជា និងប្រទេសឡាវ។ ហើយបន្ទាប់មក ប្រទេសនេះបានលក់បន្តទៅប្រទេសវៀតណាម មុននឹងបន្តលក់ឲ្យប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
73%សម័យមុនរហូតដល់ឆ្នាំ1980 ចុះឥទ្បូវសល់ប៉ុន្មាន
យួនទិញឈឺពីខ្មែរម៉ាដុំ បីម៉ឺនរៀល យកទៅធ្វើតាកាប៉ោង លក់ចេញបាន 250$!
ហាស ហាស ហាស…ឪម៉ែអាឆ្លាត! ចុះយើងពូជអ្នកឆ្លាក់ថ្មដែរតើ! ឆ្លាក់ខ្លួនឯងទៅ!
អោយយួនមករកស៊ីឆ្លាក់ឈើយើង នៅលើទឹកដីយើង…ចុះយើង ការងារយើង?
កាលពីពេលមុន global witness បានបង្ហាញពីរបាយការណ ស្តីពី ខ្សែស្រឡាយ អ្នកលួចជាតិ ធ្វើអោយមនុស្សមួយចំនួនធំបានភ្លឺភ្នែក តែធ្វើអោយលោក ហុន សែន និងមន្រ្តីគ្រាគ់ គ្រាក់ របស់គាត់មិបសប្បាយចិត្ត ព្រោះនិយាយចំចំពេក
ហើយកធ្វើអោយលោក Cheat មិនសប្បាយចិត្តដែរ ពេលនេះទៀតហើយ ពួកហុនយួន ដែលបានយល់ព្រមដោយ រដ្ឋាភិបា់ល កំពុងតែបំផ្លិចបំផ្លាញព្រៃឈើខ្មែរ បូករួមទាំងក្រុមហុនខ្មែរ មួយចំនួនផងមានអ្នកកាង នេៅតែបន្តកាប់បំផ្លាញព្រៃឈើ
ជិតបោះឆ្នោះតហើយ របាយការណនេះធ្វើអោយ cpp មិន សប្បាយចិត្តទេ ប៉ុន្តែវាជារឿងល្អដើម្បីអាយប្រជាពលរដ្ឋបើកភ្នែកអោយបានធំ ហើយ ឈប់ឆ្នោត អោយ cpp ទោះប្បី ជាទទួលបាន សំនូក ជាលុយ សារុង ក្រមា៉ ចេះតែយកទេៅ
ប្រជាពលរដ្ឋខេត្តសៀមរាប គាំទ្រគោលនយោបាយគណបក្សសង្រ្គោះជាតិ
ក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ សមាជិកព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បាននិងកំពុងមមាញឹកចុះចែកខិតប័ណ្ណ ស្តីពីគោលនយោបាយទាំង ៧ចំណុច និងបញ្ជាក់ជំហរគណបក្សសង្រ្គោះជាតិ អំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាធំៗរបស់ជាតិ។ សកម្មភាពការងារនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ ខែឧសភា រហូតមកដល់ពេលនេះ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ចេញមកទទួលស្វាគមន៍ និងគាំទ្រ គណបក្សសង្រ្គោះជាតិ យ៉ាងផុលផុស ។ ជាក់ស្តែងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា លោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុមការងារចុះទៅភូមិអូពីរ ភូមិល្វា និងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង និងភូមិបាលង្គ ភូមិអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបានកសិកររាប់រយនាក់ចេញមកទទួលស្វាគមន៍ ពិសេសគាំទ្រគោលនយោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ ៕
កោះត្រល់ត្រូវបានលើកជាប្រធានបទក្នុងវេទិកាគណបក្សសង្រ្គោះជាតិខេត្តកែប
គណបក្សសង្រ្គោះជាតិខេត្តកំពតបានរៀបចំវេទិកាសាធារណៈនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ និងនៅពេលរសៀល នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ ។ ថ្លែងក្នុងវេទិកា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងប្ដឹងអន្តរជាតិទាមទារយកកោះត្រល់មកវិញ។ ថ្លែងក្នុងវេទិកានេះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយល់ស្របតាមប្រសាសន៍លោក កឹម សុខា ដោយអ្នកអង្គម្ចាស់បានបន្ថែមថា បើពិនិត្យតាមផ្លូវច្បាប់ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្តឹងអន្តរជាតិទាមទារយកកោះរបស់យើងមកវិញ ៕
The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved
0 0